Nissan Auto Tech

ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) បើកសម្ពោធជាផ្លូវការនូវសាលតាំងបង្ហាញរថយន្តម៉ាក NISSAN ថ្មីនៅ ព្រះរាជាណាចក្រកម្ពុជា

BY
Khmernote Media
December 21, 2019

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ – ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ប្ញ(“TCMC”) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចឌី (ម៉ាឡេស៊ី) និងជាក្រុមហ៊ុនទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខស្របច្បាប់លើរថយន្តម៉ាកNISSANតែមួយគត់ នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយនូវសាលតាំងបង្ហាញរថយន្តថ្មីម៉ាកNISSANរបស់ខ្លួនដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងកាថ្លែងសុន្ទរកថារបស់ លោក ឧកញ៉ា Than Tai Hing ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ ប្រចាំប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា ទស្សនះនិងឆន្ទះរបស់ក្រុមហ៊ុនNISSANគឺពឹងផ្អែកទៅលើយុត្តិសាស្ត្រផលិតរថយន្តដែលមានការរចនានិងច្នៃប្រឌិតថ្មី ហើយបានអភិវឌ្ឍអាជីវកម្មរបស់ខ្លួនដោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតរថយន្តស៊េរីថ្មីទំនើបដែលមានគុណភាពខ្ពស់ស្របតាមបច្ចេកវិទ្យាចុងក្រោយយបង្អស់ដើម្បីផ្គត់ផ្គង់ដល់អតិថិជនដែលនិយមប្រើប្រាស់រថយន្តស៊េរីថ្មីបានទាន់តម្រូវការ គឺដើម្បីអោយអតិថិជនរបស់យើងទាំងអស់ទទួលបាននូវអារម្មណ៍រីករាយ ផាសុខភាព និង សុវត្ថភាព ក្នុងការបើកបរ មិនតែប៉ុណ្ណះក្រុមហ៊ុនយើងបានផ្តល់នូវបទទពិសោធន៏និងសេវាកម្មដ៏មានទំនុកចិត្តដល់អតិថិជនតាំងពីនាទីដំបូង។

ដោយសំលឹងឃើញពីការកើនឡើងនៃអ្នកប្រើប្រាស់រថយន្តម៉ាកNISSAN និង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជនអោយបានទាន់ពេលវេលា ក្រុមហ៊ុនតាន់ចុងមូធ័របាននឹងកំពុងបន្តពង្រីកនិងពង្រឹង នូវសេវាកម្មរបស់ខ្លួនដើម្បីធានាឱ្យបាននូវសេវាកម្មដែលមានគុណភាពខ្ពស់ មានភាពងាយស្រួល និងមានភាពជឿជាក់ ដល់អតិថិជន លើសពីនេះទៅទៀតរថយន្តម៉ាកNISSANគឺជាប្រេភេទរថយន្តដែលត្រូវបានទទួលស្គាល់ថាមានគុណភាពខ្ពស់និងចំណាយសាំងតិចពីសំណាក់អ្នកប្រើប្រាស់គ្រប់ទិសទីទូទាំងសកលលោក។

នៅក្នុងសុន្ទរកថាលោកស្រី Ayako Nakamura ដែលជាអគ្គនាយករងផ្នែកទីផ្សារឯករាជ្យ ប្រចាំអាស៊ី និង អូសេអានី បានលើកឡើងថា៖ “តម្រូវការរបស់អតិថិជនគឺជាកត្តាចំបងនិងចាំបាច់បំផុតដែលយើងខ្ញុំត្រូវយកចិត្តទុកដាក់និងបំពេញអោយបាន ខណៈពេលដែលយើងខ្ញុំផ្តោតសំខាន់ទៅលើការបំពេញនឹងផ្តល់សេវាកម្មដែលល្អឥតខ្ចោះលំដាប់ពានរង្វាន់នៅក្នុងវិស័យឧស្សាហកម្មដែលឈានមុខគេ វាក៏ជាកត្តាសំខាន់ផងដែរដែលយើងខ្ញុំចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការបង្កើតនូវបរិយាកាសដែលល្អប្រសើរទុកជាបទពិសោធន៏។

ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានមានប្រសាសន៍ថា៖ “ថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលត្រូវបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការនូវសាលតាំងបង្ហាញរថយន្តម៉ាកNISSANថ្មីនេះ ហើយខ្ញុំពិតជាមានមោទនភាពនិងរីករាយក្រៃលែងចំពោះការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន NISSAN និងក្រុមហ៊ុនតាន់ ចុង ម៉ូធ័រ ខេមបូឌា ដែលបានសហការគ្នាយ៉ាងស្វិតស្វាញក្នុងការផលិតនិងផ្គត់ផ្គង់រថយន្តទំនើបស៊េរីថ្មីតបនឹងតម្រូវការអតិថិជនក្នុងប្រទេសកម្ពុជាយើង លើសពីនេះផងដែរខ្ញុំពិតជាស្ញប់ស្ញែងនិងសូមកោតសរសើរចំពោះបច្ចេកវិទ្យាដ៏ថ្មីដែលបានបង្កើតឡើងសំរាប់បំពាក់លើរថយន្តNISSANនាពេលបច្ចុប្បន្ន ហើយខ្ញុំជឿជាក់ថា ប្រព័ន្ធបំផ្លាស់ទីឆ្លាតវៃ ប្ញ (Intelligent Mobility) ដែលបានបំពាក់លើរថយន្តNISSAN នឹងជួយបង្កើនសុត្ថិភាពដល់អ្នកបើកបរព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ផងដែរ។

សាលតាំងបង្ហាញថ្មីរបស់រថយន្តNISSANដែលចាប់បើកដំណើរការនេះ នឹងបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកតបទៅនឹងតំរូវការនៃកំនើនប្រជាជនដែលបានកើនឡើងនៅរាជធានីភ្នំពេញ លើសពីនេះអតិថិជននឹងទទួលបាននូវសេវាកម្មប្រឹក្សារថយន្តដែលនូវជិតលោកអ្នកបំផុត។ អតិថិជនអាចទទួលបាននូវបទសោធន៍ដ៏ល្អនិងការស្វាគមន៍យ៉ាងកក់ក្ដៅក្នុងការអញ្ជើញចូលទស្សនារាល់រថយន្តNISSANម៉ូដែលថ្មីដែលកំពុងដាក់តាំងបង្ហាញក្នុងសាលតាំងបង្ហាញរថយន្ត ដែលប្រកបដោយផាសុខភាព ទំនើប ស៊ីវីល័យ និង បានជួបជាមួយបុគ្គលិកផ្តល់ប្រឹក្សារថយន្តដែលមានភាពរោះរាយរាក់ទាក់ដើម្បីទទួលបាននូវ “ការបើករថយន្តNISSANសាកល្បង“មិនតែប៉ុណ្ណោះអតិថិជនអាចទទួលបាននូវអារម្មណ៏រីករាយស្រស់ថា្លជាមួយក្រុមគ្រួសារក្នុងសាលតាំងបង្ហាញរថយន្តដែលបំពាក់ដោយWi-Fi កន្លែងអង្គុយលេង កន្លែងក្មេងលេង និងចូលរួមទទួលទានកាហ្វេដ៏ឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ។

ភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងព្រឹត្តិការណ៍ផ្លូវការនេះពិតជាមានអារម្មរីករាយដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលទានអាហារពេលល្ងាចបែបប៊ូហ្វេដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងការទស្សនានូវការសម្តែងក្បាច់រាំ រួមជាមួយនឹងការកម្សាន្តពីក្រុមតន្ត្រីផងដែរ។

សម្រាប់ព័ត៌មានបន្ថែមស្ដីពីម៉ូដែលរបស់រថយន្តNISSANទាំងអស់នៅកម្ពុជាសូមចូលទៅកាន់វេបសាយរបស់រថយន្ត NISSAN កម្ពុជាតាមរយៈ www.nissan.com.kh ឬតាមដាននៅលើទំព័រ Facebook របស់រថយន្ត NISSAN កម្ពុជា តាមរយៈ https://www.facebook.com/CambodiaNissan/ ប្ញទំនាក់ទំនងទូរស័ព្ទលេខ 023 993 338

 

Share This Post: