ពុទ្ធោ! ស្ត្រីជាម្តាយចាញ់បៀរ ខឹងកូនចាក់អង្ករលេង ស្រាប់តែវាយកូនរបួសពេញខ្លួន
- December 19, 2019
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីហិង្សាលើក្មេងស្រីអាយុ៣ឆ្នាំ ដែលបង្កឡើងស្ត្រីជាម្តាយមិនទាន់ស្គាល់អត្តសញ្ញាណ ហេតុការណ៍នេះបានកើតឡើងនៅភូមិទ្រាំង សង្កាត់ស្លក្រាម ខេត្តសៀមរាប។ នេះបើយោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Žēā Dōm បានសរសេររៀបរាប់ថា៖

“ម្តាយចាញ់បៀរអស់ខឹងកូនចាក់អង្ករលេងចាប់កូនវាយជាំពេញខ្លួនហើយ ហើយម្តាយក្មេងនោះបានយកដែកមកវាយក្មេងនោះចំក្បាលធ្វើអោយពក ក្មេងស្រីនេះមានអាយុទើបតែ៣ឆ្នាំតែម្តាយក្មេងស្រីតែងតែវាយធ្វើបាបក្មេងស្រីរូបនេះនៅពេលដែលគាត់ចាញ់បៀរម្តងៗ។ ខ្ញុំសុំអោយបងប្អូនជួយShareយកបុណ្យម្នាក់មួយចុះណា ខ្ញុំសូមអោយអង្គការប្រឆាំងអំពើហិង្សាលើកុមារសូមជួយចុះមកព្រមានម្តាយក្មេងស្រីនេះផងចុះ មានvideo ក្មេងស្រីរូបនេះនៅខេត្តសៀមរាប/ភូមិទ្រាំង/សង្កាត់ស្លក្រាម”៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






