Khmernote Media
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​ ៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​២​នាក់​ ករណី​ឆក់​កាបូប​លុយ​ និង​ទូរស័ព្ទ​ដៃ​ នៅ​ចំណុច​បុរី​ស្កា​យ​វី​យូ​ ផ្លូវ​បេតុង​ ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៣​និង​០៥​នាទី​ ។​ ​ជនសង្ស័យ​ឈ្មោះ​ សំ​ ហេង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​គ្មាន​ ស្នាក់​នៅផ្ទះ​លេខ​១១IEO​ ផ្លូវ​បេតុង​ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (​គ្មាន​សារធាតុ​ញៀន​)​ (​ឃាត់​នៅ​មុខ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​២​ ខណ្ឌដូនពេញ​)​ បាន​ធ្វើ​សកម្មភាព​ឆក់កាបូប​

    December 7, 2019
  • បច្ចេកវិទ្យា

    បដិវត្តន៍ស្មាតហ្វូនសម័យបច្ចុប្បន្នបានលុបចោលបន្តិចម្តងៗនូវការឌីហ្សាញ និងមុខងារបែបបុរាណដូចជាប៊ូតុងជាដើម បន្ទាប់មកចន្លោះគែមស្មាតហ្វូនក៏លែងមាន ក្បាលក៏ត្រូវបានលុបបំបាត់ និងជាពិសេសប៊ូតុង Home ទៀតផងក៏លែងមាន ប៉ុន្តែអ្វីដែលត្រូវបានគេមើលឃើញនាពេលខាងមុខនោះ គឺជាសង្គ្រាមប្រជែងគ្នាលើបច្ចេកវិទ្យាឥតខ្សែលើការឌីហ្សាញស្មាតហ្វូនទាំងអស់នោះ។ យោងតាមការអះអាងមួយរបស់អ្នកជំនាញខាងបច្ចេកវិទ្យា និងជាអ្នកជំនាញខាងវិភាគលើផលិតផលទាំងឡាយរបស់ក្រុមហ៊ុនយក្ស Apple លោក Ming Chi Kuo នៅពេលចុងក្រោយនេះបានបញ្ជាក់ថា iPhone ស៊េរីថ្មីនៅឆ្នាំ 2021 ត្រូវបានគេឌីហ្សាញជាមួយនឹងរូបរាងថ្មីស្រឡាង និងខុសពីអ្វីដែល iPhone ស៊េរីចាស់ៗទាំងអស់។ លោក Kuo ដដែលបានបញ្ជាក់ទៀតថា ស៊េរីចុងក្រោយបំផុតនោះនឹងមិនមានរន្ធអ្វីសោះឡើយនៅលើតួខ្លួនរបស់វា ហើយមានន័យថា ស្មាតហ្វូននេះនឹងក្លាយទៅជាបដិវត្តន៍មួយទៀតសម្រាប់សម័យបច្ចេកវិទ្យា ដែលអ្នកប្រើប្រាស់នឹងអាចទទួលយកបទពិសោធន៍ក្នុងការប្រើប្រាស់ស្មាតហ្វូន ដែលនឹងមិនមានប្រើខ្សែ១០០ភាគរយ មានន័យថា សូម្បីតែការសាកថ្មក៏លែងប្រើខ្សែដែរ

    December 7, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ មានករណីក្រុមចោរឆក់ទ្រព្យសម្បត្តិតាមផ្លូវសារធារណៈ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទី នៅតាមផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។ ក្រុមចោរមានគ្នីគ្នា៣នាក់ ដោយសមត្ថកិច្ចធ្វើការចាប់ខ្លួនបាន២នាក់ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន ជនសង្ស័យទី១ ឈ្មោះ ជា រ៉ាវីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិត, ទី២ ឈ្មោះ លី ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិត ជនសង្ស័យ២រូបនេះ មានទីលំនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ចំណែកទី៣មានឈ្មោះ ទី

    December 7, 2019
  • ព័ត៌មានជាតិ

    នៅថ្ងៃទី៥ ខែធ្នូ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានចូលរួមពិធីប្រគល់ទីលានបាល់ទាត់ ដោយក្រុមហ៊ុន Taica នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រៃវែង។ ឯកអគ្គរាជទូត មិកាមិ បានសម្តែងអំណរគុណ ចំពោះលោក Suzuki Taito ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Taica សម្រាប់ការបន្តឧបត្ថម្ភគាំទ្រដល់ ប្រទេសកម្ពុជា និងរំពឹងទុកថាក្មួយៗដែលខិតខំហ្វឹកហាត់នៅទីលាននេះ នឹងក្លាយជាកីឡាករលំដាប់ អន្តរជាតិ។ នេះគឺជាទីលានបាល់ទាត់ទី២ហើយ ដែលឧបត្ថម្ភដោយក្រុមហ៊ុន Taica ដល់កម្ពុជា។ នៅក្នុងពិធីនេះ មានសារវីដេអូពីលោក Honda Keisuke អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា។

    December 6, 2019
  • ព័ត៌មានជាតិ

    ចាប់បានរថយន្តដឹកលើសទម្ងន់ ២៥៥គ្រឿង និងពិន័យជាង ៥រយលានរៀល ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៥៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៣២,៨០០,០០០ រៀល។ ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ៤៣ គ្រឿង គឺពី ២១២ គ្រឿង ក្នុងខែតុលា មក ២៥៥ គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន

    December 6, 2019
  • សង្គម

    តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកសប្បុរសជនដើម្បីជួយបរិច្ចាកថវិការក្នុងការសាងសង់បន្តមន្ទីពេទ្យកាល់ម៉ែត្រ និងទិញគ្រឿងបរិក្ខាពេទ្យ ជាបន្តទៀតនោះ បើគិតមកដល់ពេលនេះ ថវិការមានការកើនឡើងដល់ជាង១០០លានដុល្លារ បូករូបទាំងថវិការរបស់រដ្ឋាភិបាលចំនួន ៣០លានដុល្លារផងដែរ។ ថ្មីៗនេះសម្តេចតេជោ បានបង្ហោះសារខ្លីមួយនៅលើ Facebook ថា៖ “សូមជំរាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថាចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតររហូតព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះមានចំនួន 70,191,994ដុល្លារនិងប្រាក់រៀល ចំនួន32,110000រៀល។ បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លាន ដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាពរៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។ ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ។ នាមសប្បុរសជននឹងផ្សាយជូនតាមបណ្តាញពត៌មានហ្វ្រេសញូ។” គួរបញ្ជាក់ផងដែរថា បើតាមការចុះផ្សាយបញ្ជីរាយនាមសប្បុរសជន នៅលើបណ្តាញព័ត៌មាននៃអង្គភាពហ្វ្រេសញូ បានអោយដឹងថា មានឧកញ៉ាចំនួន៨រូប បានធ្វើការឧបត្ថម្ភថវិការផ្ទាល់ ចំនួន៣លានដុល្លារ ក្នុងម្នាក់ៗ ដោយក្នុងនោះរួមមាន៖ លោកឧកញ៉ា ថៃ ជាហួត,

    December 6, 2019
  • បច្ចេកវិទ្យា

    Apple ត្រូវបានគេជឿជាក់ថា កំពុងរៀបចំស៊េរីទូរស័ព្ទ iPhone ជាច្រើនទៀត ដែលនឹងត្រូវដាក់បង្ហាញនៅឆ្នាំក្រោយ ហើយថ្ងៃនេះអ្នកវិភាគក្រុមហ៊ុន Apple ដ៏ល្បីគឺលោក Ming-Chi Kuo បានធ្វើការការព្យាករណ៍ថ្មីអំពីព័ត៌មានបន្ថែមអំពីផែនការរបស់ Apple សម្រាប់ឆ្នាំ ២០២១ទៀតផង ។ ជាធម្មតាApple នឹងបង្ហាញម៉ូដែលថ្មីរបស់ខ្លួនចំនួន៣ចាប់តាំងតែពីឆ្នាំ២០១៧មក ប៉ុន្តែតាមផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ខាងមុខនេះក្រុមហ៊ុននឹងប្តូរទៅជា៥ម៉ូដែលវិញនេះ បើយោងតាមការអះអាងរបស់វេបសាយ Phonearena ដែលក្នុងនោះមានដូចជា iPhone SE2, iPhone 12 Pro ,iPhone 12 Pro Max ,iPhone 12 Plus/Max

    December 6, 2019
  • PR

    ក្រុមហ៊ុនស្មាតហ្វូនយក្សលំដាប់លេខ២បានបញ្ចេញអាវុធសំងាត់ថ្មីមួយទៀតរបស់ខ្លួនគឺ Huawei Y9s ដែលមានតម្លៃត្រឹមតែ ២៥៩ប៉ុណ្ណោះដើម្បីវាយលុកទីផ្សារស្មាតហ្វូនកម្ពុជា។ Huawei Y9s គឺចាប់ផ្ដើមទទួលការកុម៉្មង់ចាប់ពីថ្ងៃនេះទៅ សម្រាប់អ្នកដែលបានកុម្ម៉ង់ទុកនឹងទទួលបានស្មាតហ្វូននៅថ្ងៃទី ១២.១២.២០១៩ រួមជាមួយកាដូបន្ថែមកាតាបស្ពាយក្រោយ (Huawei Bagpack) និងស៊ីមកាត Smart លេខពិសេសផងដែរ។ ដើម្បីធ្វើការកុម៉្មងបានសូមទៅកាន់ Huawei Concept Store នៅតាមផ្សារទំនើប និង ហាងលក់ទូរសព្ទនៅក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នក។ ស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ Huawei នេះមាន២ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ និង ពណ៌គ្រីស្ទាល់ ដោយបានបំពាក់នៅទំហំ RAM 6GB រីឯ ROM

    December 6, 2019
  • PR

    អ្នកជំនួញទាន់សម័យបច្ចុប្បន្នកាន់តែរីករាយ និង ពេញចិត្ត ជាមួយនឹងផាសុកភាពរបស់ស្បែកជើងម៉ូតថ្មី VITRUS™ MONDIAL របស់ ECCO ដែលរួមបញ្ចូលគ្នារវាងភាពទាន់សម័យ និងការច្នៃប្រឌិតខ្ពស់ ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលធ្វើអោយស្បែកជើងបែបអ៊ឺរ៉ុបមួយនេះសមស្របបំផុតសម្រាប់ឈុតអាវធំរបស់អ្នក។ ជាមួយនឹងរបកគំឃើញថ្មីនៅក្នុងឈុតស្បែកជើងផ្លូវការ (ស្បែកជើងប៊ូ) សម្រាប់បុរស ម៉ូដែល VITRUS™ MONDIAL នេះជាម៉ូដែលថ្មីរបស់ក្រុមគ្រួសារស្បែកជើង VITRUS ដែលរួមបញ្ចូលគ្នារវាងរបកគំឃើញថ្មីលើផាសុកភាពរបស់ម៉ាក Danish ជាមួយនឹងទ្រនាប់ជើងខាងក្រៅធ្វើពីស្បែកសុទ្ធ។ សម្រាប់សុភាពបុរសទាន់សម័យដែលគិតពីគុណភាព និងភាពច្នៃប្រឌិតថ្មី ECCO VITRUS™ MONDIAL ជាជម្រើសដ៏សមស្របបំផុត សម្រាប់សុភាពបុរសនៅក្នុងទីក្រុងដែលមមាញឹកជាមួយការងារ និងមុខរបរជាផ្លូវការរបស់ខ្លួន ហើយមានតំរូវការទៅលើម៉ូតស្បែកជើងដែលល្អបំផុតសក្ត័សមនឹងឈុតអាវធំ សម្រាប់គ្រប់ជំនួបពាណិជ្ជកម្មផ្សេងៗ ជាពិសេសកាន់តែផ្តល់ភាពជឿជាក់លើគ្រប់ឈុតសំលៀកបំពាក់

    December 6, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន១២នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មនៅក្នុងខេត្តព្រះសីហនុ និងធ្វើការដកហូតបានសម្ភារៈវត្ថុតាងមួយចំនួន កាលពីម៉ោង៣កន្លះយប់ទៀបភ្លឺថ្ងៃទី៥ខែធ្នូ២០១៩។ ជនសង្ស័យទាំង១២នាក់៖ ១-ឈ្មោះ សឿន ប៊ុនសែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ យៀន អាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ទីងស៊ឹង មានទីលំនៅ ក្រុមទី១៨

    December 6, 2019