Khmernote Media
  • បច្ចេកវិទ្យា

    រំលឹកឡើងវិញកាលពីឆ្នាំ២០១៧ ជាពេលដែល Apple បានសម្រេចចិត្តលុបចោលនូវមុខងារដ៏សំខាន់មួយ នោះគឺ Touch ID នៅពេលដែលពួកគេបញ្ចេញ iPhone X ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពចង្អៀតនៅគែមដែលនៅសល់ផ្នែកខាងក្រោមអេក្រង់។ ​Apple ក៏បានជំនួសមកវិញនូវមុខងារ Face ID ដើម្បីសម្គាល់ភាពជាម្ចាស់នៃ iPhone ។ ក្នុងនោះផងដែរ iPhone ចុងក្រោយបង្អស់ ដែលបានស្គាល់រសជាតិមុខងារ Touch ID នោះគឺម៉ូដែល iPhone 8 និង iPhone 8 Plus ហើយចាប់ពីពេលនោះមករាល់ទូរស័ព្ទ iPhone ទាំងអស់ទាំងស៊េរីឆ្នាំ២០១៨

    December 4, 2019
  • កីឡា

    ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន រវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ជួបប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២២ឆ្នាំ នៅរសៀលនេះ។ ជាលទ្ធផលបណ្តោះអាសន្ន កម្ពុជានាំមុខម៉ាឡេស៊ី ៣-០ ដោយនៅនាទី៥៦ ទាត់បញ្ជូលទីដោយកីឡាករ អ៊ិន សុដាវីដ និងនៅនាទី ៥៨ ទាត់បញ្ជូលទីដោយកីឡាករ សៀង ចន្ធា និង  នៅនាទី៦៩ ទាត់បញ្ជូលទីដោយ កែវ សុខផេង៕ ប្រភព​៖ Cambodia SEA GAMES 2023

    December 4, 2019
  • ព័ត៌មានជាតិ

    ស្រុកព្រៃនប់៖ ព្រឹកមិញថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៌រថយន្តក្រឡាប់ដោយខ្លួនឯង នៅចំណុចចន្លោះ គីឡូម៉ែត្រ១៦៩-១៧០ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ គ្រោះថ្នាក់នេះបង្កឡើងដោយពេលមកដល់ចំណុចខាងលើ រថយន្តកំពុងធ្វើដំណើរក៏បានផ្ទុះបែកកង់មុខខាងស្តាំ បណ្តាលអោយក្រឡាប់ ប៉ុន្តែមិនបណ្តាលអោយមនុស្សរងគ្រោះថ្នាក់ឡើយ។ សមត្ថកិច្ចបញ្ជាក់ថារថយន្តម៉ាក CANTER ពណ៌ស ពាក់ស្លាកលេខ 3E.14 34 មានទិសដៅពី ក្រុងភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបររថយន្ដ ឈ្មោះសឿង សុីមភេទប្រុស អាយុ38ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិសូគង់ ឃុំស្អំក្រពើ ស្រុកគងពិសី

    December 4, 2019
  • បច្ចេកវិទ្យា

    ដូចដែលប្រិយមិត្តទាំងអស់គ្នាបានជ្រាបហើយថា ស្មាតហ្វូន realme ដែលទើបតែសម្ភោធថ្មីៗកន្លងទៅនេះ ទទួលបានការគាំទ្រ ឡើងកក្រើកទីផ្សារជាពិសេសសំរាប់អ្នកចូលចិត្តបច្ចេកវិទ្យា ទំនើបថ្មីៗ។ ហ្វេនដែលស្រលាញ់ស្មាត ហ្វូន realme ពេញចិត្តពេញថ្លើមមែនទែនទាំងរូបរាងនៅលើតួខ្លួន realme5/realme5Pro។ អ្វីដែលបង្កអោយមានភាពចាប់អារម្មណ៌ខ្លាំងនោះគឺ ដោយសារតែ ម៉ូឌែល realme 5 Pro មានលក្ខណៈសម្បត្តិល្អ បន្ទះឈីបខ្លាំង កាមេរ៉ាក្រោយ៤គ្រាប់ និង បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC Flash Charge ជំនាន់ 3.0 បន្ថែមទៀត ផង។ ចំនែក realme 5 វិញក៏មិនអន់ដែរ

    December 4, 2019
  • PR

    ភ្នំពេញថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩៖ លោកឧកញ៉ា លាង ឃុន ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាស និង បង្ហាញជាផ្លូវការនូវរូបរាងកំប៉ុងថ្មីស្រាបៀរកម្ពុជា នៅក្នុងសន្និសីទព័ត៌មានថ្ងៃនេះ ក្រោមវត្តមានចូលរួមពីដៃគូចែកចាយ អ្នកលក់បន្ត និង ដៃគូពាណិជ្ជកម្មមកពីបណ្តាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។ លោកបានមានប្រសាសន៍ថា “រូបរាងថ្មី ហើយទាន់សម័យរបស់កំប៉ុងស្រាបៀរកម្ពុជាសក្តិសមបំផុតសម្រាប់ការជួបជុំ និង កម្មវិធីជប់លៀងផ្សេងៗរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយសារតម្រូវការរបស់ពួកគេចាប់ផ្តើមទាមទារអ្វីថ្មី បន្ថែមពីលើគុណភាពស្រាបៀរដែលពួកគេធ្លាប់ពិសា និង រង្វាន់ដែលពួកគេធ្លាប់ទទួលបាន។” ដោយឡែកលោកឧកញ្ញា លាង ពៅ( ភីធើរ)

    December 4, 2019
  • ព័ត៌មានជាតិ

    កោះកុង៖ នៅថ្ងៃទី​ ០៤/១២/២០១៩ វេលាម៉ោង ០៦:២៥​នាទីព្រឹក​​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បង្កឡើងដោយរថយន្ត បុក​នឹងម៉ូតូ​ពី​ក្រោយ​ នៅចំណុចអូរជើងស៊ន​ លើវិថីសាយភូថង ស្ថិតក្នុងភូមិព្រែក ស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ បណ្តាលឲ្យស្លាប់​ ១​ នាក់ ប្រុស នៅកន្លែងកើតហេតុ​។ រថយន្តបង្ក ASIAAM 629D ពណ៍ ត្រួយចេក ពាក់ស្លាក លេខ​ ក6172​ – ភ.ព3​ បើកបរពីលិចទៅកើត​ អ្នកបើកបរពុំ​ស្គាល់​អត្តសញ្ញាណ​​ (បានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ)​ បានប្រើប្រាស់ល្បឿនលឿន ត្រង់​ចំណុច​ផ្លូវកោង

    December 4, 2019
  • PR

    ប្រជាប្រិយភាពរបស់ តារាចម្រៀងកញ្ញា រ៉េត ស៊ូហ្សាណា កំពុងតែឡើងកូដខ្លាំងហើយ ពេលនេះនាងដូចជាតារាមានពន្លឺរះក្នុងសិល្បៈមិនធម្មតានោះទេ។ ជាមួយនឹងពិធីការិនីលេចធ្លោ អ្នកស្រី កែវ ចាន់និមល មានទឹកដមនិងថ្វីមាត់វាចារវោហាសព្ទនោះ អ្នកទាំងពីរបានចូលរួមកម្មវិធីសម្ពោធ ក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អ៊ិចផត ឯ.ក កាលពីថ្ងៃទី ១ ខែធ្នូ កន្លងទៅនេះ។ ដោយមានអ្នកស្រី កែវ ចាន់និមល ជាពិធីការិនីសម្រាប់កម្មវីធីនិង កញ្ញា ស៊ូហ្សាណា ជាអ្នកច្រៀងអបអរកំសាន្តអារម្មណ៍ភ្ញៀវ កិត្តយស។ ក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អេចថត ឯ.ក

    December 4, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Qualcomm បានធ្វើការដាក់បង្ហាញនូវផលិតផលថ្មីរបស់ខ្លួនចំនួន២ គឺជាបន្ទះឈីបបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ខ្លួនមានឈ្មោះថា Snapdragon 865 និង Snapdragon 765 ដែលជឿជាក់ថា នឹងត្រូវបានប្រើប្រាស់ជាមួយនឹងបណ្តាស្មាតហ្វូនល្បីៗលើលោកជាមិនខានក្នុងឆ្នាំ២០២០ខាងមុខនេះ។ Qualcomm បានដើរតួយ៉ាងសំខាន់ក្នុងការកែប្រែ និងដឹកនាំជំនាន់បច្ចេកវិទ្យាបច្ចុប្បន្នទៅជាជំនាន់បច្ចេកវិទ្យា 5G ទោះបីជាក្រុមហ៊ុនទូរគមនាគមន៍ និងស្មាតហ្វូនមួយចំនួនកំពុងធ្វើដំណើរបន្តិចម្តងទៅរកបច្ចេកវិទ្យា 5G ក្តី។ ជាក់ស្តែងក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Xiaomi ត្រូវបានគេជឿជាក់ថា នឹងមានស្មាតហ្វូនបំពាក់បច្ចេកវិទ្យា 5G ដល់ទៅ១០ម៉ូដែលសម្រាប់ឆ្នាំ២០២០ ហើយ Redmi K30 នឹងក្លាយទៅជាស្មាតហ្វូនដំបូងគេបង្អស់ ដែលនឹងដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 765។ Snapdragon

    December 4, 2019
  • PR

    ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន vivo បានធ្វើការបើកកម្មវិធី Pre-order នៅលើម៉ូឌែលថ្មីស្មាតហ្វូន vivo s1Pro។ សម្រាប់ថ្ងៃនេះក្រុមហ៊ុន vivo ក៏បានធ្វើការប្រកាសដាក់លក់ជាផ្លូវការជាមួយម៉ូឌែលស្មាតហ្វូន vivo S1Pro ចាប់ពីពេលនេះតទៅហើយក្នុងកញ្ចប់តម្លៃត្រឹមតែ $299 តែប៉ុណ្ណោះ ដែលវាព្រមមកជានឹងសមត្ថភាពខ្ពស់ហើយនិងគុណសម្បត្តិជាច្រើន។ ចំពោះស្មាតហ្វូន vivo S1Pro នេះបានធ្វើការរចនាឡើងដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី 2 ពណ៌ ៖ ដែលជម្រើសទីមួយវាមានពណ៌ផ្កាឈូកប្រដេញខៀវបែបឥន្ធនូដែលយើងហៅថា (Fancy Sky) ដែលជាជម្រើសមួយដែលមានភាពសាកសមសម្រាប់មិត្តៗនារី។ ក្រឡេកមកមើលជម្រើសពណ៌ទីពីរវិញម្តង វាមានភាពក្រមៅបែកក្រឡាឆ្នូតសនៅផ្នែកកណ្តាល ដែលជួយបង្កើនភាពទាក់ទាញនឹងភាពស្រស់ស្អាតផងដែរ សម្រាប់ពណ៌នេះយើងហៅថា

    December 4, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចស្វាយរបស់គេចេញពីចម្ការ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះយី បារាំង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំខាងលើ ចំណែកឯជនរងគ្រោះមានឈ្មោះ ជ្រូ គឹមស្រ៊ី ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានមានទីលំនៅភូមិ-ឃុំខាងលើ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ឌុបកូនល្ហុងយកទៅដាំនៅនិងដី ចុងព្រែក

    December 4, 2019