Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកោះកុង- មានគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នា ក្នុងនោះមួយគ្រឿងជារថយន្តដឹកទំនិញធុនមធ្យមបើកបរទិសដៅចូលទៅខេត្តកោះកុង និងមួយគ្រឿងទៀតជារថយន្តធុនធំទិសដៅផ្ទុយគ្នា នៅតាមផ្លូវជាតិលេខ៤៨ ក្នុងស្រុកបូទុមសាគរខេត្តកោះកុង ត្រង់ចំណុចជិតផ្លូវបំបែកទៅកោះស្តេច វេលាម៉ោង៣រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បណ្តាលអោយមនុស្ស៤នាក់ស្លាប់ ក្នុងនោះ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ថ្លែងថាជនរងគ្រោះទាំង៤នាក់ជិះក្នុងរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនឯកជន ចំណែកភាគីរថយន្តម្ខាងទៀតជាប្រភេទរថយន្តធុនធំ មិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ករណីនេះ អាជ្ញាធរសមត្ថកិច្ចកំពុងពិនិត្យស្រាវជ្រាវពីអត្តសញ្ញាណជនរងគ្រោះនិងដោះស្រាយតាមនិតិវិធី៕   ប្រភព៖ លោក Huy Bunleng

    December 2, 2019
  • បច្ចេកវិទ្យា

    ឆ្នាំថ្មី លាភថ្មី កាដូថ្មី តម្លៃថ្មី ក្រុមហ៊ុនទូរស័ព្ទដៃ OPPO កម្ពុជា បានធ្វើការពញាក់អារម្មណ៍អ្នកគាំទ្រ និងអតិថិជនរបស់ខ្លួន តាមរយៈការប្រកាសផុ្តល់ជូននូវ កាដូនិងរង្វាន់ធំ “ឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេស” ដល់អ្នកទិញ ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 និង OPPO Reno2 F ចាប់ពីថ្ងៃទី1 ខែធ្នូ ឆ្នាំ 2019 ដល់ ថ្ងៃទី 29 ខែកុម្ភៈ 2020 ដោយផ្តល់សំណាងដល់អតិថិជន ចំនួន 3នាក់ ក្នុងមួយសប្តាហ៍ សរុប

    December 2, 2019
  • បច្ចេកវិទ្យា

    នាពេលខាងមុខដ៏ឆាប់នេះបណ្តាញសង្គមទំនាក់ទំនងយក្សហ្វេសប៊ុក Facebook នឹងអាចដាក់ឲ្យដំណើរការដ៏ថ្មីស្រឡាងមួយសម្រាប់អ្នកប្រើប្រាស់អាចធ្វើការបិទបាំងពាក្យ comment ទាំងឡាយ ដែលអ្នកគិតថា មិនមានប្រយោជន៍ឬមិនសមរម្យចេញ status របស់ខ្លួន ដោយមិនឲ្យអ្នកផ្សេងឃើញ និងមិនឲ្យម្ចាស់ comment ដឹងឡើយ។ Tool ដែលនឹងមានឈ្មោះថា Restrict តាមពិតមានវត្តមាននៅលើ Instagram ដែលជាក្រុមហ៊ុនកូនរបស់ Facebook រួចទៅហើយ ប៉ុន្តែសម្រាប់កម្មវិធី Facebook វិញមុខងារនេះនឹងអាចដំណើរការបាននៅពេលក្រោយ និងមានលក្ខណៈស្រដៀងគ្នានេះដែរ។ គួររំលឹកដែរថាកាលពីខែតុលា Restrict បានបង្ហាញវត្តមាននៅលើបណ្តាញសង្គម Instagram ជាផ្លូវការហើយ យោងតាមការអះអាងរបស់អ្នកគ្រប់គ្រងផ្នែកផលិតផល Namrata Bostrom ដែលបានអះអាងថា

    December 2, 2019
  • PR

    ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្ពុជា និងជប៉ុន ភាគីទាំងពីរ បានប្រកាសបើកកម្មវិធីតាំងពិព័រណ៌ខ្មែរ-ជប៉ុន ឬ Japan Festival Cambodia 2019 លើកដំបូង នៅផ្សាររាត្រីរយៈពេលពីថ្ងៃកន្លងមកនេះទទួលការគាំទ្រយ៉ាងខ្លាំងដោយមានមនុស្សចូលរួមរាប់ម៉ឺននាក់ ខណៈវិនិយោគិនកម្ពុជា បានដាក់ក្ដីរំពឹងក្រោយពិព័រណ៌នេះ នឹងកៀងគរវិនិយោគិនជប៉ុនមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ។ ពិធីបើកកម្មវិធីតាំងពិព័រណ៌ខ្មែរ-ជប៉ុននៅផ្សាររាត្រិរាជធានីភ្នំពេញបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងឯកឧត្តម ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា រួមទាំងលោក ឈួន រ៉េនឌី នាយកប្រតិបត្តិក្រុមហ៊ុន Entrepreneurs KH និងលោក Daiki Homa

    December 2, 2019
  • ព័ត៌មានជាតិ

    សៀមរាប៖ ជិតមួយឆ្នាំកន្លងមកនេះ ដំណើរការជួសជុលចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំងប្រព្រឹត្តិទៅយ៉ាងរលូននិងបានលទ្ធផលយ៉ាងល្អប្រសើរដោយមានការចូលរួមពីស្ថាបត្យករ វិស្វករ បុរាណវិទ្យា ក្រុមការងារអភិរក្សថ្ម ពលករ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីដំណើរការពិភាក្សាឱ្យការជួសជុលសមស្របទៅតាមតម្លៃបេតិកភណ្ឌខ្មែរនិងច្បាប់អន្តរជាតិ។ ការជួសជុលចម្លាក់បង្កាន់ដៃអសុរាទ្រនាគ និងលើកតម្រង់រូបចម្លាក់ទេវតានៅខ្លោងទ្វារដីឆ្នាំង អនុវត្តដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩មក បានបញ្ចប់ជាស្ថាពរចុងខែវិច្ឆិកា ឆ្នាំ២០១៩។ អត្ថប្រយោជន៍ក្រោយពីបញ្ចប់ការជួសជុលចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំង លោក មុនី បានសង្កត់ធ្ងន់ថា គឺជាទីតាំងសំខាន់ដែល ភ្ញៀវទេសចរឆ្លងកាត់ឥតដាច់ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អ ដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះ និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរបានច្រើន។ ជាងនេះទៅទៀត វាជាការផ្តល់ឯកសារប្រវត្តិសាស្ត្រជាសំខាន់បំផុតនៃការជួសជុលចម្លាក់មួយនេះ ដើម្បីឱ្យភ្ញៀវទេសចរនិងអ្នកសិក្សាស្រាវជ្រាវទាំងបច្ចុប្បន្ននិងអនាគតបានឃើញ បានសិក្សាជាប្រយោជន៍ ពិសេសគឺលើកតម្លៃស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនដែលបានបន្សល់ស្នាដៃដ៏ល្អឯកសម្រាប់កូនចៅខ្មែរជំនាន់នេះ និងលើកតម្លៃអ្នកដឹកនាំជំនាន់ថ្មីដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសម្បត្តិដូនតា។ ការជួសជុលជាសាលាបណ្តុះ

    December 2, 2019
  • សុខភាព

    ជំងឺ​គ្រុន​ឈាម​ ​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​ជា​ធម្មតា​ចម្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា​ញី​ខាំប៉ុណ្ណោះ ប៉ុន្តែ​​​ថ្មីៗ​នេះនៅ​អេស្ប៉ាញ​បាន​បង្ហាញ​ពី​ករណី​ដំបូង​មួយ​នៅ​លើ​ពិភពលោក ដែល​ជំងឺ​នេះ​ចម្លង​មក​មនុស្ស​តាម​រយៈ​ការ​រួម​ភេទ។ ករណី​ដំបូង​នេះ​កើត​ឡើង​លើ​បុរស​ម្នាក់ អាយុ​៤១​ឆ្នាំ​ រស់​នៅ​ទី​ក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ បាន​ឆ្លង​ជំងឺ​នេះ​តាម​រយៈ​ការ​រួម​ភេទ​ជា​មួយ​មិត្ត​ប្រុស​របស់ខ្លួន (ករណី​ប្រុស និង ប្រុស) ដែល​បាន​ឆ្លង​ជំងឺ នៅ​ពេល​ធ្វើ​ដំណើរ​កំសាន្ត​មួយ​នៅ​ប្រទេស គុយ​បា។ យោង​តាម​លោក​ស្រី ស៊ូហ្សាណា ជីមីណេស (Susana Jimenez) ដែល​ជា​មន្ត្រី​សុខាភិបាល​ក្នុង​ការិយាល័យ​សុខភាព​សារធារណៈ​ប្រចាំ​ក្រុង​មាឌ្រីត បាន​បញ្ជាក់​ថា ករណី​នេះ​គ្រូពេទ្យ​បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​ខែ​កញ្ញា ហើយ​វា​ជា​ករណី​ដែល​ធ្វើ​ឲ្យ​គ្រូពេទ្យ​មាន​ចម្ងល់​ជា​ ខ្លាំង ដោយ​សារ​តែ​អ្នក​ជំងឺ​វ័យ​ ៤១​ឆ្នាំ​នេះ​មិន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​គ្រុន​ឈាម​សោះ​ឡើយ។ លោក​ស្រី​បាន​បន្ត​ទៀត​ថា គ្រូពេទ្យ​បាន​ពេល​ពិនិត្យ​មើល​ទឹក​កាម​របស់​ពួក​គេ​ទាំង​ពីរ​រួច​ ជា​លទ្ធផល​បាន​បង្ហាញ​ថា វីរុស​ដែល​បង្ក​ជំងឺ​ទៅ​លើ​ពួក​គេ គឺ​ដូច​គ្នា​នឹង​វីរុស​គ្រុន​ឈាម​ដែល​បង្ក​ជំងឺ​នៅ​​​គុយបា​ដែរ។ គួរ​បញ្ជាក់​ដែរ​ថា ជំងឺ​គ្រុន​ឈាម​ជា​ជំងឺ​កាច​សាហាវ​ដែល​អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន

    December 2, 2019
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ ដែលត្រូវបាន ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទាន​នូវ គ្រឿងឥស្សរិយយស​ ជាតូបការ​ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា៕

    December 2, 2019
  • អន្តរជាតិ

    ថៃ៖ កូនៗតូចប្រៀបបានបីដូចជាកែវភ្នែករបស់ឪពុកម្តាយ ដោយពួកគេត្រូវបានទទួលការយកចិត្តទុកដាក់ និងមើលថែយ៉ាងដិតដល់ ដោយឡែកឪពុកម្តាយមួយចំនួនក៏នៅតែមានការធ្វេសប្រហែស ឬខ្វះចន្លោះ ដែលជាហេតុឲ្យមានរឿងសោកស្តាយក្រោយកើតឡើង។ ជាក់ស្តែងកាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីការយកកៅស៊ូ ឬខ្សែតឹងមកចងដាក់នៅនឹងដៃកូនក្មេង រហូតធ្វើឲ្យមានការដាច់រលាត់ រងរបួសយ៉ាងគួរឲ្យព្រួយបារម្ភ។​ ដោយករណីនេះបានកើតឡើងនៅឯប្រទេសថៃ ដោយក្រុមគ្រូពេទ្យបានប្រកាសឲ្យឪពុកម្តាយទាំងអស់ធ្វើការប្រុងប្រយ័ត្ន ជាពិសេសពុំគួរយករបស់ដែលរឹបតឹងមកចងនៅនឹងដៃកូនក្មេងនោះឡើយ ព្រោះវាអាចធ្វើឲ្យមានការដាច់រលាត់ប្រសិនបើរបស់នោះរឹបខ្លាំង។ ករណីក្មេងខាងលើគឺចាត់ទុកថាជាសំណាងមួយព្រោះតែរបួសនៅស្រាល ដោយពុំមានជម្ងឺផ្សេងឆ្លងចូលនៅឡើយ។ យ៉ាងណាមិញប្រសិនបើកូនៗរបស់លោកអ្នកមានរបួសបែបនេះសូមបញ្ជូនទៅជួបគ្រូពេទ្យដើម្បីធ្វើការលាងរបួសឲ្យលឿនបំផុតតាមតែអាចធ្វើបាន៕ អត្ថបទ៖ មេសា

    December 2, 2019
  • បច្ចេកវិទ្យា

    បរទេស: ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយចុះផ្សាយដោយសារព័ត៌មាន BBC ដោយលើកឡើងថា ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលើលោក Apple បានសម្រេចចិត្តអនុវត្តនូវការកែប្រែមួយទៅតាមការទាមទាររបស់រុស្ស៊ី ដោយដាក់បង្ហាញតំបន់ ដែលមានឈ្មោះថា Crimea ចូលទៅក្នុងផែនទីនៃទឹកដីរុស្ស៊ីនៅលើកម្មវិធីរបស់ខ្លួន។ គួរឲ្យដឹងដែរថា កាលពីឆ្នាំ២០១៤ កងទ័ពរបស់ប្រទេសរុស្ស៊ីបានកាត់តំបន់ Crimea ចេញពីប្រទេសអ៊ុយក្រែនតាំងពីខែមីនា ឆ្នាំ២០១៤ ដែលនាំឱ្យទៅដល់មានការថ្កោលទោសពីអន្តរជាតិផងដែរ។ តំបន់នេះដែលត្រូវបានគេមើលឃើញថា មានអ្នកនិយាយភាសារុស្ស៊ីភាគច្រើន ហើយបច្ចុប្បន្នវាត្រូវបានបង្ហាញថា ជាទឹកដីរបស់រុស្ស៊ីនៅលើ Apple Maps និងកម្មវិធីឧតុនិយមរបស់ Apple ផងដែរ។ ក្រុមការងាររបស់ BBC បានសាកល្បងធ្វើតេស្តទូរស័ព្ទ iPhone ជាច្រើននៅក្នុងទីក្រុងម៉ូស្គូ ហើយវាបានត្រូវបានមើលឃើញថា ដូចទៅនឹងការអះអាងពិតមែនទាំងដែលកាលពីពេលកន្លងមក

    December 2, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២,៣០នាទី បានធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបបានជាបន្តបន្ទាប់ករណីផលិតស្លាកលេខយានយន្តក្លែងក្លាយ បានចំនួន ០៧ទីតាំង ឃាត់ខ្លួនមនុស្សចំនួន ០៦នាក់ ដូចខាងក្រោម៖ ១-ក្នុងភូមិសាស្រ្តសង្កាត់ផ្សារថ្មីទី៣ មានចំនួន ០៣ទីតាំង

    December 1, 2019