- Khmernote Media
- PR
vivo Y19 គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយការច្នៃប្រឌិត និងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យ នាពេលសម័យថ្មីនេះតែម្តង។ ម្យ៉ាងវិញទៀតមកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y19 នេះវិញចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែងចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។ Y11 ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.53inch ដែលហៅថា Halo FullviewTM Display មានកម្រិតបង្ហាញ FHD+ និងអត្រាផ្ទៃអេក្រង់ 90.3% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះ កាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀត អ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងត្រជាក់ភ្នែកនិងធំទូលាយ ដែលព្រមមកជាមួយរចនាបទ ឡើងមានភាពងាយស្រួលនៅក្នុងការកាន់។ សម្រាប់ផ្នែកកាមេរ៉ាមុខវិញ
November 20, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅមុននេះបន្តិច មានករណីធ្លាក់ដែកពីលើអគារ៤២ជាន់ ត្រូវរថយន្ត មែកសឺដេស ស៊េរីទំនើបមួយគ្រឿង បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅអគារ Golden Tower 42 ជាន់ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខវិទ្យាល័យព្រះយុគន្ធរ ហើយសំណាងល្អហេតុការណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែអន្តរាគមន៍នៅកន្លែងកើតហេតុ។ នេះមិនមែនជាលើកទី១ឡើយ ដែលមានករណីធ្លាក់ដែកចេញពីអគារកំពស់៤២ជាន់នេះ ដែលកាលពីប៉ុន្មានខែមានករណីធ្លាក់ដែកមួយដើមចំរថយន្ត Lexus RX350 បណ្តាលឲ្យធ្លាក់កំបូលម៉ាស៊ីនរបស់រថយន្ត៕
November 20, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក នាវត្តបុទុមវតីរាជវរារាម ដោយមានការយាងអមដង្ហែថ្វាយដោយព្រះរាជវង្សានុវង្ស នាមុឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង វេលាព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩។ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ បានយាងសោយទិវង្គត ក្នុងព្រះជន្ម
November 20, 2019 - កីឡា អន្តរជាតិ
ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ដែលធ្វើឲ្យដួងចិត្តអ្នកស្រលាញ់សត្វចិញ្ចឹមទាំងអស់រំជើបរំជួល ក្រោយអតីតបុគ្គលិកធ្វើការធនាគារមួយរូបប្រកាសលក់ក្រលៀនខ្លួន ដើម្បីយកប្រាក់មកទិញចំណីសម្រាប់ចិញ្ចឹមសត្វឆ្កែឆ្មាជាង១០០ក្បាល។ បុរសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា ប៉ារីឆា ក្វាន់មង្គល អាយុ៥៧ឆ្នាំ រស់នៅផ្ទះលេខ ៣១៧ ភូមិ៣ ឃុំភពព្រះ ស្រុកភពព្រះ ខេត្តតាក ប្រទេសថៃ ដោយផ្ទះរបស់គាត់មានដីប្រមាណជាង ៥រ៉ៃ ស្មើនឹង ០.៨ហិចតា។ ដោយលោកជាមនុស្សស្រលាញ់សត្វចិញ្ចឹម និងមានចិត្តសណ្តោសប្រណី ដោយដើមឡើយលោកមានសត្វឆ្កែត្រឹមតែ ៥-៦ ក្បាលប៉ុណ្ណោះ ទុកជាមិត្ត។ លុះ១០ឆ្នាំក្រោយមកចំនួនសត្វចិញ្ចឹមរបស់លោកបានកើនឡើងជាលំដាប់ ខណៈពេលដែលលោកបានចូលនិវត្តន៍ពីការងារៀផងដែរ។ សព្វថ្ងៃនេះលោកបានចិញ្ចឹមសត្វឆ្កែជាង៧០ក្បាល ចំណែកឯឆ្មាមានប្រមាណជា៣០ក្បាល ដោយពួកវាត្រូវការចំណីអាហារជាប្រចាំ ដែលជាហេតុធ្វើឲ្យលោកចាប់ផ្តើមជួបការខ្វះខាត ជាពិសេសគឺទៅលើការផ្គត់ផ្គង់របបអាហារដល់ពួកវា។ លោកពុំធ្លាប់គិតចង់សុំជំនួយ
November 20, 2019 - សុខភាព
ចូលដល់ខែ វិច្ឆិកា នេះតាមគោលការណ៍របស់ក្រសួងសុខាភិបាលបានតម្រូវឲ្យម៉ាក់ប៉ាទាំងអស់នាំកូនអាយុចាប់ពី ៦ ខែដល់ ៥ ឆ្នាំទៅបន្តក់ថ្នាំវីតាមីន A។ នេះបើតាមការឲ្យដឹងពីអ្នកគ្រូពេទ្យ ពុំ ចន្ទ័ អនុប្រធានមណ្ឌលសុខភាពទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល បានរៀបរាប់ឲ្យដឹង។ ចំពោះគោលការណ៍ក្រសួងសុខាភិបាលបានតម្រូវឲ្យចុះចែកចាយថ្នាំបន្តក់វីតាមីន A និងថ្នាំទម្លាក់ព្រូនដល់កុមារតូចៗ២ដង/ឆ្នាំ ដោយក្នុងអំឡុងខែ ឧសភា ម្ដង និងខែ វិច្ឆិកា នេះម្ដង ដើម្បីជំនួយដល់ភ្នែកភ្លឺច្បាស់ល្អ ហើយជួយការពារក្មេងពីជំងឺខ្វាក់មាន់។ ចំណែកថ្នាំទម្លាក់សត្វល្អិតជួយទម្លាក់សត្វល្អិតក្នុងរាងកាយដូចជាព្រូនចង្កឹះ អៀន ឲ្យមកតាមលាមក ធ្វើឲ្យរាងកាយកូនមានភាពស្រស់ថ្លា ព្រមទាំងធំធាត់តាមវ័យ។ ក្នុងនោះដែរអ្នកគ្រូបានឲ្យដឹងថា ទារកវ័យចាប់ពី ១ ឆ្នាំចុះក្រោម
November 20, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ក្រោយមានករណីកើតមានជម្លោះទាស់ទែងគ្នារវាងប្តី និងប្រពន្ធ រហូតមានការប្តឹងផ្តល់ព្រោះតែបញ្ហាចែកប្រាក់រង្វាន់ឈ្នះឆ្នោតធំមិនស្មើគ្នា។ នារីវ័យ២៣ឆ្នាំមួយរូប បានសម្រក់ទឹកភ្នែកមកដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍ប៉ូលីស ដើម្បីឲ្យប៉ូលីសជួយទប់ស្កាត់ស្វាមីខ្លួនកុំឲ្យបើកប្រាក់បាន ព្រោះតែបុរសជាប្តីដែលមានវ័យ ៣៤ ឆ្នាំរូបនោះបានរត់គេចខ្លួនជាមួយសន្លឹកឆ្នោតដែលខ្លួនបានឈ្នះរង្វាន់ធំ គិតជាទឹកប្រាក់ចំនួន៦លានបាត។ តាមរយៈការរៀបរាប់បានឲ្យដឹងថា ដើមហេតុគឺគូស្វាមីភរិយាមួយគូនេះបានព្រមព្រៀងគ្នាថានឹងចែកប្រាក់រង្វាន់ម្នាក់ចំនួន៣លានបាត ដើម្បីធ្វើការចាយវាយ និងធ្វើគម្រោងប្រើប្រាស់រង្វាន់ដែលឈ្នះសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរួមគ្នា។ លុះក្រោយមកស្រាប់តែប្តីរបស់នាងថាឲ្យនាងចំនួនត្រឹមតែ២លានបាតប៉ុណ្ណោះ ដែលធ្វើឲ្យនាងមិនសុខចិត្តក៏ចាប់ផ្តើមឈ្លោះទាស់ទែងពាក្យសម្តីគ្នា មុននឹងបុរសជាប្តីចាកចេញទៅបាត់ជាមួយសន្លឹកឆ្នោត។ ហេតុដូចនេះទើបនាងបានមកសម្រក់ទឹកភ្នែកដាក់ពាក្យបណ្តឹងដើម្បីឲ្យប៉ូលីសជួយអន្តរាគមន៍ កុំឲ្យស្វាមីនាងបើកប្រាក់រង្វាន់បាន។ តែយ៉ាងណាមិញនាងបានសម្តែងអារម្មណ៍ស្តាយក្រោយជាខ្លាំង បន្ទាប់ពីជួបរឿងបែបនេះ ដោយនាងពុំចង់ត្រូវឆ្នោតនោះឡើយ បើដឹងថាកើតរឿងបែបនេះ៕ អត្ថបទ៖ មេសា
November 20, 2019 - អន្តរជាតិ
ចិន៖ ក្មេងប្រុសម្នាក់បានសម្រេចលោតសម្លាប់ខ្លួនពីលើអាគារអាផាតមិនជាន់ទី ១៤ ហើយមុននឹងលោតសម្លាប់ខ្លួនក្មេងប្រុសរងគ្រោះបានស្រែកនូវពាក្យដ៏រំជួលចិត្តមួយថា៖ “ម៉ាក់! កូនស្រលាញ់ម៉ាក់។” ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Sichuan ភាគខាងត្បូងនៃប្រទេសចិន។ ក្មេងប្រុសរងគ្រោះមានឈ្មោះថា Wang JiaLe អាយុ ១៤ ឆ្នាំ និងជាសិស្សកំពុងសិក្សាកម្រិតអនុវិទ្យាល័យ។ ក្នុងថ្ងៃកើតហេតុរូបគេបានត្រលប់មកពីរៀនតាមម៉ោងដូចធម្មតាតែប្លែកត្រង់ថា រូបគេគិតតែសម្ងំនៅក្នុងបន្ទប់គេងមិនព្រមចេញមកក្រៅដូចរាល់ដងឡើយ។ មុនពេលកើតហេតុបន្តិចម្តាយរបស់គេបានឮសំឡេងស្រែកថា៖ “ម៉ាក់! កូនស្រលាញ់ម៉ាក់” ហើយពេលនោះស្រ្តីជាម្តាយបានរត់ចូលនៅក្នុងបន្ទប់តែពេលគាត់ទៅដល់ក្មេងប្រុសរងគ្រោះបានលោតចុះមកក្រោមស្លាប់បាត់ទៅហើយ។ បន្ទាប់ពីក្មេងប្រុសរងគ្រោះស្លាប់បាត់ គេបានរកឃើញលិខិតចុងក្រោយរបស់គេចំនួនពីរ ក្នុងនោះលិខិតទីមួយគឺក្មេងប្រុសរងគ្រោះបានសរសេពាក្យសុំទោសទៅកាន់ម្តាយរបស់គេចំពោះការសម្លាប់ខ្លួននេះ និងប្រាប់ថារូបគេពិតជាមានអារម្មណ៍ឯកាណាស់ពេលទៅរៀនម្តងៗ ព្រោះរូបគេគ្មានមិត្តភក្តិឡើយ។ ដោយឡែកលិខិតទៅពីរ គឺក្មេងប្រុសរងគ្រោះបានសរសេរទៅកាន់មនុស្សស្រីម្នាក់ដែលគាត់លួចស្រលាញ់នៅក្នងថ្នាក់រៀនហើយគាត់ចង់ប្រាប់នាងថា សុំឲ្យនាងបើកចិត្តទូលាយជាមិត្តរួមថ្នាក់ផ្សេងទៀតបន្តិចទៅ ដើម្បីទទួលយកការរាប់អានពីគាត់ផង ហើយគាត់ក៏បានផ្តាំទៅកាន់សិស្សស្រីនោះថា សុំយកដំណឹងនេះទៅបង្ហោះក្នុងបណ្តាញសង្គមផង ដើម្បីឲ្យមិត្តរួមថ្នាក់ទាំងអស់បានដឹងថាគាត់បានស្លាប់ហើយ។
November 20, 2019 - បច្ចេកវិទ្យា
នៅថ្ងៃអង្គារម្សិលមិញនេះ អាមេរិកបានសម្រេចប្រកាសពន្យាពេលថ្មីចំនួន៩០ថ្ងៃទៀត ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិកទាំងឡាយក្នុងការបន្តធ្វើជំនួញជាមួយក្រុមហ៊ុន Huawei របស់ចិនក្នុងពេលដែលកន្លងមកអាមេរិកបានបន្តសេចក្តីព្រាងច្បាប់ស្តីពីក្រុមហ៊ុនទូរគមនាគមន៍ដែលបង្កហានិភ័យសន្តិសុខជាតិក្តី។ រំលឹកដែរថា កាលពីខែឧសភាកន្លងមកអាមេរិកបានបញ្ចូលឈ្មោះ Huawei ទៅក្នុងបញ្ជីខ្មៅសេដ្ឋកិច្ចដោយលើកឡើងពីក្តីបារម្ភចំពោះសន្តិសុខជាតិខ្លួននោះ ប៉ុន្តែមកដល់សប្តាហ៍ចុងក្រោយនេះក្រសួងពាណិជ្ជកម្មអាមេរិកបានអនុញ្ញាតឱ្យខ្លួនទិញទំនិញ ដែលផលិតនៅអាមេរិកមួយចំនួនក្នុងការបន្តអាជ្ញាប័ណ្ណរយៈពេល ៩០ ថ្ងៃដោយខ្លួននិយាយថា មានគោលបំណងកាត់បន្ថយការរំខានដល់អតិថិជនរបស់ខ្លួនជាពិសេសប្រតិបត្តិការបណ្តាញនៅតាមជនបទអាមេរិក។ ឆ្លើយតបទៅនឹងការប្រកាសនេះក្រុមហ៊ុន Huawei បាននិយាយកាលពីថ្ងៃចន្ទថា ការបន្តអាជ្ញាប័ណ្ណលើកនេះដូចជាមិនមានផលប៉ះពាល់ច្រើនដល់អាជីវកម្មរបស់ក្រុមហ៊ុន Huawei ឡើយ។ ក្រុមហ៊ុនចិនមួយនេះបាននិយាយថា ការសម្រេចចិត្តនេះមិនបានផ្លាស់ប្តូរការពិត ដែលថាក្រុមហ៊ុន Huawei នៅតែបន្តត្រូវបានគេប្រព្រឹត្តដោយអយុត្តិធម៌នោះឡើយ៕ អត្ថបទ៖ Lee
November 20, 2019 - ព័ត៌មានជាតិ
ក្រសួងទេសចរណ៍បានចេញសារាចរណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ផ្អាកអាជីវកម្មរយៈពេល ០១ថ្ងៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ ព្រមជាមួយគ្នានេះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន ក៏ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះផងដែរ៕
November 20, 2019 - PR
បណ្តុំរឿងខ្មែរធំៗជាច្រើនរឿង ដែលស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានផលិត និងចាក់ផ្សាយជូនទស្សនាជាបន្តបន្ទាប់ មានដូចជា រឿង ហ្លួងព្រះស្តេចកន,និស្ស័យបងប្អូន, ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់ , ភរិយាសម័យថ្មី , ទូក បាត់ច្រវា, ដួងចន្ទ ដួងចិត្ត, ពស់កេងកង, ភក្តីស្នេហ៍ទ្វេភព និងរឿងភាគផ្សេងៗទៀតជាដើម។ រាល់ខ្សែភាពយន្តភាគខ្មែរទាំងអស់នេះ សុទ្ធសឹងតែទទួលបានការគាំទ្រ កោតសរសើរពីសំណាក់មហាជន ក៏ដូចជាទស្សនិកជនផងដែរ ប៉ុន្តែលោកអ្នកប្រហែលជាពុំទាន់បានស្គាល់ច្បាស់នៅឡើយទេថា តើផលិតកររូបណាខ្លះ ដែលជាអ្នកផលិត និងដឹកនាំថតឱ្យបានចេញជាសាច់រឿងទាំងអស់នេះឡើងនោះទេ។ ដើម្បីឱ្យកាន់តែដឹង និងស្គាល់ម្ចាស់ស្នាដៃនៃរឿងភាគខ្មែរប្រចាំឱ្យស្ថានីយ៍ដែលឈានមុខគេលើកម្មវិធីភាពយន្តនេះទៀតនោះ យើងខ្ញុំក៏សូមលើកយកវត្តមានពួកគាត់ មកបង្ហាញជូនដល់ទស្សនិកជនទាំងអស់បានស្គាល់។ ជាការពិតណាស់ តាមរយៈរឿងភាគខ្មែរនីមួយៗ ប្រចាំឱ្យស្ថានីយ៍ទូរទស្សន៍ភីអិនអិនកន្លងមក សុទ្ធសឹងតែជាស្នាដៃផលិត
November 19, 2019









