- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ៣ រោច ខែ កត្តិក ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៥០ នាទី មានករណីឆេះរថយន្ត 01 គ្រឿង ម៉ាក Hummer ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Vឥ9599 ស្ថិតនៅភូមិ អូរអំបិលលើ សង្កាត់ អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
November 14, 2019 - បច្ចេកវិទ្យា
ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ ត្រូវបានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត នានាទូទាំងប្រទេស។ សម្រាប់ប្រិយមិត្តអ្នកអាន ដែលមានរូបភាពស្អាតៗ ជាលក្ខណៈជួបជុំក្រុមគ្រួសារ, មិត្តភក្តិ, រូបថតអនុស្សាវរីយ៍, ទិដ្ឋភាពទូទៅនៃការប្រណាំងអុំទូក សំពះព្រះខែ អកអំបុក, តំបន់រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ អាចចូលរួមកម្មវិធី “ប្រកួតថតរូប #OPPO_WaterFestival_Storygrapher” ដោយគ្រាន់តែសរសេរពិពណ៌នាខ្លឹមសារនៃរូបភាព ដើម្បីឈ្នះរង្វាន់ធំទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី OPPO Reno2F ចំនួនពីរគ្រឿង និង រង្វាន់លើកទឹកចិត្ត Bluetooth Speaker ចំនួន5 រង្វាន់។ ប្រិយមិត្តគ្រប់គ្នាប្រហែលជាធ្លាប់ដឹងរួចហើយថា OPPO
November 14, 2019 - ព័ត៌មានជាតិ
ឆ្មាំទន្លេប្រចាំប៉ុស្តិ៍កាំពីបានប្រទះឃើញសត្វផ្សោតញីមួយក្បាលបានស្លាប់នៅចំណុចអន្លង់ព្រះសង្ឃ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយស្ថានភាពផ្សោតស្លាប់ ហើម ធ្លាយពោះ។ ហេតុការណ៍នេះបានកើតឡើង ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមរយៈការធ្វើកោសល្យវិច័យ ក្រុមការងារស្រាវជ្រាវសត្វផ្សោតបានពិនិត្យឃើញថា សត្វផ្សោតដែលស្លាប់នោះ មានទម្ងន់ ១១០ គីឡូក្រាម និងមានប្រវែង ២២៧ សង់ទីម៉ែត ហើយមូលហេតុនៃការស្លាប់គឺបណ្តាលមកពីកន្លុយរបស់វាបានជាប់មងនេសាទ។ សត្វផ្សោតទន្លេមេគង្គ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង នៅតែទទួលរងការគម្រាមកំហែងដោយការនេសាទខុសច្បាប់ ហើយមងនេសាទខុសច្បាប់ក្នុងតំបន់ការពារសត្វផ្សោតនៅតែជាកត្តាចម្បងមួយនៃការស្លាប់របស់សត្វផ្សោតទន្លេមេគង្គ៕ ប្រភព និងរូបភាព៖ WWF-Cambodia
November 14, 2019 - PR
ចម្ងល់របស់មហាជនជាច្រើនហាក់ដូចជាមិនទាន់ហ៊ានជឿនូវកម្មវិធី Promotion ទិញឡាន Lexus NX 200t មួយគ្រឿងថែមឡាន Prius មួយគ្រឿងនោះទេ ខណៈដែលមានអតិថិជន២រូបហើយ ដែលទទួលបានការចំណេញពីកម្មវិធី Promotion នេះដោយម្នាក់ជាអ្នកខេត្តសៀមរាប និងម្នាក់ទៀតគឺលោកពូម្នាក់ឈ្មោះថា សំណាង ជាអ្នករស់នៅទីក្រុងភ្នំពេញ។ តាមរយៈពិធីប្រគល់ជូនរថយន្ត ទៅអោយលោកពូ សំណាង លោកពូក៏បានផ្តល់បទសម្ភាសន៍ជាមួយលោក ប៊ុន រតនា ហៅសេម ដែលជាម្ចាស់ហាងលក់រថយន្ត S-Auto ថា៖ ដំបូងឡើយគាត់ប៉ងទិញឡាន២គ្រឿង អោយកូនប្រុសម្នាក់ និងកូនស្រីរបស់គាត់ម្នាក់ទៀត ប៉ុន្តែដោយឃើញ Promotion នៅលើបណ្តាញសង្គម Facebook គាត់ក៏សាកល្បងមកមើលរថយន្តនៅហាង
November 14, 2019 - បច្ចេកវិទ្យា
មកដល់ពេលនេះគ្រប់គ្នាបានដឹងហើយថា ហ្វេសប៊ុកគឺជាបណ្តាញសង្គមយក្ស ដែលទទួលបានជោគជ័យបំផុត។ បណ្តាញសង្គមយក្សនេះមានគោលដៅតែមួយគត់ គឺផ្តោតសំខាន់ជាពិសេសទៅលើជីវិតរបស់អ្នកប្រើប្រាស់គ្រប់គ្នា។ ហ្វេសប៊ុកចង់ធ្វើឲ្យជាមិត្តភ័ក្តដ៏ជិតស្និទ្ធបំផុតជាមួយនឹងមនុស្សគ្រប់គ្នា និងចែករំលែកសកម្មភាពឬសមិទ្ធិផលប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទៅកាន់ពិភពលោកទាំងមូល។ អ្វីដែលខ្លួនបានជោគជ័យបំផុតនោះគឺតាមរយៈមុខងារមូលដ្ឋានរបស់វាគឺ LIKE និង Comment ដែលមានរយៈកាលជិត១០ឆ្នាំមកហើយមុនការទំនាក់ទំនងគ្នាតាមរយៈមុខងារសន្ទនាគ្នា Messenger បានកើតឡើង ដែលធ្វើឲ្យគ្រប់គ្នាកាន់តែស្ថិតនៅក្បែរគ្នាបំផុត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីចំនួន LIKE និង Comment ដ៏ច្រើនឥតគណនាកំពុងធ្វើឲ្យខ្លួនកាន់តែមានប្រជាប្រិយតែសម្រាប់មនុស្សល្បីៗមួយចំនួនខណៈដែលអ្នកប្រើប្រាស់ធនមធ្យម និងធម្មតាបែរជានាំគ្នាប្រជែងប្រណាំងគ្នា ដើម្បីទាក់ទាញយក LIKE និង Comment ទៅវិញ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះឥឡូវនេះហ្វេសប៊ុកកំពុងចាប់ផ្តើមការងារពិសោធន៍ដកយកចំនួន LIKE និង Comment នេះចេញពីបណ្តាញសង្គមរបស់ខ្លួន។ កម្មវិធីគំរូដែលដំណើរការការកែលម្អចុងក្រោយត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវ Jane Manchun
November 14, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីលើកកម្ពស់ជីវិតនៃការរស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរអប្សរានឹងធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្តើរៗចេញពីរមណីយដ្ឋាននអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តក្នុងរមណីយដ្ឋានអង្គរនៅដើមឆ្នាំ២០២០តទៅ។ ដូចនេះនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាគមគ្រប់គ្រងសត្វដំរីនឹងធ្វើការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតនៅក្នុងឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់នៅតាមលក្ខណៈធម្មជាតិ និងក្រោមការមើលថែទាំរបស់សមាគមគ្រប់គ្រងសត្វដំរី។ ដោយឡែក សត្វដំរី ដែលនៅសល់នឹងបន្តដឹកជញ្ជូនចេញពីរមណីយដ្ឋានអង្គរជាបន្តបន្ទាប់នាពេលក្រោយ៕ អត្ថបទ៖ សេម
November 14, 2019 - PR
ក្រោយពីអ្នកនាង នី មុល្លីការ ដែរគេស្គាល់ជាតារាដ៏ល្បីមួយដួងក្នុងរឿងកូនប្រសារស្រី និងរឿង កុម៉ារី25ឆ្នាំ បានបាត់មុខពីសិល្បៈអស់រយះពេលជាច្រើនឆ្នាំមកហេីយ ស្រាប់តែថ្មីៗនេះលេចមុខ តារាស្រីរូបនេះ មកថតសម្លៀកបំពាក់សំអាងការយ៉ាងស្អាតប្លែក អមដោយជាងច្នៃម៉ូតដ៏ល្បីនិងប៉ិនប្រសព្វផងនោះ បានច្នៃម៉ូតសក់របស់កញ្ញាដែលខ្លីបំផុតចេញជារូបរាងយ៉ាងស្រស់ស្អាត និងប្លែកម៉ូតខុសពីគេ។ ក្រៅពីរូបសម្រស់របស់តារាសម្តែងនិងជាតួកំសត់ដ៏ល្បីឈ្មោះ នី មុល្លីការ គេក៏បានចាប់អារម្មណ៍ជាមួយនឹងម៉ូតសក់របស់នាងដែលជាស្នាដៃច្នៃម៉ូតរបស់ជាងធ្វើសក់ឈ្មោះថា រាជនី។ ការពិតទៅជាងច្នៃម៉ូតសក់រូបនេះ ធ្លាប់បានច្នៃម៉ូតសក់និងផាត់មុខជូនសិល្បៈការនីល្បីៗជាច្រើននាក់មកហើយ ដោយស្នាដៃរបស់គាត់ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថា មានភាពច្នៃប្រឌិតខ្ពស់ និងបង្កើនសម្រស់កាន់តែស្រស់ស្អាតជូនអតិថិជន ជាពិសេសកូនក្រមុំនៅក្នុងថ្ងៃសិរីមង្គលតែម្តង។ ផ្តើមជីវិតចេញពីត្រកូលគ្រួសារក្រីក្រម្នាក់ បងស្រី រាជនី បានធ្វើការតស៊ូក្នុងជីវិត ដោយយកកំលាំងធ្វើជាដើមទុន គឺមកធ្វើការអោយគេដើម្បីដូរយកចំណេះ ហើយការតាំងចិត្តនេះដែរបានធ្វើអោយគាត់មានជ័យជំនៈគ្រប់ឧបសគ្គនិងឈានជើងឡើងមួយកម្រិតទៅ គឺបានទៅបន្តការសិក្សាជំនាញមួយនេះដល់ប្រទេសចំនួន២លើករួចមកហើយ។ ដោយសារតែចំណេះនិងជំនាញ បូករួមជាមួយនឹងទេពកោសល្យពីធម្មជាតិបងស្រី
November 14, 2019 - អន្តរជាតិ
ចិនទើបតែបានដាក់បង្ហាញនូវបង្គន់ដ៏ពិសេសមួយ ដែលមានតម្លៃរហូតដល់ទៅ ១.៣ លានដុល្លារអាមេរិក និងបានធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងមកលើសមិទ្ធផលថ្មីមួយនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិចរបស់ចិន Shanghai បានឲ្យដឹងថា បង្គន់ដែលមានតម្លៃជាង ១ លានដុល្លារនេះត្រូវបានគេឡើងពីមាសសុទ្ធ និងរចនាដោយមានការដាំពេជ្រចំនួន ៤០ ៨១៥ គ្រាប់។ ប្រភពខាងលើបានបន្តថា បង្គន់មាសនេះត្រូវបានជ្រើសរើសឲ្យជាប់ជាកំណត់ត្រាពិភពលោកជាបង្គន់ដែលមានដាំពេជ្រច្រើនជាងគេលើពិភពលោកផងដែរ។ ក្រុមហ៊ុនរចនាគ្រឿងអលង្ការ Aaron Shum ដែលជាអ្នករចនាបង្គន់មាសនេះបានប្រាប់អ្នកសារព័ត៌មានថា ការពិតទៅការ បង្គន់មាសដាំពេជ្រនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់ដាក់តាំងបង្ហាញ និងទាញការចាប់អារម្មណ៍ពីសំណាក់សាធារណៈជនទូទៅ ក៏ប៉ុន្តែសម្រាប់មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនចាយមិនអស់នោះអាចទិញបង្គន់នេះយកទៅប្រើប្រាស់ ឬសម្រាប់ដាក់តាំងបន្តបាន។ លោកអ្នកអាចទស្សនាបង្គន់មាសដាំពេជ្រដូចក្នុងតាមរយៈរូបភាពខាងក្រោម៖ អត្ថបទ៖ ភក្តី
November 14, 2019 - អន្តរជាតិ
មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសនៃរដ្ឋបាលលោកត្រាំ បាននិយាយបំផ្លើសអំពីប្រវត្តិរូបរបស់ខ្លួនដោយអះអាងថា នាងធ្លាប់ធ្វើការមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ ហើយថែមទាំងបានបង្កើតគម្របទស្សនាវដ្តី Time ក្លែងក្លាយជាមួយនឹងមុខរបស់នាងនៅលើនោះទៀតផង។ ស្ត្រីម្នាក់នោះឈ្មោះថា Mina Chang បានហៅខ្លួនឯងថាជាអតីតនិស្សិតនៃសាលាពាណិជ្ជកម្មហាវ៉ាដ ទោះបីជាការពិតនាងមិនបានសូម្បីតែបញ្ចប់សញ្ញាប័ត្រពី Ivy League ហើយបានរៀននៅវគ្គខ្លីនៅទីនោះតែ ៧សប្តាហ៍ កាលពីឆ្នាំ២០១៦ ក៏ដោយ។ នាង Mina Chang ដែលជាជំនួយការអនុរដ្ឋលេខាធិការនៃការិយាល័យជម្លោះ និងប្រតិបត្តិការស្ថេរភាពនៃក្រសួងការបរទេស ក៏បានបំផ្លើសផងដែរថា នាងធ្លាប់បានចូលរួមនូវតួនាទីមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបាននិយាយថា នាងធ្លាប់បានថ្លែងទៅកាន់សន្និបាតជាតិសាធារណរដ្ឋ និងប្រជាធិបតេយ្យ ដែលក្នុងពេលតែមួយនោះឯកសារផ្សេងទៀតរបស់ NBC បង្ហាញថា នាងនៅឯព្រឹត្តិការណ៍ផ្សេងទៀតទៅវិញទេ។ ស្ត្រីដែលមានវ័យ ៣៥ឆ្នាំ មកពីទីក្រុង
November 14, 2019 - សង្គម
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងរបស់ក្រុមហ៊ុន Space Media ដែលជាកន្លែងមានភាពមមាញឹកឆ្លងកាត់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ជាលទ្ធផលនៃអង្គប្រជុំបានសម្រេចទទួលយកតាមគម្រោងគំរូប្លង់សាងសង់របស់ក្រុមហ៊ុន Space Media ដោយតម្រូវឱ្យក្រុមហ៊ុនចុះសិក្សារួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ដើម្បីសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្លូវប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម) ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន
November 14, 2019









