Khmernote Media
  • អន្តរជាតិ

    ថៃ៖ ដូចដែលយើងបានដឹងស្រាប់ហើយថាប្រទេសថៃ ជាប្រទេសមួយដែលសម្បូរទៅដោយភាពច្នៃប្រឌិតជាពិសេសចំពោះការស្វែងរកភាពទាក់ទាញភ្ញៀវទេសចរណ៍។ ក្រោយប្រកាសជាសាធារណៈថាខ្លួនចង់ក្លាយជាប្រទេសដែលជាប់ចំណាត់លេខមួយ នៃគោលដៅទេសចរណ៍ដែលមានគុណតម្លៃបំផុតក្នុងការធ្វើដំណើរកម្សាន្ត គម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនបានកកើតខ្លួនឡើង។ ជាក់ស្តែងថ្មីៗនេះប្រទេសថៃ បានច្នៃវត្តបុរាណ ដែលធ្លាប់គេបោះបង់ចោលឲ្យក្លាយជាវត្តដ៏មានសោភ័ណ្ឌភាពស្រស់ស្អាតមួយ។ វត្តមួយនេះមានឈ្មោះថា Wat Rong Suea Ten (วัดร่องเสือเต้น) ដែលមានទីតាំងស្ថិតនៅក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ។ លក្ខណៈពិសេសនៃវត្តមួយនេះគឺប្រើប្រាស់ពេលវេលា១០ឆ្នាំដើម្បីកសាងឡើងវិញ ក្រោយត្រូវបានគេបោះបង់ចោល។ ដោយសំណង់ទាំងស្រុងត្រូវបានច្នៃថ្មីចាប់តាំងពីថ្ងៃទី២៧ តុលា ឆ្នាំ២០០៥ រហូតបញ្ចប់រួចរាល់នៅថ្ងៃទី២២ មករា ឆ្នាំ២០១៦។ សំណង់នៃវត្តទាំងមូលគឺបានប្រើប្រាស់ពណ៌ខៀវជាគោល តំណាងឲ្យធាតុទឹក មានអត្ថន័យសំដៅទៅលើភាពស្ងប់សុខ ជាមួយការរំលេចលាយបញ្ចូលពណ៌មាសចែងចាំង ដែលតំណាងឲ្យសំណាងល្អ៕ ប្រភពរូប៖ Faraway Gallery អត្ថបទ៖

    November 8, 2019
  • សង្គម

    នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលជួយខេត្តព្រះសីហនុ បានអមដំណើរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យ ស្ថានភាពផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ និងដើម្បីត្រៀមបើកការដ្ឋានស្ថាបនាផ្លូវទ្រង់ទ្រាយធំនាពេលខាងមុខដើម្បីប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងទំនើបមានសោភណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ ការវិនិយោគក្នុងទឹកប្រាក់ជាង ២០០លានដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ព្រះសីហនុក្នុងគោលបំណងដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការបង្កើនជីវភាព របស់ប្រជាពលរដ្ឋ។ យោងតាមមន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ផ្លូវសរុប ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ

    November 8, 2019
  • PR

    ក្រុមហ៊ុន Innity Corporation Berhad បានឈ្នះពានរង្វាន់ ASEAN Business Award (ABA) 2019 ក្រោមប្រធានបទ Priority Integration Sectors: ICT (Mid-Tier)។ កម្មវិធីប្រគល់រង្វាន់នេះត្រូវបានធ្វើ ឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមជ្ឈមណ្ឌលពិពណ៌ IMPACT ក្នុងក្រុងបាងកក ប្រទេសថៃ។ ពិធីប្រគល់ពានរង្វាន់នេះផងដែរ ត្រូវធ្វើឡើងក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ឯឧត្តម Anutin Charnvirakul។ ហើយក្នុងនោះក៏មានការចូលរួមរបស់លោក Kalin Sarasin ដែលជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្មឧស្សាហកម្មនិងធនាគារ (JSCCIB),

    November 8, 2019
  • សុខភាព

    ក្រោយ​សម្រាល​កូន​រួច ស្រ្តីៗ​មួយ​ចំនួន​នៅ​តែ​ធ្វើ​តាម​ជំនឿ​ចាស់​បុរាណ​នៅ​ឡើយ​ទេ ពិសេស​ទាក់​ទង​នឹង​ការ​ញ៉ាំ​ចំណី​អាហារ​តែ​ម្តង មិន​សូវ​ហ៊ាន​ញ៉ាំ​អី​ផ្តេសផ្តាស​ទេ ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ។ ក្នុង​នោះ​ជំនឿ​ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ និង​ស្រា ក្រោយ​សម្រាល​កូន​រួច ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ពេទ្យ​នោះ​ទេ។ ១- ញ៉ាំ​អាហារ​ហឹរៗ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​ខ្ចី ចាស់​បុរាណ​ច្បាស់​ជា​ឲ្យ​ស្ត្រី​ដែល​ទើប​សម្រាល​រួច​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ ដូចជា​សាច់​ជ្រូក​អាំង ឬ​ចៀន ដែល​ប្រឡាក់​ជាមួយ​នឹង​ម្រេច ឆាខ្ញី ខ​ជើង​ជ្រូក​ដាក់​ម្រេច ជាដើម ដែល​ម្ហូប ទាំង​នោះ​ហឹរ​ខ្លាំង​ណាស់។ ការ​ដែល​ចាស់ៗ​ឲ្យ​ស្រីៗ​ទើប​សម្រាល​កូន​រួច​ញ៉ាំ​អាហារ​ហឹរៗ ព្រោះ​សម្អាង​ថា អាហារ​ទាំង​នោះ​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​សសូង​ឡើង​វិញ​បន្ទាប់​ពី​សម្រាល​កូន។ តែ​បើ​តាម​ក្បូន​ពេទ្យ​វិញ អាហារ​ទាំង​នោះ មិន​ត្រឹម​តែ​មិន​ផ្តល់​វីតាមីន​គ្រប់​គ្រាន់​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច​ទៀត ដូច​ជា ខ្វះ​ជីវជាតិ​ចិញ្ចឹម ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន អត់​ទឹក​ដោះ​ឲ្យ​កូន​បៅ​ជា​ដើម។ ២- ញ៉ាំ​ស្រា​ថ្នាំ

    November 8, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (លួចកាច់ ក ម៉ូតូ) ដើម្បីផ្តន្ទាទោសតាមច្បាប់ ជនសង្ស័យមានឈ្មោះ ហេង ឌី ហៅទុយ ភេទប្រុស អាយុ ៣១ឆ្នាំ គឺជាមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីលួចយ៉ាងសកម្ម ដែលកម្លាំងអាវុធហត្ថតាមប្រម៉ាញ់ ហើយនៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលេម៉ោង២២:៣៥នាទី ខណៈដែលជនសង្ស័យរូបនេះបន្តចេញធ្វើសកម្មភាព នៅចំណុច មុខផ្ទះណេតលេខ៩២ ផ្លូវ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន

    November 8, 2019
  • ព័ត៌មានជាតិ

    មួយរយៈនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងតែងតែទទួលរាល់សំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសករណីប្រជាពលរដ្ឋមួយចំនួនមានទម្លាប់អាក្រក់ដែលផឹកស៉ី ចាក់ធុងបាស់ មិនខ្លាចចិត្តអ្នកជិតខាង។ ជាក់ស្តែងណាស់បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅដល់ទីកន្លែងភ្លាមហើ់យធ្វើការណែនាំដល់ទីតាំងដែលបង្កការរំខាន។ ដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេររៀបរាប់ថា៖ “ការចាក់ធុងបាស់បង្កសម្លេងរំខានដល់អ្នកដទៃ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពេលដែលប្រជាពលរដ្ឋជួបបញ្ហា ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះទៅដោះស្រាយជូនភ្លាមៗទោះជាពេលយប់ជ្រៅក៏ដោយ សមត្ថកិច្ចតែងតែប្រចាំការ ២៤ម៉ លេី២៤ម៉ ដេីម្បីបម្រេីប្រជាពលរដ្ឋ ភារកិច្ចរបស់កងកម្លាំងត្រូវធ្វេីយ៉ាងណាបម្រេីពលរដ្ឋអោយបានល្អ និងធ្វេីអោយគាត់សប្បាយចិត្ត”៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    November 8, 2019
  • បច្ចេកវិទ្យា

    ទីបំផុតក្រុមហ៊ុនកម្មវិធីតន្ត្រីខ្លីៗដ៏ល្បី TikTok បានបង្ហាញខ្លួននូវស្មាតហ្វូនរបស់ខ្លួនជាផ្លូវការហើយ ហើយតាមការអះអាងរបស់ The Phonearena បានសរសេរថា រូបរាងដ៏ស្រស់ស្អាតរបស់វាជាក់ស្តែងមានលក្ខណៈស្រដៀងខ្លាំងទៅនឹងអ្វីដែលពាក្យចចាមអារ៉ាមអំពី iPhone 12 ដែលមានកន្លងមក។ ស្មាតហ្វូននេះបានបំពាក់ជាមួយនឹងបន្ទះឈីបបច្ចេកវិទ្យាចុងក្រោយ Snapdragon 855+ ដោយក្នុងនោះមួយមាន RAM ទំហំ 8GB និងអង្គចងចាំ 128GB និងមួយប្រភេទទៀត RAM ទំហំ 12GB ឯអង្គចងចាំវិញ 256GB ចំពោះថាមពលថ្មមានកម្លាំងដល់ទៅ 4000mAh និងរឹតតែពិសេសនោះគឺកាម៉េរាដល់ទៅ៤គ្រាប់នៅពីខាងក្រោយ។ ស្មាតហ្វូនថ្មីនេះនឹងមិនដូចទៅនឹងស្មាតហ្វូនសាមញ្ញៗផ្សេងទៀតឡើយជាពិសេសកាម៉េរា ដែលខ្លួនមាន។ TikTok ស្មាតហ្វូនត្រូវបានក្រុមហ៊ុនបំពាក់ជាមួយនឹងបច្ចេកវិទ្យាកាម៉េរា៤ប្រភេទផ្សេងគ្នាដូចជា Wide,

    November 8, 2019
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញរយៈពេល០៣ថ្ងៃគឺនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានការបិទធ្វើចរាចរណ៍យានយន្តដូចខាងក្រោម៖ ១. បិទការចម្លងយានយន្តគ្រប់ប្រភេទចូលរាជធានីភ្នំពេញ​ នៅកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ​ លេីកលែងរថយន្តសង្គ្រោះបន្ទាន់​ និងរថយន្តមន្ត្រីមានសមត្ថកិច្ច​ ចាប់ពីម៉ោង​ ១០:០០​ នាទីព្រឹក​ រហូតដល់ម៉ោង​ ២៣:៣០​ នាទី​ នៅថ្ងៃទី​ ១០-១១-១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ២.​ បិទចរាចរាណ៍រថយន្តដឹកទំនិញ គ្រប់ប្រភេទចូលរាជធានីភ្នំពេញ​ នៅលេីផ្លូវជាតិលេខ១,​ ផ្លូវជាតិលេខ២,​ ផ្លូវជាតិលេខ៣,​

    November 8, 2019
  • ព័ត៌មានជាតិ

    បងប្រុសម្នាក់ឈ្មោះ​ គឹម​ វ៉ាង​បានបង្ហោះវិដេអូបង្ហាញអារម្មណ៍ហួសចិត្តនឹងសមត្ថកិច្ចខេត្តព្រះសីហនុ ដែលធ្វើការផាកពិន័យឡានរបស់គាត់ទោះបីគាត់បានធ្វើការចុះបញ្ជីរថយន្តមានទាំងកាតគ្រី និងត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវយ៉ាងណាក៏ដោយ។ ក្នុងនោះដែរបងប្រុសបានលើកជាចម្ងល់ដោយសង្កត់ធ្ងន់ៗថា សមត្ថកិច្ចផាកពិន័យរថយន្តរបស់គាត់ ដោយសារតែមិនបានយកវិញ្ញាបណ្ណបត្រត្រួតពិនិត្យបច្ចេកទេសរថយន្ត មកតាមខ្លួន ទោះបីមានតែមឆៀកឡានបិទលើកញ្ចក់ក៏ដោយ។ យ៉ាងណាមិញចំពោះករណីនេះ នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានធ្វើការបដិសេធដោយថាការលើកឡើងរបស់ឈ្មោះ គឹម វ៉ាង គឺជាព័ត៌មានមិនពិត។ នេះបើយោងតាមការបង្ហោះរបស់ នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា​៖ “សមត្ថកិច្ចសូមបញ្ជាក់ថាករណីឈ្មោះ​ គឹម​ វ៉ាង​ ត្រូវពិន័យក្នុងស្ថានភាពគ្មានវិញ្ញាបនបត្រត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ (ឈៀក) និងគ្មាន ស្ទីកឃើរបិទកញ្ចក់រថយន្តនិយាយ រួមជារថយន្តគ្មានឆៀកតែម្តង។ ពេលនោះ គឹមវ៉ាងបានយល់ព្រមផ្តិតមេដៃ បង់ពិន័យដោយគ្មានការតវ៉ាអ្វីឡើយ ។ ក្រោយមកស្រាប់តែមានការ

    November 8, 2019
  • អន្តរជាតិ

    ថៃ៖ ជារឿយៗឌុយសម្រាប់បញ្ចូលថ្មទូរស័ព្ទបានសម្លាប់ម្ចាស់ទូរស័ព្ទ ដែលខ្វះការប្រុងប្រយ័ត្នតាមរយៈការឆក់ខ្សែភ្លើង ខណៈដែលជនរងគ្រោះបានប្រើប្រាស់ទូរស័ព្ទឬនៅក្បែរទូរស័ព្ទក្នុងអំឡុងពេលកំពុងបញ្ចូលថ្ម។ ថ្មីៗនេះមានករណីស្រដៀងគ្នានេះបានកើតឡើងម្តងទៀតចំពោះជនរងគ្រោះជាយុវតីថៃម្នាក់ ដែរទើបនឹងមានអាយុត្រឹម ១៧ ឆ្នាំប៉ុណ្ណោះ។ យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា យុវតីរងគ្រោះមានឈ្មោះថា Nong Ying ហើយរូបនាងត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែតែម្នាក់ឯងនៅក្នុងបន្ទប់ ខណៈនៅក្បែរនាងមានទូរស័ព្ទមួយគ្រឿងកំពុងបញ្ចូលថ្មដោយប្រើឌុយបញ្ចូលថ្មដាច់រហែកមានខ្សែភ្លើងចេញក្រៅ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់។ ​ ក្រោយការពិនិត្យសាកសព និងភស្តុតាងនៅក្នុងបន្ទប់ជនរងគ្រោះគេអាចសន្និដ្ឋានបានថា នាងបានស្លាប់ព្រោះតែឆក់ខ្សែភ្លើង​ ដែលចរន្តអគ្គិសនីមានប្រភពមកពីឌុយបញ្ចូលថ្មដែលដាច់រហែកនោះ ហើយចរន្តអគ្គិសនីអាចឆក់ដល់ជនរងគ្រោះតាមរយៈគ្រែគេងដែករបស់នាង ឬនៅពេលដែលនាងគេងនោះនាងបានធ្វើចលនាដៃជើងទៅប៉ះពាល់នៅលើឌុយសម្រាប់បញ្ចូលថ្មនោះផ្ទាល់តែម្តង៕ អត្ថបទ៖ ភក្តី

    November 8, 2019