Khmernote Media
  • អន្តរជាតិ

    តៃវ៉ាន់៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមតៃវ៉ាន់ក្រោយអ្នកនិយមថតវីដេអូ VLOG ក្នុងយូធូប ដែលយើងហៅថា YOUTUBER មួយរូបត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន និងធ្វើការពិន័យក្រោយពីបានលួចចូលក្នុងហាងលក់គ្រឿងសង្ហារឹម និងសម្ភារៈក្នុងផ្ទះ IKEA ដែលមានទីតាំងនៅឯស្រុក Xinzhuang តៃរ៉ាន់។ ម្ចាស់គណនីប្រព័ន្ធផ្សព្វផ្សាយយូធូបឈ្មោះថា 馬克斯WillDoIt ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន និងពិន័យពីបទលួចចូលក្នុងហាង និងបញ្ចេញអាកប្បកិរិយាមិនសមរម្យ ដោយរូបគេបានធ្វើវីដេអូមួយដែលមានចំណងជើងថា “24Hour Challenge – Overnight inside IKEA” ដោយបានបង្ហោះចូលនៅក្នុងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។ ក្នុងវីដេអូមួយនេះរូបនេះបានលួចចូលទៅក្នុងហាងលក់គ្រឿងសង្ហារឹម IKEA ខណៈពេលហាងនៅដំណើរការ ដោយបានទៅពួននៅកន្លែងដាក់ស្តុកទំនិញរហូតដល់យប់ជ្រៅប្រមាណជាម៉ោង៣ភ្លឺ ទើបរូបគេចេញធ្វើសកម្មភាព

    November 5, 2019
  • អន្តរជាតិ

    ចិន៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមក្រោយពីឡុតមួយរូបត្រូវបានគេបញ្ឈប់ពីអាជីពការងារ បន្ទាប់ពីបានឲ្យអ្នកដំណើរស្រីម្នាក់ចូលអង្គុយកន្លែងបញ្ជាយន្ដហោះរួចថតរូបនាងបង្ហោះលើបណ្តាញសង្គម។ រូបភាពនារីម្នាក់ដែលលើកដៃធ្វើជាសញ្ញាអក្សរ V បានភ្ជាប់ជាមួយសារថា “អរគុណដល់កាពីទែន,​ ខ្ញុំពិតជារីករាយណាស់” ត្រូវបានចែករំលែកពេញបណ្តាញសង្គម ដោយមហាជនហាក់កើតក្តីខឹងសម្បារជាខ្លាំង។ រូបភាពនោះត្រូវបានគេដឹងថាថតកំឡុងពេលយន្តហោះកំពុងបើកបរ ដោយគេពុំបានដឹងច្បាស់ទេថានារីម្នាក់នេះត្រូវជាអ្វីនឹងពីឡុត តែអ្វីដែលគេដឹងគឺព័ត៌មាននេះជាការពិត មិនមែនកាត់ត។ ក្រុមហ៊ុន Air Guilin បានសារភាពទទួលកំហុសរបស់ខ្លួន នឹងព្រមធ្វើការទទួលទោសចំពោះកំហុសខ្លួនដែលពុំបានគ្រប់គ្រងបុគ្គលិកដិតដល់ ព្រមជាមួយការសុំទោស និងបញ្ឈប់ពីឡុតរូបនោះចេញពីការងារ ព្រោះតែវាបានបំពានច្បាប់សុវត្ថិភាពនៃការហោះហើរ។ គេពុំបានដឹងទេថាពីឡុតរូបនោះ ត្រូវបានបញ្ឈប់ការងារនៅក្នុងផ្នែកបើកបរយន្តហោះ ទៅធ្វើការងារផ្សេងក្នុងព្រលាន ឬក៏បញ្ឈប់ការងារតែពាក់ព័ន្ធនឹងអាកាសយានដ្ឋានទាំងមូល ព្រោះកាលពីឆ្នាំ២០១៨ ពីឡុតចិនម្នាក់របស់ក្រុមហ៊ុន Donghai Airlines ត្រូវបានគេផ្អាកការងារ៦ខែ ហើយប្តូរតួនាទីគាត់មកជាអ្នកត្រួតពិនិត្យយន្តហោះវិញ បន្ទាប់ពីគាត់បានអនុញ្ញាតឲ្យភរិយារបស់គាត់ចូលក្នុងក្បាំងខាងមុខយន្តហោះ៕ អត្ថបទ៖

    November 5, 2019
  • PR

    ក្រោយស្ងប់ស្ងាត់មួយរយៈ ពេលនេះ Nokia ដែលជាក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមបង្ហាញវត្តមាន វាយលុកទីផ្សាររបស់ខ្លួនសារជាថ្មីម្តងទៀត ដោយការវិលត្រលប់លើកនេះ Nokia ត្រៀមបង្ហាញទូរស័ព្ទស្មាតហ្វូនដ៏ទំនើបស៊េរីចុងក្រោយ ២ គ្រឿង ដាក់លក់ក្នុងតម្លៃសមរម្យបំផុត។ ស្មាតហ្វូនជំនាន់ថ្មីដែលក្រុមហ៊ុន Nokia បាននាំចូលមកទីផ្សារកម្ពុជាមាន 2 ម៉ូដែល គឺ Nokia 6.2 និង Nokia 7.2 ដែលមានលក់តាមបណ្តាហាងលក់ទូរស័ព្ទដៃដែលនៅជិតលោកអ្នក និង Smart Shop ទូរទាំងប្រទេស ហើយជាប្រភេទស្មានហ្វូនស៊េរីចុងក្រោយ និង ថ្មីសន្លាងបំផុត។ ស្មាតហ្វូនទាំង 2 ម៉ូដែលនេះ

    November 5, 2019
  • សង្គម

    រំលងតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឈានចូលដល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាបុណ្យប្រពៃណីជាតិយើងហើយ! ដើម្បីញុំាងឲ្យដំណើរកម្សាន្ត ថ្ងៃ“បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក” របស់លោកអ្នកកាន់តែមានន័យ ពោរពេញដោយស្នាមញញឹម និង អនុស្សាវរីយ៍ជាមួយគ្រួសាររឺជួបជុំមិត្តភក្តិ មានគ្នាច្រើននាក់ ថតរូបពេលយប់រឺទីងងឹតច្បាស់ ថតរូបបាញ់កាំជ្រួច សម្រស់រាជធានី និងភាពស្រស់ត្រកាលនៃព្រះបរមរាជវាំង រឺមាត់ទន្លេ ល្អបំផុតគឺ ត្រូវប្រើស្មាតហ្វូនកូនកាត់ OPPO Reno2 F ដែលមានមុខងារថតរូបទូលាយ ថតរូបច្បាស់នៅទីងងឹតរឺពេលយប់។ កាន់តែពិសេសសូមកុំភ្លេចអញ្ជើញទៅទស្សនាស្តង់ OPPO (ស្ថិតនៅកោះពេជ្រប្លុកការប្រគំតន្រ្តីស្ថានីយទូរទស្សន៍បាយ័ន) ដោយចូលរួមលេងហ្គេម ថតរូប ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។

    November 5, 2019
  • សង្គម

    ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន និង​បងប្អូន​អាជីវករ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ ការទិញ និង​ប្រើប្រាស់​នូវ​សម្លៀកបំពាក់​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ ដែលមាន​អក្សរ POLICE PM ARMY ជាដើម និង​វិទ្យុទាក់ទង​មិន​ប្រក្រតី ក្នុងអំឡុងពេល​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩​នេះ ក្នុងន័យ​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម​ឲ្យ​បានល្អ​ប្រសើរ។ ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ពិនិត្យ​តាមដាន​ករណី​ខាងលើនេះ ប្រសិនបើ​ពិនិត្យឃើញ​មាន​សកម្មភាព​នេះ​កើតឡើង

    November 5, 2019
  • សុខភាព

    ការកកស្ទះ​ចរាចរណ៍ ជាបញ្ហាមួយ​នៅ​ក្នុង​ក្រុង​ ហើយ​​ពេល​កកស្ទះនេះ យានយន្ត​ជាច្រើន បាន​បញ្ចេញ​ផ្សែងពុល ដែល​ជា​ចំហេះ​នៃ​ប្រេងឥន្ធនៈ និង​ឧស្ម័នកាន់តែច្រើន។ បើតាម​ការសិក្សា​របស់​ស៊ុយអែត ការ​ស្រូបយក​ផ្សែងពុល​នេះ អាចបណ្ដាល​ឲ្យកើត​ជំងឺដាច់សរសៃឈាម​ខួរក្បាល។ យានយន្ត និង​ម៉ាស៊ីន​ផ្សេងៗទៀត ដែល​ដំណើរការ​ដោយ​ប្រេងឥន្ធនៈ និង​ឧស្ម័ន បាន​បញ្ចេញ​កាបូនខ្មៅ រួមជាមួយ​នឹង​ភាគល្អិត​ផ្សេងៗទៀត ទៅ​ក្នុង​បរិយាកាស។ បើ​តាម​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក (EPA) កាបូនខ្មៅ ជាសមាសធាតុ​ចម្បង​មួយ នៃ​ការ​បំពុល​ក្នុង​ខ្យល់ ហើយ​ចរាចរណ៍​តាម​ដងផ្លូវ ជាប្រភព​សំខាន់ នៃ​ការ​បញ្ចេញ​កាបូនខ្មៅ នៅ​តាម​ទីក្រុង​នានា។ ក្រុមអ្នកស្រាវជ្រាវ នៅ​វិទ្យាស្ថាន Karolinska Institutet និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​ចំនួន​ទៀត ក្នុង​ប្រទេស​ស៊ុយអែត បាន​សិក្សា​លើ​ទិន្នន័យ​មនុស្ស ជិត

    November 5, 2019
  • អន្តរជាតិ

    ចិន៖ រថយន្តចំនួន ៣ គ្រឿងបានឆេះខ្ទេចខ្ទីបន្ទាប់ពីបុរសម្នាក់ព្យាយាមតាមសម្លាប់សត្វកន្លាតមួយក្បាល។ ហេតុការណ៍ដែលបានកើតឡើងដូចក្នុងរឿងកំប្លែង តែជារឿងពិតនេះត្រូវបានសារព័ត៌មាន Shanghai រាយការណ៍ថា បានកើតឡើងនៅក្នុងខេត្តក្រុង Fujian ខេត្ត​ Quanzhou ភាគខាងត្បូងនៃប្រទេសចិន។ ប្រភពខាងលើបានបញ្ជាក់ថា ដើមហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ គឺដោយសារមានបុរសជាម្ចាស់រថយន្តម្នាក់ព្យាយាមសម្លាប់សត្វកន្លាតមួយក្បាល ដែលបានវារចូលក្នុងរថយន្តរបស់គាត់ ដោយគាត់បានប្រើប្រាស់ស្ព្រាយបាញ់សម្លាប់សត្វល្អិតផងរួមជានឹងដែកកេះផង ទើបបង្កឲ្យមានភ្លើងឆេះក្នុងរថយន្តរបស់គាត់។ បន្តិចក្រោយមកស្រាប់តែភ្លើងបានឆាបឆេះ ហើយបន្តឆេះទៅកាន់រថយន្ត ដែលនៅក្បែរៗគ្នានោះសរុបទាំងអស់ចំនួន ៣ គ្រឿង។​ តាមការវាយតម្លៃបឋមការខូចខាតលើរថយន្តទាំង ៣ គ្រឿងនេះមានតម្លៃសរុបប្រមានជា ៣១១ ៤០០ យន់ (៤៤ ០០០ ដុល្លារអាមេរិក)៕ អត្ថបទ៖ ភក្តី

    November 5, 2019
  • PR

    រថយន្ត Ford Ranger Raptor ដែលជារថយន្តប្រភេទ Pick-up Off-road Performance ជំនាន់ទីមួយដំបូងបង្អស់របស់ Ford បាននាំចូលជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា យើងហើយ ដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា។ រថយន្តនេះត្រូវ បានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជំនះគ្រប់ឧបសគ្គ កាន់តែពិសេស សម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road។ លោក Jamal Hameedi,

    November 5, 2019
  • ព័ត៌មានជាតិ

    ក្រុងកោះរ៉ុង- ក្រោយទទួលដំណឹងថាមានសាកសពមនុស្សអណ្តែតទឹកនៅខាងមុខកោះរ៉ុង នាព្រឹកថ្ងៃទី៥វិច្ឆិកា២០១៩នេះ លោកវរសេនីយ៍ឯកឌឹម សំបូរ ប្រធានអង្គភាពនគរបាលបង្ក្រាបបទលើ្មសលើផ្ទៃសមុទ្រ បានបញ្ជាកម្លាំងនិងនាវាល្បឿនលឿន ចុះទៅស្វែងរកសាកសពនេះ ក្នុងនោះក្រោយប្រទះឃើញ កម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានរៀបចំអូសយកសាកសពនេះនាំមកកាន់ដីគោក ដើម្បីជូនសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច្ចយ័។ បើតាមលោកវរសេនីយ៍ឯកឌឹម សំបូរថ្លែងថា សាកសពនេះមានស្ថានភាពរលួយខ្លះទៅហើយ មិនទាន់អាចសន្និដ្ឋានបានពីអត្តសញ្ញាណ ប្រុសឬស្រី និងជាជនបរទេសឬជាជនជាតិខ្មែរនៅឡើយ៕ ប្រភព៖ លោក Huy Bunleng

    November 5, 2019
  • បច្ចេកវិទ្យា

    ទោះបីជាក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ចិន Oppo ក្នុងឆ្នាំនេះត្រូវបានគេមើលឃើញថា មានភាពយឺតយ៉ាវបន្តិចក្នុងការបង្ហាញពីផលិតផលទាំងឡាយរបស់ខ្លួនក្តី ប៉ុន្តែជាក់ស្តែងម៉ូដែលទាំងអស់ ដែលបានចេញមកហើយនោះគឺសុទ្ធតែបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ទាំងអស់រួមមានទាំង Oppo Reno2 និង Oppo Reno Ace ចុងក្រោយនេះផងដែរ។ ប៉ុន្តែអ្វីដែលអ្នកប្រើប្រាស់គ្រប់គ្នាកំពុងតែមានភាពមិនទាន់អស់ចិត្តនោះគឺកម្មវិធី ដែលដំណើរការបច្ចុប្បន្ន ColorOS 6 នៅឡើយដោយកំពុងទន្ទឹងចាំមើលថា នឹងមានកម្មវិធីថ្មីសម្រាប់ដំណើរការលើស្មាតហ្វូនរបស់ពួកគេក្នុងពេលឆាប់ៗនេះ។ ជាដំណឹងដ៏ល្អមួយថ្មីៗនេះ ក្រុមហ៊ុន Oppo បានប្រកាសជាសាធារណៈហើយថា ប្រព័ន្ធដំណើរការថ្មី ColorOS 7 នឹងអាចបង្ហាញខ្លួនហើយនៅក្នុងខែវិច្ឆិកានេះ។គណនេយ្យផ្លូវរបស់ក្រុមការងារ ColorOS នៅលើបណ្តាញសង្គម Weibo បានបង្ហោះជាមួយនឹងវិដេអូនៃ ColorOS 7

    November 5, 2019