- Khmernote Media
- សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកដំណើរសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល០៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ក្រុមកីឡាករ-កីឡាការិនីទូក «ង» ដែលអញ្ជើញមកពីតាមបណ្តាខេត្តនានា នឹងចូលរួមការប្រកួតទូក «ង»។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូតនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងការចរាចរណ៍តាមផ្លូវទឹក តាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់៕ អត្ថបទ៖ សេម
November 5, 2019 - បច្ចេកវិទ្យា
Carviar អ្នកជំនាញឌីសាញបន្ថែមដេគ័របន្ថែមលើទូរស័ព្ទដៃបានធ្វើការដាក់បង្ហាញនូវស្នាដៃដ៏អស្ចារ្យរបស់ខ្លួនបំផុតជាមួយនឹងម៉ូដែល iPhone 11 Pro មិនធ្លាប់មានពីមុន។ ការតុបតែងវត្ថុដ៏មានតម្លៃទៅលើ iPhone 11 Pro បានធ្វើឲ្យម៉ូដែលមួយគ្រឿងនេះមានតម្លៃរហូតទៅដល់ ៧០ ០០០ដុល្លារអាមេរិក។ ក្រៅតែពីការស្រោបទៅដល់សាច់មាសសុទ្ធប្រមាណជាកន្លះគីឡូក្រាម និងពេជ្រ១៣៧គ្រាប់ Carviar បានអះអាងទៀតថា នៅពីខាងក្រោយទូរស័ព្ទនេះក៏បានបន្ថែមនាឡិកាដ៏ប្រណិតផងដែរ ដែលជាប្រភេទនាឡិកាមួយក្នុងចំណោមប្រភេទម៉ាស៊ីននាឡិកាដ៏ថ្លៃបំផុតលើលោកមួយផងជាមួយនឹងត្បូងពេជ្រដ៏កម្រមួយនៅចំពីមុខនាឡិកាតែម្តង។ វាត្រូវបានបន្ថែមឈ្មោះថា iPhone 11 Pro Solarius ដែលជាក់ស្តែងខាងមុខគ្រាន់តែជាទូរស័ព្ទ iPhone 11 Pro ធម្មតាដូចគេឯងដែរ ប៉ុន្តែខាងក្រោយវិញមានការតុបតែងយ៉ាងប្រណិត ហើយក្រុមហ៊ុនបានអះអាងថា សម្រាប់ម៉ូដែល 64GB នឹងមានតម្លៃដល់ទៅ
November 4, 2019 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបករណី ចោរកម្ម និងទទួលផល និងឆែកឆេរផ្ទះជនសង្ស័យ ឃាត់ខ្លួនជនសង្សយ័បានចំនួន៤នាក់នៅចំណុចផ្ទះជនសង្សយ័ឈ្មោះកង ទី ភេទប្រុសនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ជនសង្សយ័ទាំង០៤នាក់មានឈ្មោះដូចខាងក្រោម: ១. ឈ្មោះ កង ទី ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិត្រើងឃុំម្កាក់ស្រុកអង្គស្នួល ២. ឈ្មោះ អាត លាភ ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិអំពិល សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ភ្នំពេញ ៣. ឈ្មោះវុទ្ធី ដាវីតភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិបឹងសាឡាង
November 4, 2019 - អន្តរជាតិ
ចិន៖ បុរសម្នាក់ដែលមានបទពិសោធន៍ធ្វើជាអ្នកកំដរកូនកំលោះចំនួន ៧ ដង និងធ្លាប់តែទទួលបានអារម្មណ៍រីករាយក្នុងថ្ងៃរៀបការក្នុងនាមត្រឹមតែជាអ្នកកំដរគេនោះ ស្រាប់តែដល់ថ្ងៃរៀបការខ្លួនឯងវិញម្តងគាត់បានយំឡើងផ្អើករោងការ ព្រោះតែគាត់រំភើបចិត្តខ្លាំងពេក។ ស្ដាប់ទៅដូចជាអស់សំណើចបន្តិច តែវាជារឿងពិតដែលបានកើតឡើងនៅក្នុងខេត្ត Fuyang ភាគខាងលិចប្រទេសចិន។ កូនកំលោះដែលរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែកផ្អើលអស់ភ្ញៀវកិត្តិយសរូបនេះមានឈ្មោះថា Guo Haidi និងមានអាយុ ៣០ ឆ្នាំបើគិតត្រឹមថ្ងៃដែលគាត់បានរៀបការនោះ។ លោក Guo Haidi បានរៀបរាប់ថា ម្តាយឪពុករបស់គាត់ចង់ឲ្យគាត់រៀបការនៅអាយុ ២៥ ឆ្នាំ តែជាក់ស្តែងគាត់មិនអាចស្វែករកមនុស្សស្រីម្នាក់ដើម្បីរៀបការជាមួយឡើយនៅពេលដែលគាត់មានអាយុត្រឹម ២៥ ឆ្នាំនោះ។ គាត់បានបន្ថែមថា ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះគាត់់មានសំពាធផ្លូវចិត្តជាខ្លាំងព្រោះខាងឪពុកម្តាយចេះតែតឿនឲ្យគាត់រកប្រពន្ធឲ្យបានឆាប់ ខណៈមិត្តភក្តិរបស់គាត់បានរៀបការបន្តបន្ទាប់គ្នានិងតែងតែជ្រើសរើសគាត់ធ្វើជាអ្នកកំដររហូត។ ក្នុងពេលដែលគាត់ធ្វើជាអ្នកកំដរគេនោះគាត់តែងស្រមៃថា បើថ្ងៃនេះកូនកំលោះជារូបគាត់មិនដឹងជាល្អយ៉ាងណានោះទេ តើពេលណាទៅទើបដល់វេនគាត់ម្តង? ព្រោះតែហេតុផលដូចខាងលើនេះហើយ
November 4, 2019 - PR
នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន One More Manufacturing Co. Ltd បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតមីដ៏ទំនើប និងដំបូងគេ រួមផ្សំនឹងគុណភាពខ្ពស់ក្នុងប្រទេសកម្ពុជា ក្រោមស្លាកសញ្ញា “មីជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត“មីជាតិ” ត្រូវបានធ្វើឡើងក្រោមរូបភាពដើម្បីសាទរ និងបង្ហាញទៅដល់សាធារណជនអំពីសមិទ្ធិផលថ្មីមានគុណភាពរបស់កម្ពុជាលើផ្នែកផលិតចំណីអាហារ ក្រោមស្លាកសញ្ញា“មីជាតិ”។ មីជាតិ ត្រូវបានផលិតដោយស្នាដៃខ្មែរ រក្សានូវបែបផែនរសជាតិខ្មែរ
November 4, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ រកឃើញគ្រឿងញៀនច្រើនគីឡូក្រាម ក្រោយអន្តរាគមន៍ចូលទៅពន្លត់អគ្គិភ័យក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ។ សមត្ថកិច្ចប្រាប់ជាបឋមថា ជាដំបូងមានអគ្គិភ័យឆាបឆេះសណ្ឋាគារមួយនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីថ្ងៃត្រង់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ បន្ទាប់មកសមត្ថកិច្ចក៏ចេញអន្តរាគមន៍ជួយពន្លត់ រួចក៏ប្រទះឃើញ គ្រឿងញៀនច្រើនកញ្ចប់ ក្នុងនោះកញ្ចប់ខ្លះភ្លើងឆេះរោល និងខ្លះទៀតនៅល្អ ច្រើនគីឡូក្រាម ដែលតាមការសន្និដ្ឋានពីសមត្ថកិច្ចជាបឋមថា គ្រឿងញៀនទាំងអស់នេះយ៉ាងតិច២០គីឡូក្រាម។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ទីតាំងកើតហេតុនិងរកឃើញគ្រឿងញៀននេះ ប្រជាពលរដ្ឋខ្មែរយើងបានជួលទៅអោយជនជាតិចិន។ ភ្លាមៗមានជនជាតិចិន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ត្រូវបានសមត្ថកិច្ចនិងឃាត់ខ្លួននាំយកមកសាកសួរបន្តតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
November 4, 2019 - PR
វាប្រហែលជាថ្ងៃធម្មតាសម្រាប់មនុស្សច្រើនគ្នា ប៉ុន្តែ សម្រាប់លោក សែម សុបញ្ញា វាជាថ្ងៃដ៏ចងចាំមួយ ព្រោះគាត់ទើបតែឈ្នះទឹកប្រាក់ ៥០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង M-១៥០ ។ លោក សុបញ្ញា រំភើបស្ទើរគាំងបេះដូង អំឡុងពេលដែលគាត់សឹងតែមិនជឿ ថាគាត់ទើបតែឈ្នះលុយពិតប្រាកដពី M-១៥០ កាលនោះ។ លោក សែម សុបញ្ញា បានរំឭកថា “ដំបូងឡើយ ខ្ញុំស្មានថាឈ្នះតែ ៥លានរៀល ប៉ុន្តែជាក់ស្តែង ខ្ញុំឈ្នះដល់ទៅ ៥០លានរៀល។” “ធ្វើឲ្យដៃខ្ញុំឡើងញាប់ញ័រ ហើយមិនអាចធ្វើអ្វីបានក្រៅពីរំភើបរីករាយស្ទើរតែពុំគួរឲ្យជឿនូវអ្វីដែលកើតឡើងមកលើខ្ញុំ” លោក សែម សុបញ្ញា មកពីខេត្តកំពង់ចាម
November 4, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋប្រទះឃើញទារកម្នាក់ត្រូវបានគេយកមកបោះចោលនៅគំនរសំរាម ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅជិតសាលាបឋមទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋនៅម្តុំនោះបានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងៗដើររើសសំរាមប្រទះឃើញថង់ពណ៌សមួយ ហើយក៏បើកមើលស្រាប់តែឃើញទារកម្នាក់ប្រឡាក់សុទ្ធតែឈាម និងមានជាប់ទាំងទងផ្ចិតផងនោះនៅក្នុងថង់នោះតែម្តង។ ភ្លាមៗនោះស្រាប់តែបង្កឲ្យមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋនៅក្បែរនោះបាននាំគ្នាមកមើលទើបដឹងថា ទារកកំសត់នោះបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយមិនដឹងថាស្លាប់តាំងពីពេលណា ហើយស្លាប់យ៉ាងម៉េចនោះឡើយ៕ អត្ថបទ៖ សេម ប្រភពរូបភាព៖ ហ្វេសប៊ុកពានីភូមិខ្ញុំ
November 4, 2019 - PR
គ្រប់រឿងភាគខ្មែរ និងភាគថៃដែលបាន និងកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនបានទាញយកបេះដូងទស្សនិកជនអោយងាកមកទស្សនាកាន់តែកើនឡើងជាលំដាប់ ហេតុដូច្នេះហើយទើបមានទស្សនិកជនជាច្រើនបានស្នើអោយមានការបន្ថែមម៉ោងចាក់ផ្សាយរឿងភាគនេះអោយបានច្រើនជាងមុន។ បច្ចុប្បន្នម៉ោងដែលកំពុងតែចាក់ផ្សាយរឿងភាគខ្មែរនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនគឺចាក់ផ្សាយចាប់ពីម៉ោង ៧:៥០នាទីយប់ ដល់ម៉ោង ៩:០០យប់ រៀងរាល់ថ្ងៃចន្ទ-សុក្រ ដោយក្នុងនោះមានការបែងចែកក្នុងមួយសប្តាហ៍ចាក់ផ្សាយចំនួនពីររឿង ថ្ងៃចន្ទ-ពុធ កំពុងតែចាក់ផ្សាយរឿង «តួគេខ្ញុំសម្តែង» និងចាប់ពីថ្ងៃ ព្រហស្បតិ៍-សុក្រ ចាក់ផ្សាយរឿង «និស្ស័យស្នេហ៍នាងមនោរាហ៍»។សម្រាប់រឿងភាគខ្មែរដែលត្រូវចាក់ផ្សាយក្នុងម៉ោងខាងលើនឹងត្រូវបន្ថែមម៉ោងចាប់ពីម៉ោង ៧:៣០នាទីយប់ ដល់ម៉ោង ៩:០០យប់ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ដោយឡែករឿងភាគថៃដែលកំពុងតែចាក់ផ្សាយមានពីររឿងគឺរឿង «កម្លាំងអធិដ្ឋាន» ចាក់ផ្សាយវេលាម៉ោង ៩:០០-១០:0០យប់ និងរឿង «ស្នេហ៍បញ្ច្រាស់ទិស» ចាក់ផ្សាយម៉ោង ៩:០០-១០:០០យប់ ដូចគ្នា ។រឿងភាគថៃនេះដែរ នឹងត្រូវបន្ថែមម៉ោងចាក់ផ្សាយចាប់ពីម៉ោង ៩:០០
November 4, 2019 - ព័ត៌មានជាតិ
ករណីក្រុមស្លៀកពាក់ស៊ីវិល (អះអាងថាខ្លួនជាមន្ត្រីសមត្ថកិច្ច) ចាប់មនុស្សនៅផ្លូវសាធារណៈដោយចោទថាបានប្រើប្រាស់ និងទិញថ្នាំញៀន ជាពិសេសហេតុការណ៍នេះតែងតែឃើញមាននៅតាមផ្លូវបឹងកក់។ ហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភនិងភ័យខ្លាចជាខ្លាំង ដោយមានការលើកឡើងថានេះជាករណីធ្វើស៊ី ចាប់មនុស្សដែលគ្មានកំហុស ហើយភាគច្រើនករណីនេះកើតឡើងមកលើបងៗប្អូនៗជាបុរស។ ជាក់ស្តែងណាស់ករណីនេះក៏កើតមានជាថ្មីដោយមានគណនីហ្វេសប៊ុកឈ្មោះ Visal Peth បានចេញវីដេអូចែករំលែកនូវបទពិសោធន៍ ទោះបីជាមិនទាន់បានជួបផ្ទាល់ដោយខ្លួនឯង ក៏ប៉ុន្តែមិត្តរួមការងាររបស់ខ្លួនត្រូវបានគេចាប់ដាក់ខ្នោះ និងត្រូវគេធ្វើស៊ីអស់លុយ ២៥០០ដុល្លារ។ បងប្រុសរូបនេះបានរៀបរាប់ថា ដោយសារតែមិត្តរួមការងារជាអ្នកជួបករណីនេះមិនហ៊ានចេញមុខមកនិយាយព្រោះតែខ្មាសគេ លោកក៏សម្រេចចិត្តចេញវីដេអូនិយាយ ព្រោះតែចង់ឲ្យមានការប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរនៅលើផ្លូវបឹងកក់នោះ។ ដោយបងប្រុសរូបនោះបានរៀបរាប់ថា ខណៈដែលមិត្តរួមការងាររបស់ខ្លួនបានធ្វើដំណើរតាមផ្លូវម្តុំបឹងកក់ ក៏ស្រាប់តែមានមនុស្សមួយក្រុមស្លៀកពាក់ស៊ីវិល មកចាប់ដាក់ខ្នោះ និងនាំយកមកប៉ុស្តិ៍ប៉ូលិស (មិនបានបញ្ជាក់ទីតាំងប៉ុស្តិ៍) ដោយចោទថាបានមករកទិញថ្នាំញៀន តែទិញមិនបាន។ មិនត្រឹមតែប៉ុណ្ណោះក៏យកប្រដាប់វាស់ទឹកនោមរបស់អ្នកផ្សេងមកឲ្យមិត្តរួមការងារខ្លួនកាន់ថតទៅវិញ ដោយមិនអាចប្រកែកបានព្រោះតែខ្លាចគេវាយទ្រោមខ្លួនដូចអ្នកផ្សេង ក៏តាមគេទាំងអស់ រហូតត្រូវគេធ្វើស៊ីអស់ ២៥០០ដុល្លារ។
November 4, 2019









