សង្គម

រដ្ឋបាល​រាជធានី​ភ្នំពេញប្រកាស មិនអនុញ្ញាតឲ្យសាធារណជនលក់ដូរ ទិញ និងស្លៀកពាក់ឯកសណ្ឋានបែបនេះ អំឡុងពិធីបុណ្យឯករាជ្យ និងបុណ្យអុំទូកឡើយ

BY
Khmernote Media
November 5, 2019

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន និង​បងប្អូន​អាជីវករ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ ការទិញ និង​ប្រើប្រាស់​នូវ​សម្លៀកបំពាក់​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ ដែលមាន​អក្សរ POLICE PM ARMY ជាដើម និង​វិទ្យុទាក់ទង​មិន​ប្រក្រតី ក្នុងអំឡុងពេល​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩​នេះ ក្នុងន័យ​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម​ឲ្យ​បានល្អ​ប្រសើរ។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ពិនិត្យ​តាមដាន​ករណី​ខាងលើនេះ ប្រសិនបើ​ពិនិត្យឃើញ​មាន​សកម្មភាព​នេះ​កើតឡើង ត្រូវមាន​វិធានការ​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​ការលក់ដូរ ការទិញ និង​ការប្រើប្រាស់​ជាបន្ទាន់ ។ ក្នុងករណី​ទង្វើ​នេះ​បង្ក​ជា​បទល្មើស​ជាក់ស្តែង ត្រូវ​ឃាត់ខ្លួន និង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Share This Post: