- Khmernote Media
- អន្តរជាតិ
ហ្វីលីពីន៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះមានករណីរញ្ជួយដីមួយបានកើតមានឡើងនៅឯកោះ Mindanao ដែលស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ ករណីរញ្ជួយដីនេះធ្លាប់កើតឡើងម្តងរួចមកហើយកាលពីថ្ងៃទី២៩ ខែតុលា ដោយស្ថិតក្នុងកម្រិត ៦.៦ វិចទ័ ដោយឡែកករណីរញ្ជួយដីលើកទី២នេះវិញ គឺមានកម្រិត ៦.៥ វិចទ័ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ជាង៩នាក់ និងមនុស្សជាង១០០នាក់ទៀតរងរបួស។ ករណីរញ្ជួយដីនេះបានបំផ្លាញទ្រព្យសម្បត្តិជាច្រើនព្រោះក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ មានការរញ្ជួយដីកើតឡើងដល់ទៅ២ករណី ហើយមនុស្សជាច្រើននាក់បានជាប់ក្នុងអគារបាក់បែក កំពុងរង់ចាំការសង្គ្រោះនៅឡើយ៕ អត្ថបទ៖ មេសា
November 1, 2019 - អន្តរជាតិ
អូស្ត្រាលី៖ បុរស ៤ នាក់ត្រូវបានប៉ូលិសអូស្រ្តាលីចាប់ខ្លួនជុំវិញករណីរត់ពន្ធគ្រឿងញៀនខុសច្បាប់ទម្ងន់ ៤០០ គីឡូក្រាមបង្កប់នៅក្នុងដបទឹកម្ចេស។ បុរសទាំង ៤ នាក់ មានអាយុផ្សេងៗគ្នាដូចជា ៣០ឆ្នាំ ៣៤ឆ្នាំ ៣៦ ឆ្នាំ និង បុរសដែលចាស់ជាងគេមានអាយុ ៤៥ ឆ្នាំ។ គ្រឿងញៀនដែលពួកគេរត់ពន្ធនោះជាប្រភេទគ្រឿងញៀនមេតំហ្វេតាមីន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ២០៧ លានដុល្លារអាមេរិក។ ប៉ូលិសបានរកឃើញទៀតថា គ្រឿងញៀនត្រូវបានយកមកពីសហរដ្ឋអាមេរិក និងមានគោលបំណងយកមកចែកចាយបន្តនៅក្នុងប្រទេសអូស្រ្តាលី ដោយគ្រឿងញៀនទាំងនោះត្រូវបានគេលាក់នៅក្នុងដបទឹកម្ទេសចំនួន ៧៦៨ ដបផ្សេងគ្នា។ រហូតមកទល់នឹងពេលនេះបុរសទាំង ៤ នាក់ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន និងរងចាំកាត់ទោសនៅពេលក្រោយទៀត។ ដោយឡែកប៉ូលិសជំនាញរបស់អូស្រ្តាលីកំពុងតែធ្វើការជាពិសេសមួយជាមួយប៉ូលិសនៅអាមេរិក ដើម្បីស្វែងរកប្រភពដើមនៃគ្រឿងញៀនទាំងនេះដែលគេជឿថាមានមូលដ្ឋាននៅលើទឹកដីអាមេរិក៕
November 1, 2019 - PR
vivo Y11 គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយភាពច្នៃប្រឌិតនឹងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យនាពេលសម័យថ្មីនេះតែម្តង។ ក្រឡេកមកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y11 នេះវិញចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែកចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។ Y11 ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.35” ដែលហៅថា Halo FullviewTM Display មានផលធៀបអេក្រង់ 19.3:9 និងអត្រាផ្ទៃអេក្រង់ 89% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះកាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀតលោកអ្នកអាចទទួលបាននូវទស្សនីភាពយ៉ាងធំទូលាយដែលព្រមមកជាមួយរចនាបទឡើងមានភាពងាយស្រួលនៅក្នុងការកាន់។ សម្រាប់ផ្នែកកាមេរ៉ាមុខភ្ជាប់មកជាមួយទំហំ 8MP អាចថតរូបបានច្បាស់។ ដើម្បីធានាបានថាអ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y11 បានបំពាក់មកជាមួយនូវ AI
November 1, 2019 - PR
ជាធម្មតាអ្នកធ្វើដំណើរមួយចំនួនដែលមិនដឹងពីមធ្យោបាយទិញសំបុ្រតអនឡាញពួកគាត់តែងធ្វើដំណើរ និងចំណាយពេលសម្រាប់ តែទៅទិញសំបុត្រឡានទុក។ ប៉ុន្តែបើពួកគាត់ងាកមកសាកការទិញសំបុត្រអនឡាញនៅលើ BookMeBus វិញដឹងតែពេញចិត្តម៉ងព្រោះគាត់មិនចំណាយពេលច្រើន ហើយទំនុកចិត្តទៀត។ គាត់អាចស្វែងរកក្រុមហ៊ុនឡាន ជាមួយម៉ោងចេញដំណើរទាំងអស់ ប្រភេទឡាន ថែមទាំងមើលថាកៅអីសល់ឬមិនសល់ មើលតម្លៃ និង ជាពិសេសអតិថិជនរបស់ BookMeBus តែងទទួលបានប្រម៉ូកូដសម្រាប់បញ្ចុះតម្លៃលើតម្លៃសំបុត្រធម្មតាទៀតផង។ ពេលមានបុណ្យម្តងៗ BookMeBus តែងផ្តល់ជូនការបញ្ចុះតម្លៃតាមវិធីផ្សេងៗដែលអាចអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការ ធ្វើដំណើរជាពិសេសការទៅខេត្តនានានៅក្នុងប្រទេស។សម្រាប់ឧ៍កាសបុណ្យអ៊ុំទូកនេះអ្នកប្រើប្រាស់ក៏ទទួលបានការបញ្ចុះតម្លៃភ្លាមៗផងដែរ ដោយប្រើកូដ៖ – BMBNew បញ្ចុះតម្លៃ 20% រហូតដល់ 5$ សម្រាប់អតិថិជនថ្មី បង្កើតគណនីជាលើកដំបូង ផុតកំណត់ត្រឹម 30 វិច្ឆិកា 2019 –
November 1, 2019 - PR
ភ្នំពេញ៖ នៅក្នងសង្គមយើងបច្ចុប្បន្ន បុគ្គលភាគច្រើនប្រើប្រាស់របស់ទំនើបៗ ដែលគេហៅថាសម្ភារៈនិយម ដែលបុគ្គលខ្លះមានលទ្ធភាពទិញផ្តាច់និងខ្លះទៀតក៏ប្រើប្រាស់សេវាកម្ចី ឬ សេវារំលស់ ក្នុងការ បង់រំសល់ម៉ូតូ ទូរសព្ទ ឡាន ផ្ទះជាដើម ។បើនិយាយដល់រឿងបង់រំលស់វិញច្បាស់ណាស់ប្រាកដជានឹកឃើញដល់ធនាគារឯកទេសអុីអនមុនគេតែម្តង។ ដើម្បីបំពេញតម្រូវការ និងភាពងាយស្រួលដល់អតិថិជន ធនាគារ ឯកទេសអុីអន បានសហការជាមួយ ក្រុមហ៊ុនទ្រូម៉ាន់នី ផ្តល់នូវមធ្យោបាយក្នុងការបង់ សេវារំលស់និងបង់ប្រាក់កម្ចីដោយឥតគិតថ្លៃ ជាមួយទ្រូម៉ាន់នី មិនថាបង់ជាមួយនិង ភ្នាក់ងារទ្រូម៉់ាន់នី ឫ បង់តាមរយៈTrueMoney app នោះទេ ។ ងាយស្រួលមែនទែនក្នុងការបង់ប្រាក់កម្ចី និងសេវារំលស់ជាមួយទ្រូម៉ាន់នីដែលអតិថិជនដឺងច្បាស់ណាស់ថាក្រុមហ៊ុនទ្រូម៉ាន់នីជាក្រុមហ៊ុនមួយដែលមានភ្នាក់ងារច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាជិះទៅណាក៏ឃើញស្រួលមិនបារម្ភខ្លាចយឺត។ កាន់តែងាយស្រួលទៀតអតិថិជនអាចធ្វើការបង់តាមTrueMoney app បង់ពេលណាក៏បាន
November 1, 2019 - សុខភាព
ប្ដីល្អនឹងមិននិយាយសម្ដីដែលធ្វើឲ្យប្រពន្ធគ្រាំគ្រាចិត្តនោះទេ បើទោះជាស្ថិតក្នុងកាលៈទេសៈណាក៏គួរតែចេះទប់អារម្មណ៍ខ្លះ ចៀសវាងបំផ្លាញផ្លូវចិត្តម្ខាងទៀត។ ជាពិសេសពេលមានផ្ទៃពោះរឹតតែបាក់ទឹកចិត្តថែមទៀត ដូចនេះមិនគួរនិយាយពាក្យមិនគប្បី ៣ យ៉ាងនេះដែលណែនាំដោយអ្នកគ្រូពេទ្យ មួន រ៉ានី បម្រើការនៅមណ្ឌលសុខភាពព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៖ ១- «ឈឺកុំមកប្រាប់បង បងហ្នឹងពេទ្យ» មនុស្សស្រីពពោះឧស្សាហ៍មានអាការៈវិលមុខ ចុករួយចង្កេះ ឬឈឺច្រើន ដូចនេះបើនាងឲ្យប្ដីជូនទៅពេទ្យ គួរតែកំដរ មិនមែនបដិសេធ និងប្រើសម្ដីសម្លាប់ចិត្ត «ឈឺកុំមកប្រាប់បង បងហ្នឹងពេទ្យ»។ ឃ្លានេះអាចធ្វើឲ្យមនុស្សស្រីបាក់ទឹកចិត្តដែលអាចប៉ះពាល់ដល់កូនក្នុងពោះទៀតផង។ ២- «ឈឺច្រើនណាស់» ប្រុសៗគ្មានថ្ងៃយល់ពីអាការៈមនុស្សស្រីមានកូនបានឡើយ ដូចនេះហើយអ្នកខ្លះឈឺមិនលោះថ្ងៃក៏មាន។ ខ្លួនឯងក៏មានធុញថប់នឹងបញ្ហាជាច្រើននោះដែរ តែបានត្រឹមត្អូញត្អែរប្រាប់អ្នកនៅជិតខ្លួនបំផុត សង្ឃឹមមានពាក្យលួងលោម តែបើនាងទទួលបានចម្លើយថា «ឈឺច្រើនណាស់»
November 1, 2019 - បច្ចេកវិទ្យា
នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ម្សិលមិញនេះ Evan Blass បានចេញផ្សាយអំពីរូបភាពបែកធ្លាយផ្សេងមួយទៀតនៃ tablet បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Huawei។ លើសពីនេះលោក Even Blass ក៏បានបញ្ជាក់ទៀតថា ឈ្មោះរបស់វាលើទីផ្សារគឺ Huawei MatePad Pro មិនមែន MediaPad M7 ដូចការរំពឹងទុកលើកមុនឡើយ។ ក្រុមហ៊ុន Samsung បានដាក់បង្ហាញខ្លួន tablet ម៉ូដែលចុងក្រោយរបស់ខ្លួនរួចរាល់មកហើយនាពេលកន្លងទៅនេះគឺ Galaxy Tab S6 ខណៈដែលក្រុមហ៊ុន Apple ក៏ត្រូវបានកំពុងត្រៀមខ្លួនចេញលក់ iPad
November 1, 2019 - ព័ត៌មានជាតិ
នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសហការជាមួយប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០៦នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា។ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង ០៦នាក់ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា
November 1, 2019 - អន្តរជាតិ
ចិន៖ ក្មេងប្រុសចិត្តឆៅម្នាក់បានចាក់សម្លាប់បងស្រីខ្លួនឯងជាច្រើនកាំបិតរហូតទាល់តែនាងស្លាប់ ព្រោះតែខឹងនឹងបងស្រីរូបនោះមិនឲ្យគេខ្ចីទូរស័ព្ទសម្រាប់មកលេងហ្គេម ហើយក្រោយពីសម្លាប់បងស្រីរួច រូបគេក៏បានលោតពីលើអាគារជាន់ទី ២១ សម្លាប់ខ្លួនឯងផងដែរ។ សោកនាដកម្មនេះបានកើតឡើងនៅក្នុងប្រទេសចិន ហើយហេតុការណ៍បានកើតឡើងខណៈម្តាយឪពុករបស់ពួកគេនៅផ្ទះជាមួយគ្នាដែរ តែពួកគាត់មិនអាចជួយសម្រួលស្ថានភាពនេះបានទាន់ពេលវេលាឡើយ។ ក្មេងប្រុសដែលជាអ្នកចាក់សម្លាប់បងស្រីខ្លួនឯងត្រូវបានគេរាយការណ៍ថា មានអាយុ ១៦ ឆ្នាំ ខណៈបងស្រីរបស់គេមានអាយុ ២១ ឆ្នាំ។ បើតាមសារព័ត៌មានបរទេសបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះបងប្អូនទាំងពីរនាក់នេះនៅក្នុងបន្ទប់ជាមួយគ្នា ហើយពេលនោះប្អូនប្រុសបានសុំខ្ចីទូរស័ព្ទបងស្រីមកលេងហ្គេម តែបងស្រីមិនព្រមឲ្យឡើយព្រោះនាងក៏ត្រូវប្រើទូរស័ព្ទដែរ។ ដោយខឹងនឹងបងស្រីយ៉ាងខ្លាំងនោះ ប្អូនប្រុសបានស្ទុះទៅយកកាំបិតចាក់នាងទាល់តែស្លាប់តែម្តង ហើយខណៈពេលនោះដែរឪពុកម្តាយរបស់ពួកគេក៏បានឮសំឡេងឈ្លោះគ្នាដែរ តែស្មានថាពួកគេគ្រាន់តែឈ្លោះប្រកែកគ្មាលេងជាធម្មតាដូចដែរពួកគេបានធ្វើរាល់ដងអីចឹងដែរ។ ក្រោយសម្លាប់បងស្រីរួច ប្អូនប្រុសដែលញៀននឹងហ្គេមរូបនេះក៏បានលោតសម្លាប់ខ្លួនឯងភ្លាមៗផងដែរ។ សូមបញ្ជាក់ថា សោកនាដកម្មនេះបានឡើងក្រោយថ្ងៃខួបកំណើតរបស់ម្តាយពួកគេតែមួយថ្ងៃប៉ុណ្ណោះ៕ អត្ថបទ៖ភក្តី
November 1, 2019 - អន្តរជាតិ
ថៃ៖ ហាងលក់ទំនិញខ្នាតតូចដ៏ល្បីល្បាញរបស់ថៃគឺហាង 7-Eleven បានសម្រេចឈប់ប្រើប្រាស់ថង់ប្លាស្ទិកទៀតហើយ ដែលយុទ្ធនាការនេះនឹងផ្ដើមអនុវត្តចាប់ពីខែកុម្ភៈឆ្នាំ ២០២០ ខាងមុខនេះ។ ការសម្រេចឈប់ប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់វេចខ្ចប់ ឬច្រកឥវ៉ាន់ផ្សេងៗឲ្យអតិថិជននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមកាត់បន្ថយកាក់សំណល់ប្លាស្ទិក ដែលជាប្រភពបំពុលបរិស្ថានដ៏ធំមួយ។ ការសម្រេចឈប់ប្រើប្រាស់ថង់ប្លាស្ទិកនេះមិនមែនធ្វើឡើងត្រឹមតែហាង 7-Eleven ប៉ុណ្ណោះទេ តែហាងមួយចំនួនទៀតដូចជា Family Mart, Watsons, Robinsons រួមទាំងក្រុមហ៊ុន និងផ្សារទំនើបជាច្រើនទៀតក៏សុទ្ធតែបានសម្រេចឈប់ប្រើប្រាស់ថង់ប្លាស្ទិកដូចគ្នាដែរ។ គេសង្ឃឹមថា នៅពេលដែលកាកសំណល់ប្លាស្ទិកត្រូវបានកាត់បន្ថយ បរិស្ថានធម្មជាតិនិងបរិយាកាសនឹងបានល្អប្រសើរជាងមុនមួយកម្រិត។ សូមបញ្ជាក់ថា ថង់ប្លាស្ទិកគឺជាប្រភេទកាកសំណល់ដែលក្ររលាយបំផុត ហើយជាមធ្យមការរលាយរបស់ថង់បាស្ទិកត្រូវការពេលវេលាពី ១០ ទៅ ១ ០០០ ឆ្នាំ តាមប្រភេទថង់នីមួយៗ៕ អត្ថបទ៖ ភក្តី
October 31, 2019









