- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ មានការលើកឡើងមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណី សមត្ថកិច្ចខណ្ឌទួលគោក ស្ទូចឡានប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រ។ ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មាន CPC Watch ដែលសរសេរថា ( សូមសរសេីរប៉ូលិសខណ្ឌទួលគោក ចេះរកនឹកវិធីធ្វេីអោយប្រជាពលរដ្ឋ ស្អប់ឃេីញ ស្ទូចឡានទាំងកណ្តាលអាធ្រាត្រ! )។ ព័ត៌មានពិតប្រាកដ គឺនៅវេលាម៉ោងប្រហែល ១២ និង៣០ យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ មានរថយន្តមួយគ្រឿងចតទុកចោលមុខផ្ទះគេដោយមិនបានប្រាប់ ជាចៃដន្យនៅយប់នោះប្រពន្ធម្ចាស់ផ្ទះមានអាការ:ឈឺពោះឆ្លងទន្លេ ដល់ពេលបេីកទ្វារ ដេីម្បីជូនប្រពន្ធទៅពេទ្យក៏ឃេីញរថយន្តនោះចតទុកចោល ហេីយបាំងផ្លូវមិនអាចយករថយន្តចេញពីក្នុងផ្ទះបាន ហេតុដូច្នេះទេីបម្ចាស់ផ្ទះទាក់ទងមកកម្លាំងចរាចរណ៍ផ្លូវគោក ដេីម្បីជួយស្ទូចចេញជាបន្ទាន់។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
October 29, 2019 - PR
ជឿជាក់ថាទស្សនិកជនកំពុងតែជក់ចិត្តជាមួយរឿងភាគខ្មែរចំណងជើង «តួគេខ្ញុំសម្តែង» ដែលទើបតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ដោយសារតែតួសម្តែងមានទេពកោសល្យ សាច់រឿងល្អ ជាពិសេសក្រោមស្នាដៃនិពន្ធ និងដឹកនាំការសម្តែងរបស់អ្នកស្រី ពាន់ ភួងបុប្ផា រួមជាមួយនិងចៅប្រុសរបស់លោកស្រីគឺលោក ម៉ុង ម៉ានិត។ ក្នុងអាជីពជាអ្នកនិពន្ធ និងដឹកនាំការសម្តែងអស់រយៈពេលសាមសិបឆ្នាំកន្លងមក លោកស្រីបានធ្វើអោយមហាជនទទួលស្គាល់នូវស្នាដៃនិពន្ធនិងដឹកនាំការសម្តែងរហូតមានឈ្មោះបោះសម្លេងមកដល់សព្វថ្ងៃនេះ។ ចំណែករឿង «តួគេខ្ញុំសម្តែង» គឺជាស្នាដៃទីសាមសិបរបស់លោកស្រី ហើយក៏អាចនិយាយបានថាជារឿងដែលប្លែក ព្រោះមានបញ្ចូលទាំងល្ខោនយីកេរដែលជាមរតករបស់ដូនតាខ្មែរយើង មានតួអង្គស្តេច តួអង្គព្រះនាង ជាពិសេសមានបង្កប់នូវអត្ថន័យអប់រំ លាយឡំជាមួយភាពក្រម៉ិចក្រមើមរបស់តួឯកប្រុសផងដែរ។ ដោយឡែកចៅប្រុសបង្កើតរបស់លោកស្រី លោកម៉ានិត ដែលជាអ្នកនិពន្ធ និងជាតារាចម្រៀងមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈផងនោះ ក៏មានចំណែកសំខាន់ក្នុងការជម្រុញអោយខ្សែរឿងមួយនេះកាន់តែល្អនោះ គឺការតែងនិពន្ធ និងបកស្រាយបទចម្រៀងយ៉ាងពិរោះរណ្តំចំនួនពីរបទទីមួយចំណងជើង «ព្រះនាងកំពូលដួងចិត្ត» និពន្ធទំនុកច្រៀង
October 28, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ ដំណឹងបន្ងែមពីមន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងអោយដឹងថា គិតមកត្រឹមរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ការស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូប ដែលបាត់ខ្លួននៅលើកោះរ៉ុងនោះ មិនទាន់ប្រទះឃើញនៅឡើយ ហើយកម្លាំងសមត្ថកិច្ចចម្រុះគ្រប់ផ្នែក រួមជាមួយក្រុមអ្នកស្មគ្រ័ចិត្តផង កំពុងធ្វើប្រតិបត្តិការស្វែងរកបន្តដោយថ្មើរនៅលើដីគោកក្នុងតំបន់ព្រៃភ្នំផង ក្នុងនោះមានការប្រើប្រាស់កាមេរ៉ាពីលើអាកាស ហើយនៅក្នុងទឹកក្បែរឆ្នេរសមុទ្រក៏មានក្រុមអ្នកមុជទឹកស្វែងរកផងដែរ។ សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មានឈ្មោះ AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦:០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness
October 28, 2019 - អន្តរជាតិ
ប៉ាគីស្ថាន ៖ ក្មេងតូចៗជិត ៩០០ នាក់ត្រូវបានគេរកឃើញថា មានផ្ទុកនូវជំងឺអេដស៍បន្ទាប់ពីពួកគេទទួលបានសេវាកម្មចាក់ថ្នាំពីវេជ្ជបណ្ឌិតម្នាក់ក្នុងតម្លៃថោកជាងតម្លៃទីផ្សារទូទៅ។ ហេតុការណ៍ដ៏អកុសលនេះបានកើតឡើងនៅក្នុងក្រុង Ratodero ដែលជាតំបន់ក្រីក្រមួយនៃប្រទេសប៉ាគីស្ថាន ហើយក្រុងនេះមានប្រជាជនសរុបត្រឹមតែ ២០០ ០០០ នាក់ប៉ុណ្ណោះ។ វេជ្ជបណ្ឌិតដែលទទួលត្រូវក្នុងការចាក់ថ្នាំ និងជាអ្នកចម្លងមេរោគអេដស៍រូបនេះមានឈ្មោះថា Muzaffar Ghanghro ហើយរូបគាត់មានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែគាត់មានសមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺរបស់ប្រជាពលជាមួយនិងតម្លៃនៃសេវាកម្មថោកជាងគេ។ យ៉ាងណាក្តី កាលពីពេលថ្មីនេះមានឪពុករបស់កុមាររងគ្រោះម្នាក់បានសង្កេតឃើញថា វេជ្ជបណ្ឌិតរូបនេះបានប្រើប្រាស់ម្ជុល និងស៊ឺរ៉ាំងតែមួយចាក់ឲ្យអ្នកជំងឺជាច្រើននាក់រួមទាំងកូនអាយុ ៦ ឆ្នាំ របស់គាត់ផងដែរ។ក្រោយការរកឃើញនេះ ប្រជាពលរដ្ឋនៅក្នុងតំបន់កើតហេតុខាងលើក៏បានសម្រេចនាំកូនពួកគេទៅធ្វើតេស្តិ៍ឈាមជាបន្តបន្តាប់គ្នា ហើយរហូតមកទល់នឹងពេលនេះមានកុមារចំនួន ៩០០ នាក់ហើយដែលត្រូវបានគេរកឃើញថា មានផ្ទុកមេរោគអេដស៍។ ក្រៅពីនេះមានមនុស្សពេញវ័យចំនួន ២០០ នាក់
October 28, 2019 - ព័ត៌មានជាតិ
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នេះផងដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា អនុញ្ញាតឲ្យកម្មករ និយោជិតទាំងអស់ឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក អំបុក ខាងមុខនេះ រយៈពេល០៤ថ្ងៃ គឺថ្ងៃទី១០-១១-១២ និងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជំនួសឲ្យថ្ងៃទី១០ ដែលត្រូវចំថ្ងៃអាទិត្យ៕ អត្ថបទ៖ សេម
October 28, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្មីៗនេះថៃធ្លាប់បានប្រកាសជាសាធារណៈម្តងរួចមកហើយថាខ្លួនបានត្រៀមគម្រោងជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរណ៍ចាប់ពីដើមខែវិច្ឆិកាដល់ចុងឆ្នាំនេះ ដោយមានការចែកថវិកាជូនពលរដ្ឋខ្លួនសម្រាប់ធ្វើដំណើរកម្សាន្ត ទិញ និងញ៉ាំ ក្រោយពីគម្រោងទីមួយទទួលជោគជ័យ លក់កញ្ចប់ខ្សែទស្សកិច្ចក្នុងតម្លៃថោក និងបញ្ចុះតម្លៃលើទំនិញទេសចរណ៍។ ថ្មីៗនេះដែរស្របពេលជាមួយគម្រោងទាំងនោះត្រៀមខ្លួននឹងបញ្ចេញ ខេត្តនីមួយៗនៃប្រទេសថៃក៏បានត្រៀមខ្លួននឹងបញ្ចេញការរៀបចំកម្មវិធីកម្សាន្តផ្សេងៗផងដែរ។ ក្នុងនោះខេត្តឈៀងម៉ៃ ដែលជាខេត្តទេសចរណ៍មួយដ៏ល្បីរបស់ប្រទេសថៃបានបញ្ចេញគម្រោងថា ឆ្នាំនេះខ្លួននឹងរៀបចំកម្មវិធីពិធីបុណ្យបង្ហោះគោមភ្លើង យ៉ាងធំខុសពីឆ្នាំមុនៗ។ កម្មវិធីបង្ហោះគោមភ្លើង ដែលមានឈ្មោះថា Loy Kratong នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ដែលជាថ្ងៃព្រះចន្ទពេញវង់ ដោយក្នុងនោះក៏មានការបញ្ចុះតម្លៃពិសេសទៅតាមគម្រោងនៃការរៀបចំរបស់ក្រសួងទេសចរណ៍ថៃផងដែរ។ ក្រៅពីពិធីបុណ្យមួយនេះ ខេត្តឈៀងម៉ៃអាចនឹងរៀបចំការប្រគំតន្ត្រី ព្រមជាមួយការតាំងពិពរណ៍ផងដែរ៕ អត្ថបទ៖ មេសា
October 28, 2019 - បច្ចេកវិទ្យា
តួលេខកាលពីឆ្នាំ២០១៧ ក្រុមហ៊ុនយក្សចិន Huawei លក់ស្មាតហ្វូនរបស់ខ្លួនបានទៅដល់១៥៣លានគ្រឿង និងបន្តមកឆ្នាំ២០១៨ ក្នុងចំនួនកើនខ្លាំងរហូតទៅដល់២០៦លានគ្រឿង ប៉ុន្តែទោះស្ថិតនៅក្នុងឆ្នាំដ៏ពិបាក២០១៩នេះ ដែលខ្លួនកំពុងទទួលរងការរិតត្បិតទីផ្សារពីសំណាក់សហរដ្ឋអាមេរិកក្តី Huawei នៅតែជឿជាក់ថា នឹងអាចបំបែកឯកទក្តកម្មចាស់បានដដែល។ ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសជាផ្លូវការថា ខ្លួនបានលក់ស្មាតហ្វូនបានទៅដល់២០០លានគ្រឿងមកហើយគិតត្រឹមខែតុលានេះ Huawei បានបង្ហាញពីមហិច្ឆិតារបស់ខ្លួនថែមទៀតនឹងលក់ឲ្យបានទៅដល់២៧០លានគ្រឿងគិតដល់ត្រឹមចុងឆ្នាំ២០១៩គឺជាចំនួន ដែលច្រើនជាងអ្វី ដែលក្រុមអ្នកវិភាគធ្លាប់បានទស្សទាយថែមទៀតផង។ ជាមធ្យមតាមតួលេខក្នុងឆ្នាំ២០១៩នេះ Huawei អាចលក់បានប្រមាណជា២០លានគ្រឿងក្នុងមួយខែឬ៥លានគ្រឿងក្នុងមួយសប្តាហ៍ ប៉ុន្តែដើម្បីសម្រេចផែនការថ្មីគិតចាប់រាប់ពីថ្ងៃនេះតទៅក្រុមហ៊ុនចាំបាច់លក់ឲ្យបាន៧លានគ្រឿងក្នុងមួយសប្តាហ៍ និង១លានគ្រឿងក្នុងមួយថ្ងៃរហូតដល់ថ្ងៃទី៣១ ខែធ្នូខាងមុខហើយបើតួលេខនេះនឹងកើនដូច ដែលបានរំពឹងទុកនោះ Huawei នឹងក្លាយទៅជាក្រុមហ៊ុនលក់ស្មាតហ្វូនធំបំផុតលើកទី១សម្រាប់ឆ្នាំនេះ៕ អត្ថបទ៖ Lee
October 28, 2019 - អន្តរជាតិ
ខណៈដែលរយៈពេលប៉ុន្មានថៃ្ងនេះនៅប្រទេសកម្ពុជាយើងមានភ្លៀងធ្លាក់ដោយកន្លែងជាច្រើននោះ នៅឯប្រទេសឥណ្ឌូនេស៊ីឯណោះវិញត្រូវបានគេរាយការណ៍ថា សីតុណ្ណភាពបានកើនឡើងខ្លាំងរហូតដល់គេអាចចម្អិនស៊ុតនៅក្រោមពន្លឺព្រះអាទិត្យបានទៀតផង។ បើយោងតាមមន្ទីរឧតុនិយមឥណ្ឌូនេស៊ីបានបញ្ជាក់ថា សីតុណ្ហភាពជាទូទៅនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើតដល់ ៣៩ អង្សារសេ ខណៈនៅតំបន់មួយចំនួនគឺកើនខ្ពស់ជាងនេះទៅទៀត ហើយលក្ខខណ្ឌសីតុណ្ហភាពដូចនេះនឹងបន្តកើតមានរហូតដល់ចុងខែតុលានេះ។ ជាក់ស្តែងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមនៅក្រុង Makassar នៃប្រទេសឥណ្ឌូនេស៊ីបាននាំគ្មាបង្ហោះរូបភាព និងវីដេអូដែលបង្ហាញថា ពួកគេអាចចម្អិនស៊ុតបានដោយគ្រាន់តែដាក់ខ្ទះ និងស៊ុតនៅក្រោមពន្លឺព្រះអាទិត្យ។ លោកអ្នកអាចទស្សនាហេតុការនេះដូចក្នុងរូបភាព និងវីដេអូនេះដូចខាងក្រោម៖ View this post on Instagram Diprediksi BMKG wilayah Pulau Jawa, Bali, Nusa Tenggara Barat hingga
October 28, 2019 - សុខភាព
ឧស្សាហ៍ញ៉ាំអាហារបំពង ចៀន ឬនំមានជាតិក្រែម ច្រើននឹងនាំឲ្យកើតមាន ជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់នៅពេល អាយុចាស់ឡើង ដោយសារអាហារទាំងនោះសំបូរដោយ អាស៊ីដខ្លាញ់មិនឆ្អែត (អាស៊ីដខ្លាញ់មិនល្អ) Trans Fat ច្រើន។ ការសិក្សាធ្វើឡើងដោយក្រុមស្រាវជ្រាវជនជាតិជប៉ុន បានពិនិត្យមើលឈាម របស់មនុស្សវ័យចំណាស់អាយុ៦០ឆ្នាំ ជាអ្នកស្ម័គ្រចិត្ត ប្រមាណជាង១ពាន់នាក់។ លទ្ធផលពិសោធន៍បានរកឃើញថា អ្នកដែលមានឈាម ផ្ទុកកម្រិតអាស៊ីដខ្លាញ់មិនឆ្អែត (Trans Fat) ខ្ពស់ ប្រមាណ៥២% បានកើតមានជំងឺភ្លេចភ្លាំង និងវង្វេងវង្វាន់។ ការស្រាវជ្រាវក៏បានបញ្ជាក់ដែរថា អាស៊ីដខ្លាញ់មិនឆ្អែត(Trans Fat) ច្រើនមាននៅក្នុង អាហារចម្អិនដោយការបំពងខ្លាញ់ ឬចៀន ហើយក៏ត្រូវបានប្រើក្នុងការធ្វើនំ
October 28, 2019 - ព័ត៌មានជាតិ
យោងតាមការបង្ហោះរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវលេខ ១១០ ស្ថិតនៅ ភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បានបន្តបាក់ចូលទន្លេជាបន្តបន្ទាប់ត្រង់ចំនុច PK40 និងPK41 កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ ហើយក្រសួង និងអង្គភាពពាក់ព័ន្ធកំពុងតែសិក្សាលទ្ធភាពធ្វើការដោះស្រាយ និងជួសជុលបន្ទាន់។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះមានការយោគយល់អធ្យាស្រ័យ និងមានការប្រុងប្រយ័ត្ន៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
October 28, 2019








