- Khmernote Media
- អន្តរជាតិ
ម៉ាឡេស៊ី៖ លោកតាម្នាក់បានធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រក្នុងមួយថ្ងៃដើម្បីលក់ត្រីប្រឡាក់យកប្រាក់ព្យាបាលជំងឺប្រពន្ធរបស់គាត់។ លោកតារូបនេះមានឈ្មោះថា Md Zin Ahmad អាយុ ៦៤ ឆ្នាំ រស់នៅក្រុង Melaka នៃប្រទេសម៉ាឡេស៊ី។ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ លោកតា Md Zin Ahmad បានចេញដំណើរពីផ្ទះនៅម៉ោង ៨ព្រឹកជារៀងរាល់ថ្ងៃ ជាមួយនឹងតី្រប្រឡាក់ជាមធ្យម ១០០កញ្ចប់ និងបានដើរគ្រប់ទីកន្លែងក្នុងក្រុង Melaka ដើម្បីលក់តី្រប្រឡាក់ទាំងនោះ។ ត្រីប្រឡាក់របស់គាត់មានតម្លៃ RM 0,៥០ (០,១២ ដុល្លារអាមេរិក) ក្នុងមួយកញ្ចប់ ហើយចំពោះតំបន់ខ្លះដែលគាត់ត្រូវធ្វើដំណើរដោយអស់ប្រាក់បន្ថែមនោះគាត់នឹងលក់ត្រីប្រឡាក់ទាំងនោះថ្លៃបន្តិចគឺ RM ១០
October 26, 2019 - អន្តរជាតិ
ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានស្គាល់រួចហើយនូវផ្លែសារី ហើយអ្នកខ្លះធ្លាប់ទាំងបានញ៉ាំវាទៀតផង។ ជាធម្មតាផ្លែឈើមួយប្រភេទនេះមានរាងមូលស្រដៀងគ្នាទៅនឹងផ្លែប៉ោមដែរ តែវាមានរសជាតិសាប និងសាច់ផុសជាងផ្លែប៉ោម។ តើប្រិយមិត្តធ្លាប់បានឃើញផ្លែសារីមានរូបរាងដូចមុខមាត់កូនក្មេងដែរឬទេ? វាមិនមែនជារូបភាពកាត់ត ឬរូបភាព 3D នៅក្នុងខ្សែភាពយន្តឡើយ តែបច្ចុប្បន្ននេះផ្លែសារីមានរូបរាងដូចមុខមាត់កូនក្មេងត្រូវបានដាំដុះយ៉ាងច្រើន នៅក្នុងក្រុង Handan ខេត្ត Hebei ភាគខាងជើងប្រទេសចិន។ កសិករដែលមានគំនិតដាំផ្លែសារីមានរូបរាងដូចមុខមាត់កូនក្មេងនេះមានឈ្មោះថា Hao ហើយគាត់មានគំនិតច្នៃប្រឌិតនេះបន្ទាប់ពីគាត់មើលរឿង “យុទ្ធសិល្ប៍ស្តេចស្វាស៊ុនអ៊ូខុង” រួច ដែលក្នុងខែ្សភាពយន្តនោះមានផ្លែសារីរូបរាងដូចនេះដែរ។ កសិករ Hao បានប្រើប្រាស់ប្រអប់ជ័រដែលមានរូបរាងជាមុខមាត់កូនក្មេង និងមានក្បាលពោះដ៏ធំទៅស្រោបនៅពីក្រៅផ្លែសារីលុះពេលផ្លែសារីធំឡើងវានឹងមានរូបរាងពិសេសនេះតែម្តង។ លោកអ្នកអាចទស្សនារូបភាពផ្លែសារីមានរាងដូចមុខមាត់កូនក្មេងដូចខាងក្រោមនេះ៖ អត្ថបទ៖ភក្តី
October 26, 2019 - អន្តរជាតិ
ថៃ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅឯក្រុងបាងកក ប្រទេសថៃ ដោយបង្កឲ្យមនុស្ស៧នាក់រងរបួស ក្នុងនោះមានសិស្សនិស្សិតចំនួន៥នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបង្កឡើងដោយរថយន្តម៉ាក Pick Up មួយគ្រឿងដោយបើកបរក្នុងល្បឿនលឿន ហើយក៏បានបាត់ការគ្រប់គ្រងបណ្តាលឲ្យទៅបុកម៉ូតូជាច្រើនគ្រឿងដែលកំពុងធ្វើដំណើរក្នុងទិសបញ្ច្រាសគ្នា។ តាមការរាយការណ៍បានឲ្យដឹងថា ខណៈពេលដែលសិស្សសាលាកំពុងចាកចេញពីសាលាជិះម៉ូតូត្រលប់ទៅផ្ទះ ស្រាប់តែរថយន្ត Pick Up មួយគ្រឿងនេះមកបុកភ្លាមៗដោយពុំបានត្រៀមខ្លួន។ យ៉ាងណាមិញអ្នកបើកបររថយន្តត្រូវបានប៉ូលីសឃាត់ខ្លួន ដើម្បីពិនិត្យមើលជាតិអាកុល និងគ្រឿងញៀន មុននឹងធ្វើការដាក់ទោសតាមផ្លូវច្បាប់ ដោយការបើកបរខ្វះការប្រុងប្រយ័ត្ន និងមិនបានពិនិត្យមើលរថយន្តមុនពេលចេញធ្វើដំណើរ។ ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យដើម្បីតាមដានអការៈ និងព្យាបាល៕ អត្ថបទ៖ មេសា
October 26, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ ឡានដឹកដីមួយនេះខូចកណ្តាលផ្លូវ២ថ្ងៃ មកហើយចាប់តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩មក រហូតមកដល់រសៀលថ្ងៃទី២៦ ខែតុលា នេះហើយមិនទាន់មានការជួសជុលឬយកចេញពីផ្លូវនៅឡើយ ដោយរថយន្តនេះខូចនៅតាមផ្លូវជាតិលេខ៤ ម្តុំជិតចំណោតអូរត្រាវ ឡើងមកឃុំបិតត្រាំង ស្រុកព្រៃនប់។ ករណីនេះតាមពលរដ្ឋដែលឆ្លងកាត់ លើកឡើងថា ក្រៅពីប៉ះពាល់ចរាចរណ៍ ក៏អាចបង្កជាគ្រោះថ្នាក់នៅពេលយប់ផងដែរ ដោយសារតែពុំឃើញមានដាក់របាំង សញ្ញាបង្ហាញផង និងថាម្ចាស់រថយន្តគួររករថយន្ត អូសមកដាក់នៅខាងចិញ្ចើមផ្លូវវិញ ឬក៏រៀបចំដាក់សញ្ញាសំគាល់ផងជាការល្អ ក្នុងពេលដែលមិនទាន់បានជួសជុលយកចេញពីកណ្តាលផ្លូវ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
October 26, 2019 - អន្តរជាតិ
ស្ត្រីជនជាតិសឹង្ហបុរីម្នាក់ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនក្រោយរូបគាត់បានស្រាតខោអាវនៅលើដងផ្លូវសាធារណៈ ដែលជាសកម្មភាពមិនសមរម្យនិងធ្វើឲ្យខូចសណ្ឋាប់ធ្នាប់សង្គម។ ស្រ្តីដែលបានធ្វើសកម្មភាពគួរឲ្យអាម៉ាស់នេះត្រូវបានគេរាយការណ៍ថា មានអាយុ ៣០ឆ្នាំ ខណៈអត្តសញ្ញាណលម្អិតរបស់គាត់មិនត្រូវបានគេបង្ហាញឡើយ។ តាមរយៈសាធារណៈជនដែលបានឃើញហេតុការនេះផ្ទាល់បានប្រាប់ឲ្យដឹងថា មុនធ្វើសកម្មភាពស្រាតខោអាវស្ត្រីរូបនេះបានឈ្លោះគ្នាជាមួយបុរសម្នាក់ តែគេមិនបានដឹងច្បាស់ថាពួកគាត់មានទំនាក់ទំនងអ្វីនឹងគ្នាហើយឈ្លោះគ្នារឿងអី្វនោះទេ អ្វីដែលគេបានដឹងនោះគឺត្រឹមថាបុរសរូបនោះជាអ្នកបើកតាក់ស៊ីម្នាក់។ ក្នុងអំឡុងពេលឈ្លោះប្រកែកគ្នាស្រ្តីរូបនេះបានវាយតប់ និងយកកាបូបគប់ទៅលើបុរសជាអ្នករត់តាក់ស៊ីនោះទៀតផង ហើយបន្តិចក្រោយមកគាត់ក៏បានរត់ទៅកណ្តាលផ្លូវនិងស្រាតខោអាវចោលតែម្តង។ តាមការវិភាគពីសំណាក់អ្នកដែលបានឃើញហេតុការនេះផ្ទាល់បានឲ្យដឹងថា ស្ត្រីរូបនេះទំនងជាស្រវឹងស្រាហើយដោយគាត់ឈ្លោះប្រកែកមិនឈ្នះគេទើបគាត់រត់ទៅស្រាតខោអាវចោលដើម្បីទាញការចាប់អារម្មណ៍ពីសាធារណៈមកលើជំលោះរបស់គាត់ និងដើម្បីបញ្ចប់ការឈ្លោះប្រកែកគ្នានោះតែម្តង។ យ៉ាងណាក្តី បើយោងតាមច្បាប់របស់សឹង្ហបុរីសកម្មភាពរបស់ស្ត្រីរូបនេះត្រូវប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ចំនួន ២ ពាន់ដុល្លារសឹង្ហបុរី (១ ៤៦៧ ដុល្លារអាមេរិក) ឬជាប់គុករហូតដល់ ៣ ខែទៀតផង៕ អត្ថបទ៖ភក្តី
October 26, 2019 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថាមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តបុកប៉ះគ្នានៅលេីផ្លូវជាតិលេខ៤ ផ្លូវចំណោតលោកយាយ ម៉ៅពេជ្រនិល វេលាថ្ងៃត្រង់ថ្ងៃ២៦តុលា២០១៩នេះដែលបង្កឡេីងដោយឡានបែនដឹកខ្សាច់។ តាមសេចក្តីរាយការណ៍មិនទាន់ផ្លូវការថាមានមនុស្សរងរបួស ខូចខាតយានយន្តមួយចំនួន ចំណែកចរាចរណ៍កំពុងកកស្ទះ។ ករណីនេះសមត្ថកិច្ចកំពុងអន្តរាគមន៍សម្រួលនៅកន្លែងកើតហេតុ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
October 26, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៨ និនង៤០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះ មានស្ត្រីម្នាក់បានបើករថយន្តមិនប្រក្រតីមានស្លាកលេខខាងមុខ តែអត់មានស្លាកលេខខាងក្រោយ ហើយថែមទាំងបើកបុកបារ៉ាស់នគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងតរឹតបន្តឹងនៅតាមដងផ្លូវទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅក្រោមស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានឃើញស្ត្រីម្នាក់បើករថយន្តទំនើបមួយគ្រឿងម៉ាក Porches មានពណ៌ចំរុះ ពាក់ស្លាកលេខ ភ្នំពេញ 2AO-6366 មានស្លាកលេខមុខ តែអត់មានលេខខាងក្រោយ ហើយសមត្ថកិច្ចបានធ្វើការឃាត់រថយន្ត ដើម្បីសួរនាំ ស្រាប់តែស្ត្រីរូបនោះមិនឈប់ ហើយថែមទាំងបើកបុកប៉ារ៉ាស់សមត្ថកិច្ចទៀតផង ហើយបើករត់បានប្រហែល៣០០ម៉ែត្រទើបឈប់។ បើតាមសំដីរបស់ស្រ្តី បើកបរបានប្រាប់ឲ្យដឹងថា គាត់បានបើករថយន្តដោយមិនបានពាក់ខ្សែក្រវ៉ាត់
October 26, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុនយក្សចិន Huawei នៅក្នុងឆ្នា២០១៩នេះបានប្រកួតប្រជែងយ៉ាងខ្លាំងពីតួលេខលក់ចាស់កាលពីឆ្នាំ២០១៨ ទាំងដែលខ្លួនបានជាប់បម្រាមពាណិជ្ជកម្មរបស់ប្រទេសអាមេរិក ប៉ុន្តែទោះបីជាយ៉ាងណាក្តីបម្រាមនេះនឹងមិនបានធ្វើឲ្យផលិតកម្មរបស់ Huawei ធ្លាក់ចុះឡើយ។ តាមការប្រកាសចុងក្រោយបំផុតដោយក្រុមហ៊ុនផ្ទាល់បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ Huawei បានចែកចាយស្មាតហ្វូនរបស់ខ្លួនប្រមាណជាជាង២០០លានគ្រឿងមកហើយ ដែលវាគឺជាតួលេខដែលខ្លួនបានកំណត់សម្រាប់ទិសដៅទីផ្សារប្រចាំឆ្នាំរបស់ខ្លួន។ តួលេខនេះនឹងបន្តកើនឡើងហួសការរំពឹងទុករបស់ខ្លួន ដោយសារតែបច្ចុប្បន្នក្រុមហ៊ុននៅសល់ពេលយ៉ាងហោចណាស់២ខែទៀត ដើម្បីបន្តការលក់របស់ខ្លួន។ ទំហំលក់ភាគច្រើន ដែលបានកើនឡើងត្រូវបានគេមើលឃើញថា គឺនៅក្នុងទីផ្សាររបស់ប្រទេសចិន ដែលជាប្រទេសមិនមានការប្រើប្រាស់សេវាកម្ម Google Service ដែលត្រូវបានរងបម្រាមពីសំណាក់សហរដ្ឋអាមេរិកនោះទេ។ ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនមិនអាចរំពឹងបានទេថា នឹងអាចបង្កើនការលក់ដល់៣០០លានគ្រឿងដោយមិនមានការលើកលែងទណ្ឌកម្មពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននោះដែរ៕ We’ve just exceeded 200 mil shipments in 2019 ? 64
October 26, 2019 - អន្តរជាតិ
មនុស្សម្នាក់ៗរស់នៅលើផែនដីនេះមានខ្សែជីវិតនិងសំណាងផ្សេងៗគ្មា អ្នកខ្លះខំប្រឹងធ្វើការងារទាំងថ្ងៃទាំងយប់នៅតែមិនអាចរកប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពបាន ខណៈអ្នកខ្លះវិញមិនចាំបាច់ប្រឹងធ្វើការងារច្រើនោះទេក៏នៅតែមានលុយចាយមិនអស់ដែរ។ ជាក់ស្តែងយុវជនហុងកុងវ័យ ២៤ ឆ្នាំម្នាក់ទទួលបានអំណោយពីម្តាយឪពុកនូវទឹកប្រាក់ចំនួន ៣.៨ ពាន់លានដុល្លារអាមេរិក និងបានក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកម្នាក់ក្នុងពេលតែមួយពព្រិចភ្នែកប៉ុណ្ណោះ។ យុវជនកំពូលសំណាងរូបនេះមានឈ្មោះថា Eric Tse ជាកូនប្រុសម្នាក់នៅក្នុងគ្រួសារអ្នកជំនួញនៅហុងកុង ហើយរូបគាត់ទើបតែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួយនៅក្នុងប្រទេសចិនផងដែរ។ ក្នុងទឹកប្រាក់សរុបចំនួន ៣.៨ ពាន់លាននោះ មានទឹកប្រាក់ចំនួន ២.៧ ពាន់លានបានមកពីភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់ឪពុកម្តាយគាត់ផ្ទាល់តែម្តង ហើយតាមរយៈភាគហ៊ុននេះ គាត់ត្រូវបានគេរំពឹងថានឹងមានប្រាក់ចំណូលប្រមាណជាកន្លះលានដុល្លារក្នុងមួយឆ្នាំបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា លោក Eric Tse មានបងស្រីម្នាក់ឈ្មោះថា Theresa ហើយបងស្រីរូបនេះជាប្រធានក្រុមហ៊ុនខាងលើ និងត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិសរុបចំនួន ១.៩៦ ពាន់លានដុល្លារផងដែរ។ បើយោងតាមទស្សនាវដ្តី Forbes របស់អាមេរិកបានបញ្ជាក់ថា លោក
October 26, 2019 - PR
ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ជាថ្ងៃដែលប្អូនៗទី១២ ចាំច្បាស់ដែលជាថ្ងៃប្រឡងសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨ -២០១៩ ជាក់ស្តែងបន្ទាប់ពីការប្រកាសលទ្ធផល សិស្សដែលទទួលបាននិទ្ទេសA មានចំនួន ៤៤៣នាក់ ទូទាំងរាជធានី បញ្ជាក់ពីការខិតខំរបស់ប្អូនៗ ។ ជាការលើកទឹកចិត្តទៅប្អូនៗដែលបានខិតខំប្រឺងប្រែង សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំនូវពិធី ប្រគល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗជ័យលាភីប្រឡងសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ សម្រាប់សិស្សដែលទទួលបាននិទ្ទេសA ដែលមកពី ៣៦ វិទ្យាល័យទូទាំងរាជធានី ដែលបានរៀបចំនៅការិយាល័យ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ២៤ តុលា ឆ្នាំ២០១៩ ដែលមានវត្តមាន ឯកឧត្តម ហ៊ុន
October 25, 2019









