Khmernote Media
  • បច្ចេកវិទ្យា

    បន្ទាប់ពីដឹងតម្លៃពិតនៃស្មាតហ្វូនស៊េរីថ្មី កូនកាត់ត្រកូល F Series និង Reno Series រួចមក គិតម៉េចដែរគ្នាយើង? ប្រសិនបើនៅតែស្ទាក់ស្ទើរ ពុំទាន់ហ៊ានសម្រេចចិត្តថាគួរទិញ រឺយ៉ាងណា? តោះមកសិក្សាលម្អិតអំពីលក្ខណៈពិសេសៗនៃស្មាតហ្វូនកូនកាត់ OPPO Reno2F រូបនេះទាំងអស់គ្នា កុំថា Admin ចេះតែអួត ដូចខាងក្រោម៖ https://youtu.be/cvUER5GWLS0 + ចំនុចទី1៖ OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series (ដែលក្នុងនោះមានម៉ូឌែលចុងក្រោយលក់ដាច់ខ្លាំងជាងគេគឺ OPPO F11

    October 22, 2019
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ​៖​ កម្លាំង​នគរបាល​មន្ទីរ​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​អ៊ិ​ត​ សុធា​ ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​។​ ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៤​នឹង​៣០​នាទី​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិ​សំណាក​ ឃុំ​កកោះ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​។​ ​មន្ត្រី​នគរបាល​ខេត្តកំពង់ធំ​ បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​រួម​មាន​ ​ទី​១-​ឈ្មោះ​ Sak​ SAESONG​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ថៃ​,​ ទី​២-​ឈ្មោះ​ សុខ​ ប៊ុ​ន​សិរិ​ឆ័​យ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ ទី​៣-​ឈ្មោះ​ លី​ តឹក​

    October 22, 2019
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងធានាបាននូវប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យរដ្ឋាករ និងក្រុមជំនាញការ JICA ធ្វើការកែសម្រួលខ្សែរត់ចាស់មួយចំនួនដូចខាងក្រោម៖ + ខ្សែទី ១B: ដែលពីមុនរត់ចេញពីចំណតច្បារអំពៅរហូតដល់ផ្សារគគីរ ត្រូវបានកែសម្រួលឲ្យរត់ចេញពីចំណតបឹងឈូកទៅផ្សារគគីរ (វិលជុំ) វិញ។ + ខ្សែទី៥: បច្ចុប្បន្នរត់ពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ កាត់តាមផ្សារអ៊ីអន២ ដល់ផ្សារអ៊ីអន១ ត្រូវបានកាត់ជា២ខ្សែ ដោយខ្សែទី៥A រត់ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ផ្សារអ៊ីអន២ (វិលជុំ) និងខ្សែទី៥B រត់ពីផ្សារអ៊ីអន១ ដល់ផ្សារអ៊ីអន២ (វិលជុំ)។ ចំពោះការបង់ថ្លៃសេវាគឺអ្នកជិះបង់តែមួយលើក ដោយគ្រាន់តែបង្ហាញកន្ទុយសំបុត្រលើកទី១ ដល់ភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ។

    October 22, 2019
  • អន្តរជាតិ

    ស្រីម្នាក់ដាច់ចិត្តសម្លាប់បុរសជាអ្នកជិតខាងម្នាក់ដែលបានជួលផ្ទះនៅក្បែរគ្មា (ផ្ទះតែមួយតែជាន់ខុសគ្មា) ក្រោយខឹងនឹងបុរសរូបនោះ បានសម្លាប់សត្វឆ្មាជាទីស្រលាញ់របស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Petersburg នៃប្រទេសរុស្សី។ ស្រ្តីជាជនដៃដល់មានឈ្មោះថា Anastasia អាយុ ៤១ ឆ្នាំ ខណៈអត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានគេបង្ហាញឡើយ។​ តាមរយៈសារព័ត៌មាន worldofbuzz បានចុះផ្សាយថា ក្រោយបានសម្លាប់បុរសរងគ្រោះរួច លោកស្រី Anastasia បានកាត់សាកសពជនរងគ្រោះជាដុំៗ ច្រកក្នុងថង់ពណ៌ខ្មៅ និងយកទៅបោះចោលនៅខាងក្រោយផ្ទះទៀតផង។ ជាច្រើនថ្ងៃក្រោយមកប៉ូលិសបានរកឃើញសាកសពដែលស្អុយរលួយ និងបន្តស្វែងរកការពិតនៅពីក្រោយឃាតកម្មក៏អាថ៌កំបាំងនេះ។ តាមរយៈការស៊ើបអង្កេតប៉ូលិសបានធ្វើការឃាត់ខ្លួនលោកស្រី Anastasia ដើម្បីធ្វើការសាកសួរ ព្រោះការស្លាប់របស់ជនរងគ្រោះមានភស្តុតាំងជាច្រើនទាក់ទងជាមួយគាត់។ នៅក្នុងស្ថានីយ៍ប៉ូលិសលោកស្រី Anastasia បានសារភាពថា គាត់បានយកកាំបិតទៅចាក់សម្លាប់ជនរងគ្រោះ បន្ទាន់មកកាត់សពជនរងគ្រោះជាកង់ៗ និងយកទៅបោះចោលនៅខាងក្រោយផ្ទះ

    October 21, 2019
  • អន្តរជាតិ

    ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននៅឯប្រលានយន្តហោះក្រោយគេបានរកឃើញថា គាត់មានបំណងចង់រត់ពន្ធគ្រឿងញៀនខុសច្បាប់លាក់នៅក្នុងផ្លែទុរេនដែលត្រូវនាំយកទៅកាន់ក្រុងហុងកុង។ ឈ្មួញគ្រឿងញៀនរូបនេះត្រូវបានគេរាយការណ៍ថា មានអាយុ ៣៤ ឆ្នាំ ហើយរូបគាត់ជាមុខសញ្ញាចាស់ដែលធ្លាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនពីមុនមកផងដែរ។ តាមមន្ត្រីប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថា ឈ្មួញគ្រឿងញៀនបានលាក់គ្រឿងញៀនមានទម្ងន់សរុបចំនួន ៦,១ គីឡូក្រាមនៅក្នុងផ្លែទុរេនជាច្រើនផ្លែ ដែលទុរេនសរុបរបស់នាងគឺមានចំនួន ២០ ប្រអប់ធំ និងមានបំណងចង់នាំយកទៅលក់នៅក្នុងក្រុងហុងកុង។ យ៉ាងណាក្តី ខាងមន្ត្រីប៉ូលិសបានកើតមានការសង្ស័យជាខ្លាំងព្រោះតែទុរេនទាំងនោះហាក់មិនសូវមានក្លិនឈ្ងុយទាល់តែសោះ ខណៈទុរេនធម្មតាមានក្លិនឈ្ងុយខ្លាំងណាស់ បើទោះជានៅឆ្ងាយពីវាក៏នៅតែមានក្លិនមកដល់ដែរ។ ក្រោយសង្ស័យគេបានសម្រេចឆេកមើលក្នុងផ្លែទុរេនទើបគេបានរកឃើញគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ដែលមានតម្លៃសរុបចំនួន ៩៥០ ០០០ RM (២២៦ ៩២០ ដុល្លារអាមេរិក)។ រហូតមកទល់នឹងពេលនេះប៉ូលិសកំពុងបើកការស៊ើបអង្កេតបន្ថែម ដើម្បីឈានទៅរកការចាប់ខ្លួនជនដែលពាក់ព័ន្ធបន្ថែមទៀត៕ អត្ថបទ៖ភក្តី

    October 21, 2019
  • សង្គម

    ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។ លោក មាឃ បូរ៉ា មន្ត្រីនាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារបានកាត់ក្រីមែកឈើតូចធំ និងកាត់ដកហូតប្រភេទដើមឈើឥតប្រយោជន៍មួយចំនួនរួមមាន ដើមពុទ្រា ដើមទឹកដោះ ដើមចេក និងដើមស្វាយជាដើម។ល។ លោក មាឃ បូរ៉ា ក៏បានសំណូមពរដល់សាធារណជន ទាំងអស់ត្រូវចូលរួមសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដោយត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជាពិសេសត្រូវចូលរួមការពារព្រៃឈើឱ្យបានគង់វង្សទាំងអស់គ្នា។ ជាការស្តែងចេញនូវការតាំងចិត្តលើកតម្លៃបរិស្ថានតំបន់រមណីយដ្ឋានអង្គរឲ្យបានកាន់តែប្រសើរ កន្លងមកអាជ្ញាធរជាតិអប្សរាបានរៀបចំសួនច្បារមុខប្រាសាទអង្គរវត្ត ដាំកូនឈើ និងកែលម្អបរិស្ថានជុំវិញប្រាសាទឱ្យមានភាពបៃតង មានអនាម័យ ស័ក្ដិសមជាទីទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ។

    October 21, 2019
  • PR

    សាធារណជនគ្រប់រូប គឺត្រូវបានអញ្ជើញមកកម្មវិធីទិវា ”សិទ្ធិក្នុងការជ្រើសរើស” នៅថ្ងៃទី១៧ ខែតុលា ដើម្បីអបអរ និងលើកកម្ពស់ស្រ្តីក្នុងការទទួលបានព័ត៌មាន និងធ្វើការសម្រេចចិត្តលើសិទ្ធិក្នុងការបន្តពូជរបស់គាត់។ នៅឆ្នាំទី២នេះ ទិវាសិទ្ធិក្នុងការជ្រើសរើសដែលជាកម្មវិធីផ្តួចផ្តើមដោយអង្គការ Marie Stopes នឹងត្រឡប់មកវិញដើម្បីលើកកម្ពស់ស្រ្តី ក្នុងគ្រប់គ្រងជីវិតរបស់គាត់ និងអនុវត្តសិទ្ធិនៃការទទួលបានព័ត៌មានពីជម្រើសសុខភាពបន្តពូជ និងសេវាកម្មដែលមានសុវត្ថិភាព រួមមានទាំងការរំលូតកូនដោយសុវត្ថិភាពផងដែរ។ បើទោះបីជាសេវាកម្មរំលូតកូនស្របច្បាប់ក៏ដោយ ប៉ុន្តែព៏ត៌មានពីសេវាកម្មនេះនៅមានកម្រិត ហើយនៅតែជាប្រធានបទដែលមិនត្រូវបានជជែកនៅប្រទេសកម្ពុជា ដែលនាំឲ្យស្រ្តីទៅស្វែងរកសេវាកម្មដែលមិនមានសុវត្ថិភាព ដោយសារតែការភ័យខ្លាច ខ្មាស់អៀន ឬមិនមានព័ត៌មានគ្រប់គ្រាន់។ ការបំបាត់ការរំលូតកូនដោយមិនមានសុវត្ថិភាព និងធានាថា ទារកគ្រប់រូបគឺសុទ្ធតែទទួលបានការត្រូវការ គឺជាគុណតម្លៃរបស់អង្គការ Marie Stopes តាំងពីពេលចាប់ផ្តើមដំបូងនៅប្រទេសកម្ពុជា នាឆ្នាំ១៩៩៨។ សាធារណជនគ្រប់ភេទទាំងអស់នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីដែលធ្វើឡើងមួយកំណាត់ថ្ងៃនេះ ដោយមានព័ត៌មាន

    October 21, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ រូបភាពជាច្រើនសន្លឹក ដែលបង្ហាញថា មានសិស្សមួយក្រុមបាននាំគ្នាប្រលងដោយមានពាក់សំបកឡាំងនៅពីលើក្បាល ដើម្បីការពារកុំឲ្យសិស្សលួចមើលគ្នាពេលប្រលងនោះត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញសង្គមឥណ្ឌាអមជាមួយមតិចាប់អារម្មណ៍ និងលាយឡំជាមួយនិងការរិះគន់ជាខ្លាំងផងដែរ។ ក្រោយករណីនេះបានផ្ទុះឡើងនៅក្នុងបណ្តាញសង្គមគេបានរកឃើញថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងម៉ោងប្រលងគីមីវិទ្យា ដែលរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យ Bhagat Pre-University ស្ថិតនៅក្នុងក្រុង Haveri រដ្ឋ Karnataka ប្រទេសឥណ្ឌា។ តាមរយៈរូបភាពគេបាន​មើលឃើញថា សិស្សដែលប្រលងទាំងអស់ត្រូវពាក់ឡាំងដោយចោះត្រង់មុខបន្តិច ហើយថែមទាំងមានគ្រូស្រីម្នាក់នៅក្នុងថ្នាក់ប្រលងនោះទៀតផង។ ក្រោយប្រទះឃើញរូបភាពទាំងនេះ មហាជនជាច្រើនបាននាំគ្នាធ្វើការរិះគន់ទៅខាងសាកលវិទ្យាល័យចំពោះឥរិយាបថមិនសមរម្យនេះ ព្រោះវាមើលទៅដូចជាខ្វះការគោរពបន្តិចចំពោះក្រុមនិស្សិត។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបានបន្ថែមទៀតថា ការការពារមិនឲ្យសិស្សលួចមើលគ្នាពេលប្រលងគឺជារឿងល្អ តែគួររកវិធីផ្សេងល្អជាងនេះ។ ក្រោយទទួលបានមតិរិះគន់ដូចខាងលើនេះ ខាងសាលកវិទ្យាល័យបានចេញមុខមកធ្វើការសុំទោសជាសាធារណៈហើយបានបញ្ជាក់ថា វិធីនេះមិនមែនជាវិធីផ្លូវការរបស់សាកលវិទ្យាល័យឡើយ តែវាជាការសម្រេចធ្វើឡើងដោយគ្រូបន្ទុកថ្នាក់តែម្នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី

    October 21, 2019
  • ព័ត៌មានជាតិ

    ​ភ្នំពេញ៖ សិស្សានុសិស្ស​​ ៥នាក់ មក​ពី​រាជធានី និង​បណ្ដា​ខេត្ត​នានា ព្រមទាំង​​គ្រូ​២​នាក់ នឹង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ក្នុង​ការ​​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី Robotics Olympiad លំដាប់​ពិភពលោក​ជា​លើក​ដំបូង​​ នៅ​ទី​ក្រុង ឌូបៃ ប្រទេស​អារ៉ាប់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២២-២៨ ខែ​តុលា ឆ្នាំ​២០១៩ ដោយ​នឹង​មាន​បេក្ខជន​ចូលរួម​ពី​១៩០​ប្រទេស ដោយ​ការ​ប្រកួត​នេះ ក្នុង​ផ្ដោត​ទៅ​លើ​ការ​ប្រើប្រាស់​ រ៉ូបូត ដើម្បី​សម្អាត​កាក​សំណល់​នានា​ក្នុង​នៅ​មហាសមុទ្រ។ លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​ផ្ដល់​​អនុសាសន៍ ការ​លើក​ទឹក​ចិត្ត​ដល់​បេក្ខជន​ មុន​ពេល​ធ្វើ​ដំណើរ​​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ ពាំនាំ​នូវ​កិត្តិយស និង​ពាន​រង្វាន់​ជូន​ជាតិ​កម្ពុជា។

    October 21, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅនេះ​ មានកម្មវិធីប្រកួតប្រណាំងទូកមួយនៅឯដងស្ទឹងមុខវត្តសុខាន់ថារ៉ាម ក្នុងភូមិបាងបរ ស្រុកបាងបរ ខេត្តសាមុតប្រាកានប្រទេសថៃ។ បរិយាកាសនៃកម្មវិធីប្រណាំងទូកមួយនេះហាក់មានក្តីរីករាយជាខ្លាំង ដោយមានមនុស្សម្នាជាច្រើនបានចូលរួម។ ស្រាប់តែមួយសន្ទុះក្រោយមកគេសង្កេតឃើញមានការឆោឡោ ចលាចលក្រោយមានករណីឆេះទូកប្រណាំងយ៉ាងសន្ធោសន្ធៅក្នុងពេលប្រណាំងទូក ចំណែកឯអ្នកបើកទូកត្រូវលោតចុះទឹកចោលទូកដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ តាមការសាកសួរបានឲ្យដឹងថាមូលហេតុដែលបណ្តាលឲ្យមានករណីឆេះនេះកើតឡើង ព្រោះតែរូបគាត់បានបញ្ឆេះម៉ាស៊ីន និងគិតតែពីដោលដើម្បីដល់គោលដៅ ដោយមិនបានចាប់អារម្មណ៍ម៉ាស៊ីនខាងក្រោយវាឡើងកម្តៅ ព្រោះតែចិត្តពេលនោះគឺចង់ឈ្នះ។ លុះក្រោយមកស្រាប់តែធុំក្លិនឈ្ងៀមងាកមើលម៉ាស៊ីនឆេះបាត់ទៅហើយ ក៏សម្រេចចិត្តលោតចុះទឹកចោលទូកលេងខ្វល់ពីការប្រកួត។ សំណាងល្អបុរសរូបនេះពុំទទួលបានគ្រោះថ្នាក់ ឬមានរបួសអ្វីនោះឡើយ៕ អត្ថបទ៖ មេសា

    October 21, 2019