សង្គម

សម្តេចតេជោ នឹងយកសួនច្បារសាធារណៈ មកធ្វើជាចំណតរថយន្តក្រោមដី ៣ ទៅ ៤ជាន់ លើកលែងតែសួនច្បារមុខវាំង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

BY
Khmernote Media
October 22, 2019

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់លើបញ្ហាចរាចរណ៍ ដោយសារតែរថយន្តមួយចំនួនបានចតឥតសណ្តាប់ធ្នាប់នៅតាមដងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ សម្តេចតេជោ បានកំពុងតែឲ្យក្រុមការងារធ្វើការសិក្សានៅតាមសួនច្បារមួយចំនួន រួមទាំងសួនច្បារសម្តេច ហ៊ុន សែន ផងដែរ ដោយប្រគល់ឲ្យវិស័យឯកជនវិនិយោគឲ្យធ្វើការជីករូងក្រោមដី៣-៤ជាន់ ដើម្បីធ្វើចំណតឡានក្រោមដី តែមិនអនុញ្ញាតឲ្យធ្វើនៅសួនច្បារមុខព្រះបរមរាជវាំងនោះទេ។ សម្តេចតេជោ បានបន្ថែមទៀតថា សួនច្បារមួយចំនួន ដែលអាចធ្វើបាន គឺត្រូវតែធ្វើ ដើម្បីមានកន្លែងទៅចតឡាន បើមិនអញ្ចឹងទេចតឡានពេញចិញ្ចើមផ្លូវ បង្កបញ្ហាកកស្ទះ ហើយបង្កគ្រោះថ្នាក់ដល់អ្នកថ្មើរជើងផងដែរ៕

អត្ថបទ៖ សេម

Share This Post: