- Khmernote Media
- ព័ត៌មានជាតិ
កំពត៖ នៅរសៀលនេះទីបំផុតសមត្ថកិច្ចខេត្តកំពត បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនដៃដល់ ២នាក់បន្ថែមទៀត ដែលពាក់ព័ន្ធករណីរំលោភបូកស្ដ្រីជនជាតិបារាំងម្នាក់ នៅក្រុងកំពត ខេត្តកំពត កាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។ យោងតាមព័ត៌មានបឋមជនសង្ស័យមានឈ្មោះ ពុំ លីវី ហៅហ្វ៊ី អាយុ១៩ឆ្នាំ នៅសាងគង់ ឃុំនិទាន ស្រុកបរសេដ ខេត្តកំពង់ស្ពឺ និង ង៉ែត នភា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ជនដៃដល់ទាំង២មានមុខរបរកម្មករ តទឹកនៅលើភ្នំបូកគោ។ ចំណែកជនដៃដល់ដែលចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែតុលាម្សិលមិញឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ
October 16, 2019 - សិល្បៈ
លោក Choiza អតីតសង្សាររបស់តារាសម្តែង និងចម្រៀង Sulli បានបន្សល់ទុកនូវពាក្យសោកសៅនៅលើបណ្តាញសង្គមរបស់គាត់ បន្ទាប់ពីអតីតគូស្នេហ៍របស់ខ្លួនបានទទួលមរណភាពកាលពីម្សិលមិញ។ ដោយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក Choiza បានបង្ហោះសារនៅលើគណនីអ៊ីនស្តាក្រាមរបស់ខ្លួនថា៖ “យើងធ្លាប់ចំណាយពេលវេលាដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់យើងជាមួយគ្នា។ ខ្ញុំផ្ញើក្ដីអាណិតឱ្យអ្នកបែបនេះ ប៉ុន្តែខ្ញុំនឹងចងចាំអនុស្សាវរីយ៍របស់យើងរហូតដល់ថ្ងៃដែលខ្ញុំបិទភ្នែក។ ខ្ញុំពិតជានឹកអ្នកណាស់”។ សូមបញ្ជាក់ផងដែរថាស្នេហារវាងអតីតសមាជិកក្រុម f(x) Sulli និងតារាចម្រៀងលោក Choiza បានបែកធ្លាយជាសាធារណៈកាលពីឆ្នាំ២០១៤ ដោយពួកគេបានទទួលស្គាល់ស្នេហា និងទាក់ទងគ្នា រហូតដល់ខែមីនា ឆ្នាំ២០១៧ អ្នកទាំង២ក៏បានបែកគ្នា។ លោក Choiza ក៏ទទួលបានការរិះគន់ ដោយអ្នកលេងអ៊ីនធឺណេតមួយចំនួនបានអះអាងថា Choiza ក៏ជាមូលហេតុមួយដែលធ្វើឲ្យ
October 16, 2019 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្ស ៩ នាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះធុងហ្គាសក្នុងភោជនីយដ្ឋានមួយកន្លែង ខណៈមនុស្សជាង ១០ ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភោជនីយដ្ឋានបម្រើអាហារចិនមួយកន្លែងស្ថិតនៅក្នុងក្រុង Jiangsu ខេត្ត Wuxiប្រទេសចិន។ យោងតាមសេចក្តីរាយកាណ៍របស់សារព័ត៌មាន Shanghai បានឲ្យដឹងថា ធុងហ្គាសបានផ្ទុះឡើងដោយខ្លួនឯង ព្រោះតែវាចាស់ និងស្ថិតនៅក្រោមសម្ពាធកម្ដៅយ៉ាងខ្លាំងផងដែរ។ ភ្លាមៗក្រោយកើតហេតុមានមនុស្ស ៣ នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយជនរងគ្រោះចំនួន ៦ នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីរពេទ្យ ខណៈរហូតមកទល់នឹងពេលនេះមានមនុស្សជាង ១០ ត្រូវរងរបួសធ្ងន់ និងកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យនៅឡើយ។ ហេតុការណ៍នេះបានធ្វើសំណង់អាគាររងនូវការខូចខាតជាខ្លាំង ហើយគេត្រូវបិទផ្លូវនៅមុខភោជនីយដ្ឋានចំនួន ២ ថ្ងៃផងដែរ ដើម្បីធ្វើការសម្អាត
October 16, 2019 - សុខភាព
បច្ចុប្បន្នមានក្មេងមិនតិចទេ កំពុងរងគ្រោះដោយសារជំងឺអូទីស្សឹម ធ្វើឲ្យគ្នាយើងជាប៉ាម៉ាក់ ខ្វាយខ្វល់ខ្លាំង ចង់ជួយកូន តែមិនដឹងធ្វើម៉េចទើបជួយបាន។ ប៉ាម៉ាក់មួយចំនួនមានកូនកើតជំងឺអូទីស្សឹម កំពុងស្វែងរកព័ត៌មាន និងអន្តរាគមន៍ពីគ្រូពេទ្យ ខណៈសំណួរតែងឮច្រើនបំផុត ជំងឺអូទីស្សឹមអាចព្យាបាលជាសះស្បើយបានអត់? សម្រាប់ចម្លើយ អាចមិនទាន់ច្បាស់លាស់នៅឡើយទេពេលនេះ ប៉ុន្តែអត្ថបទ “Hello គ្រូពេទ្យ” អាចជួយពន្យល់ខ្លះៗ ថាតើអូទីស្សឹម ព្យាបាលជា ឬមិនជា។ ១- អ្វីទៅជាជំងឺអូទីស្សឹម? អូទីស្សឹម ជាវិបត្តិប្រព័ន្ធប្រសាទ ធ្វើឲ្យមុខងាររលូតលាស់ប្រព័ន្ធប្រសាទចុះខ្សោយ បង្កផលប៉ះពាល់ទៅលើខួរក្បាល។ ក្មេងៗមានជំងឺអូទីស្សឹម មានមុខមាត់ រូបរាងដូចក្មេងដទៃក៏ពិតមែន តែទាស់ត្រង់ការប្រាស័្រយទាក់ទង ការរៀនសូត្រ ក៏ដូចជាអាកប្បកិរិយា គឺខុសប្លែកពីក្មេងដទៃ។ របៀបគិត
October 16, 2019 - ព័ត៌មានជាតិ
ខេត្តកំពត៖ ទីបំផុតសមត្ថកិច្ចខេត្តកំពត សហការជាមួយនឹងសមត្ថកិច្ចព្រះសីហនុ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ដែលពាក់ព័ន្ធករណីរំលោភបូកស្ដ្រីជនជាតិបារាំងម្នាក់ នៅក្រុងកំពត ខេត្តកំពត កាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។ យោងតាមព័ត៌មានបឋមជនសង្ស័យមានឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មុខរបរជាអ្នកបើកឡានតាក់ស៊ី មានទីលំនៅក្នុងភូមិបឹងវែង ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមចម្លើយសារភាព បក្សពួក២នាក់ទៀត ក៏បានរំលោភជនរងគ្រោះជាជនជាតិបារាំង រួចរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្នសមត្ថកិច្ចក៏កំពុងតែធ្វើការស្រាវជ្រាវតាមចាប់ដើម្បីដាក់ទោសតាមច្បាប់។ សូមបញ្ជាក់ថាកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់ អាយុ៤៣ឆ្នាំ ត្រូវបានមនុស្ស៣នាក់ ចាប់បង្ខំរុញចូលរថយន្តយកទៅចាប់រំលោភបូកក្នុងរថយន្ត នៅម្តុំឆ្នេរមាត់ព្រែកកំពត
October 16, 2019 - អន្តរជាតិ
ថ្មីៗនេះមានការបែកធ្លាយចេញនូវខ្សែវីដេអូសម្ងាត់ ថតដោយសកម្មជនការពារសិទ្ធិសត្វ ដែលបង្ហាញពីសត្វស្វា និងឆ្កែ ត្រូវរងគ្រោះដោយការរំលោភបំពាននៅមន្ទីរពិសោធន៍អាល្លឺម៉ង់។ វីដេអូឃ្លីបនេះត្រូវបានចេញផ្សាយដោយអង្គការសិទ្ធិសត្វអាឡឺម៉ង់ Soko Tierschutz និង Cruelty Free International ដែលបានអះអាងថា ពួកគេឃើញសត្វស្វាជាច្រើនជាប់ក្នុងទ្រុងដែកនៅឯមន្ទីរពិសោធន៍នៅ Mienenbüttel ក្នុងទីប្រជុំជន Neu Wulmstorf រដ្ឋ Lower Saxony។ សត្វឆ្មា និងឆ្កែក៏ត្រូវបានគេឃើញថា មានបែកឈាម និងស្លាប់ បន្ទាប់ពីការធ្វើតេស្តជាតិពុលផងដែរ។ ខ្សែវីដេអូនេះត្រូវបានគេឱ្យដឹងថា ជាផ្នែកមួយនៃប្រតិបត្តិការរួមគ្នារបស់ក្រុមអង្គការសិទ្ធិសត្វទាំងពីរ ដោយពួកគេបានដាក់អ្នកយកការសម្ងាត់ម្នាក់ឱ្យបន្លំខ្លួនចូលធ្វើការ និងស៊ើបការណ៍ពីមន្ទីរពិសោធន៍ បន្ទាប់ពីមន្ទីរពិសោធន៍ LPT នៃឱសថសាស្ត្រ និងគីមីវិទ្យា
October 16, 2019 - អន្តរជាតិ
ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រីយានី Kate Middleton បានបង្ហាញវត្តមានគួរឲ្យចាប់អារម្មណ៍បំផុតនៅឯវិមានជាតិប៉ាគីស្ថាន។ ខ្សែព្រះរាជ្យនៃប្រទេសអង់គ្លេសទាំងពីរអង្គនេះបានធ្វើឲ្យមហាជន និងអ្នកសារព័ត៌មានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយទ្រង់បានបង្ហាញវត្តមាននៅឯវិមានជាតិប៉ាគីស្ថាន ដោយយាងតាមតុកតុកមួយគ្រឿង តែមិនមែនជារថយន្តទំនើបឡើយ។ ចំពោះសំលៀកបំពាក់វិញ ទាំងព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រីយានី Kate Middleton បានគ្រងសំលៀកបំពាក់បែបប្រពៃណីមានពណ៌បៃតងចាស់។ នៅក្នុងពិធីដ៏វិសេស វិសាលនេះព្រះអង្គម្ចាស់ William បានមានព្រះរាជបន្ទូលថា អង់គ្លេសនិងប៉ាគីស្ថានគឺជាមិត្តល្អនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយមិត្តភាពនេះនឹងកើតមានជាបន្តទៀតពីមួយជំនាន់ទៅមួយជំនាន់។ សូមបញ្ជាក់ជូនថា ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រីយានី Kate Middleton បានធ្វើព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៥ ថ្ងៃនៅក្នុងប្រទេសប៉ាគីស្ថាន ហើយវត្តមានរបស់ទ្រង់គឺជាការយាងមកលើកដំបូងហើយសម្រាប់ខ្សែរាជ្យវង្សអង់គ្លេស
October 16, 2019 - បច្ចេកវិទ្យា
ថ្ងៃស្អែកនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំប្រទេសនៅកម្ពុជានឹងទម្លាយនូវអាថ៌កំបាំងដែល Fan គ្រប់គ្នាចង់ដឹងនូវរូបរាងពិត សមត្ថភាពពិត និង តម្លៃពិត របស់កំពូលស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូឌែលព្រមៗគ្នាតែម្តង ពីសណ្ឋាគារដ៏ទំនើបមួយ នៅក្បែរវិមានឈ្នះៗនៃទីក្រុងភ្នំពេញ។ អ្វីដែលគ្រប់គ្នា ចង់ដឹងខ្លាំងបំផុតនោះ គឺ តម្លៃនៃស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង Reno 2F បន្ទាប់ពីពួកគេ បានធ្វើការកក់ទុកមុនដោយមិនដឹងតម្លៃពិតប្រាកដ (Blind Order)។ ការជជែកវែកញែកដេញដោលគ្នា និង ការជជីកសួរតាមរយៈបណ្តាញសង្គមឥតឈប់ឈរ និងសួរអំពីតម្លៃពិត “(How much)” ឬ តម្លៃប៉ុន្មានទៅហ្ន័រ ទាំងនៅលើ
October 16, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅឯស្ពានឆ្លងខេត្ត ក្នុងស្រុកបាងណាំជឺត ខេត្តសាមុតប្រាកាន ប្រទេសថៃ ដោយរថយន្តដឹកទំនិញមួយគ្រឿងដឹកទំនិញលើសចំណុះ បើកដល់ពាក់កណ្តាលស្ពានបណ្តាលឲ្យផ្អៀងក្រឡាប់ ធ្លាក់មនុស្សដែលអង្គុយផ្នែកខាងក្រោយរថយន្តធ្លាក់ពីលើស្ពានចុះទៅក្រោមរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលប្រមាណជាម៉ោង១ថ្ងៃត្រង់ គេសង្កេតឃើញមានរថយន្តដឹកទំនិញម៉ាក Isuzu ពាក់ស្លាកលេខ ฒค7092 ក្រុងថេបមហានគរ បានដឹកឥវ៉ាន់ជាច្រើនលើសចំណុះ និងមានមនុស្សអង្គុយជាមួយឥវ៉ាន់នៅផ្នែកខាងក្រោយ។ មកដល់ចំណុចកើតហេតុរថយន្តខាងលើស្រាប់តែបាត់បាត់ម្ចាស់ការ វេរទៅបុកបង្កាន់ដៃស្ពាន មុននឹងក្រឡាប់ផ្អៀងមកចំហៀងធ្វើឲ្យឥវ៉ាន់មួយចំនួនត្រូវបានជ្រុះធ្លាក់ចេញពីរថយន្តចុះលើក្រោម និងរាយលើស្ពាន ក្នុងនោះបុរសដែលអង្គុយខាងក្រោយក៏បានធ្លាក់ចុះព្រមគ្នាជាមួយឥវ៉ាន់ទាំងនោះផងដែរ បណ្តាលឲ្យរបួសធ្ងន់ និងបាក់ជើង។ ក្រោយកើតហេតុប៉ូលីសបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ និងចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តមកសាកសួរ មុននឹងចាត់ការតាមផ្លូវច្បាប់៕ អត្ថបទ៖ មេសា
October 16, 2019 - អន្តរជាតិ
ចិន៖ ក្មេងតូចម្នាក់ត្រូវរថយន្តដឹកទំនិញខ្នាតតូចមួយគ្រឿងបើកថយក្រោយមកកិនសម្លាប់យ៉ាងអាណោធអាធ័មបំផុត ខណៈដែលក្មេងរងគ្រោះរូបនោះកំពុងតែឈរលេងជាមួយនឹងមិត្ត។ ហេតុការណ៍បានកើតឡើងនៅក្នុងខេត្ត Guangdong ភាគខាងជើងប្រទេសចិន។ តាមវីដេអូដែលគេថតជាប់ដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្មេងតូចរងគ្រោះបានឈរលេងជាមួយនឹងមិត្តភក្តិរបស់គេម្នាក់ទៀតនៅលើផ្លូវមួយកន្លែង ហើយបន្តិចក្រោយមកស្រាប់តែមានរថយន្តដឹកទំនិញពណ៌ខៀវមួយគ្រឿងបានបើកថយក្រោយដោយមិនបានដឹងថា មានក្មេងតូចនៅពីក្រោយរថយន្តនោះទេ។ ខណៈដែលរថយន្តកំពុងបើកថយក្រោយមក ក្មេងម្នាក់បានរត់ចេញទាន់ពេលវេលាដោយឡែកក្មេងរងគ្រោះត្រូវរថយន្តកិនពីលើពេញទំហឹង និងត្រូវស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុប៉ូលិសបានធ្វើការឃាត់ខ្លួនអ្នកបើកបរដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូដូចខាងក្រោម៖ អត្ថបទ៖ ភក្តី
October 16, 2019









