- Khmernote Media
- អន្តរជាតិ
យោងតាមការអះអាងរបស់ប៉ូលិសបានឲ្យដឹងថា អតីតសមាជិកក្រុម F(X) និងជាតារាសម្តែង កញ្ញា Choi Sulli ពិតជាបានធ្វើអត្តឃាតខ្លួនឯងមែន។ ដោយតារាវ័យ២៥ឆ្នាំរូបនេះ ត្រូវបានអ្នកគ្រប់គ្រងរបស់នាងប្រទះឃើញថាបានស្លាប់នៅម៉ោង ៣ និង ២១ នាទីរសៀល (ម៉ោងនៅកូរ៉េខាងត្បូង)។ ប៉ូលីសបញ្ជាក់ថាការស្លាប់របស់ Sulli គឺដោយសារតែអត្តឃាត ពុំមានការពាក់ព័ន្ធនូវរឿងរ៉ាវឬសកម្មភាពឧក្រិដ្ឋផ្សេងទៀតឡើយ។ យ៉ាងណាមិញមន្ត្រីប៉ូលីសម្នាក់បានបញ្ជាក់ថា Sulli បានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តយ៉ាងខ្លាំងហើយនាងបានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជាន់ទី២។ សូមបញ្ជាក់ផងដែលថាកាលពីឆ្នាំ២០១៧ តារាចម្រៀង K-Pop មួយរូបឈ្មោះ Kim Jong-hyun ជាសមាជិកក្រុមចម្រៀង SHINee ទទួលមរណភាពក្នុងអាគារមួយនៅក្រុងសេអ៊ូល នាថ្ងៃទី១៨ ខែធ្នូ
October 14, 2019 - សិល្បៈ
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន KoreaBoo បានឲ្យដឹងថា អតីតសមាជិកក្រុម F(x) និងជាតារាសម្តែងឈ្មោះ Sulli Choi បានទទួលមរណភាព ដោយការធ្វើអត្តឃាត។ យោងតាមសម្តីរបស់ប៉ូលិសនៅ Seongnam Sujeong ក្នុងខេត្ត Gyeonggi បានឲ្យដឹងថានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មិត្តរួមការងារ បានឃើញនាងដេកស្លាប់នៅក្នុងអាផាតមិនមួយ ស្ថិតនៅក្នុងក្រុង Sujeong-gu ខេត្ត Seongnam នៅម៉ោងប្រហែល ៤ និង ៣០ នាទីល្ងាច (ម៉ោងនៅកូរ៉េខាងត្បូង)។ បច្ចុប្បន្ននេះប៉ូលីសកំពុងស្វែងរកសំបុត្រផ្ដាំផ្ញើដែលតារាស្រីរូបនេះអាចនឹងបន្សល់ទុក និងពិនិត្យមើលកន្លែងកើតហេតុដើម្បីរកឲ្យឃើញមូលហេតុពិតប្រាកដនៃការស្លាប់របស់តារាវ័យក្មេងរូបនេះ។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕
October 14, 2019 - អន្តរជាតិ
ថៃ៖ កាលពីរាត្រីថ្ងៃទី១៣ ខែតុលាកន្លងទៅនេះ ប្រទេសថៃបានប្រារព្ធពិធីបុណ្យសាសនា ចេញព្រះវស្សា ទ្រង់ទ្រាយធំ ដោយមានកម្មវិធីកម្សាន្តជាច្រើនដូចជាការបាញ់កាំជ្រួច បណ្តែតប្រទីប ការប្រគំតន្ត្រី និងកម្មវិធីជាច្រើនទៀតនៅតាមតំបន់ និងខេត្តនីមួយ។ ក្នុងកម្មវិធីនេះ គេសង្កេតឃើញមានមនុស្សម្នាជាច្រើនបានចូលរួមជាពិសេសគឺនៅតាមជួរមាត់ទន្លេ ដោយមានការក្រាលកន្ទេលញ៉ាំអី និងអង្គុយលេងមើលកាំជ្រួច និងការបណ្តែតប្រទីប។ ស្របពេលដែលកម្មវិធីបានបញ្ចប់មនុស្សម្នាក៏នាំគ្នាត្រលប់ទៅវិញ បន្សល់ទុកកាកសំណល់ និងសំរាមជាច្រើនដោយពុំមានអ្នកសម្អាត រហូតផ្ទុះការរិះគន់ពេញបណ្តាញសង្គម ហាក់មិនខុសគ្នាពីប្រទេសកម្ពុជាប៉ុន្មាននោះឡើយ។ យ៉ាងណាមិញយុវជន យុវនារីមួយក្រុម ក៏បានស្ម័គ្រចិត្តរួមកម្លាំងគ្នា ធ្វើការសម្អាត ដែលធ្វើឲ្យមហាជនកោតសរសើរពេញបណ្តាញសង្គម។ ក្រុមយុវជនទាំងនេះត្រូវបានគេលើកឡើងថា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ពួកគេក៏មានទឹកចិត្តនឹងការអប់រំនោះដែរ៕ អត្ថបទ៖ មេសា
October 14, 2019 - សុខភាព
នៅស្រុកខ្មែរយើង មានកុមារ និងយុវវ័យជាច្រើន ចូលចិត្តផឹកតែគជ់ ប៉ុន្ដែពុំដឹងពីផលប៉ះពាល់នៃការផឹកភេសជ្ជៈនេះទេ។ ចំណែកនៅសិង្ហបុរីវិញ តែគជ់ ក៏និយមខ្លាំងណាស់ដែរ រហូតខាងមន្ទីរពេទ្យMount Alvernia Hospital អះអាងថា ភេសជ្ជៈនេះ អាចបណ្ដាលឲ្យកើតជំងឺរ៉ាំរ៉ៃ ប៉ះពាល់បេះដូង ដាច់សរសៃឈាមខួរក្បាល និងបង្កជាហានិយភ័យជំងឺធ្ងន់ៗមួយចំនួនទៀត។ ក្នុងការចេញផ្សាយរបស់មន្ទីរពេទ្យ បានព្រមានពលរដ្ឋសិង្ហបុរី ពីតែគជ់ដែលមានបរិមាណស្ករច្រើន។ សម្រាប់ការប្រៀបធៀបតែគជ់ ៧ប្រភេទ មន្ទីរពេទ្យរកឃើញថា តែទឹកដោះគោដែលប្រើស្ករត្នោត ជាមួយគ្រាប់គជ់ (Brown Sugar Milk Tea With Pearls) ជាភេសជ្ជៈបង្កហានិភ័យដល់សុខភាពជាងគេ។ វាមានផ្ទុកស្ករ ចំនួន
October 14, 2019 - អន្តរជាតិ
ជប៉ុន៖ ស្ត្រីចំណាស់វ័យ៧៧ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ក្រោយធ្លាក់ពីលើឧទ្ធម្ភាគចក្រ ខណៈក្រុមជួយសង្គ្រោះកំពុងសង្គ្រោះលោកយាយពីទឹកជំនន់ ដែលកើតមានដោយសារខ្យល់ព្យុះកំណាច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃអាទិត្យ ទី១៣ ម្សិលមិញនេះ នៅក្នុងទីក្រុង Iwaki តំបន់ Fukushima។ លោកយាយវ័យ៧៧ឆ្នាំរូបនោះបានធ្លាក់មកដល់ដីនៅកំពស់៤០ម៉ែត្រ ហើយក្រោយមកត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថា ព្យុះកំណាច Hagibis បានបង្កជាទឹកជំនន់ជនលិចស្ទើរគ្រប់ទីកន្លែង បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន និងបានសម្លាប់មនុស្ស ៣១នាក់បានស្លាប់ ១៥នាក់កំពុងបាត់ខ្លួន និង ១៨៦នាក់បានរងរបួសផងដែរ៕ https://youtu.be/v7o0uW2qzdA អត្ថបទ៖ ឌី
October 14, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ប៉ូលិសឥណ្ឌូនេស៊ីបានចាប់ខ្លួនស្ត្រីអាយុ ២២ ឆ្នាំម្នាក់ ដែលបាននាំបុរសចំនួន ៨ នាក់ទៅរួមភេទនៅក្រោយវិហារ SURAU ដែលជាព្រះវិហារដ៏សំខាន់មួយរបស់ប្រជាជនកាន់សាសនាឥស្លាម។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុងTenggarong នៃប្រទេសឥណ្ឌូនេស៊ី។ ភ្លាមៗក្រោយការឃាត់ខ្លួនស្ត្រីដែលជាប្រធានបទគួរឲ្យចាប់អារម្មណ៍ខ្លាំងរបស់ក្រុមអាជ្ញាធរនោះបានប្រាប់ថា នាងត្រូវបានគេគំរាម និងបង្ខំឲ្យមករួមភេទនៅក្រោយព្រះវិហារមួយនេះ។ យ៉ាងណាក្តី ក្រុមបុរសទាំង ៨ នាក់បានប្រាប់ប៉ូលិសថា ពួកគេមិនបានបង្ខំស្ត្រីរូបនេះឡើយ ផ្ទុយទៅវិញគឺនាងទេដែលបបួលពួកគេមករួមភេទនៅទីនេះ។ បន្ទាប់ពីការឃាត់ខ្លួនប៉ូលិសបានរកឃើញថា ស្ត្រីល្មោភកាមរូបនេះជាស្ត្រីមេម៉ាយ មានកូនប្រុសម្នាក់អាយុ ៧ ឆ្នាំ ហើយនាងជាមនុស្សម្នាក់ដែលប្រើប្រាស់គ្រឿងញៀនប្រភេទ Meth ផងដែរ។ សូមបញ្ជាក់ជូនថា តាមច្បាប់សាសនាឥស្លាមដែលប្រជាជនឥណ្ឌូនេស៊ីបានគោរពយ៉ាងខ្ជាប់ខ្ជួននោះ ការរួមភេទដោយមិនបានរៀបការមិនត្រូវបានគេអនុញ្ញាតឡើយ ហើយចំពោះសកម្មភាពរួមភេទនៅទីសាធារណៈ ឬទីកន្លែងសម្រាប់គេគោរពបែបសាសនានេះសោធក៏ជាសកម្មភាពខុសនឹងច្បាប់ប្រទេសផងដែរ។ ក្នុងហេតុការណ៍នេះ
October 14, 2019 - បច្ចេកវិទ្យា
Galaxy Fold ទទួលបានការបញ្ជាទិញជាមុនជាលើកដំបូងនៅក្នុងសប្តាហ៍មុននេះតាមទីផ្សារ ក្រោយការបង្ហាញខ្លួនជាផ្លូវការកន្លងមកហើយម៉ូដែលនេះហាក់ដូចជាទទួលបានការគាំទ្រជាវិជ្ជមានយ៉ាងខ្លាំងផងដែរពីសំណាក់អតិថិជនរបស់ខ្លួន។ ជារឿងដែលមិននឹកស្មានមួយនៅពេល ដែលក្នុងនោះសូម្បីតែទីផ្សារនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានទទួលការបញ្ជាទិញទុកជាមុនអស់ពីស្តុកភ្លាមកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។ ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនមិនបានបញ្ជាក់ទេថា ចំនួនដែលបានលក់អស់ពីអាហ្វ្រិកខាងត្បូងនោះមានចំនួនប៉ុន្មាននោះទេ ហើយក៏មិនបានបញ្ជាក់ថាពេលនឹងដាក់បញ្ចូលស្តុកបន្ថែមទៅក្នុងទីផ្សារនេះដែរ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានបញ្ជាក់ដែរថា Galaxy Fold នេះបានទទួលការបញ្ជាទិញទុកជាមុននឹងអស់ពីស្តុកនៅតាមទីផ្សារជាច្រើនផងដែរដូចជាប្រទេសកូរ៉េខាងត្បូងប្រទេសម៉ាឡេស៊ីនិងប្រទេសឥណ្ឌាផងដែរ៕ អត្ថបទ៖ Lee
October 14, 2019 - សង្គម
យោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នេះថា ដើម្បីធានាសុវត្ថិភាពការដ្ឋាន ចាប់ពីវេលាម៉ោង ២១ និង០០យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដល់ម៉ោង ៥ និង០០ទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ការដ្ឋានសាងសង់បន្ថែមស្ពានអាកាសក្បាលថ្នល់ នឹងធ្វើការចាក់បេតុងតួស្ពាន (Box Girder) ដំណាក់កាលទី១ ដោយត្រូវបិទផ្លូវមិនអោយធ្វើចរាចរចុះពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្សឡើយ។ ចំពោះចរាចរពីស្ពានព្រះមុនី្នវង្សចាស់បត់ស្តាំមកមហាវិថីព្រះនរោត្តម ចរាចរពីមហាវិថីព្រះមុនី្នវង្សទៅស្ពានព្រះមុនីវង្សថ្មី និងចរាចរទៅមកលើស្ពានអាកាសក្បាលថ្នល់ នឹងអនុញ្ញាត្តអោយធ្វើចរាចរជាធម្មតា។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់នោះ គួរតែផ្លូវវៀង ដើម្បីជៀសវាងការកកស្ទះចរាចរណ៍៕ អត្ថបទ៖ សេម
October 14, 2019 - អន្តរជាតិ
ថៃ៖ ចាប់តាំងពីដើមខែតុលា ឆ្នាំ២០១៩ នេះ ប្រទេសថៃបានប្រារព្ធកម្មវិធីបុណ្យសាសនា ចេញព្រះវស្សា ដោយកំណត់យកថ្ងៃទី១៣ ខែតុលា ជាថ្ងៃបុណ្យធំ និងជាថ្ងៃបង្ហើយ ដោយមានការរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជាការប្រណាំងទូក បណ្តែតប្រទីប ពិធីបុណ្យដាក់បាតព្រះសង្ឃ ការតាំងសមាធិឲ្យចិត្តស្ងប់ និងកម្មវិធីប្រពៃណីសាសនាជាច្រើនទៀតទៅតាមខេត្ត និងស្រុកនីមួយៗរបស់ខ្លួន។ ទោះបីជាឆ្នាំនេះប្រទេសថៃបានរងគ្រោះទឹកជំនន់ ដោយខេត្តមួយចំនួនត្រូវបានលុបចោលការរៀបចំកម្មវិធីនេះ ដើម្បីស្តាសោភ័ណ្ឌភាពមកវិញក្តី គេនៅតែសង្កេតឃើញថាពិធីបុណ្យសាសនា ចេញព្រះវស្សា ឆ្នាំនេះ ថៃហាក់ទទួលបានជោគជ័យជាខ្លាំង ដោយមានមនុស្សម្នាជាច្រើនបានចូលរួម ជាពិសេសពីសំណាក់ភ្ញៀវទេសចរណ៍ជនជាតិថៃផ្ទាល់តែម្តង ដោយពួកគេទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលជម្រុញឲ្យធ្វើដំណើរកម្សាន្តដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងគាំទ្រផលិតផលជាតិ។ ត្រឹមរយៈពេលតែប៉ុន្មានថ្ងៃនៃការរៀបចំពិធីបុណ្យ ចេញព្រះវស្សា នេះថៃទទួលបានភ្ញៀវទេសចរណ៍ចំនួនប្រមាណជាង៥សែននាក់ ដោយមានទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានធ្វើការចំណាយទឹកប្រាក់លើវិស័យទេសចរណ៍រាប់លានបាត៕
October 14, 2019 - បច្ចេកវិទ្យា
យើងបានដឹងហើយថា ក្រុមហ៊ុន Apple ទើបតែបានបញ្ចប់វិវាទជាមួយនឹងក្រុមហ៊ុន Qualcomm និងបានសម្រេចចិត្តបន្តកុងត្រារយៈ៦ឆ្នាំទៀតជាមួយនឹងគ្នា ដែលមាននេះមានន័យថា បច្ចេកវិទ្យាឈីប 5G របស់ម៉ូដែលiPhone នឹងអាចបន្តប្រើប្រាស់បច្ចេកវិទ្យារបស់ Qualcomm រហូតដល់ឆ្នាំ២០២០ឬ២០២១។ ប៉ុន្តែបើយោងតាមការអះអាងរបស់វេបសាយ Fast Company កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះបានបញ្ជាក់ថា ក្រុមហ៊ុន Apple កំពុងមានមហិច្ឆិតាក្នុងការផលិត Modem 5G ផ្ទាល់ខ្លួនឲ្យបានត្រឹមឆ្នាំ២០២២។ ទោះបីជាមិនមានលទ្ធភាពច្រើន ប៉ុន្តែ Apple បានបង្ហាញបំណងបែបនេះតាំងតែពី៥ឆ្នាំមុនមកហើយដោយក្នុងនោះគឺគម្រោងផលិត Modem 5G ដោយខ្លួនឯងដោយមានការសហការជាមួយនឹងក្រុមហ៊ុន Intel។ ទោះបីជាយ៉ាងណាក្តីការធ្វើការជាមួយនឹង Intel បានតែមួយរយៈទាំងមិនបានជោគជ័យឡើយ។
October 14, 2019









