- Khmernote Media
- អន្តរជាតិ
ថៃ៖ នៅក្នុងថ្ងៃអាទិត្យទី១៣ ខែតុលា ខាងមុននេះគឺជាថ្ងៃពេញបូរមី ហើយបើសម្រាប់ប្រជាពលរដ្ឋដែលគោរពតាមសាសនាព្រះពុទ្ធវិញថ្ងៃនោះត្រូវជាថ្ងៃសីល និងត្រូវជាថ្ងៃចេញព្រះវស្សាផងដែរ។ កន្លងមកប្រទេសដែលកាន់សាសនាព្រះពុទ្ធមួយចំនួននៅលើពិភពលោកតែងមានការៀបចំផ្សេងៗគ្នាដើម្បីប្រារព្ធថ្ងៃដ៏ពិសេសនេះផងដែរ។ សម្រាប់ប្រទេសថៃដែលមានប្រជាពលរដ្ឋគោរព និងប្រតិបត្តិសាសនាព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួននោះបានប្រកាសថា ការលក់គ្រឿងស្រវឹងត្រូវតែហាមឃាត់ជាដាច់ខាតក្នុងរយៈពេល ២៤ ម៉ោងនៅក្នុងថ្ងៃមួយនេះ។ ការហាមឃាត់ត្រូវបានធ្វើឡើងចំពោះការលក់រាយ លក់ដុំនៅតាមតូប តាមផ្សារទំនើប លក់នៅក្នុងក្លឹបរាត្រី បា ខារ៉ាអូ និងគ្រប់ភោជនីយដ្ឋានទាំងអស់ផងដែរ។ ជាងនេះទៅទៀតនៅក្នុងថ្ងៃបន្ទាប់ពោលគឺនៅក្នុងថ្ងៃចន្ទ ទី ១៤ រដ្ឋាភិបាលថៃបានកំណត់ជាថ្ងៃឈប់សម្រាក់សាធារណៈ(Public Holiday) ទៀតផង។ សូមបញ្ជាក់ជូនថា នៅក្នុងថ្ងៃពិសេសៗដូចនេះនៅក្នុងព្រះបរមរាជវាំងថៃក៏មានការរៀបចំពិធីយ៉ាងធំក្រោមការចូលរួមរបស់ព្រះមហាក្សត្រថៃទៀតផង៕ អត្ថបទ៖ ភក្តី
October 11, 2019 - ព័ត៌មានជាតិ
កណ្តាល៖ ដោយទទួលបានបទបញ្ជាពីលោក ឧ.ទោ អ៊ាវ ចំរើនស្នងការ នគរបាលខេត្ត កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកដោយលោកឧ.ត្រី ឈឿន សុចិត្ត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង សម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង១៥:០០នាទីចំណុច វាលស្រែ ភូមិប្រលាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ការចុះបង្រ្កាបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ (គេចខ្លួន០២នាក់) មានដូចតទៅនេះ ១-ឈ្មោះ ចា បញ្ញា ភេទប្រុសអាយុ២១ឆ្នាំ
October 11, 2019 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថារថយន្ត និងទោចក្រ-ត្រីចក្រយានយន្តដែលគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ត្រូវរួសរាន់ទៅបំពេញបែបបទសុំស្លាកលេខ និងបណ្ឌសម្គាល់រថយន្ត និងទោចក្រ-ត្រីចក្រយាន្តយន្តឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ការប្រកាសនេះបន្ទាប់ពីទទួលបានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទួលាំង១៤ នឹងចាប់ផ្តេីមធ្វេីការឃាត់ទុកបណ្តោះអាសន្ន និងធ្វេីការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះតទៅ ដោយយករថយន្តទាំងនោះមករក្សាទុកនិងធ្វើការផាកពិន័យ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រហូតទាល់តែធ្វើស្លាកលេខរួចរាល់ទើបអនុញ្ញាតឲ្យត្រឡប់ទៅបាន។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការណ៍គោរពច្បាប់ ដោយយកយានយន្តទៅធ្វេីស្លាកលេខ ដេីម្បីកុំអោយខាតពេលវេលា
October 11, 2019 - PR
វត្តមានតារាល្បីៗជាច្រើនដួង តែងតែចូលខ្លួនមកអង្រួនឆាកក្នុងកម្មវិធីប្រគុំតន្ត្រីភេសជ្ជៈ Boostrong Music On Fire នៅស្ទូតឌីយោភីអិនអិនជារៀងរាល់សប្តាហ៍។ ជាពិសេស សម្រាប់អ្នកដែលគាំទ្រ និងចូលរួមកម្សាន្តសប្បាយដោយផ្ទាល់ ឬនៅតាមកញ្ចក់ទូរទស្សន៍ ក៏ទន្ទឹងរង់ចាំថាតើតារារូបណាទៀតហើយ ដែលមកបង្ហើរសំនៀង ក៏ដូចជាមានអ្វីប្លែកសម្រ្ាប់កំដរចំនីចក្ខុទៀតនោះ។ ឈានមកដល់ចុងសប្តាហ៍ថ្មីនេះដែរ លោកអ្នកនឹងកាន់តែរំភើបរីករាយ ហ៊ោទៅតាមចង្វាក់ភ្លេង ក្រោមសំនៀងរួមគ្នារបស់តារា៣ដួង ជាតំណក់ឈាមសិល្បៈរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្តិ នោះគឺ កូនប្រុសរបស់លោក ។ ជាមួយនឹងភាពស្រស់សង្ហា ដ៏គួរឱ្យទាក់ទាញបែបសិល្បៈទាន់សម័យក្នុងស្រទាប់យុវវ័យ កូនប្រុសត្រកូលសុវត្ថិទាំងបី ក៏បានត្រៀមរួចរាល់ជាស្រេចនូវការបកស្រាយបទចម្រៀងពីរោះៗញាក់កន្ត្រាក់អារម្មណ៍ អមទៅដោយក្បាច់រាំយ៉ាងពិសេសថែមទៀតផង។ មួយវិញទៀត ដើម្បីញុំាងឱ្យបរិយាកាសកម្មវិធីតន្ត្រីទាំងមូល កាន់តែមានភាពពុះកញ្ជ្រោលទៅដល់អារម្មណ៍ទស្សនិកជន ពួកគេនឹងបញ្ចេញនូវShow រាំជក់ចិត្ត ជក់ភ្នែក
October 11, 2019 - អន្តរជាតិ
ថៃ៖ ជឿជាក់ថាបងប្អូនមួយចំនួនដែលធ្លាប់ធ្វើដំណើរកម្សាន្តទៅប្រទេសថៃ បានស្គាល់រួចមកហើយនៅឧទ្យានជាតិ ដែលមានទឹកជ្រោះ និងអាងចិញ្ចឹមត្រី ដែលគេឲ្យឈ្មោះថា ទឹកជ្រោះព្លីវ (Namtok Phlio National Park) ដែលជាតំបន់ទេសចរណ៍ដ៏ល្បីមួយ ដោយភ្ញៀវទេសចរណ៍អាចលេងទឹកជ្រោះប្រលែងលេងជាមួយហ្វូងត្រីជាច្រើនក្បាលដែលរស់នៅទីនោះ។ យ៉ាងណាមិញថ្មីៗនេះ ស្រាប់តែផ្ទុះក្តីខឹងសម្បារជាខ្លាំងពីសំណាក់ប្រជាជនថៃ ក្រោយមានភ្ញៀវទេសចរណ៍ជនជាតិចិនមួយក្រុមបានទៅកម្សាន្ត ចុះចាប់ត្រីប្រឡែងលេង ដោយពុំមានការអនុញ្ញាតត្រឹមត្រូវ។ មហាជនថៃបានសម្តែងក្តីខឹងដោយសារតែការធ្វើបែបនេះ គឺហាក់ដូចជាការបំពុលត្រី និងបំផ្លាញសម្បត្តិធម្មជាតិ ដែលប្រជាជនថៃខិតខំថែរក្សា។ ប្រជាជនថៃបានលើកឡើងថា ហ្វូងត្រីដែលរស់នៅទីនោះគឺមានភាពរួសរាយ តែងស្វាគមន៍ភ្ញៀវទេសចរណ៍គ្រប់ពេលដែលពួកគេចុះទឹកលេងកម្សាន្ត ដោយពួកវាតែងហែលមកក្រវែលៗពួកគេ។ មន្ត្រីការពារប្រចាំតំបន់ក៏បានប្រកាសឲ្យដឹងដែរថា នឹងសង្ឃឹមថាមិនមានហេតុការណ៍បែបនេះកើតឡើងទៀតនោះទេ ភ្ញៀវទេសចរណ៍ទាំងអស់មិនថាភ្ញៀវជាតិ អន្តរជាតិត្រូវគោរពតាមគោលការណ៍ថែរក្សា អភិរក្សតំបន់ទេសចរណ៍។ ប្រសិនបើអ្នកបំពានករណីណាមួយ អ្នកនឹងត្រូវផ្តន្ទាទោសតាមច្បាប់ប្រជាជនថៃ៕ អត្ថបទ៖
October 11, 2019 - PR
ដំណឹងល្អសំរាប់អតិថិជន ដែលតែងតែគាំទ្រ និង រង់ចាំនូវការមកដល់ជាផ្លូវការ របស់ទូរស័ព្ទដៃស៊េរីថ្មី របស់ Apple (iPhone 11 / iPhone 11 Pro/ iPhone 11 Pro Max) ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុន ទទួលបានសិទ្ទិលក់នូវផលិតផលផ្លូវការ របស់ Apple ធំជាងគេក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការប្រកាស បើកទទួលនូវ ការ កម៉្មង់ទិញ ចាប់ពីថ្ងៃទី ១១ ខែ តុលា ដល់ ថ្ងៃទី ១៧
October 11, 2019 - បច្ចេកវិទ្យា
មនុស្សភាគច្រើនបាននាំគ្នារំពឹងទុកថា ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បី Qualcomm នឹងដាក់បង្ហាញផលិតផលជំនាន់ថ្មីរបស់ខ្លួននៅខែធ្នូខាងមុខនេះ ប៉ុន្តែរហូតមកដល់ពេលនេះទើបមានការអះអាងមួយពីប្រភពវេបសាយបច្ចេកវិទ្យាចិន WCCFtech ថា Snapdragon 865 នឹងត្រូវក្រុមហ៊ុនបង្ហាញនៅក្នុងខែក្រោយនេះហើយ។ ផែនការបង្ហាញជំនាន់ថ្មីរបស់ខ្លួនលើកនេះត្រូវបានគេមើលឃើញថា ដោយសារតែក្រុមហ៊ុន Qualcomm មិនចង់ឲ្យខ្លួនមានគំលាតកាន់តែឆ្ងាយក្នុងការប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុន Huawei ដែលទើបតែបានបង្ហាញអំពីបន្ទះឈីបថ្មីរបស់ខ្លួនគឺ Kirin 990 នោះ។ លើសពីនោះ Snapdragon ជំនាន់ថ្មីនេះក៏នឹងអាចប្រកួតប្រជែងក្នុងកម្រិតប្រហាក់ប្រហែលគ្នានទៅនឹងបន្ទះឈីបបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Apple គឺ A13 Bionic ផងដែរ។ តាមរយៈរបាយការណ៍នោះផងដែរក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនដែលនឹងដំណើរការដំបូងជាមួយនឹង Snapdragon 865 នោះអាចមានដូចជា Samsung, Oppo,
October 11, 2019 - អន្តរជាតិ
ជប៉ុននឹងត្រូវប្រឈមជាមួយព្យុះទីហ្វុងដ៏សាហាវមួយគឺ Hagibis ដែលវានឹងវាយប្រហារតំបន់កណ្តាល និងភាគខាងកើត ក្នុងរយៈពេលបីថ្ងៃចុងសប្តាហ៍នេះ។ វានឹងត្រូវរំខានដល់ព្រឹត្តិការណ៍កីឡាធំៗ ខណៈជើងហោះហើរក្នុងស្រុកត្រូវបានលុបចោល។ ព្យុះ Hagibis បានបណ្តាលឱ្យមានការលុបចោលការប្រកួតបាល់ឱប World Cup ចំនួន ២ រួចមកហើយ ដែលគ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍នេះ។ អ្នករៀបចំកម្មវិធីបានលុបចោលការប្រកួតរវាង អង់គ្លេស vs បារាំង ដែលបានគ្រោងនេងធ្វើនៅយូកូហាម៉ា ជិតក្រុងតូក្យូ និង ញូហ្សេឡែន vs អ៊ីតាលី នៅឯតូយ៉ូតា នៅភាគកណ្តាលប្រទេសជប៉ុន។ ក្រុមអ្នករៀបចំក៏បានលុបចោលការរត់ម៉ារ៉ាតុងនៅទីក្រុង Sendai និងទីក្រុងឆ្នេរសមុទ្រភាគខាងជើងផ្សេងទៀត។ ការប្រណាំងរថយន្ត Formula One
October 11, 2019 - អន្តរជាតិ
តៃវ៉ាន់៖ ស្របពេលដែលថ្ងៃ Halloween កៀកជិតចូលមកដល់បណ្តាប្រទេសជាច្រើនបានកំពុងរៀបចំត្រៀមខ្លួនដើម្បីទទួល និងស្វាគមន៍អបអរសាទរពិធីបុណ្យមួយនេះ ជាពិសេសលើការច្នៃសម្លៀកបំពាក់ប្លែកៗសម្រាប់តុបតែងខ្លួនតែម្តង។ ជាក់ស្តែងឆ្នាំនេះសាលារៀនមួយនៅឯតៃវ៉ាន់បានរៀបចំកម្មវិធី Halloween រួចហើយបាត់ទៅហើយ ដោយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ក្មេងៗសិស្សសាលាជាច្រើនបានរៀបចំខ្លួនប្លែកដើម្បីចូលរួមកម្មវិធីរបស់សាលារៀន។ យើងសង្កេតឃើញថាឈុត Halloween របស់ក្មេងៗទាំងនោះគឺមានភាពទាក់ទាញជាខ្លាំងដោយមានការតែងខ្លួនជាតែទឹកដោះគោ នាងមច្ឆារបស់ Starbucks ខ្មោចយាយជី Valak Red Queen និងឈុតប្លែកៗជាច្រើនទៀត។ ទស្សនារូបភាពខាងក្រោមនេះដើម្បីដឹងច្បាស់៖ អត្ថបទ៖ មេសា
October 10, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ មូលនិធិចក្ខុខ្មែរនឹងធ្វើការពិនិត្យ និងបកភ្នែកឡើងបាយជូនប្រជាពលរដ្ឋក្រីក្រ ចាប់ពីថ្ងៃទី១៤ ដល់ទី១៨ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដោយក្រុមគ្រូពេទ្យភ្នែកជំនាញមកពីប្រទេសអង់គ្លេស នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក្បែរវិទ្យាស្ថានភាសាបារាំង។ សូមបងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺភ្នែកឡើងបាយអញ្ជើញរួសរាន់មកទទួលការព្យាបាលដោយឥតគិតថ្លៃ និងជួយចែកចាយដំណឹងនេះជូនបងប្អូនដែលមិនបានជ្រាបពីព័ត៍មាននេះផង៕
October 10, 2019









