Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង ៖ នៅថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពីសមត្ថកិច្ច​ អាជ្ញាធរដែនដី​ និងតំណាងម្ចាស់ហាង បានធ្វើការត្រួតពិនិត្យ​ និងស្រាវជ្រាវរកមូលហេតុ​ ករណីពុលអាហារនៅខារ៉ាអូខេ «ហ្វាងថាងលាំងហ្វាន់ស័រ» ក្នុងក្រុងបាវិត ខេត្តស្វាយរៀងដែលបណ្តាលឱ្យ​ បុគ្គលិក​ហាងចំនួន​ ២៥​នាក់បានពុល​ បន្ទាប់ពីបរិភោគអាហារ​ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានសាកសួរព័ត៌មានពីជនរងគ្រោះ​ ពិនិត្យកន្លែងចម្អិនអាហារ​ និងបានដកយកវត្ថុធាតុដេីមនិងគ្រឿងផ្សំអាហារចំនួន ៣ មុខ​ រួមមាន មី ស្ពៃតឿ

    October 10, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពីមន្រ្តីមន្ទីពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យ តូបលក់គ្រឿងសមុទ្រស្រស់ នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ បង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយនៅ ចំនួន ៣៥

    October 10, 2019
  • Nissan Auto Tech

    កាលពីម្សិលមិញនេះក្រុមហ៊ុន Tan Chong Motor Cambodia បានរៀបចំកម្មវិធីចាប់រង្វាន់ប្រចាំខែជូនដល់អតិថិជនដែលបានធ្វើការជាវរថយន្ត Nissan ពីក្រុមហ៊ុន ដោយក្នុងនោះមានអតិថិជនមានសំណាងចំនួនន 5 រូបដែលបានឈ្នះរង្វាន់ ម៉ាស៊ីនអាំងសាច់។ អតិថិជនដែលបានឈ្នះរង្វាន់ទាំង 5 រូប មាន2 រូបជាអ្នករស់នៅទីក្រុងភ្នំពេញ មួយរូបរស់នៅខេត្តកំពង់ស្ពឺ មួយរូបរស់នៅខេត្តស្ទឹងត្រែង និងមួយរូបទៀតរស់នៅខេត្តបាត់ដំបង។ គួរបញ្ជាក់ផងដែរថា យុទ្ធនាការឈ្នះរថយន្តមួយគ្រឿង ពី Nissan នឹងធ្វើ ការចាប់រង្វាន់ធំ ដូចជា៖ •រង្វាន់ទី១ រថយន្ត Nissan Terra 4×2 •រង្វាន់ទី២ ដំមាសដែលមានតំលៃ

    October 10, 2019
  • អន្តរជាតិ

    ក្រុមប្រឹក្សាទីក្រុង Cambridge ចក្រភពអង់គ្លេសគ្រោងនឹងធ្វើការផ្លាស់ប្តូរបង្គន់សាធារណៈមួយចំនួនពីបង្គន់អង្គុយទម្លាក់ជើងចុះក្រោម មកប្រើបង្គន់អង្គុយចោងហោងវិញ ដើម្បីឲ្យភ្ញៀទេសចរណ៍ចិនមានអារម្មណ៍ស្និតស្នាលជាមួយនឹងបង្គន់ប្រភេទនេះ ព្រោះភាគច្រើននៅក្នុងប្រទេសចិនគេប្រើតែបង្គន់អង្គុយចោងហោងប៉ុណ្ណោះ។ គម្រោងខាងលើនេះបានកើតមានក្រោយកំណើនភ្ញៀវទេសចណ៍ចិនទៅកាន់ក្រុងមួយនេះហាក់កើនឡើងគួរឲ្យគត់សម្គាល់ ហើយក្រៅតែពីភ្ញៀវទេសចរណ៍ចិនគេបានរកឃើញទៀតថា ក្រុមគ្រូបង្វឹក និងកីឡាករបរទេសមួយចំនួន ដែលបានដល់ទីក្រុងមួយនេះក៏មកពីប្រទេសដែលនិយមប្រើបង្គន់អង្គុយចោងហោងដូចគ្នាដែរ។ បង្គន់សាធារណៈមួយចំនួនដែលគេគ្រោងនឹងធ្វើការផ្លាស់ប្តូរនោះរួមមានបង្គន់នៅក្នុងបន្ទប់ទឹកក្បែរចំណតរថយន្តក្រុង ប្រលានយន្តហោះ និងនៅកន្លែងកំសាន្តផ្សេងៗជាដើម។ យ៉ាងណាក្តី សេចក្តីសម្រេចផ្លូវការនៃការផ្លាស់ប្តូរបង្គន់នេះមិនបានធ្វើឡើងនៅឡើយទេ តែបើគ្មានអ្វីប្រែប្រួលនោះទេក្រុង Cambridge អាចនឹងផ្ដើមអនុវត្តគម្រោងមួយនេះនៅដើមរដូវស្លឹកឈើជ្រុះឆ្នាំក្រោយនេះហើយ៕ អត្ថបទ៖ ភក្តី

    October 10, 2019
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ តំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលជា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបដ៏សោមនស្សរីករាយនោះ លោក Naoto Yamagishi ប្រធានគ្រប់គ្រងគម្រោងទូទៅក្រុមហ៊ុន Toyota Tsusho Corporation បានប្រាប់ពីប្រវត្តិត្រួសៗរបស់ក្រុមហ៊ុនរបស់ខ្លួន និងណែនាំពីរថយន្តអគ្គិសនីថ្មីដែលក្រុមហ៊ុនទើបផលិត និងត្រៀមបញ្ចេញលក់ក្នុងទីផ្សារខេត្តសៀមរាប។ លក្ខណៈពិសេសនៃរថយន្តនេះ ផលិតឡើងក្នុងន័យគិតគូរបញ្ហាបរិស្ថានខ្ពស់ មិនប៉ះពាល់ដល់ការបំពុលខ្យល់អាកាស និងការរំខានដោយសំឡេង ។ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានវាយតម្លៃខ្ពស់ចំពោះរថយន្តអគ្គិសនី

    October 10, 2019
  • សង្គម

    ថ្មីៗនេះបន្ទាប់ពីគណនីហ្វេសបុក Le oun បានរៀបរាប់ពីការលំបាករបស់ប្អូនប្រុសម្នាក់ដែលដើរលក់កញ្ឆែត មុននេះបន្តិចករណីហ្វេសបុកឈ្មោះ កសិករជាយដែន បានបង្ហោះឲ្យឃើញពីផ្ទះរបស់ប្អូនប្រុសកំសត់ និងបាន Comment ថា ផ្ទះគាត់នៅម្តុំច្បារអំពៅ និងសុំអំពាវនាវឲ្យបងប្អូនជួយឧបត្ថម្ភប្អូនប្រុសផង និងគាត់បានរៀបរាប់ថា ប្អូនប្រុសរៀនថ្នាក់ទី ៣ ហើយម្តាយគាត់ឈឺទើបគាត់ជួយលក់បន្លែ។ ប្រសិនបើប្រិយមិត្តឃើញគាត់នៅម្តុំច្បារអំពៅ សូមជួយទិញគាត់ផង។ យោងតាមគណនីហ្វេសបុកឈ្មោះ Le Oun បានរៀបរាប់ឲ្យដឹងពីជីវិតលំបាករបស់ប្អូនប្រុសម្នាក់ ខណៈពេលដែលកុមារវ័យស្របាលប្អូនផ្សេងទៀតកំពុងតែសប្បាយរីករាយនិងរបស់លេងទំនើបៗ ប្អូនប្រុសអាយុ ១២ ឆ្នាំនេះវិញ ត្រូវធាក់កង់ដើរលក់កញ្ឆែតដល់ម៉ោងជិត ៨ មិនទាន់ឈប់ផង ហើយលក់មិនដាច់ខ្លាចម្តាយវាយទៀត។ សុំប្រិយមិត្តអានការរៀបរាប់របស់ម្ចាស់គណនីហ្វេសបុក LE OUN:ជិះម៉ូតូថារកទៅទិញអីញុាំជិតដល់ហើយក៏ជួបអូនតូច១ដែលមានអាយុ១២ឆ្នាំ ដំបូងអូននឹងក៏សួរពីរអ្នកខ្ញុំថា

    October 9, 2019
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣៣៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៧២៦,៩៥០,០០០ រៀល។ ក្រសួងក៏បានសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន ០២ គ្រឿង គឺពី ៣៤០ គ្រឿង ក្នុងខែសីហា មក ៣៣៨ គ្រឿង ក្នុងខែកញ្ញា ឆ្នាំ២០១៩ ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    October 9, 2019
  • បច្ចេកវិទ្យា

    ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនៅពេល ដែលក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីរបស់ប្រទេសវៀតណាម Vingroup ត្រូវបានគេជឿជាក់ថា បានដាក់លក់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនដល់ទៅ៤ម៉ូដែលព្រមគ្នានៅក្នុងទីផ្សារប្រទេសរុស្សី។ Vsmart ស៊េរីថ្មីនឹងត្រូវចែកចាយផ្ទាល់ដោយក្រុមហ៊ុនចែកចាយ TFN Trading គឺជាក្រុមហ៊ុនធំជំនាញខាងចែកចាយ និងលក់រាយទូរស័ព្ទល្បីនៅតំបន់អ៊ឺរ៉ុបកណ្តាលនិងអ៊ឺរ៉ុបភាគខាងកើត ដែលមានទីតាំងធំនៅក្នុងប្រទេសឡាតវៀ។ ម៉ូដែលទាំង៤របស់ Vsmart នោះមានដូចជា Vsmart Bee, Vsmart Star, Vsmart Joy2 និង Vsmart Live ដែលត្រូវបានគេដឹងផងដែរនឹងដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android។ តាមការអះអាងរបស់ប្រធានផ្នែកលក់ប្រចាំនៅក្នុងប្រទេសរុស្សីនៃក្រុមហ៊ុន VinSmart លោក Sergey Sadkov បានអះអាងថា ការដាក់លក់ទូរស័ព្ទស្មាតហ្វូនម៉ូដែល៤នេះគ្រាន់តែជាតំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ

    October 9, 2019
  • PR

    ក្ដៅៗតែម្តងមិនឲ្យលោកអ្នកទន្ទឹងរងចាំយូរ ទើបតែប្រកាសពីប៉ុន្មានថ្ងៃមុនថានឹងមានការមកដល់សមាជិកនៃត្រកូល Y ម៉ូឌែលស្មាតហ្វូន vivo Y12 ជំនាន់ទី 2 ដែលត្រូវបានបូកបន្ថែមមកជាមួយនឹងទំហំ Ram 3GB និង Rom 64GB។ បង្ហាញមកជាមួយជម្រើសពីរពណ៌ដ៏ដែរគឺ Aqua Blue & Burgundy Red ហើយត្រូវបានប្រកាសនៅក្នុងតម្លៃ $169 ពេលនេះមានវត្តមានដាក់លក់នៅលើទីផ្សារហើយ!! តោះនៅចាំឥទៀតចំពោះអ្នកដែលកំពុងតែស្វែងរកនៅស្មាតហ្វូនដែលមានតម្លៃសមរម្យ មានរូបរាងស្អាត មានបច្ចេកវិទ្យាទំនើប មានគុណសម្បត្តិច្រើន ស្មាតហ្វូន vivo Y12 ជា ជម្រើសដ៏ល្អសម្រាប់អ្នក។ ដោយស្មាតហ្វូន Y12

    October 9, 2019
  • ព័ត៌មានជាតិ

    ព្រះកេសបដិមាព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈចំនួនមួយ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើកំណាយនៅក្នុងខ្លោងទ្វារចូលខាងកើតប្រាសាទតានៃជ្រុងនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្មនិងដីដំបូកយកមកជួសជុលប្រាសាទ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។ តាមការបញ្ជាក់របស់លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសាទតានៃ និងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថា ចម្លាក់ព្រះកេសលោកេស្វរៈ ដែលក្រុមការងារជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃប្រទះឃើញ គឺមានត្រឹមតែព្រះកេសប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់ មានត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែប ព្រះភ័ក្ត្រម្ខាងខ្សុះរបកសាច់ថ្ម។ សភាពខូចខាតទាំងនេះ ជាបឋមមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយធ្វើឱ្យបែក ឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។ ម្យ៉ាងវិញទៀត ចម្លាក់មួយនេះ ក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរកាលដើមឡើយ ព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថាមានដងខ្លួននៅកន្លែងនេះដូចគ្នា។ លោក ឈូក

    October 9, 2019