Khmernote Media
  • បច្ចេកវិទ្យា

    តាមដែលយើងបានដឹងកន្លងមកនោះគឺក្រុមហ៊ុនយក្ស Apple បានសម្ងំអភិវឌ្ឍន៍លើកាសត្រចៀក Airpods ជំនាន់ទី៣តាំងតែពីដើមឆ្នាំ២០១៨មកម្ល៉េះ ហើយបើមិនមានអ្វីប្រែប្រួលតាមផែនការទេនោះ AirPods 3 នឹងអាចបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែតុលានេះជាមិនខាន។ ប៉ុន្តែតាមការអះអាងរបស់ The Phonearena បានឲ្យដឹងថា ប្រសិនបើផលិតផលមួយនេះមិនអាចរួចរាល់តាមពេលវេលាកំណត់វិញនោះ វានឹងអាចពន្យាពេលយ៉ាងហោចណាស់ត្រឹមដើមឆ្នាំ២០២០ខាងមុខវិញ ព្រោះថាពេលនេះអ្នកជំនាញឌីហ្សាញជាច្រើនបាននាំគ្នាបង្ហាញរូបភាពមិនផ្លូវការរបស់ AirPods 3 ជាច្រើនបាត់ទៅហើយតាមរយៈព័ត៌មានបែកធ្លាយកន្លងមក។ តាមដែលធ្លាប់បានចេញផ្សាយ AirPods 3មានប្រវែងខ្លីជាងមុន ដែលរូបរាងវាមើលទៅគឺតូចច្រឡឹងគួរឲ្យទាក់ទាញខ្លាំងមែនទែន ប៉ុន្តែចំណុចខ្សោយនោះគឺមានន័យថាថាមពលថ្មរបស់វាក៏មិនបានយូរដូចម៉ូដែលជំនាន់មុនដែរ។ តាមរយៈការឌីហ្សាញក្បាលកាសមានរូបរាងធំជាងមុនប្លែកនោះមានន័យថា AirPods 3 នឹងអាចប្រើប្រាស់បន្ទះឈីប H1 ដែលជាជំនាន់ថ្មីត្រូវបានបង្ហាញខ្លួនកាលពីដើមឆ្នាំឬក៏ជាម៉ូដEលថ្មីដែលត្រូវបានក្រុមហ៊ុនដាក់ឈ្មោះលើទីផ្សារថា Apple H2៕ អត្ថបទ៖ Lee

    October 9, 2019
  • អន្តរជាតិ

    ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមនៅលើពិភពលោកហាក់កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមូលហេតុនៃការកើតមានជំងឺនេះត្រូវបានគេសង្កត់ធ្ងន់ទៅលើទៅលើទម្លាប់នៃការញ៉ាំភេសជ្ជៈកំប៉ុង ដែលមានជាតិស្ករខ្ពស់ ភាពធាត់ជ្រុល និងរបបអាហារប្រចាំថ្ងៃផ្សេងៗទៀតរបស់មនុស្សម្នាក់ៗតែម្តង។ ជាក់ស្តែងមានការសិក្សាមួយបានរកឃើញថា បាយដែលប្រជាពលរដ្ឋនៅអាស៊ីទទួលទានជាប្រចាំនោះមានផ្ទុកជាតិស្ករច្រើនជាងភេសជ្ជៈកំប៉ុងទៅទៀត។ ការសិក្សាមួយនេះបានធ្វើឡើងដោយសាលាសុខភាពសាធារណៈ Harvard នៅសហរដ្ឋអាមេរិក និងបានសិក្សាទៅលើរបបអាហារ និងមូលហេតុនៃការកើតមានជំងឺទឹកនោមផ្អែមរបស់អ្នកជំងឺជាច្រើននាក់មកពីតំបន់ផ្សេងៗគ្នា។ លទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍មួយនៃការសិក្សាបានបង្ហាញថា បាយត្រឹមតែមួយចានចង្កឹះមានផ្ទុកជាតិស្ករស្មើនឹងភេសជ្ជៈកំប៉ុងរហូតដល់ ២ កំប៉ុងឯនោះ។ ការសិក្សាក៏បារកឃើញផងដែរថា ប្រជាពលរដ្ឋចិនមានទម្លាប់ទទួលបាយច្រើនពោលគឺជាមធ្យម ៤ ចានចង្កឹះក្នុងមួយថ្ងៃ ខណៈប្រជាពលរដ្ឋនៅអឺរ៉ុបទទួលទានបាយចំនួន ៥ ចានចង្កឹះក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ ការសិក្សាខាងលើមិនបានប្រាប់ឲ្យលោកអ្នកឈប់ទទួលទានបាយទាំងស្រុងនោះទេ តែបានលើកទឹកចិត្តឲ្យលោកអ្នកគួរកាត់បន្ថយបាយក្នុងរបបអាហារប្រចាំថ្ងៃហើយជំនួសវិញដោយការញ៉ាំបន្ថែ និងផ្លែឈើឲ្យបានច្រើន ឬលោកអ្នកអាចប្តូរទៅញ៉ាំបាយដាំពីអង្ករសម្រូបវិញ ព្រោះវាមិនសូវមានជាតិស្ករខ្ពស់។ ការកាត់បន្ថយបាយដូចបានរៀបរាប់ខាងលើនេះ អាចអនុវត្តមានសម្រាប់មនុស្សទូទៅក្នុងគោលបំណងរក្សាសុខភាព ហើយសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែមរួចហើយចាំបាច់ខ្លាំងណាស់ក្នុងការប្តូររបបអាហារនេះ៕ អត្ថបទ៖ភក្តី

    October 9, 2019
  • ព័ត៌មានជាតិ

    នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង១៦នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយ កម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញខេត្ត នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ០១នាក់។ នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិននេះមានឈ្មោះ YANG YU ភេទប្រុស អាយុ ១៩ឆ្នាំ ហើយកម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញព្រះសីហនុ បានទទួលពីស្នងការដ្ឋានខេត្ត កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើស សង្ស័យមានគម្រោងប្រព្រឹត្តបទល្មើស។ ជនជាតិចិនខាងលើ បានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ ZA797 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល

    October 8, 2019
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៤ និង ១៤នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបានករណី ហិង្សា(កាប់ម៉ូតូ) និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វីន អ៊ីចិន ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នៅយប់ថ្ងៃទី០៦

    October 8, 2019
  • បច្ចេកវិទ្យា

    Huawei ឆ្នាំនេះដូចជាមិនសូវមានសំណាងសោះ ក្រោយពេលដែលសហរដ្ឋអាមេរិក និងចិនកំពុងនៅបន្តជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ ដូចជាក្រុមហ៊ុនផលិតទូរស័ព្ទដទៃទៀតដែរ Huawei គឺពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android របស់ Google សម្រាប់អ្នកប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន។ ក្នុងស្ថានភាពមិនច្បាស់លាស់ថា វានឹងអាចត្រឡប់មកល្អប្រសើរវិញរវាងទំនាក់ទំនងមហាយក្សទាំងពីរ ជាពិសេសថាតើខ្លួននឹងអាចដំណើរការ Google Service វិញបានពេលណានោះ? ចុងក្រោយនេះក្រុមហ៊ុនយក្សចិន Huawei មួយនេះបានបង្ខំចិត្តក្នុងការដាក់ឲ្យប្រើប្រាស់កម្មវិធីចាស់មួយរបស់ខ្លួន ដែលជាកម្មវិធីបែប in-house app ដើម្បីជំនួសសេវាកម្ម Google Service បណ្តោះអាសន្ន។ AppGallery នឹងដាក់ឲ្យដំណើរការជំនួស Google Play Store និងអាចប្រើប្រាស់នៅក្នុងប្រទេសចំនួន១៧០ទូទាំងពិភពលោក។ ជាក់ស្តែងកម្មវិធីនេះធ្លាប់ត្រូវបានដាក់ឲ្យដំណើរការដំបូងតាំងតែពីឆ្នាំ២០១១មកម្ល៉េះ

    October 8, 2019
  • ព័ត៌មានជាតិ

    ករណីរំលោភ​សេពសន្ថវៈ​នៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ ថែមទាំងកាលថ្មីៗនេះមានករណីឪពុកចុងតិរិច្ឆានបានចាប់រំលោភកូនស្រីអាយុ៧ឆ្នាំ ដោយឪពុកចុងជាមនុស្សស្រវឹងខួប ជក់ថ្នាំ ដោយឃើញនូវភាពសាហាវឃោរឃៅបែបនេះអ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ បានសម្តែងនូវអារម្មណ៍សោកស្តាយ និងបានសរសេររៀបរាប់ថា៖ “មិនដឹងនិយាយយ៉ាងម៉េចអោយត្រូវ មនុស្សនរកសុីខួរ មិនដែលជេរទេតែនេះទ្រាំលែងបានហេីយពេលបានឃេីញ និងឮការរៀបរាប់របស់កូនតូចអាយុ ៧ឆ្នាំដែលត្រូវឪចុងតិរិឆ្ឆានចាប់រំលោភធ្វេីបាបយ៉ាងធ្ងន់ធ្ងរបែបនេះ។ នាងតូចកេីតនៅគ្រួសារក្រីក្រ មានបងប្អូន ៤នាក់ ពិការ២នាក់ តែម្នាក់បានស្លាប់ឆ្នាំមុន នាងកេីតមកមិនទាន់ដឹងក្តីពុកសំលាញ់ក៏លាចាកលោកទៅបន្សល់ទុកម្តាយម៉េមាយ ដែលមានកូនពិការ ២ នាក់នៅក្នុងបន្ទុក ការរាប់រងនៅក្នុងគ្រួសារក៏បានធ្លាក់បន្ទុកលេីម្តាយ

    October 8, 2019
  • សង្គម

    ថៃ៖ កាលពីថ្មីៗនេះរដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនឹងចែកប្រាក់ចំនួន ១០០០បាត ដល់ប្រជាជនថៃចំនួន១០លាននាក់ តាមរយៈ G-Wallet ដើម្បីលើកកម្ពស់ និងលើកទឹកចិត្តឲ្យប្រជាជនថៃប្រើប្រាស់ថវិកាទាំងនេះសម្រាប់ចាយវាយក្នុងវិស័យទេសចរណ៍ និងទិញទំនិញ។ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ លោកអ្នកតម្រូវឲ្យចុះឈ្មោះតាមរយៈស្មាតហ្វូន និងទាញយកកម្មវិធីព្រមទាំងធ្វើតាមការណែនាំជាការស្រេច។ ក្រោយពីវិធានការណ៍លើកកម្ពស់វិស័យទេសចរណ៍ ដោយចែកប្រាក់ចំនួន១០០០បាត នេះបានអនុវត្តន៍រួចមក គេសង្កេតឃើញថាប្រជាជនថៃហាក់សប្បាយរីករាយជាខ្លាំងក្នុងការចាយវាយ។ ក្នុងនោះយុវជនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Khotcharat Sinlaphan បែរជាខុសប្លែកពីអ្នកដទៃ ដោយគាត់បានចំណាយប្រាក់ចំនួន១០០០បាតនោះទៅទិញទំនិញនៅឯផ្សារទំនើប ដើម្បីចែកជូនដល់អ្នកក្រខ្សត់ និងអ្នកដែលពុំមានស្មាតហ្វូនប្រើប្រាស់ដូចជាលោកតា លោកយាយចាស់ៗគ្មានទីពឹងជាដើម។ ម្ចាស់គណនីរូបនេះបានធ្វើឲ្យមហាជនរំភើបចិត្តជាខ្លាំង ជាពិសេសរូបគេបានរៀបរាប់ថា៖ «សម្រាប់ខ្ញុំ ការដែលជួយមនុស្សដែលកំពុងជួបខ្វះខាត និងជាមនុស្សរួមលោកជាមួយគ្នា​ ខ្ញុំមានក្តីសុខបំផុតហើយ។ លោកតា

    October 8, 2019
  • អន្តរជាតិ

    ថៃ៖ ថ្មីៗនេះប្រទេសថៃបានរងគ្រោះធម្មជាតិជាច្រើនក្រោយពីទឹកជំនន់ ពួកគេក៏បានជួបនូវព្យុះធម្មជាតិថ្មីមួយទៀត​ដោយមានមេឃភ្លៀងធ្លាក់ទឹកកក ខ្យល់គួច ជាមួយគ្នាផងដែរទឹកភ្លៀងនៅតែបន្តធ្លាក់ជន់ជោររហូតវាយលុកទៅដល់ឧទ្យានជាតិខាវយ៉ៃ ដែលជាតំបន់អភិរក្សសត្វព្រៃមួយដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ។ តាមការរាយការណ៍បានឲ្យដឹងថាគេបានប្រទះហ្វូងដំរីជាច្រើនក្បាលដេក ស្លាប់ក្បែរៗគ្នា បន្ទាប់ពីទឹកបុកមកខ្លាំងចូលដល់តំបន់ទឹកជ្រោះហេវណារុក ដែលជាតំបន់ជំរករបស់សត្វដំរីទាំងនោះ។ ព័ត៌មានរាយការណ៍ដំបូងបានឲ្យដឹងថាសត្វដំរី៦ក្បាលបានស្លាប់ ព្រោះតែទឹកបុកខ្លាំងបណ្តាលឲ្យពួកវាធ្លាក់ពីលើជ្រោះចុះទៅក្រោម។ តែពេលនេះតាមរយៈការអាប់ដេតចុងក្រោយបានឲ្យដឹងថា មិនមែនតែដំរី៦ក្បាលនោះទេ ដែលស្លាប់គឺគេបានរកឃើញសាកសពដំរីបន្ថែមចំនួន៥ក្បាលទៀត ដែលស្លាប់នៅក្នុងតំបន់ទឹកជ្រោះនេះ។ គេសន្មត់ថាដំរីមួយហ្វូងនេះមានចំនួន១៣ក្បាល ដោយក្នុងនោះ១១ក្បាលបានស្លាប់ ខណៈដែលដំរី២ក្បាលទៀតត្រូវបានជួយសង្គ្រោះកាលពីរាត្រីថ្ងៃទី៧ ខែតុលា ម្សិលមិញនេះ។ មន្ត្រីប្រចាំការនៅតំបន់ឧទ្យានជាតិខាវយ៉ៃ បានសម្តែងការសោកស្តាយ និងសុំទោសជាខ្លាំងចំពោះការបាត់បង់ដំរីចំនួន១១ក្បាលនេះ ព្រោះតែវាជាការបាត់បង់ដ៏ធំបំផុតពុំធ្លាប់មានពីមុនមក។ យ៉ាងណាមិញពេលនេះក្រុមជួយសង្គ្រោះក៏កំពុងតែជួបបញ្ហាការស្រង់សាកសពដំរីដែលបានស្លាប់ ព្រោះតែទឹកនៅមានសភាពហូរខ្លាំង ហើយសពទាំងស្ថិតនៅបាតជ្រោះ និងមានទម្ងន់ធ្ងន់៕ អត្ថបទ៖ មេសា

    October 8, 2019
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសបុកឈ្មោះ Le Oun បានរៀបរាប់ឲ្យដឹងពីជីវិតលំបាករបស់ប្អូនប្រុសម្នាក់ ខណៈពេលដែលកុមារវ័យស្របាលប្អូនផ្សេងទៀតកំពុងតែសប្បាយរីករាយនិងរបស់លេងទំនើបៗ ប្អូនប្រុសអាយុ ១២ ឆ្នាំនេះវិញ ត្រូវធាក់កង់ដើរលក់កញ្ឆែតដល់ម៉ោងជិត ៨ មិនទាន់ឈប់ផង ហើយលក់មិនដាច់ខ្លាចម្តាយវាយទៀត។ សុំប្រិយមិត្តអានការរៀបរាប់របស់ម្ចាស់គណនីហ្វេសបុក LE OUN: ជិះម៉ូតូថារកទៅទិញអីញុាំជិតដល់ហើយក៏ជួបអូនតូច១ដែលមានអាយុ១២ឆ្នាំ ដំបូងអូននឹងក៏សួរពីរអ្នកខ្ញុំថា ពូអើយមីងអើយ ស្មានេះហើយម៉ោងប៉ុន្មានហើយ សួរខ្ញុំ៣ដងដោយសារខ្ញុំជិះម៉ូតូយាយគ្នា២នាក់ក៏ប៉ុន្តែខ្ញុំក៏ឈប់និយាយជាមួយអូននឹង ហើយខ្ញុំក៏ប្រាប់ម៉ោងទៅវិញថាម៉ោងជិត៨ហើយៗក៏សួរថាស្មានេះហើយនៅលក់ទៀតអីគ្រាន់សួរចឹងទេក៏ចង់យំពីព្រោះលក់មិនដាច់ ណាមួយខ្លាចម្តាយវាយព្រោះនៅសល់ច្រើន ស្មានេះហើយនៅសល់ពេញមិនទាន់លក់បាន១គីឡូទេ អាណិតក៏ជួយទិញបន្តិចបន្តូចទៅ (ពីព្រោះអីខ្ញុំក៏មិនសូវមានលុយដែរយកកន្លះគីឡូតែខ្ញុំអោយដល់5$ដែរ) កញ្ឆែតយមួយគីឡូ=៥០០០៛ មិនថ្លៃទេជួយទិញគ្នាផង ឪពុកកម្មករសំណង់ម្តាយដើរបោកខោអាវអោយគេមានបងប្អូន៤នាក់ជាកូនបងគេរៀនបានត្រឹមទី២ អាណិតណាស់មានតែpostអោយបងៗអូនៗឃើញជួយទិញអូននឹងផង។ នៅម្តុំច្បារអំពៅយើងនឹងបើចង់ជួយប្រាប់ខ្ញុំៗចាំខ្ញុំជូនមកជួប៕  

    October 8, 2019
  • PR

    Global House គឺជាផ្សារទំនើបដែលផ្គត់ផ្គង់ទៅលើសម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន សម្ភារៈតុបតែងសួន និងឧបករណ៍ជាងគ្រប់ប្រភេទដែលកំពុងតែបើកដំណើរការនៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនថែមទៀតផង។ ទន្ទឹមនឹងនេះដែរ ដើម្បីជាការលើកទឹកចិត្ត ទៅដល់បងប្អូនអតិថិជនដែលតែងតែជឿទុកចិត្ត និងទិញទំនិញពី Global Houseនោះ ក្រុមហ៊ុនខ្នាតយក្សមួយនេះ បាននាំយកកម្មវិធី Shop&Win របស់Global House ត្រឡប់មកវិញសាជាថ្មីម្តងទៀត ដោយនេះជាដូវកាលទី២ ដែលកាន់តែប្លែក និងមានការផ្តល់ជូនជារង្វាន់ដ៏ធំអស្ចារ្យជាងមុនសរុបជាទឹកប្រាក់រហូតដល់ 100,000$ ឯណោះ ក្នុងនោះរួមមានដូចជា៖ រង្វាន់ទី ០១ ៖ រថយន្ត Toyota Hilux Revo Rally ចំនួន

    October 8, 2019