សង្គម

ខ្លាំងផង! ឆ្មាឈ្មោលមួយក្បាលត្រូវម្ចាស់ចាប់ចាក់គ្លុយកូសដើម្បីឲ្យមានថាមពលឡើងវិញ ព្រោះតែបាក់កម្លាំងក្រោយបង្កាត់ពូជជាមួយឆ្មាញីដល់ទៅ៥ក្បាល

BY
Khmernote Media
October 9, 2019

ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គម ក្រោយសត្វឆ្មាឈ្មោលមួយក្បាលត្រូវបានម្ចាស់ចាក់បញ្ចូលទឹកគ្លុយកូសដើម្បីបំពេញកម្លាំងមកវិញ បន្ទាប់ពីឃើញអការៈហេវហត់អស់កម្លាំង ព្រោះតែរូបវាបានទៅបង្កាត់ពូជជាមួយឆ្មាញីដទៃទៀតចំនួន៥ក្បាល។ សត្វឆ្មាពូជ Russian Blue មួយក្បាលនេះមានឈ្មោះថា សៀវពី ដោយម្ចាស់វាបានយកទៅផ្ញើនៅកន្លែងថែរក្សាសត្វមួយ ព្រោះខ្លួនជាប់បំពេញការងារតាមខេត្តមួយប្រហែលជា២ ៣ថ្ងៃ។

លុះពេលត្រលប់មកទទួល សៀវពី ត្រលប់ទៅផ្ទះវិញ ម្ចាស់ឆ្មាហាក់សង្កេតឃើញសត្វឆ្មានេះរាងហេវហត់បាក់កម្លាំងចម្លែក ដោយសុខភាពវាហាក់ទ្រុឌទ្រោមទើបយកទៅពិនិត្យនៅមន្ទីរពេទ្យ ឲ្យគ្រូពេទ្យចាក់គ្លុយកូសដើម្បីបន្ថែមកម្លាំងឲ្យវាមកវិញ ព្រោះមូលហេតុដែលសត្វឆ្មា សៀវពី ក្លាយជាបែបនេះព្រោះតែវាបានបង្កាត់ពូជជាមួយសត្វឆ្មាញីដទៃច្រើនពេក ទើបធ្វើឲ្យវាបាក់កម្លាំង​។ ។ ម្ចាស់របស់ សៀវពី បានត្រលប់ទៅកន្លែងថែរក្សាសត្វ ព្រមទាំងបានសួរនាំមូលហេតុពីពួកគេមុននឹងផុសចូលក្នុងបណ្តាញសង្គមថា៖ «ខ្ញុំស្មានតែពួកឯងជាអ្នកជំនាញក្នុងការមើលថែសត្វ ហេតុអ្វីបានជាបណ្តោយឲ្យសត្វដើរយ៉ាងសេរីបែបនេះ មើលចុះឆ្មាខ្ញុំវាហត់សឹងតែជិតងាប់តើអ្នកណាជាអ្នកទទួលខុសត្រូវ កំហុសខ្ញុំមែនទេ?»។

យ៉ាងណាមិញក្រោយមកខាងកន្លែងថែរក្សាសត្វបានថ្លែងសុំទោសចំពោះម្ចាស់ឆ្មារូបនេះ ព្រមទាំងចេញថ្លៃលើការចំណាយចាក់គ្លុយកូសចំនួន ២០០០បាត។ ប្រសិនបើសត្វឆ្មាញីដែលបានបង្កាត់ពូជជាមួយ សៀវពី មានកូន ខាងកន្លែងថែរក្សានឹងស្មើសុំទិញឆ្មាទាំងនោះប្រគល់ទៅឲ្យម្ចាស់របស់សៀវពីជាអ្នកថែរក្សា៕

អត្ថបទ៖ មេសា

Share This Post: