Khmernote Media
  • PR

    ម៉ូដស្ទ័រ (modestore) គឺជាហាងលក់ទំនិញ គុណភាពខ្ពស់ សុទ្ធ អូរីជីណល (Original) ១០០% ដែលទំនិញទាំងអស់នាំចូលពីទ្វីបអឺរ៉ុប អាមេ៉រិក និងជប៉ុន ហើយឥឡូវនេះ ម៉ូដស្ទ័រ ទទួលបានសិទ្ធិចែកចាយស្របច្បាប់នូវម៉ាកផលិតផល Mosbeau (ម៉ូសប្យូ)ពីប្រទេសជប៉ុន។ តើMosbeau គឺជាអ្វី? Mosbeau ជាក្រុមហ៊ុនដែលប្រជុំទៅដោយក្រុមអ្នកឯកទេសជំនាញព្រមទាំងធនធានមនុស្ស ដែលមានសមត្ថភាពយ៉ាងពិសេសផ្សេងៗគ្នា ដែលធ្វើការរួមគ្នាដើម្បីផ្តល់នូវផលិតផលថែរក្សាសម្ផស្សដ៏មានប្រសិទ្ឋិភាពជាច្រើនប្រភេទ។ Mosbeauគឺជាផលិតផលដែលផលិតនៅប្រទេសជប៉ុន១០០% ហើយផលិតផលទាំងនេះឆ្លុះបញ្ចាំងពីជំនាញដ៏ល្អឯកនៃប្រទេសជប៉ុន។ ចាប់ផ្តើមពីការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ ការសម្រាំងជ្រើសយកវត្ថុធាតុដើម ព្រមទាំងការផលិត ហើយនឹងការវិចខ្ចប់នោះ អតិថិជនរបស់យើងត្រូវបានធានាថានឹងទទួលបានបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាចុងក្រោយបំផុតពីប្រទេសជប៉ុន។ លោកស្រី ខេង ពិទូពុធធីតា នាយិកា និងជាម្ចាស់ហាង

    October 5, 2019
  • សង្គម

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃក្រោយក្មេងស្រីអាយុ១៤ឆ្នាំមួយរូប មានគ្រួសារក្រីក្រខិតខំប្រឹងប្រែងឆ្លៀតពេលទំនេរពីការសិក្សាដើររើសអេតចាយដើម្បីជួយម្តាយ និងដើម្បីបានប្រាក់សិក្សា។ ប្អូនស្រី ធីតារ៉ាត់ ចាត់ទុរ៉ុង ហៅ គ្រីម អាយុ ១៤ឆ្នាំ សព្វថ្ងៃរស់នៅឯខេត្តណាខនស៊ីថាំរ៉ាត ប្រទេសថៃ បានរៀបរាប់ឲ្យដឹងពីជីវភាពរបស់នាងថា៖ «មានពេលខ្លះខ្ញុំលួចយំច្រណែនមិត្តភក្តិ ព្រោះចង់មានឧបករណ៍សិក្សាគ្រប់គ្រាន់ ចង់ទៅរៀនរាល់ថ្ងៃដូចគេ ចង់ចេះ ចង់មានវិជ្ជា តែមិនអីទេ ព្រោះម្តាយខ្ញុំគាត់គ្មានប្រាក់ ចឹងបានប៉ុណ្ណឹងខ្ញុំក៏សប្បាយ។ រាល់ថ្ងៃខ្ញុំរស់នៅជាមួយប្អូនស្រី ម្តាយ និងលោកតា ដោយកាលពីមុនលោកតាគាត់ជាអ្នកបង់សំណាញ់ចាប់ត្រី តែពេលនេះគាត់មើលពុំច្បាស់គាត់ក៏បានសម្រាកពីការងារនោះ។ អ្នកម្តាយខ្ញុំជាអ្នកប្រកបរបររកអេតចាយ ដើរស្វែងរកសំណល់អេតចាយដែលអាចលក់បានដើម្បីយកមកលក់មានប្រាក់សម្រាប់ចាយវាយ និងសិក្សា។ ខ្ញុំឃើញម៉ែលំបាកហត់នឿយ ព្រោះគាត់ជាស្ត្រីតែម្នាក់ដែលធ្វើគ្រប់យ៉ាងដើម្បីកូន។ ពុកខ្ញុំបានចែកផ្លូវជាមួយម៉ែតាំងពីខ្ញុំនៅតូច គាត់ក៏ធ្លាប់មកលេងម្តងដែរ តែខ្ញុំមិនចាំមុខគាត់ច្បាស់នោះឡើយ

    October 5, 2019
  • អន្តរជាតិ

    កន្លងមកយើងធ្លាប់ឃើញរួចមកហើយ ពីភាពអស្ចារ្យរបស់មនុស្សមួយចំនួនដែលបានសម្តែងចេញ ដូចជាការដើរឆ្លងកាត់លើទឹកដោយមិនលិចផុងយ៉ាងគួរឲ្យស្ងើចសរសើរ តែយ៉ាងណាមិញភាពអស្ចារ្យទាំងនេះត្រូវបានមនុស្សមួយចំនួនសង្ស័យថាជាការបោកប្រាស់ ដោយឡែកមនុស្សមួយចំនួនទៀតក៏បានជឿស្លុង។ ជាក់ស្តែងថ្មីៗនេះមានការសម្តែងភាពអស្ចារ្យនេះម្តងទៀតនៅឯប្រទេសថៃ ដោយលោកគ្រូម្នាក់ឈ្មោះថា នុយ បានហ្វឹកហាត់សមការសម្តែងសមត្ថភាពដើរលើទឹក ដែលមើលទៅគួរឲ្យកោតសរសើរ។ ស្រាប់តែដើរដល់ពាក់កណ្តាលស្ទឹងទៅហើយ ភ្លាត់ស្នៀតខុសបច្ចេកទេសធ្លាក់ផុងចូលក្នុងទឹក យ៉ាងគួរឲ្យអស់សំណើចជាខ្លាំង។ តោះមកទស្សនាវីដេអូខាងក្រោមនេះដើម្បីឲ្យដឹងច្បាស់៖

    October 5, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី៤​ ខែតុលា កន្លងទៅនេះ មានករណីភ្លើងឆេះរហូតផ្ទុះរថយន្តដ៏គួរឲ្យរន្ធត់មួយនៅឯប្រទេសថៃ ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់សំណាក់មហាជនជាពិសេសគឺសម្រាប់អ្នកដែលមិនបានប្រុងប្រយ័ត្ន និងធ្វេសប្រហែស។ យោងតាមរបាយការណ៍បានរៀបរាប់ឲ្យដឹងថា ដើមហេតុដែលបណ្តាលឲ្យមានការឆេះនោះគឺម្ចាស់រថយន្តបានទុកដុំ Power Bank នៅផ្នែកខាងក្រោយរថយន្តហើយចតចោលនៅក្រោមកម្តៅថ្ងៃ។ នៅពេលដែលកម្លាំងព្រះអាទិត្យជះកាន់តែខ្លាំងបានធ្វើឲ្យដុំ Power Bank នោះចាប់ផ្តើមឆេះឡើងនៅកៅអីខាងក្រោយ តែគ្រាន់តែឆេះបន្តិចបន្តួចតែប៉ុណ្ណោះ។ លុះពេលរត់ទៅបើកទ្វាស្រាប់តែអណ្តាតភ្លើងប៉ះជាមួយខ្យល់បរិយាកាសខាងក្រៅបណ្តាលឲ្យឆេះសន្ធោសន្ធៅរហូតដល់ផ្ទុះក្នុងរយៈពេលមួយប៉ព្រិចភ្នែក។ ជាសំណាងល្អដែលម្ចាស់រថយន្តបានគេចខ្លួនទាន់ ទើបពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរគ្រាន់តែរបួសស្រាល និងហឹងស្លឹកត្រចៀក។ តែយ៉ាងណាមិញសង្ឃឹមថាបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នជាពិសេសចំពោះអ្នកដែលចូលចិត្តប្រើ Power Bank និងទុកដាក់មិនបានត្រឹមត្រូវ៕

    October 5, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ វីដេអូនៃគ្រោះថ្នាក់ចរាចរណ៍មួយត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញសង្គមម៉ាឡេស៊ី​ និងមានអ្នកចែករំលែកតៗគ្នាយ៉ាងច្រើន។ គ្រោះថ្នាក់គួរឲ្យរន្ធត់នេះបានកើតឡើងនៅលើបណ្តោយផ្លូវ Jalan Sungai Besi ក្នុងក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ តាមរយៈវីដេអូដែលគេថតបានដោយចៃដន្យនោះបានបង្ហាញថា មានរថយន្តមួយគ្រឿងដែលកំពុងតែបើកនៅលើផ្នែករបស់រថយន្តសុខៗស្រាប់តែបើកបត់ចូលទៅកាន់ផ្នែកសម្រាប់ម៉ូតូបើកបរដោយមិនឲ្យសញ្ញាប្រុងប្រយ័ត្នសម្រាប់អ្នកបើកបរនៅខាងក្រោយឡើយ។ ភ្លាមនោះមានម៉ូតូធំមួយគ្រឿងបានបើកមកពីក្រោយ និងបានបើកបុករថយន្តនោះពីក្រោយតែម្តង។ គ្រោះថ្នាក់បានធ្វើឲ្យអ្នកបើកបរម៉ូតូប្លោងឡើងទៅលើដំបូលរថយន្ត ដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តអីចឹង។ គ្រោះថ្នាក់នេះអាចជាមេរៀនមួយសម្រាប់អ្នកបើកបរទាំងអស់ត្រូវចេះប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះនៅលើដងផ្លូវមួយវិនាទីនៃការធ្វេលប្រហែលអាចបង្កើតគ្រោះថ្នាក់បានភ្លាម។ រហូតមកទល់នឹងពេលនេះគេមិនទាន់បានដឹងពីស្ថានភាពរបួសរបស់ជនរងគ្រោះធ្ងន់ធ្ងរយ៉ាងណានោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី

    October 5, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មាន The Phonearena ចេញផ្សាយបានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងធ្វើការងារមួយរយៈមកហើយលើ AirPods ជំនាន់ថ្មីរបស់ខ្លួនដោយក្នុងនោះមានការអះអាងទៀតថា AirPods ជំនាន់ទី៣ នេះដែរអាចនឹងបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះ។ iOS 13.2 beta ដែលក្រុមហ៊ុន Apple ទើបតែបានប្រកាសជាផ្លូវការប៉ុន្មានថ្ងៃមុននេះ ក៏មានបង្ហាញរូប icon ដែលជារូបសញ្ញាសំគាល់ថាជា AirPods 3 ឬ AirPods Pro។ AirPods ជំនាន់ថ្មីមានប្រវែងខ្លីជាងមុនបន្តិច និងដាក់ពេញត្រចៀកជាងមុនជាពិសេសវាបានផលិតពីជ័រកៅស៊ូសុទ្ធ ដែលទាំងនេះសុទ្ធតែជាយុទ្ធសាស្ត្រថ្មីដែល Apple សង្ឃឹមថានឹងអាចទាក់ទាញបានអតិថិជនថ្មីដែលមិនមែនជាអ្នកគាំទ្រ និងចូលចិត្តការឌីសាញរបស់ AirPods ជំនាន់ចាស់ៗ។

    October 5, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថ្ងៃទី៤ ខែតុលា រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាសរុបចំនួន ១,០៥២,២៩៨ ដុល្លារអាមេរិកសម្រាប់អង្គការទទួលជំនួយចំនួនពីរក្រោមក្របខ័ណ្ឌជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន៖ ៨៤៣,១៥៦ ដុល្លារអាមេរិកសម្រាប់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្តគម្រោង “ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍រួមជាមួយការបោសសម្អាតមីន ក្នុងខេត្តបន្ទាយមានជ័យ (ឆ្នាំទី៣)” និង ២០៩,១៤២ ដុល្លារអាមេរិកសម្រាប់អង្គការមូលនិធិជប៉ុន-ភីអេចស៍ (PHJ) ដើម្បីអនុវត្តគម្រោង “ការពង្រឹងការថែទាំសុខភាពសហគមន៍និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម (ឆ្នាំទី១)”៕ ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

    October 5, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩ ដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដុតដៃដុតជើងរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលរដ្ឋបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រមទាំងមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក សៀង​ សុខ​ ព្រះរាជ​អាជ្ញា​ ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នោះ ករណីមានប្រជាពលរដ្ឋប្រទះឃើញមានសាកសពមិនស្គាល់អត្តសញ្ញាណ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានបើកវាំងននខ្មៅដោយបង្រ្កាបបានជនជាតិចិនមួយនាក់ឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន

    October 5, 2019
  • អន្តរជាតិ

    ចិន៖ រដ្ឋាភិបាលចិននឹងអនុម័តច្បាប់ថ្មីមួយ ដើម្បីរឹតបន្តឹងទៅលើក្រុមអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត ពោលគឺតម្រូ​វឲ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតទាំងអស់ត្រូវតែស្កេនមុខរបស់ពួកគេជាមុនសិនទើបមានសិទ្ធអាចប្រើប្រាស់អ៊ីនធឺណិតបាន។ យោងតាមសារព័ត៌មាន Nextshark បានបញ្ជាក់ថា ច្បាប់ថ្មីនេះនឹងផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១ ខែ ឆ្នូ ឆ្នាំ ២០១៩ ខាងមុននេះតទៅ។ ក្រៅតែពីរឹតបន្តឹងទៅលើក្រុមអ្នកប្រើប្រាស់អ៊ីនធឺណិត ច្បាប់តម្រូវឲ្យមានការស្កេនមុខនេះក៏អនុវត្តដូចគ្នាសម្រាប់អ្នកទិញទូរស័ព្ទ និងស៊ីមកាតថ្មីផងដែរ។ បន្ថែមពីលើនេះទៀត ការលក់ស៊ីមកាតពីម្ចាស់ទីមួយ ដែលបានទិញដោយបានស្កេនមុខមាត់ត្រឹមត្រូវទៅកាន់ម្ចាស់ទីពីរនោះក៏មិនត្រូវបានអនុញ្ញាតដែរ ព្រោះគេអាចនឹងពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់ម្ចាស់ស៊ីមកាត់ទីពីរនោះ។ បើតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យព័ត៌មានចិនបានឲ្យដឹងថា ការអនុវត្តច្បាប់ដូចបានរៀបរាប់ខាងលើនេះគឺមានគោលបំណងចង់លើកកម្ពស់សន្តិសុខអ៊ីនធឺណិតចំពោះសង្គមចិនទាំងមូល និងប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មតាមរូបភាពផ្សេងៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់អ៊ឺនធឺណិត។ សូមបញ្ជាក់ជូនថា បច្ចេកវិទ្យាស្កេនមុខត្រូវបានចិនប្រើប្រាស់យ៉ាងទូលំទូលាយ រួមមានទាំងនៅក្នុងសាកលវិទ្យាល័យកំពូលក្រុងប៉េកាំង នៅលើម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តិ និងនៅហាងលក់អាហារ Fast-food ជាដើម៕ អត្ថបទ៖ ភក្តី

    October 5, 2019
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៤៥ នាទី កម្លាំងការិយាល័យ សហការណ៍ជាមួយ កម្លាំងអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ,កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កណ្តាល បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ចំណុចផ្ទះសំណាក់ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស ឃាតកម្មគិតទុកជាមុន ប្រើអាវុធខ្លីបាញ់ទៅលើជនរងគ្រោះចំនួន០៣គ្រាប់តែមិនបណ្តាលឲ្យរងរបួស , បទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខទ្វារច្រកចូលភោជនីយដ្ឋាននិងកាហ្វេហ្គ្រីនផ្ទះលេខ១៦៦

    October 4, 2019