ខលហៅឡានពេទ្យដើម្បីជួយសង្គ្រោះអ្នករបួស និងស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែទៅជិតដល់កន្លែងកើតហេតុ ឡានសង្គ្រោះបន្ទាន់នោះក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុកបង្កាន់ដៃស្ពាន ធ្វើឲ្យមនុស្ស២នាក់រងរបួសបន្ថែមទៀត
- October 3, 2019
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍២កើតឡើងនៅកន្លែងក្បែរគ្នានៅឯប្រទេសថៃ នៅចំណុចស្ពានឆ្លងក្លលងតាន់ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមឿង ខេត្តឈុនបុរី។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២នេះគឺស្ថិតនៅចម្ងាយជិតគ្នា ដោយបង្កឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់រងរបួស។
តាមការរាយការណ៍បានឲ្យដឹងថា ព្រោះតែមានខ្យល់ និង ភ្លៀងធ្លាក់ខ្លាំង ខណៈពេលដែលចរាចរណ៍កំពុងកកស្ទះ។ ករណីគ្រោះថ្នាក់ចរាចរណ៍ទី១គឺស្ថិតនៅក្រោមស្ពានក្លងតាន់ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បុរសរូបនោះត្រូវបានគូស្នេហ៍រៀបរាប់ឲ្យដឹងថាជាអនាគតស្វាមីដែលត្រៀមនឹងចូលរោងការនៅចុងឆ្នាំ២០១៩នេះ។ ភ្លាមៗនោះក៏មានការជួយអន្តរាគមន៍ដើម្បីទាក់ទងរថយន្តសង្គ្រោះមកជួយដឹកអ្នករងរបួស និងសាកសពទៅពិនិត្យ ស្រាប់តែមិនទាន់ដល់កន្លែងកើតផង មកដល់ចំណុចឆ្លងស្ពានក្លងក៏ជួបគ្រោះថ្នាក់រអិលធ្លាក់ផ្លូវបុកបង្កាន់ដៃស្ពានបណ្តាលឲ្យមនុស្ស២នាក់ផ្សេងទៀតរងរបួស។
យ៉ាងណាមិញដើម្បីដោះស្រាយ និងបញ្ចៀសការកកស្ទះមន្ត្រីប៉ូលីសក៏បានជួយសម្រួល និងបានបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយកើតហេតុ ព្រមទាំងផ្តាំឲ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នចំពោះការបើកបរ ជាពិសេសនៅពេលដែលមានភ្លៀង និងខ្យល់ខ្លាំងបែបនេះ៕
- Share This Post:















