សង្គម

តិចច្រឡំថាតូបលក់អាហារ តាមពិតជាបង្គន់សាធារណៈសោះ ពិសេសត្រង់ថាកញ្ចក់ខាងក្នុងឆ្លុះមើលឃើញខាងក្រៅច្បាស់ចែស

BY
Khmernote Media
October 3, 2019

ជាធម្មតាបង្គន់សាធារណៈគឺត្រូវបានធ្វើឡើងនៅកន្លែងណាមួយដែលស្ថិតនៅកន្លៀត ឬបិទបាំង ដើម្បីឲ្យអ្នកដែលចូលមានភាពងាយស្រួលបន្ធូរអារម្មណ៍ ចុះប្រសិនបើបង្គន់សាធារណៈបែរជាមកធ្វើឡើងនៅកន្លែងដែលមានមនុស្សឆ្លងកាត់ទៅមកវិញ វាយ៉ាងម៉េច? ជាពិសេសគឺកញ្ចក់ខាងក្នុងបង្គន់អាចមើលឃើញផ្ទៃខាងក្រោយយ៉ាងច្បាស់ទៀតនោះ តើអ្នកហ៊ានចូលដែរឬទេ?

បង្គន់សាធារណៈមួយនេះត្រូវបានសាងសង់ដោយសួនកម្សាន្ត Dreamworld នៅក្នុងទីធ្លាកម្សាន្តរបស់ខ្លួន ដោយស្ថិតនៅចន្លោះហាង KFC រទេះភ្លើងហោះ Sky Coaster និងឧបករណ៍កម្សាន្ត Super Splash ដែលជាទីតាំងមានមនុស្សដើរទៅមកច្រើនបំផុត។ បង្គន់សាធារណៈមួយនេះ រូបរាងខាងក្រៅអាចធ្វើឲ្យអ្នកច្រឡំស្មានតែហាងលក់ការ៉េម ឬក៏ជាហាងលក់អ្វីមួយព្រោះតែវាបានធ្វើឡើងជាមួយរូបរាងឡើងគួរឲ្យទាក់ទាញ និងដាក់កញ្ចក់សម្រាប់ឆ្លុះ តែអ្នកមិនអាចមើលធ្លុះផ្ទៃកញ្ចក់ទៅក្នុងបានឡើយ។ ចំណែកខាងក្នុងវិញវាប្រៀបដូចជាបន្ទប់ទឹកបុរសធម្មតា ខុសត្រង់ថាមានកញ្ចក់ថ្លាមើលឆ្លុះឃើញខាងក្រៅ ដែលអាចធ្វើឲ្យបងៗបុរសមួយចំនួនមានអារម្មណ៍ហាក់ដូចត្រូវគេកំពុងឈរសម្លឹងមើល៕

Share This Post: