Khmernote Media
  • អន្តរជាតិ

    ចិន៖ សម្រាប់់អ្នកដែលខ្ជិលមិនសូវមានសកម្មភាព ឬលេងកីឡាអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនហើយក្នុងករណីធ្ងន់ធ្ងរអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ តួយ៉ាងយុវជនវ័យ ២១ ឆ្នាំម្នាក់ស្ទើរតែអស់ជីវិតព្រោះរូបគេស្រាប់តែមានបញ្ហាចុកទ្រូង និងថប់ដង្ហើមយ៉ាងខ្លាំង ខណៈរូបគេកំពុងដេកលេងហ្គេមទូរស័ព្ទ។យុវជនរងគ្រោះមានឈ្មោះថា Ah Wah រស់នៅក្នុងខេត្ត Zhejiang ប្រទេសចិន។ យុវជន Ah Wah ជាមនុស្សខ្ជិលម្នាក់ដោយក្នុងមួយថ្ងៃៗគិតតែពីដេកនៅលើគ្រែចុចលេងហ្គេមទូរស័ព្ទ ហើយរូបគេមានទម្ងន់ខ្លួនរហូតដល់ ៩០ គីឡូក្រាមឯណោះ។ ក្នុងថ្ងៃកើតហេតុខណៈដែលរូបគេកំពុងតែលេងហ្គេមដូចសព្វដងនោះ ស្រាប់តែរូបគេមានអារម្មណ៍ចុកទ្រូង និងថប់ដង្ហើមរហូតដល់សន្លប់ និងត្រូវគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា យុវជនរងគ្រោះមានបញ្ហាស្ទះសរសៃឈាមទៅកាន់បេះដូង និងសួត ទើបរូបគេពិបាកដកដង្ហើម ហើយប្រសិនយកគេមកមន្ទីរពេទ្យយឺតតែបន្តិចរូបគេនឹងត្រូវស្លាប់ភ្លាម។ ក្រុមវេជ្ជបណ្ឌិតបានណែនាំឲ្យយុវជនរងគ្រោះត្រូវតែសម្រកទម្ងន់ខ្លួន និងធ្វើសកម្មភាព ឬលេងកីឡាឲ្យបានច្រើន បើមិនដូចនោះទេរូបគេអាចនឹងកើតមានបញ្ហាសុខភាពដូចខាងលើនេះជាថ្មីម្តងទៀត៕ អត្ថបទ៖

    October 1, 2019
  • PR

    ការប្រកួតខ្នាតធំរបស់ MOBILE LEGEND BANG BANG WORLD CAMBODIA QUALIFIER ហៅកាត់ថា M1 ដែលទទួលរៀបចំការប្រកួតដោយក្រុមហ៊ុន GEN នឹងសហការដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានមកដល់ប្រទេសកម្ពុជាទៀតហើយ ដោយបានបើកធ្វើកាចុះឈ្មោះចូលរួមប្រកួតរួចរាល់ហើយ ដោយបានបញ្ជប់ការចុះឈ្មោះកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ដោយមានចំនួនក្រុមកំណត់ ១២៨ក្រុម។ ការប្រកួតនេះនឹងធ្វើការជម្រុះវគ្គ ONLINE ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩តទៅ ដើម្បីស្វែងរកក្រុមខ្លាំង ៤ក្រុម ចុងក្រោយឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ទីតាំងប្រកួតនៅសាល AEON

    October 1, 2019
  • សង្គម

    ថៃ៖ ស្របពេលដែលពិធីបុណ្យចេញព្រះវស្សា ដែលជាពិធីបុណ្យសាសនាធំមួយនៅប្រទេសថៃកៀកជិតចូលមកដល់ យើងសង្កេតឃើញថាគ្រប់ខេត្តក្រុង និងបណ្តាវត្តអារ៉ាមជាច្រើននៅប្រទេសនេះ គឺហាក់ទទួលការលើកទឹកចិត្តពីរាជរដ្ឋាភិបាលជាខ្លាំង ដើម្បីតុបតែងលម្អ ត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ និងបង្អួតស្នាដៃរបស់ខ្លួន។ ក្នុងនោះទីកន្លែងសមាធិ ឬបន់ស្រន់មួយហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ព្រោះតែត្រូវបានតុបតែងលម្អយ៉ាងស្រស់ស្អាត ជាពិសេសគឺវាមានទីតាំងស្ថិតនៅក្នុងរូងភ្នំ ក្រោមដី ស្ថិតនៅឯខេត្តស៊ីសាកេត។ ទីកន្លែងសមាធិមួយនេះត្រូវបានគេឲ្យឈ្មោះថាជាទីក្រុងក្រោមទឹក ព្រោះតែវាមានការតុបតែងដោយមានរូបសំណាក់សត្វនាគដ៏ធំ អមសងខាង ជាមួយរូបព្រះពុទ្ធចំកណ្តាល និងមានគ្រឿងសំណែន និងដង្វាយមួយចំនួន។ កម្រាលឥដ្ឋគឺក្រាលជាមួយឥដ្ឋរលោងថ្លាឆ្លុះ រំលេចដោយអំពូលភ្លើងពណ៌ចម្រុះបង្កើតបានជាទស្សនីយភាពយ៉ាងស្រស់បំព្រង។ ទីក្រុងក្រោមទឹកមួយនេះគឺមិនត្រឹមតែបើកឲ្យអ្នកដែលចង់តាំងសមាធិចូលនោះទេ តែវាក៏បើកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ និងប្រជាជនឲ្យចូលបន់ស្រន់ គយគន់ និងថតរូបស្អាតៗផងដែរ។ ទីតាំងគឺស្ថិតនៅក្នុងវត្តស្រីមង្គលរតនៈរាម ភូមិឃោកចាន ស្រុកអ៊ុធុមផនភិស័យ ខេត្តស៊ីសាកេត ប្រទេសថៃ៕

    October 1, 2019
  • សុខភាព

    ថ្នាំព្យាបាល​ក្រពះ Zantac ដែលមាន​លក់ និង​ប្រើប្រាស់​នៅ​ស្រុកខ្មែរ​យើង​ផងដែរ​នោះ ត្រូវបាន​ក្រុមហ៊ុន​ផលិតឱសថ ប្រកាស​ឲ្យ​ឈប់​ដាក់​លក់​នៅ​តាម​ឱសថស្ថាន ដោយសារ​វាអាច​បង្ក​ជំងឺ​មហារីក។ ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អាមេរិក CVS Pharmacy បាន​ប្រកាស​សេចក្តីជូន​ដំណឹង​នេះ កាលពី​ចុង​សប្ដាហ៍​មុន។ ក្រុមហ៊ុន​បាន​ផ្អាក​ការ​លក់​ថ្នាំ Zantac និង​ថ្នាំផ្សេងទៀត ដែល​មាន​សារធាតុ Ranitidine។ ការជូនដំណឹងនេះ ក្រោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថអាមេរិក (FDA) ប្រកាស​ថា សារធាតុ Ranitidine មួយ​ចំនួន នៅ​ក្នុង​ថ្នាំ​ព្យាបាល​ការ​ក្រហាយ​ទ្រូង និង​កាត់បន្ថយ​ជាតិ​អាស៊ីដ មាន​ភាព​មិនសុទ្ធ ហើយ​អាច​បង្ក​ជំងឺ​មហារីក។ ទោះយ៉ាងណា ក្រុមហ៊ុន​មិនទាន់​ប្រកាស​យក​ថ្នាំ​មាន​សារធាតុ Ranitidine ទាំងនេះ ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ​នៅ​ឡើយទេ

    October 1, 2019
  • PR

    ចាប់ពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៩ ទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើររហូតដល់ខែមីនាឆ្នាំ ២០២០ ភ្នំពេញថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៩ – ដោយទទួលស្គាល់ថាការធ្វើដំណើររួមគ្នាជាក្រុមពិតជាសប្បាយរីករាយ ដូច្នេះអ៊ែមមឺរឹតបានប្រកាសនូវការបញ្ចុះតម្លៃយ៉ាងពិសេសសម្រាប់អ្នកដំណើរដែលមានគម្រោងក្នុងការធ្វើដំណើរជាមួយមិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រលាញ់ ដើម្បីធ្វើដំណើរទៅកាន់គោលដៅកំពូលៗ លើពិភពលោក។ កាបញ្ចុះតម្លៃមានពេលកំណត់ អ៊ែមមឺរឹតកំពុងផ្តល់ជូននូវតម្លៃពិសេសដល់អ្នកដំណើរដែលមានបំណងចង់ទៅកក់សំបុត្រក្នុងថ្នាក់ ថ្នាក់សន្សំសំចៃ (Economy class) ចេញដំណើរពីភ្នំពេញដោយចាប់ផ្តើមពី ១២៩ ដុល្លារអាមេរិក ទៅបាងកកនិង ៥៨៥

    October 1, 2019
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃ២កើត ខែអស្សុជ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប ព្រះសម្មទ្ធប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រី បុគ្គលិកជាច្រើនរូបនៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សាតំបន់អង្គរក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យរួចផុតពីហានីភ័យទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

    October 1, 2019
  • PR

    អ្នកមីង ណុប សែន ជាអតិថិជនចូលចិត្តពិសាភេសជ្ជៈ M-150 ក្នុងមួយសប្តាហ៍អ្នកមីងពិសាប្រមាណពីរទៅបីកំប៉ុង ហើយគាត់តែងតែទិញពីហាងលក់នៅជិតផ្ទះគាត់ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អ្នកមីង ណុប សែន រំភើបខ្លាំងឡើងក្តុកក្តួល នៅពេលកំពុងសម្ភាស ថ្ងៃមួយ (23 សីហា 2019) អ្នកមីងទៅទិញដូចសព្វដងជាមួយចៅប្រុសគាត់ ប៉ុន្តែថ្ងៃធម្មតាមួយនោះ បានប្រែក្លាយទៅជាថ្ងៃដ៏អស្ចារ្យ នៅពេលដែលចៅប្រុសគាត់បើកគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 នោះ ឈ្នះប្រាក់ 50 លានរៀល។ ថ្ងៃដ៏អស្ចារ្យនេះ បានផ្លាស់ប្តូរជីវិតគ្រួសាររបស់ពួកគាត់យ៉ាងត្រចះត្រចង់ ហើយក្នុងគ្រានោះដែរ។ អ្នកមីង ណុប សែន និងគ្រួសារ

    October 1, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបបានករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបុរីសុខសាន្ត ក្រុម១៤ ភូមិ5៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងនោះកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប និងឃាត់ខ្លួនជនសង្សយ័បានចំនួន៦នាក់។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរំដោះជនរងគ្រោះចំនួន ៤នាក់ ភេទប្រុស ជាជនជាតិចិន ដែលក្រុមជនសង្ស័យចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិត ទារប្រាក់ដោយប្រើទារុណកម្ម ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនមាន៖ -ទូរសព្ទដៃ ចំនួន៦គ្រឿង -ខ្នោះដៃចំនួន៤គូ -រថយន្តចំនួន១គ្រឿង -ប្រាក់ដុល្លារចំនួន១៥០០ដុល្លារ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នជនសង្សយ័ទាំង៦នាក់

    October 1, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ខណៈដែលការប្រើប្រាស់ផ្លាស្ទិកកាន់តែកើនឡើងព្រមទាំងប៉ះពាល់ដល់បរិស្ថាននោះ ក៏មានមនុស្សម្នាមួយចំនួនក៏កាន់តែមានការយល់ដឹងពីបរិស្ថានដោយធ្វើការការពារ ដោយមានវិធីសាស្ត្រផ្សេងផលិតចេញជាថង់បរិស្ថាន ទុយោដែក, ទុយោឬស្សី និងទុយោអង្ករដែលអាចឲ្យអ្នកប្រើប្រាស់បរិភោគបាន។ ជាការពិតក្រុមហ៊ុនមួយរបស់ម៉ាឡេស៊ី បានធ្វើការផលិតទុយោធម្មជាតិ ពោលគឺទុយោអង្ករ ដែលត្រូវបានផលិតចេញពីគ្រឿងផ្សំធម្មជាតិ អង្ករនិងដំឡូងមី ដោយគ្មានប្រើប្រាស់សារធាតុបន្ថែមគ្មានរសជាតិមិនប៉ះពាល់ដល់រសជាតិដែលយើងកំពុងផឹកឡើង។ លោក Anddrew Loh បានលើកឡើងថា ទុយោអង្ករនេះនឹងខូចទាំងស្រុងក្នុងរយៈពេល ៩០ថ្ងៃហើយនឹងអាចប្រែទៅជាចំណីសត្វឬជី វានឹងរលាយនៅក្នុងទឹកប្រហែលជា២ ទៅ៥ម៉ោង (ទឹកក្តៅ) និង ៥ និង ១០ម៉ោង នៅក្នុងទឹកត្រជាក់។ លោក Anddrew ក៏បានបន្តថា ដើម្បីកាត់បន្ថយការចំណាយនិងធ្វើឱ្យផលិតផលរបស់ពួកគេមានតម្លៃថោក ក្រុមហ៊ុនបានប្រើអង្ករខូចទ្រង់ទ្រាយដើម្បីធ្វើការផលិត ហើយទុយោអង្ករនេះមាន ៣ទំហំ

    October 1, 2019
  • បច្ចេកវិទ្យា

    Sony គិតចាប់តាំងតែពីឆ្នាំ២០១០មកត្រូវបានគេមើលឃើញថា នៅតែបន្តការប្រើប្រាស់បន្ទះឈីប Qualcomm-power ដដែល ហើយនៅឆ្នាំក្រោយនេះវានឹងមានរយៈពេល១ទសវត្ស ហើយសម្រាប់ក្រុមហ៊ុនជប៉ុនមួយនេះ ប៉ុន្តែវាត្រូវបានគេមើលឃើញថា ខ្លួនហាក់គ្មានផែនការកែប្រែទៅលើចំណុចនេះឡើយ។ យ៉ាងណាក្តីទោះបីជាមិនមានការប្រតិកម្មណាមួយឡើយអំពីក្រុមហ៊ុន ប៉ុន្តែយោងតាមវេបសាយ AndroPlus និងក្រុមហ៊ុនចែកចាយ server របស់ក្រុមហ៊ុន Sony បាននាំគ្នាធ្វើការអះអាងស្រដៀងគ្នាថា ក្រុមហ៊ុននឹងអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរបន្ទះឈីបចាស់របស់ខ្លួនជាមួយនឹងក្រុមហ៊ុន Qualcomm SM8250 ដោយការអាប់ដេតឲ្យប្រើប្រាស់បន្ទះឈីប Snapdragon 865 ជំនួសវិញនាឆ្នាំ២០២០ខាងមុខនេះ។ ប្រភពដដែលមិនអាចបញ្ជាក់បានច្រើនសូម្បីតែម៉ូដែលថ្មីនៅឡើយក្តី ប៉ុន្តែគេអាចថែមទាំងបញ្ជាក់ទៀតថា Sony ជំនាន់ថ្មីនេះនឹងក៏បំពាក់មកជាមួយនឹងបច្ចេកវិទ្យាអ៊ិនធឺណេត 5G ទៀតផង។ តាមផែនការដែលយើងអាចដឹងនាពេលកន្លងមក Sony នឹងប្រកាសបង្ហាញម៉ូដែលជំនាន់ថ្មីរបស់ខ្លួននៅចុងខែកុម្ភៈឆ្នាំ២០២០នេះហើយក្នុងព្រឹត្តិការណ៍MWC 2020៕

    October 1, 2019