Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ក្រោយមានទឹកភ្លៀងយ៉ាងខ្លាំងក្លាធ្វើឲ្យឃុំចំនួន៤ នៅស្រុកសំឡូត ជន់លិចខ្លាំង ព្រមទាំងមានករណីទឹកហូរបុកខ្លាំងបណ្តាលឲ្យបាក់ស្ពានយោលផងនោះ។ ទើបមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សម្រេចបើកទ្វារទឹកក្នុងអាងពហុបំណងសេកសកបង្ហូរធ្លាក់ចូលស្ទឹងសង្កែ ធ្វើអោយស្ថានភាពទឹកផ្នែកខាងលើសំឡូតបានថមថយបន្តិច។ នេះបើយោងតាមការបង្ហោះរបស់ មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ៖ “តាមសេចក្តីរាយកាណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដោយសារមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើ នៃស្រុកសំឡូត ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៥ នឹងព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសកទឹកឡើងខ្លាំង។ ដូច្នេះ​មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកតាមស្ទឹងសង្កែ ដូច្នេះ យប់នេះ ឬព្រឹកស្អែក ទឹកនៅក្នុងស្ទឹងសង្កែទីរួមខេត្តបាត់ដំបង នឹងកើនឡើងខ្ពស់ អាស្រ័យ​ដូចនេះសូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់ ។ សូមអរគុណ”៕

    September 16, 2019
  • សុខភាព

    ន៎ែស្រីៗ! ធ្លាប់​ត្រូវ​គេ​ហៅ​ថា ថ្នល់​ជាតិ​អត់? និយាយ​ត្រង់​ទៅ​ចុះ តិច ឬ​ច្រើន ទោះ​មិន​ប្រកាន់​ តែ​បើ​ឮ ច្បាស់​ជា​ខឹង​ហើយ។ គ្នា​យើង​ខ្លះ ចង់​បាន​សុដន់​ធំ មូល​ក្លុំ​ស្អាត និង​ទាញ​ទាក់ កុំ​ឲ្យ​គេបង្អាប់​ថា ថ្នល់ជាតិ ​ហ៊ានចាយ​លុយ​ទាំង​​ប្រថុយប្រថានទៅ​លើ​ការ​ប្រើ​ថ្នាំ និង​វះកាត់​ពង្រីក​សុដន់​ ចុង​ក្រោយ​អាច​បង្ក​ជាការ​សោក​ស្តាយ​ក៏​មាន។ ឈប់​បារម្ភ​ទៀត អត្ថបទ​ពិសេស​ពី “Hello គ្រូពេទ្យ” ខាង​ក្រោម​នេះ នឹង​ប្រាប់​ពី​តិចនិក​ហាត់​ប្រាណ​ខ្លះៗ ជួយ​ឲ្យ​សុដន់​ឡើង​ធំ ស្អាត​ទាក់​ទាញ​បាន។ ១- ហាត់​ប្រាណ​ពង្រីក​សុដន់ដោយ​វិធី​ណា? ការ​ហាត់​ប្រាណ​ពង្រីក​សុដន់ ជា​តិចនិក​ហាត់​ប្រាណ​មួយ​ប្រភេទស្រដៀង​ទៅ​នឹង​ការ​ហាត់​ប្រាណ​យក​សាច់​ដុំ​ដៃ និង​សាច់ដើម​ទ្រូង​សម្រាប់​ប្រុសៗអ៊ីចឹង​ដែរ។ ស្រីៗ​គ្នា​យើង​ចង់​ហាត់​ប្រាណ​ពង្រីក​សុដន់​ឲ្យ​ធំ​ល្អ ​ត្រូវ​ការ​មានដុំ​ដែក Dumbbells

    September 16, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ កូនប្រុសចោលម្សៀតម្នាក់ ត្រូវប៉ូលីសចាប់វ៉ៃខ្នោះ ព្រោះបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។ ករណីហិង្សាក្នុងគ្រួសារ នេះកេីតហេតុនៅថ្ងៃ​ ចន្ទ័​ ០៣រោចខែភទ្របទ ឆ្នាំកុរ​ ឯក​ ស័ក ព.ស​ ២៥៦៣ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩​ វេលាម៉ោង​ ១២និង១០នាទី នៅ​ភូមិថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង ខេត្តកណ្តាល។ ​ជនរងគ្រោះ ឈ្មោះ​ បេន​ ចន្ទ័ណា ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ នៅភូមិថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង ខេត្តកណ្តាល​មុខរបរ​កសិករ

    September 16, 2019
  • សុខភាព

    ជំងឺទឹក​នោម​ផ្អែម មិនរើស​អើងលើ​ភេទ អាយុ​ទេ គ្នា​យើង​សុទ្ធ​តែ​អាច​កើត​ជំងឺ​រ៉ាំរ៉ៃនេះ​គ្រប់​ពេល ពិសេស​គ្នា​យើង​ចូលចិត្ត​ញ៉ាំ​ផ្អែម ផឹក​ភេសជ្ជៈ​ជាតិ​ស្ករ​ខ្ពស់ ប្រយ័ត្ន​ខ្លួន​ឲ្យហើយ​ទៅ។ ចំពោះ​គ្នា​យើង​មាន​កើត​ជំងឺនេះ​ហើយ ក៏​ត្រូវ​ចេះ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ផង ពិសេស​ស្បែក​យើង​តែ​ម្តង បើ​ជំងឺ​នេះ ងាយ​បង្ក​ឲ្យ​ ស្បែក​ស្ងួត រមាស់ បង្ករោគ​ដោយ​បាក់​តេរី​ និង​ពពួក​ផ្សិត ងាយ​ធ្វើ​ឲ្យ​ស្បែក​រលាត់ និងរបួសក្លាយទៀត​ផង។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ពី​តិចនិក​ថែ​ទាំ​សុខភាព​ស្បែក​ឲ្យ​បាន​ល្អ តាមរយៈ​អត្ថបទ​នេះ។ ១- វិធីសាមញ្ញថែទាំស្បែកពេល​កើត​ទឹក​នោម​ផ្អែម – ប្រើ​ថ្នាំ​រក្សា​សម្ពាធ​ឈាម ​និង​ជាតិ​ខ្លាញ់ (Cholesterol) បាន​ទៀង​ទាត់ – ប្រើ​ម៉ាស៊ីន​បង្កើត​ចំហាយ​ទឹក​ក្នុង​បន្ទប់ អំឡុង​រដូវ​ត្រជាក់​ ឬ​ខែ​កត្តិក

    September 16, 2019
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពលួច​បេះផ្លែស្វាយ ដែលករណីនេះកេីតហេតុថ្ងៃសៅរ៍១ រោច​ខែ​ភទ្របទ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី១៤.០៩.២០១៩​ វេលា​ម៉ោង​២១:៣០​នាទីនៅ ចំណុចចំការស្វាយឈ្មោះស៊ុនសុខណា ភូមិកោះតេជោ ឃុំ​គគីរធំ ស្រុកកៀនស្វាយ ខេត្ត​កណ្ដាល​ ។ ជនសង្ស័យមានឈ្មោះ​ ទន់ វី ភេទ​ប្រុសអាយុ​២៧ឆ្នាំ ​ជនជាតិ​ ខ្មែរ​ មុខរបរ​មិន​ពិត​ប្រាកដ មានទី​លំនៅភូមិ-ឃុំកើតហេតុ(ឃាត់​ខ្លួន​)​ វត្ថុ​តាង​ចាប់​យក​មានទូកឈើ ១គ្រឿងប្រវែង៧.៨០ម៉ែត្រទទឹង១ម៉ែត្រ (មានច្រវ៉ា១ ចែវ១) ,ផ្លែស្វាយចំនួន២៤ផ្លែ, ទូរស័ព្ទអិនចុចពិលពណ៌ខ្មៅ០១គ្រឿង ,ពិលពាក់ក្បាល១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ចំពោះព័ត៌មានលម្អិតនូវករណីនេះដោយនៅថ្ងៃខែឆ្នាំនិងវេលាម៉ោងដូចខាងលើជនរងគ្រោះបានទៅចាំឃ្លាំមើលចោរលួចបេះផ្លែស្វាយ។ ពេលនោះបានឃើញជនសង្ស័យជិះទូកដោយមានពិលពាក់នៅក្បាលសំដៅមកចំការស្វាយរបស់ខ្លួន រួចធ្វើសកម្មភាពបេះផ្លែស្វាយយកទៅដាក់លើទូក

    September 16, 2019
  • បច្ចេកវិទ្យា

    ជាធម្មតានៅពេលដែលលោកអ្នកភ្លេចលេខកូដសម្ងាត់នៅក្នុងទូរស័ព្ទ iPhone ឬ iPad លោកអ្នកតែងតែទៅហាងជួលជុលទូរស័ព្ទ ដើម្បីឲ្យគេជួយ Reset ឧបករណ៍ទាំងនោះដើម្បីអាចប្រើប្រាស់វិញបាន ខណៈទិន្នន័យនៅក្នុងឧបករណ៍នឹងត្រូវបាត់បង់ទាំងស្រុងតែម្តង។ យ៉ាងណាក្តីមានវិធី ២ យ៉ាង ពេលអ្នកភ្លេចលេខកូដដោះសោរ ហើយ restore ទូរស័ព្ទមកវិញ ដោយមិនបាត់ទិន្នន័យ។ លោកអ្នកសាកល្បងវិធីទាំង ២ នេះតាមការណែនាំដូចខាងក្រោម៖ វិធីទី ១ តាមរយៈ iCloud និងក្នុងករណីទូរស័ព្ទរបស់លោកមានកម្មវិធី Find My iPhone៖ វិធីសាស្ត្រនេះអាច Backup ទិន្នន័យត្រលប់មកវិញបានតាមរយៈ iCloud Backup ដែលយើងធ្លាប់

    September 16, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ មានករណីអំពើលួច​ទូរស័ព្ទដៃនិងកាបូបលុយនៅវត្តអារាម កាលពី​ថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០១៩​ វេលា​ម៉ោង​ ១០:៣០​នាទី​នៅចំណុចវត្តកៀនស្វាយក្រៅ ភូមិភូមិធំ ឃុំ​ភូមិធំ​ ស្រុកកៀនស្វាយ ខេត្ត​កណ្ដាល​ ។ ជនរងគ្រោះ​ ០៣នាក់ មាន ១-ឈ្មោះញឹក ដេវ៉ារនី ភេទ​ស្រីអាយុ​១៧ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​កាត់ដេរ មាន​ទី​លំនៅ​ភូមិ​ ឃុំកើតហេតុ , ២-ឈ្មោះ​នៅ ភក្តី ភេទ​ស្រី​ អាយុ​១៤ឆ្នាំជនជាតិ​ ខ្មែរ​ មុខរបរ​សិស្ស ​ មាន​ទី​លំនៅ​ភូមិ​ឃុំកេីតហេតុ​ និង ៣-ឈ្មោះ

    September 16, 2019
  • PR

    ហាងពេជ្រ « G-DIAMOND » មានលក់ ពេជ្រ ដែលសុទ្ធសឹងតែជារបស់ល្អ ធានាគុណភាព នាំចូលពីប្រទេសក្រៅ និងក្នុងស្រុក និងធានាតម្លៃមិនឲ្យថ្លៃជាងគេ។ ហើយក្នុងឪកាសគំរប់ខួប4ឆ្នាំរបស់ហាងក៏មានការបញ្ចុះពិសេស20%ផងដែរ ដែលពិធីគំរប់ខួប៤ឆ្នាំរបស់ហាងប្រព្រឹត្តិទៅនៅថ្ថៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩។ ហើយហាងពេជ្រ « G-DIAMOND » មានទីតាំងអាស័យដ្ឋាន ផ្ទះលេខ B43-46 ផ្លូវឡាសែន ទីក្រុងកោះពេជ្រ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទៅលេខទូរស័ព្ទ 023 999 288 ឬហ្វេសប៊ុក https://www.facebook.com/gdiamondkh

    September 16, 2019
  • អន្តរជាតិ

    ថៃ៖ ស្លាកលេខរថយន្ត ៩៩៩៩ បានក្លាយទៅជាស្លាកលេខ ដែលមានតម្លៃខ្ពស់បំផុតក្នុងកម្មវិធីដេញថ្លៃស្លាកលេខប្រចាំឆ្នាំក្នុងប្រទេសថៃ។ តាមសារព័ត៌មានថៃបានរាយការណ៍ការ កម្មវិធីដេញថ្លៃស្លាកលេខប្រចាំឆ្នាំ ២០១៩ នេះត្រូវបានរៀបចំឡើងដោយការិយាល័យដឹកជញ្ជូនផ្លូវគោកនៅក្នុងខេត្តភូកេតប្រទេសថៃ។ ក្នុងកម្មវិធីនេះមានស្លាកលេខសម្រាប់ដាក់ដេញថ្លៃចំនួន ៣០១ លេខ ខណៈមានអ្នកចុះឈ្មោះចូលរួមដេញថ្លៃមានចំនួនរហូតដល់ ៣៣៩ នាក់។ ស្លាកលេខដែលមានតម្លៃខ្ពស់បំផុតគឺស្លាកលេខ ៩៩៩៩ ជាមួយនឹងតម្លៃ ៧១០,០០០ បាត (២៣,៤៤៧ ដុល្លារអាមេរិក)។ គួរបញ្ជាក់ជូនថា កម្មវិធីដេញថ្លៃស្លាកលេខសម្រាប់ប្រើប្រាស់លើរថយន្តឯកជនខ្នាតតូច (រថយន្តមានកៅអីមិនលើសពី ​៧) នេះត្រូវបានគេរៀបចំឡើងចំនួន ១៥ ដងរួចមកហើយ ហើយប្រាក់ដែលបានមកពីការដេញថ្លៃត្រូវបានប្រគល់ជូនទៅមូលធិនិ ដើម្បីសុវត្ថិភាពចរាចរណ៍សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពឬយុទ្ធការណ៍ផ្សេងៗក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ បើតាមរបាយការណ៍បានបង្ហាញថា រហូតមកទល់នឹងពេលនេះមូលធិនិដើម្បីសុវត្ថិភាពចរាចរណ៍បានទទួលប្រាក់សរុបចំនួន ៣០៦

    September 16, 2019
  • ព័ត៌មានជាតិ

    ក្រុងកោះរ៉ុង៖ ក្រោយមានប្រតិកម្មពីមហាជនតាមបណ្តាញសង្គម អំពីបញ្ញត្តិរបស់ចៅសង្កាត់កោះរ៉ុងសន្លឹម ហាមមិនអោយពលរដ្ឋចិញ្ចឹមសត្វឆ្កែ ក្រោមហេតុផលថា ខ្លាចខាំដល់អ្នកទេសចរណ៍ លោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងមានប្រសាសន៍ថា ឥឡូវនេះអជ្ញាសង្កាត់កោះរ៉ុងសន្លឹមបានដកបញត្តិនោះវិញ ដោយកែតម្រូវថា ពលរដ្ឋនៅកោះរ៉ុងសន្លឹមអាចចិញ្ចឹមសត្វឆ្កែបាន ប៉ុន្តែត្រូវចងឬរក្សាឃុំគ្រងអោយបាន កុំអោយខាំគេឯងឬខាំអ្នកទេសចរណ៍ ហើយក្នុងករណីមានសត្វឆ្កែខាំគេឯងឬអ្នកទេសចរណ៍ ម្ចាស់ចិញ្ចឹមត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕​ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    September 16, 2019