- Khmernote Media
- អន្តរជាតិ
ឥណ្ឌា៖ យោងតាមសារព័ត៌មាន NEXTSHARK បានរាយការណ៍ថា មានសិស្សចំនួន ២៥ នាក់ នៅក្នុងប្រទេសឥណ្ឌាបានសម្លាប់ខ្លួន ក្រោយលទ្ធផលប្រលងកម្រិតមធ្យមសិក្សាបានបង្ហាញថាពួកគេបានធ្លាក់ ខណៈដែលពួកគេសុទ្ធតែរំពឹងថានឹងទទួលបានពិន្ទុខ្ពស់ក្នុងការប្រលង។ ក្រោយផ្ទុះករណីធ្វើអត្តឃាតពីសំណាក់ក្រុមកូនសិស្សនេះ ក្រុមហ៊ុន Globarena Technologies Pvt Ltd, បានរកឃើញថា ការបូកពិន្ទុប្រឡងបានធ្វើឡើយដោយមានកំហុសបច្ចេកទេស ដែលធ្វើឲ្យមានចំនួនសិស្សធ្លាក់ច្រើនខុសប្រក្រតី ពោលគឺមានសិស្សជាង ៣០០,០០០ នាក់ ក្នុងចំណោបេក្ខជនជាង ១ លាននាក់បានធ្លាក់។ ក្នុងចំណោមអ្នកដែលធ្លាក់នោះ រួមមានទាំងសិស្សពូកែ ដែលបានធ្វើល្អគ្រប់វិញ្ញាសារកាលពីពេលប្រលងផងដែរ។ លទ្ធផលខុសការរពឹងទុកនេះហើយ ដែលធ្វើឲ្យសិស្សជាច្រើនខកចិត្តយ៉ាងខ្លាំង រហូតមានសិស្ស ២៥ បានសម្រេចសម្លាប់ខ្លួនភ្លាមៗតែម្តងក្រោយបានឃើញលទ្ធផល។ រហូតមកទល់នឹងពេលមានការបូកពិន្ទុជាថ្មី
May 3, 2019 - PR
កាលពីដើមខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នីបានរៀបចំកម្មវិធី Invite&Win ឈ្នះទូរសព្ទ iPhone X ដែលបានធ្វើឲ្យយុវវ័យប្រុសស្រីជាច្រើននាក់ចូលរូមណែនាំ មិត្តភក្តិ បងប្អូន ឱ្យប្រើប្រាស់ TrueMoney App ដែលជាការប្រកួតប្រជែងនៅក្នុងកម្មវិធី Invite&Win នេះ។ Mr. Moon KIM ប្រធានផ្នែកឌីជីថល នៃក្រុមហ៊ុនទ្រូម៉ាន់នី បានបង្ហើបថា ក្នុងរយៈពេលមួយខែ Invite&Win «មានអ្នកចូលរួមលេងក្នុងកម្មវិធីនេះរាប់រយអ្នក លោកបានបន្ថែមទៀតថា ក្រុមហ៊ុនទ្រូម៉ាន់នីតែងតែមានកម្មវីធីថ្មីៗប្លែកៗក្នុងការផ្តល់ជូនអតិថិជន ដែលមានដូចជាការចាប់ទឹកកកយកលុយ គប់យន្តហោះយក Huawei 3e band ជាពិសេសគឺការផ្តល់ជូន iPhone
May 2, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Facebook នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកទាំងអស់អាចប្រើនូវមុខងារ Facebook Dating បានហើយនៅចុងឆ្នាំ ២០១៩ នេះ។ សូមរម្លឹកឡើងវិញថា មុខងារ Dating ឬ Secret Crush ដែលមាននៅក្នុង Facebook អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើការស្វែករក និងណាត់ជួយជាមួយនឹងគូស្នេហ៍របស់ពួកគេបានយ៉ាងងាយស្រួល ដោយគ្រាន់តែពួកគេបំពេញនូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួន និងព័ត៌មានអំពីមនុស្សដែលពួកគេចង់ស្វែងរក ហើយមុខងារនឹងជួយឲ្យពួកគេបានជួបនឹងមនុស្ស ដែលមានព័ត៌មានដូច ឬស្រដៀងនឹងអ្វីដែលពួកគេបានបំពេញនោះ។ មុខងារនេះត្រូវបានក្រុមហ៊ុន Facebook ដាក់ឲ្យប្រើប្រាស់សាកល្បងនៅក្នុងប្រទេសកូឡុំប៊ីតាំងពីឆ្នាំ ២០១៨ មកម្លះ ហើយដោយមុខងារដំណើរការបានល្អប្រសើរ ទើបក្រុមហ៊ុននឹងសម្រេចឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅអាមេរិកអាចប្រើមុខងារនេះបានដែរនៅចុងឆ្នាំ ២០១៩ នេះ។
May 2, 2019 - អន្តរជាតិ
យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៩៥០រៀលក្នុងមួយលីត្រ ចំណែកឯតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៧០០រៀលក្នុងមួយលីត្រ៕
May 2, 2019 - PR
ទីក្រុងឌូបៃអារ៉ាប់រួម ថ្ងៃទី២ ឧសភា ឆ្នាំ២០១៩៖ អតិថិជនរបស់អ៊ែមមឺរឹតទាំងអស់អាចទទួល បានការផ្តល់ជូនពិសេសពីកម្មវិធី My Emirates Pass នៅទីក្រុងឌូបៃដែលនឹងត្រឡប់មកវិញនារដូវ ក្តៅនេះ។ ការផ្តល់ជូននេះនឹងប្រែក្លាយ សំបុត្រហោះហើរតាមអ៊ែមមឺរឹត ឬ ហៅថា Emirates Boarding Pass ទៅជាបណ្ណសមាជិក ពិសេសដែ អនុញ្ញាតឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍ ពិសេសនិងការបញ្ជុះតម្លៃរហូត ដល់៥០% នៅ ទីតាំងជាង ៥០០កន្លែងទូទាំងអារ៉ាប់រួម។ អ្នកដំណើរទាំងអស់ដែលហោះទៅកាន់ទីក្រុងឌូបៃ ឬឆ្លងកាត់ទីក្រុងឌូបៃចាប់ពីថ្ងៃទី១ ឧសភា រហូត ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០១៩ អាចទាញយកអត្ថប្រយោជន៍ពី
May 2, 2019 - អន្តរជាតិ
យោងតាមលិខិតរបស់ក្រសួងព័ត៌មានចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានស្នើសុំដាក់សារព្រមានលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹងទាំងអស់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ និងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយតម្រូវឲ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅក្នុងស្រុកទាំងអស់ដាក់សារព្រមាននៅលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹង “ពិសាគ្រឿងស្រវឹងសូមកុំបើកបរ” ដែលជួយពញ្ញាក់អារម្មណ៍អ្នកសេពគ្រឿងស្រវឹងឲ្យទទួលទានដោយមានការទទួលខុសត្រូវ ជៀសវាងការទទួលទានហួសប្រមាណធ្វើឲ្យប៉ះពាល់ដល់សុខភាព អាយុជីវិត និងបង្កគ្រោះថ្នាក់ចរាចរណ៍៕ អត្ថបទ៖ សេម
May 2, 2019 - អន្តរជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានស្នើសុំការអនុញ្ញាតឲ្យគណៈប្រតិភូ អ្នកសារព័ត៌មានអន្តរជាតិចំនួន៥០០នាក់ ដែលនឹងមកអញ្ជើញមកចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៊ី ២០១៩ បានចូលទស្សនានៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយឥតបង់ថ្លៃ។ យោងតាមលិខិតដែលបានស្នើសុំ ក្រសួងព័ត៌មាន សុំការអនុញ្ញាតឲ្យអ្នកសារព័ត៌មានអន្តរជាតិ ចំនួនប្រមាណ ៥០០នាក់ បានចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយឥតបង់ថ្លៃ ក្នុងបំណងផ្តល់ការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ និងយកទៅផ្សព្វផ្សាយតាមប្រព័ន្ធឃោសនារបស់ខ្លួន ដែលដំណើរទស្សនកិច្ចនេះគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ គួររំលឹកថាក្រសួងព័ត៌មាន នឹងរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី ២០១៩ នៅខេត្តសៀមរាប
May 2, 2019 - PR
គោជល់ ដែលជាភេសជ្ជះប៉ូវកំលំាងមានគុណភាពល្អជាងគេនិង លក់ដាច់ជាងគេទូទាំងពិភពលោកនិងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក។ ជាក់ស្តែង ថ្មីៗនេះ គោជល់បាននិងកំពុងរៀបចំមហាព្រឹត្តការណ៍អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តដ៏ធំសម្បើមដែលមិនធ្លាប់មានពីមុនមក ក្នុងខេត្តធំៗចំនួន៤ ហើយបានបន្តនាំមកនូវភាពរំភើបសប្បាយរីករាយយ៉ាងក្រៃលែងដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាដែលបានចូលរួមទស្សនាផ្ទាល់ រឺ ទស្សនាការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC រឺតាមទំព័រ Facebook របស់គោជល់ (Red Bull Cambodia) កាលពីថ្ងៃសៅរ៏ ទី២៧ មេសា ឆ្នាំ២០១៩។ នេះគឺជាលើកទីមួយសំរាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដាខេត្តបានទស្សនាផ្ទាល់កម្មវិធីការប្រគួតប្រដាល់គុណខ្មែរអន្តរជាតិដ៍អស្ចារ្យនៅក្នុងខេត្តរបស់ពួកគាត់ ហើយពូកគាត់អាចចូលរួមគាំទ្រកីឡាករគុណខ្មែរដែលរស់នៅខេត្តជាមួយពួកគាត់ផ្ទាល់ ក៏ដូចជាទស្សនាការប្រគូតប្រដាល់គុណខ្មែរអន្តរជាតិលំដាប់កំពូលពីសំណាក់កំពូលកីឡាករគុណខ្មែរជាច្រើនរូបប្រចាំប្រទេសកម្ពុជា។ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត មិនមែនជាការប្រកួតប្រដាល់គុណខ្មែរធម្មតានោះទេ គោជល់មានបំណងដ៏អស្ចារ្យមួយក្នុងការស្វែងរកកំពូលកីឡាករគុណខ្មែរប្រចាំខេត្តនីមួយៗ ដែលគោជល់យល់ច្បាស់ថា ជីវិតរបស់ពួកគេកំពុងតែតស៊ូយ៉ាងខ្លាំងក្លា ហើយដល់ពេលវេលាដែលពួកគាត់ត្រូវបង្ហាញពីស្មារតីតស៊ូក្នុងការប្រកួតដើម្បីអនាគត ដើម្បីកេរ្ដិ៍ឈ្មោះ គ្រួសារ និងដើម្បីមនុស្សជាទីស្រលាញ់របស់ពូកគាត់។
May 2, 2019 - បច្ចេកវិទ្យា
អ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនកំពុងតែចង់ដឹងថា តើ iPhone ជំនាន់ក្រោយនឹងផ្លាស់ប្តូរឌុយសាកថ្មពីឌុយ Lightning USB ទៅជា USB Type C វិញឬយ៉ាងណា ខណៈដែល iPad Pro និង MacBook បានប្រើប្រាស់ឌុយសាក USB C រួចទៅហើយនោះ។ Macotakara នៅប្រទេសជប៉ុន ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន ផ្គត់ផ្គង់ និងផលិតគ្រឿងបន្លាស់នៅតាមតំបន់អាស៊ី បានអះអាងថា iPhone ជំនាន់ថ្មី ដែលនឹងបង្ហាញខ្លួននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ នឹងមិនមានប្រើប្រាស់ឌុយសាកប្រភេទ C ឡើយ តែនឹងមានដុំសាកលឿន 18 វ៉ាត់
May 2, 2019 - សង្គម
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្រសួងព័ត៌មាន បានចេញលិខិតមួយជម្រាបជូន ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមឲ្យមានការផ្អាកផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃប្រារព្ធពិធីបុណ្យវិសាខបូជា និងមាឃបូជា ជារៀងរាល់ឆ្នាំ។ សូមអានលិខិតនៅខាងក្រោមនេះ៖ ដោយ៖ ណារ៉ែន
May 2, 2019









