Khmernote Media
  • PR

    កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ មានកម្មវិធីសម្ពោធ ផ្ទះគំរូ និងការិយាល័យលក់ផ្ទះមេគង្គ ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង គឺនៅជាប់សាខាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ខេត្តបាត់ដំបង។ ដូច្នេះសម្រាប់បងប្អូនដែលរស់នៅក្នុងខេត្តបាត់ដំបងរបស់យើង អាចអញ្ចើញទៅទស្សនាផ្ទះគំរូពិត ដើម្បីអាចឃើញជាក់ស្តែងនូវគុណភាព និងភាពស្រស់ស្អាតរបស់ ផ្ទះមេគង្គដោយផ្ទាល់ ដែលមានតម្លៃសមរម្យពោលគឺតម្លៃចាប់ពី ៥១៩៩ដុល្លារប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្ទះមេគង្គ បានសាងសង់ជាង២០០ផ្ទះហើយ ដែលស្ថិតនៅទីតាំងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន​ ក៏ព្រោះតែផ្ទះមេគង្គ មានភាពទូលាយ ស្រស់ស្អាតបង្គំឡើងពី បេតុង ឈើជ័រ

    May 3, 2019
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នីដែលជាក្រុមហ៊ុនវេរលុយធំជាងគេក្នុងប្រទេសកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថាជាក្រុមហ៊ុនតែមួយគត់ដែលបានគាំទ្រយ៉ាងសកម្ម និងលើកកម្ពស់កម្មករ-កម្មការនីរោងចក្រ ចាប់តាំងពីចុងឆ្នាំ២០១៨ ដែលបានឆ្លុះបញ្ចាំងក្នុងស្ពតពាណិជ្ជកម្មផ្ញើលុយឥតគិតថ្លៃរបស់ខ្លួនទូទាំងប្រទេស ។ តាំងពីក្រុមហ៊ុនទ្រូម៉ាន់នីមានវត្តមានក្នុងប្រទេសកម្ពុជា គឺបានផ្តល់នូវសេវាផ្ទេរប្រាក់ដែលជាតម្រូវការចាំបាច់របស់កម្មករ-កម្មការនីរោងចក្រ ពិតជាជួយសម្រាលដល់ជីវភាព ភាពងាយស្រួល និងសន្សំសំចៃការចំណាយរបស់ពួកគាត់បានយ៉ាងច្រើន តាមរយៈតម្លៃសេវាផ្ញើលុយទូទាំងប្រទេសទាបជាងគេបំផុតនៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នីបានសហការជាមួយសមាគមរោងចក្រកាត់ដេរ GMAC រៀបចំពិធីជួបជុំសមាគមកាត់ដេរ ក្នុងគោលបំណង ចូលរួមចំណែកសកម្មភាពមនុស្សធម៌ និង ផ្តល់ជូននូវសេវាពិសេសជូនដល់ រោងចក្រកាត់ដេរទាំងអស់ជាមួយនិងភាពងាយស្រួលក្នុងការបើកប្រាក់បៀវត្សរ៍ឥតគិតថ្លៃនិងមានសុវត្ថិភាពជាមួយចំនួនភ្នាក់ងារច្រើនជាងគេបំផុតទូទាំងប្រទេស ។ ថ្មីៗនេះ កម្មវិធីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នីក៏ជាក្រុមហ៊ុនតែមួយគត់ដែលជាម្ចាស់ឧបត្ថម្ភធំ ក្នុងនោះ ក្រុមហ៊ុនទ្រូម៉ាន់នីបានឧបត្ថម្ភ នូវទឹកប្រាក់បន្ថែមចំនួន ២លានរៀលក្នុងម្នាក់ ដល់ម្ចាស់ជ័យលាភីលេខ១ ដែលបានទៅលើបេក្ខជន

    May 3, 2019
  • កីឡា

    ការផ្លាស់ប្តូររបស់តារាបាល់ទាត់សញ្ជាតិបែលស្សុីក Eden Hazard ពីក្លឹបតោខៀវ Chelseaទៅក្លឹប Real Madrid កាន់តែខិតជិតមកដល់ហើយបន្ទាប់ពីកាសែតរបស់អេស្ប៉ាញ​ Marca កំណត់ថ្ងៃខែពីការចុះកុងត្រារវាងក្លឹបយក្សនៅអេស៉្បាញ និងតារាបាល់ទាត់លំដាប់ពិភពលោក Eden Hazard។ បើយោងទៅសារព័ត៌មានរបស់ប្រទេសអេស៉្បាញបានអោយដឹងថា ក្រុមអធិរាជសនឹងប្រកាសការចុះកុងត្រាជាមួយ Hazard នៅថ្ងៃទី ១២ខែឧសភាខាងមុខនេះ ខណៈដែលតោខៀវ Chelsea មិនទាន់បានទៅដល់វគ្គផ្តាច់ព្រ័ត្រនៅឡើយនៃពានប្រចាំទ្វីបអឺរ៉ុបលំដាប់ទីពីរ UEFA Europa League។ គួរបញ្ជាក់ផងដែរថា ក្លឹបតោខៀវ Chelsea មានភារៈកិច្ចលេងមួយប្រកួតទៀតនៅក្នុងលីគ ដែលត្រូវប៉ះជាមួយក្រុម Leicester City នៅថ្ងៃតែមួយដែលក្លឹប Real Madird

    May 3, 2019
  • អន្តរជាតិ

    ​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ដុត​កម្ទេច​ចោល​ ចង្រិត​ កន្តេះឡង់​ ឌុ​ក​ឌឿ​ ខុសច្បាប់​ និង​ខូចគុណភាព​ ជាង​មួយ​តោន​ នៅ​ទីលាន​ដុត​សំរាម​ ក្នុង​ខណ្ឌដង្កោ​។​ ​លោក​ឧត្តមសេនីយ៍ឯក​ ចាន់​ វ៉ា​ន់​ធឿ​ន​ ប្រធាន​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ចង្រិត​ កន្តេះឡង់​ ឌុ​ក​ឌឿ​ ខុសច្បាប់​ និង​ខូចគុណភាព​ ជាង​មួយ​តោន​ ត្រូវ​បាន​កម្លាំង​ជំនាញ​បង្ក្រាប​នៅ​ចំណតរថយន្ត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​។​ ​លោក​ប្រធាន​នាយកដ្ឋាន​បន្ត​ថា​ ការ​បង្ក្រាប​ខាងលើ​ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​ចង្រិត​ កន្តេះឡង់​ ឌុ​ក​ឌឿ​ ខុសច្បាប់​ និង​ខូចគុណភាព​ ជាង​មួយ​តោន​ សង្ស័យនាំចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​ប្រធាន​នាយករ​ដ្ឋា​ន​បាន​ចាត់​កម្លាំង​ទៅ​បង្ក្រាប​ភ្លាមៗ​។​ ​សូម​បញ្ជាក់​ថា​

    May 3, 2019
  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា បង្គាទឹកសាបនៅក្នុងប្រទេសអង់គ្លេសមានផ្ទុកនូវសារធាតុគ្រឿងញៀនកូកាអ៊ីន និងសារធាតុពុលជាច្រើន។ ការរកឃើញនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ King’s College London និងសាកលវិទ្យាល័យ Suffolk និងបានសិក្សាទៅលើបង្គាទឹកសាប ដែលគេយកចេញពីប្រភពទឹកចំនួន ១៥ កន្លែងផ្សេងគ្នានៅក្នុងតំបន់ Suffolk ភាគខាងលិចនៃប្រទេសអង់គ្លេស។ លទ្ធផលនៃការសិក្សាពិតជាបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាបង្គាទាំងអស់នោះរស់នៅក្នុងប្រភពទឹក ដែលគេគិតថា ជាប្រភពទឹកស្អាត ប៉ុន្តែផ្ទុយទៅវិញពួកវាសុទ្ធតែមានផ្ទុកនូវជាតិពុលយ៉ាងច្រើន និងមានផ្ទុករហូតដល់ជាតិកូកាអ៊ីនទៅទៀត។ ក្រោយការរកឃើញខាងលើនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញការព្រួយបារម្ភអំពីការបំពុលបរិស្ថានជាខ្លាំង និងបានបំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែរួមគ្នាប្រុងប្រយ័ត្ន និងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    May 3, 2019
  • សង្គម

    កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុករបស់ លោកឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើការឆ្លើយតបពាក់ព័ន្ធទៅនឹងករណី ជ្រើសរើសសន្តិសុខឯកជនជាជនបរទេសតាមបណ្តាសណ្ឋាគារ និងកាសុីណូ ដែលមិនបានឆ្លងកាត់ច្បាប់ទម្លាប់ត្រឹមត្រូវ។ លោក ជួន ណារិន្ទ បានឲ្យដឹងថានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដោយមានសារព័ត៌មាន និងការផ្សព្វផ្សាយពីបណ្តាញសង្គមមួយចំនួនតូច ពាក់ព័ន្ធលើករណី មានការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសតាមបណ្តាសណ្ឋាគារ កាសុីណូ ដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវនោះ លោកក៏បានដាក់បទបញ្ជារ អោយលោកឧត្តមសេនីយន៍ត្រី សៅ ស៊ាន ស្នងការរងទទួលផែន សន្តិសុខ ចុះទៅស្រាវជ្រាវ ហើយបានកោះហៅម្ចាស់អ្នកទទួលខុសត្រូវទីតាំងសណ្ឋាគារ និងកាសុីណូ យុីហោ តុង យៀង ស្ថិតក្នុង

    May 3, 2019
  • PR

    ភ្នំពេញថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៩៖ យោងទៅតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន សាមសុង ពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកទៅលើបរិស្ថានមកយើងសង្កេតឃើញថាផ្នែកជាច្រើននៃផលិតផលក៏ដូចជាការវេចខ្ចប់ទាំងអស់ត្រូវបានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាក់ស្តែងស្ទើរតែគ្រប់ផ្នែកនៃគ្រឿងក្នុងប្រអប់របស់កំពូលស្មាតហ្វូន Samsung Galaxy S10 ផ្ទាល់គឺប្រើវត្ថុធាតុដើមដែលបានមកពីការកែច្នៃសំណល់ប្លាស្ទិកដើម្បីជួយដល់បរិស្ថាន និងការពារពីផលប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់ទាំងអស់ទូទាំងពិភពលោកផងដែរ។ យ៉ាងណាមិញត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ នេះគ្រប់ផលិតផល និងឧបករណ៍បន្ទាប់បន្សំរបស់ សាមសុង ទាំងអស់ដូចជា៖ ទូរស័ព្ទស្មាតហ្វូន ឆ្នាំងសាក ថេបប្លែត (Tablets) និងប្លាស្ទិកស្រោបគ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋានទាំងអស់នឹងត្រូវជំនួសដោយការប្រើប្រាស់វត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន និងផែនដីឡើយ។ ជាមួយនឹងការប្តេជ្ញាក៏ដូចជាគោលការណ៍ការពារបរិស្ថាននេះក្រុមហ៊ុន សាមសុង គ្រោងនឹងប្រើប្រាស់ឡើងវិញនូវសំណល់ប្លាស្ទិកចំនួន 500,000 តោន ត្រឹមឆ្នាំ 2030 និងធ្វើការប្រមូលផលិតផលប្លាស្ទិកដែលគេបោះចោលប្រមាណជាង

    May 3, 2019
  • អន្តរជាតិ

    ហ្វីលីពីន ៖ រដ្ឋបាលសេវាកម្មបរិយាកាសភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (Pagasa) បាននិយាយថា សន្ទស្សន៍កម្តៅនៃកោះ Samar ភាគខាងកើតនៃទីក្រុង Guiuan បានកើនឡើងដល់ ៥០.៨អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ តារាងសន្ទស្សន៍កម្តៅរបស់ Pagasa បានបង្ហាញថា សន្ទស្សន៍កម្តៅនៅកោះ Samar ភាគខាងកើតគិតត្រឹមម៉ោង ១១ព្រឹក ម្សិលមិញបានឈានដល់ចំណុចគ្រោះថ្នាក់បំផុត។ ថ្វីបើសន្ទស្សន៍កម្តៅនៅកោះ Samar របស់ទីក្រុង Guiuan មានរហូតដល់ ៥០.៨អង្សាសេ ប៉ុន្តែវាមិនមែនជាសន្ទស្សន៍កម្តៅដែលក្តៅបំផុតរបស់ប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះទេ។ ជាក់ស្តែងកាលពីថ្ងៃ ទី៩ ខែមេសា ឆ្នាំ២០១៩ ទីក្រុង Dagupan

    May 3, 2019
  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនបានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាឱនភាព និងផលប៉ះពាល់នៃការចិញ្ចឹមសត្វសម្រាប់ធ្វើជាចំណីរអាហារនោះ ការទទួលទានសត្វល្អិតគឺជាជម្រើសដ៏ល្អមួយ។ ការអះអាងនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យសាស្ត្រនៅក្នុងសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី។ បើតាមលោកសាស្ត្រាចារ្យ Louwrens Hoffman បានបញ្ជាក់ថា បច្ចុប្បន្ននេះការចិញ្ចឹមសត្វសម្រាប់ធ្វើជាអាហារកំពុងប្រឈមបញ្ហាខ្វះខាត ខណៈតម្រូវការចេះតែមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលនិន្នាការនឹងធ្វើឲ្យគុណភាពរបស់សត្វចិញ្ចឹមថយចុះផងដែរ។ ដើម្បីដោះស្រាយបញ្ហានូវចំពោះមុខនេះ សាស្ត្រាចារ្យផ្នែកចំណីរអាហាររូបនេះបានឲ្យដឹងថា ការប្តូរមកទទួលទានសត្វល្អិត ជាពិសេសគឺសត្វដង្កូវគឺជាជម្រើដ៏ល្អមួយ។ លោកបានបន្តថា ការទទួលសត្វល្អិតបានផ្តល់នូវប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់រាងកាយមនុស្ស និងជួយរក្សាបរិស្ថានបានយ៉ាងល្អផងដែរ ព្រោះបើធៀបទៅនឹងកសិដ្ឋានចិញ្ចឹមសត្វគឺបានជះឥទ្ធិពលអាក្រក់ជាច្រើនដល់បរិស្ថាន។ សូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះសត្វល្អិតត្រូវបានគេយកទៅច្នៃធ្វើជាអាហារជាច្រើន ដូចជាសាច់ក្រក ប៊ឺហ្គឺ ការរ៉េម និងប្រើជំនួសសាច់ក្នុងអាហារផ្សេងៗជាច្រើនមុខទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    May 3, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានទទួលប៉ាតង់ថ្មីមួយសម្រាប់ “Methods of biometric imaging of input surfaces” ដែលជាប្រព័ន្ធរូបភាពសម្រាប់ផ្គូរផ្គងជាមួយនឹងស្នាមម្រាមដៃសម្រាប់ស្កែនផងដែរ ។ ក្នុងប៉ាតង់បានពន្យល់ថា នឹងបំលែង កម្លាំងសង្កត់ ឲ្យទៅជាថាមពលមេកានិច ហើយថាមពលមេកានិច និងក្លាយជារលកសញ្ញាអេឡិចត្រូនិច វានឹងធ្វើការផ្ទៀងផ្ទាត់ជាមួយស្នាមក្រយ៉ៅដៃ ដើម្បីឲ្យមានភាពត្រឹមត្រូវ និងសុវត្តិភាព ។ ប៉ាតង់នេះថែមទាំងបានរៀបរាប់ប្រាប់ថា បច្ចេកវិទ្យានេះ មិនត្រឹមតែការសម្គាល់ស្នាមក្រយ៉ៅដៃរបស់អ្នកនោះទេ តែវាអាចនឹងសម្គាល់ បាតដៃ ត្រចៀក ថ្ពាល់ ឬក៏ផ្ទៃមុខ ដែលវាអាចនឹងដំណើរការរាល់ពេលដែលអ្នកលើកទទួលការហៅចូល ហើយវាអាចវ៉ាស់ចង្វាក់បេះដូង និងដង្ហើមផងដែរ ។

    May 3, 2019