- Khmernote Media
- កីឡា
យើងដឹងហើយថាកីឡាករលំដាប់ពិភពលោក Lionel Messi និង Christiano Ronaldo គឺជាកំពូលកីឡាករបាល់ទាត់ដែលបានប្រជែងគ្នាអស់រយៈពេលជាង១០ឆ្នាំហើយ ក្នុងការបង្ហាញស្ថិតិមួយដែលមិនមានកីឡាករណាធ្វើបាននៅក្នុងវិស័យបាល់ទាត់សម័យទំនើបមួយនេះ ហើយមើលទៅមិនបញ្ចប់ដោយងាយៗនោះ។ ហើយពួកគេទាំងពីរនាក់នេះមានអាយុជាង៣០ឆ្នាំទៅហើយ ប៉ុន្តែនៅតែអាចរកគ្រាប់បាល់បានជាបន្តបន្ទាប់។ ជាក់ស្តែង Messi និង Ronaldo បានបន្តជួយក្រុមរបស់ពួកគេរៀងៗខ្លួន ហើយកំពុងតែប្រជែងគ្នាក្នុងការស៊ុតបាញ់ចូលទីដើម្បីប្រជែងគ្នាផងដែរ ហើយបន្ទាប់ពី Messi រកគ្រាប់បាល់ទី ៦០០បានស្មើ Ronaldo នៅពេលដែលប៉ះជាមួយក្រុមហង្សក្រហម Liverpool ក្នុងពាន Uefa Champion League កីឡាករ Ronalo បានឡើងមកលើវិញបន្ទាប់ពីការប្រកួតកាលពីម្សិលមិញនេះ។ គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរបស់សេះបង្កង់ Juventus
May 4, 2019 - PR
កាលពីសប្តាហ៏មុនក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាសជាមួយនឹងការត្រៀមបង្ហាញចំពោះការមកដល់នៃសមាជិករបស់ខ្លួនស៊េរីថ្មីចុងក្រោយនៃត្រកូល Y ម៉ូឌែល vivo Y93។ សម្រាប់ពេលនេះចំពោះស្មាតហ្វូន vivo Y93 នេះនិងមានវត្តមានចេញលក់ជាផ្លូវការនៅលើទីផ្សារចាប់ពីថ្ងៃទី 3 ខែឧសភា នេះតទៅហើយ! ជាមួយនឹងការដាក់លក់នៅលើទីផ្សារក្នុងកញ្ចប់តម្លៃ $169 តែប៉ុណ្ណោះ។ និយាយចំពោះការរចនាបទផ្នែករូបរាងវិញគឺមានលក្ខណៈដូចទៅនឹង Y91&Y91i ដែរ ដោយត្រូវបានបង្ហាញមកជាមួយនឹងចម្រើសពីរពណ៍គឺ ពណ៍ Starry black និង ពណ៍ Ocean Bluដែលជាពណ៍កំពង់តែមានការពេញនិយមសម្រាប់មិត្តៗយុវវ័យផងដែរ។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo Y93: – មានរូបរាងបែប Classic
May 4, 2019 - សង្គម
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរ ឆ្លងកាត់ប្រារព្ធមិទ្ទីងខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលក្នុងឱកាសនឹងរៀបចំធ្វើឡើងនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះអាជ្ញារាជធានីភ្នំពេញ និងធ្វើការពង្វាងចរាចរណ៍ ជាបណ្តោះអាសន្ន ចំពោះយានជំនិះគ្រប់ប្រភេទឆ្លងកាត់ផ្លូវនៅជុំវិញតំបន់ រៀបចំប្រារព្ធពិធី ដែលជាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ស្ថិតនៅផ្លូវលេខ៦៥២ កែង២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ចាប់ពីម៉ោង៦ និង០០នាទី រហូតដល់បញ្ចប់កម្មវិធី៕ ប្រភព៖ ក្រសួងព័ត៌មាន
May 4, 2019 - អន្តរជាតិ
សម្រាប់អ្នកប្រើប្រាស់ Contact lens មួយចំនួនតែងតែធ្វេសប្រហែសដោយបានចូលគេងទាំងមិនបានដោះយក Contact lens ចេញពីភ្នែកទេ។ ជារឿយៗឥរិយាបថនេះត្រូវបានគេជឿថា អាចបង្កគ្រោះថ្នាក់ដល់សុខភាពភ្នែក តែមនុស្សមួយចំនួននៅតែមិនបានចាប់អារម្មណ៍ទេថា គ្រោះថ្នាក់នោះមានកម្រិតធ្ងន់ធ្ងរប៉ុណ្ណានោះ។ ដើម្បីបង្ហាញ ឲ្យលោកអ្នកបានដឹងថា ការចូលគេងទាំងភ្នែកនៅពាក់ Contact lens អាចបង្កគ្រោះថ្នាក់យ៉ាងណានោះ លោកវេជ្ជបណ្ឌិត Patrick Vollmer បានបង្ហោះរូបអ្នកជំងឺភ្នែករបស់គាត់នៅតាមបណ្តាញសង្គម ដែលបង្ហាញថា ភ្នែករបស់អ្នកជំងឺនោះមានបាក់តេរីជាច្រើន ហើយបាក់តេរីទាំងនោះថែមទាំងអាចស៊ីកញ្ចក់ភ្នែកជនរងគ្រោះបានទៀងផង។ អ្នកឯកទេសភ្នែកប្រចាំនៅគ្លីនិក Vita Eye ក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិករូបនេះបានបញ្ជាក់ផងដែរថា ក្នុងករណីធ្ងន់ធ្ងរបាក់តេរីអាចស៊ីកញ្ចក់ភ្នែករហូតធ្វើឲ្យខូចភ្នែកមើលលែងឃើញតែម្តងក៏មានដែរ។ ហេតុដូចនេះហើយទើបលោកអ្នកដែលនិយមប្រើប្រាស់ Contact Lens
May 4, 2019 - អន្តរជាតិ
ថៃ៖ ការិយាល័យធនធានទឹកជាតិថៃបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា ខេត្តចំនួន ១២ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ នឹងប្រឈមការខ្វះខាតទឹកប្រើប្រាស់ទូទាំងខេត្តតែម្តង។ របាយការណ៍របស់ស្ថាប័នមួយនេះបានអះអាងថា រហូតដល់ខែមិថុនាខាងមុខនេះតំបន់ភាគខាងជើងប្រទេសថៃនឹងត្រូវប្រឈមនឹងគ្រោះរាំងស្ងួត ហើយធនធានទឹកសម្រាប់បំរុងទុកក៏ត្រូវខ្វះខាត ដែលនឹងជំរុញឲ្យមានការខ្វះទឹកប្រើប្រាស់ទូទាំងខេត្តតែម្តង។ ខេត្តដែលអាចប្រឈមនឹងការខ្វះទឹកទាំងនោះរួមមាន ខេត្ត Phichit, Kamphaeng Phet, Lamphun, Tak, Uttaradit Surin, Kalasin,Pathum Thani, Ayuthaya, Chai Nat, Ang Thong និង ខេត្ត Phetchaburi ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញមាន ការប្រកាសអាសន្នណាមួយពីសំណាក់រដ្ឋាភិបាលថៃនៅឡើយទេ ដោយមានត្រឹមសេចក្តីបំពាវនាវក្រៅផ្លូវការឲ្យប្រជាពលរដ្ឋត្រៀមខ្លួនជាមួយនឹងបញ្ហាខ្វះទឹកប្រើប្រាស់នេះតែប៉ុណ្ណោះ៕ អត្ថបទ៖
May 4, 2019 - PR
អីយ៉ាស់!លេងមែនទែនហើយតើ ក្រុមហ៊ុនស្មាតហ្វូន OPPO កំពុងតែធ្វើឲ្យកក្រើកទីផ្សារអឺរ៉ុបនៅពេលនេះ បន្ទាប់ពីការធ្វើបទបង្ហាញនៅទីក្រុង Zurich ប្រទេសស្វីស ដោយស្មាតហ្វូន Reno 5G របស់ក្រុមហ៊ុន OPPO បានក្លាយទៅជាស្មាតហ្វូន 5G ដំបូងគេ ដែលមានលក់នៅលើទីផ្សារអឺរ៉ុប ដោយមានការសហការគ្នាជាមួយនឹងក្រុមហ៊ុន Swisscom ដ៏ល្បីល្បាញនៅក្នុងប្រទេសស្វីស ។ ទូរស័ព្ទ OPPO Reno 5G ឥឡូវនេះបានដាក់តាំងបង្ហាញនៅក្នុងហាងលក់ទូរស័ព្ទនានាដែលជាប្រេនរបស់ Swisscom នៅទូទាំងប្រទេស និងនៅលើគេហទំព័រផ្លូវការរបស់ Swisscomផង ដែរ។ វាពិតជារឿងមួយដ៏អស្ចារ្យដែល Reno 5G ត្រូវបានទទួលស្គាល់ភ្លាមៗពីសំណាក់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នាពេលនោះ
May 4, 2019 - PR
ទីបំផុតសំណួរដែល Fan Avengers និង អ្នកគ្រប់គ្នាតែងតែ ចង់ដឹង ចង់លឺ មុនពេល និង ក្រោយពេលដែលពួកគេបានទៅមើលរឿង Avenger Endgame នោះត្រូវបានបង្ហាញហើយ គឺទាក់ទងទៅនឹងតម្លៃទូរស័ព្ទ OPPO F11 Pro Marvel’s Avengers Limited Edition ត្រឹមតែ 389$ តែប៉ុណ្ណោះ ដោយវាបានផលិតឡើងដើម្បីតម្រូវចិត្តដល់ក្រុមអ្នកគាំទ្រដែលស្រលាញ់ងប់ងល់ និងតែងតែរង់ចាំមើលរឿង Avengers Endgame នេះ។ តម្លៃទូរស័ព្ទ OPPO F11 Pro Marvel’s
May 3, 2019 - កីឡា
ថ្មីៗនេះតាមរយៈផេកផ្លូវការរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានអោយដឹងថាកីឡាករខ្សែបម្រើចាស់វស្សា Xavi Hernandez បានសម្រេចចិត្តចូលនិវត្តន៍នៅចប់រដូវកាលនេះហើយ បន្ទាប់ពីបានចំនាយពេលជាមួយបាល់ទាត់ស្ទើរតែពាក់កណ្តាលជីវិតទៅហើយ។ គួរបញ្ជាក់ផងដែរថា Xaviដែលមានវ័យ ៣៩ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពជាបាល់ទាត់ដំបូងនៅក្នុងឆ្នាំ១៩៩៧ ដោយកាលនោះលេងនៅក្នុងឈុត Barcelona B ហើយក្រោយមកបន្តលេងនៅក្នុងឈុតធំរបស់ក្លឹប Barcelona រហូតដល់ឆ្នាំ២០១៥។ ជាមួយគ្នានេះដែរ Xavi ជាកីឡាករដែលទទួលបានជោគជ័យខ្លាំងមិនថាលេងអោយក្លឹប ឬក៏ប្រទេសនោះទេ និងបានជួយអោយក្លឹប Barcelona លើកពានជាច្រើនដូចជា ពាន La Liga Champion League និងពានតូចធំជាច្រើន។ ហើយចំណែកឯសម្រាប់ប្រទេសវិញ គាត់បានជួយក្រុមជម្រើសជាតិអេស៉្បាញអោយលើកពានជាច្រើនដូចគ្នា ដូចជា World
May 3, 2019 - កីឡាReal Madrid កំពុងមានផែនការចង់ទិញកីឡាករម្នាក់ទៀតប្រសិនបើមិនអាចសម្រេចនាំយក Paul Pogba ពីបិសាចក្រហមបាន
នាពេលបច្ចុប្បន្ននេះ Real Madrid កំពុងតែមានតម្រូវការខ្វះខ្សែបម្រើកណ្តាលនៅក្នុងរដូវកាលក្រោយនេះ ហើយពេលនេះអ្នកចាត់ការទូទៅរបស់ Zinedine Zidane បានព្យាយាមទាក់ទងជាមួយខ្សែបំរើរបស់បិសាចក្រហម Manchester United កីឡាករ Paul Pogba នៅក្នុងបញ្ជីលើគេរបស់ Real Madrid។ គួរបញ្ជាក់ផងដែរថា Pogba មានពាក្យចរចាមអារ៉ាមជាច្រើនជាមួយនឹងការចាកចេញពីក្របខ័ណ្ឌ Premier League នាពលេថ្មីៗនេះជាច្រើនលើកជាច្រើនសារ ហើយ Real Madrid ជាក្លឹបដែលសាកសមបំផុតសម្រាប់កីឡាករម្ចាស់ពាន World Cup រូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបអធិរាជសក៏មានជម្រើសផ្សេងផងដែរ ហើយកំពុងតែទាក់ទងជាមួយកីឡាករវ័យក្មេង Donny Van
May 3, 2019 - អន្តរជាតិ
ចិន៖ ប៉ូលិសកំពុងតែតាមចាប់ខ្លួនភ្ញៀវទេសចរណ៍ជនជាតិចិនចំនួនពីរនាក់ក្រោយគេរកឃើញថា ពួកគេបាននាំគ្នាវាយបំបែកផ្ទាំងសិលា ដែលមានអាយុកាលរាប់លានឆ្នាំ ដែលគេរក្សាទុកនៅក្នុងសារមន្ទីរក្រោមដី។ សារៈមន្ទីរមួយនេះមានឈ្មោះថា Yishui Natural Underground Gallery ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Shandong ភាគខាងត្បូងប្រទេសចិន។ តាមរយៈវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា មានបុរសពីរនាក់បាននាំគ្នាវាយបំបែកផ្ទាំងសិលា ដើម្បីយកបំណែកខ្លះទុកជាវត្ថុអនុស្សាវរីយ៍ ហើយក្រោយធ្វើសកម្មភាពនេះរួចពួកគេក៏បានរត់គេចខ្លួនបាត់។ រហូតមកទល់នឹងពេលនេះ ខាងប៉ូលិសបានបញ្ជាក់ថា គេអាចកំណត់អត្តសញ្ញាណភ្ញៀវទេសចរណ៍ទាំង ២ នាក់នោះបានហើយ ហើយខាងប៉ូលិសកំពុងតែស្វែងរកពួកគេគ្រប់ទីកន្លែងដើម្បីអោយមកទទួលទោសតាមផ្លូវច្បាប់។ លោកអ្នកអាចទស្សនាសកម្មភាពនេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ shanghai
May 3, 2019









