អន្តរជាតិ
ភ្ញៀវទេសចរណ៍ចិន២នាក់លួចវាយបំបែកផ្ទាំងសិលា ដែលមានអាយុរាប់លានឆ្នាំនៅក្នុងសារមន្ទីរក្រោមដី ដើម្បីទុកធ្វើជាវត្ថុអនុស្សាវរីយ៍
BY Khmernote Media
May 3, 2019
ចិន៖ ប៉ូលិសកំពុងតែតាមចាប់ខ្លួនភ្ញៀវទេសចរណ៍ជនជាតិចិនចំនួនពីរនាក់ក្រោយគេរកឃើញថា ពួកគេបាននាំគ្នាវាយបំបែកផ្ទាំងសិលា ដែលមានអាយុកាលរាប់លានឆ្នាំ ដែលគេរក្សាទុកនៅក្នុងសារមន្ទីរក្រោមដី។ សារៈមន្ទីរមួយនេះមានឈ្មោះថា Yishui Natural Underground Gallery ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Shandong ភាគខាងត្បូងប្រទេសចិន។

តាមរយៈវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា មានបុរសពីរនាក់បាននាំគ្នាវាយបំបែកផ្ទាំងសិលា ដើម្បីយកបំណែកខ្លះទុកជាវត្ថុអនុស្សាវរីយ៍ ហើយក្រោយធ្វើសកម្មភាពនេះរួចពួកគេក៏បានរត់គេចខ្លួនបាត់។ រហូតមកទល់នឹងពេលនេះ ខាងប៉ូលិសបានបញ្ជាក់ថា គេអាចកំណត់អត្តសញ្ញាណភ្ញៀវទេសចរណ៍ទាំង ២ នាក់នោះបានហើយ ហើយខាងប៉ូលិសកំពុងតែស្វែងរកពួកគេគ្រប់ទីកន្លែងដើម្បីអោយមកទទួលទោសតាមផ្លូវច្បាប់។ លោកអ្នកអាចទស្សនាសកម្មភាពនេះដូចក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ shanghai