Khmernote Media
  • PR

    ភ្នំពេញ៖ សហគ្រិនស្ត្រីខ្មែរមួយរូប បានបោះទុនវិនិយោគប្រមាណ៤លានដុល្លារអាម៉េរិក ដើម្បីបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្រ្តឈានមុខស្តង់ដារសិង្ហបុរីមួយនៅរាជធានីភ្នំពេញ ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗនិងវេជ្ជបណ្ឌិតល្បីៗ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ(Singmed Medical Center)នេះមានទីតាំងស្ថិតនៅអគារលេខ៦៤ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខសាកលវិទ្យាល័យពេទ្យ ជិតអគារវឌ្ឍនៈ។​មមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ បានត្រូវបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី៣ខែឧសភា ឆ្នាំ២០១៩ដោយមានការចូលរួមពីលោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងលោកស្រី ពិន នេត្រា នាយិកាប្រតិបត្តិមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ។​​ វត្តមានរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនេះ បានបង្ហាញពីសក្តានុពលនៃវិស័យសុខាភិបាលចូលមកកម្ពុជានូវការព្យាបាលវេជ្ជសាស្រ្តលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសសិង្ហបុរី។ លោកស្រី ពិន នេត្រា បានថ្លែងថា៖មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ ជាកន្លែងមួយសម្រាប់ពិនិត្យសុខភាព និងវិនិច្ឆ័យរោគ ដោយបំពាក់បច្ចេកវិទ្យាទំនើបឈានមុខនិងចុងក្រោយរបស់ប្រទេ ស សិង្ហបុរី MRI ម៉ាស៊ីនសុងក្រពះទំនើប

    May 5, 2019
  • កីឡា

    (ភ្នំពេញ )៖ ក្រុមបាល់ទាត់ផលិតកម្មមហាហង្ស ដែលមានរហស្សនាម Mohahong All Star បានឆ្លងផុតការប្រកួតវគ្គ ១៨ក្រុមចុងក្រោយ នៃពានរង្វាន់ KMH Champions League 2019 មួយវគ្គទៀតហើយ បន្ទាប់ពីយកឈ្នះក្រុមយុវជនខេត្តកំពង់ចាម ៧-៣ ក្នុងជំនួប ២ជើង ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខ ។ កាលពីជួបគ្នាជើងទី១ ក្រុមដឹកនាំដោយម្ចាស់ផលិតកម្មលោក អ៊ិន សុភិន បានយកឈ្នះយុវជនកំពង់ចាម ៤-២ មុនបន្ដយកឈ្នះ ៣-១ ក្នុងជំនួបជើងទី២

    May 5, 2019
  • សង្គម

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជាយើងនៅតែបន្តស្ថិតក្នុងដំណាក់កាលអន្តរកាលឆ្លងពីរដូវប្រាំងចូលរដូវវស្សា។ ជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា ទន្ទឹមនឹងចលនាខ្យល់បានប្តូរទិសមករកភាពវិជ្ជមាន ដែលធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ តែអាចកន្លែងខ្លះមានភ្លៀងច្រើន។ ឯភាពរាយប៉ាយមិនទាន់ល្អប្រសើរនៅឡើយ ទន្ទឹមនោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តជាការគំរាមកំហែងដដែល។ ចំណែកឯសីតុណ្ហភាពអតិបរិមាជាមធ្យមមានពី ៣៤ ទៅ ៣៧អង្សា ហើយរដូវវស្សានឹងឈានចូលមកដល់នៅសប្តាហ៍ទី៣ នៃខែឧសភាខាងមុខនេះ៕ អត្ថបទ៖ សេម

    May 5, 2019
  • អន្តរជាតិ

    អាមេរិក៖ នៅពេលមានអារម្មណ៍ថាអស់កម្លាំង ឬក៏រោយកក្រោយអង្គុយធ្វើការងារច្រើនម៉ោងនោះ មនុស្សមួយចំនួនតែងក្រោកឡើងបត់ឬពត់កចុះឡើយ ឬយកដៃមកកាច់ត្រង់កតិចៗជាដើម ដើម្បីបន្ថយបញ្ហារោយក និងធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ យ៉ាងណាក្តី មានបុរសម្នាក់ត្រូវបានសារព័ត៌មាន WORLDOFBUZZ ចុះផ្សាយថា គាត់បានកើតមានបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ក្រោយពីគាត់ធ្វើចលនាបត់ និងពត់កខ្លួនឯងចុះឡើងៗដោយមិនបានប្រុងប្រយ័ត្ន។ បុរសជាជនរងគ្រោះមានឈ្មោះថា Josh Hader អាយុ ៣០ ឆ្នាំ រស់នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក។ តាមការពន្យល់របស់ក្រុមវេជ្ជបណ្ឌិតបានឲ្យដឹងថា បុរសជនរងគ្រោះបានធ្វើចលនាបត់កចុះឡើងៗក្នុងកម្លាំងខ្លាំងជ្រុល និងបានធ្វើឲ្យសរសៃរឈាមមួយត្រូវធ្លាយ ហើយក្រោយមកបញ្ហានេះក៏ជំរុញចរន្តឈាមរត់ទៅកាន់ខួរក្បាលត្រូវថយចុះ និងបង្កើតឲ្យមានបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាលតែម្តង។ រហូតមកទល់នឹងពេលនេះជនរងគ្រោះត្រូវសម្រាកនៅម​ន្ទីរពេទ្យ ដែលភ្នែករបស់គាត់មួយចំហៀងមើលអ្វីមិនច្បាស់នោះទេ ហើយដៃនិងជើងម្ខាងរបស់គាត់ក៏កំពុងតែស្ពឹកធ្វើចលនាអ្វីមិនបានដែរ។ តាមរយៈបទពិសោធន៍អាក្រក់នេះ សុំលោកអ្នកដែលមានទម្លាប់បត់ក ឬពត់កខ្លួនឯងនោះត្រូវចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងមានបញ្ហាដូចក្នុងករណីខាងលើនេះ៕

    May 4, 2019
  • PR

    កាលពីរាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាន នាប្រទេសសឹង្ហបុរី បានរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យ បានប្រារព្ធឡើងជាលើកទី៤ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកចូលរួមពី ក្រុមហ៊ុនអចលនទ្រព្យល្បីៗផ្សេងៗទៀត។ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នកឈ្នះពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេនៅកម្ពុជា”

    May 4, 2019
  • អន្តរជាតិ

    ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយបានចោទប្រកាន់ថា នាងមានការពាក់ព័ន្ធក្នុងករណីធ្វើឃាតសម្លាប់បងប្រុសមេដឹកនាំកូរ៉េខាងជើងគឺ លោក គីម ជុងណាមនោះ ត្រូវបានតុលាការម៉ាឡេស៊ីសម្រេច ដោះលែងឲ្យមានសេរីភាពវិញហើយកាលពីថ្ងៃសុក្រកន្លងទៅនេះ។ សូមរម្លឹកជូនថា ស្ត្រីវៀតណាមរូបនេះមានឈ្មោះ Doan Thi Huong អាយុ ៣០ ឆ្នាំ នាងត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំ ២០១៧ និងត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់អាវុធសម្ងាត់ ដើម្បីស្លាប់លោក  គីម ជុងណាម នៅក្នុងប្រទេសម៉ាឡេស៊ី ហើយតាំងពីពេលនោះមក នាងត្រូវគេឃុំខ្លួននៅក្នុងគុកសម្រាប់ដាក់មនុស្សស្រីមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ីរហូតមកទល់នឹងថ្ងៃដោះលែងនេះ។ ក្រោយត្រូវបានគេដោះលែងនាងបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា នាងពុំបានធ្វើដូចអ្វីដែលគេបានចោទប្រកាន់នាងនោះទេ ហើយនាងគ្រាន់តែជាកូនអុក ដែលកូរ៉េខាងជើងបានប្រើប្រាស់តែប៉ុណ្ណោះ ខណៈដែលឃាតកពិតប្រាកដបានរត់គេចខ្លួនបាត់ទៅហើយ។ ជុំវិញករណីនេះផងដែរ ទាំងកូរ៉េខាងត្បូង

    May 4, 2019
  • អន្តរជាតិ

    យន្តហោះដឹកមនុស្សយ៉ាងហោចណាស់ ១៤០នាក់ បានធ្លាក់ចូលទៅក្នុងទន្លេមួយនៅទីក្រុង Jacksonville នៃរដ្ឋ Florida សហរដ្ឋអាមេរិក។ យន្តហោះនោះត្រូវបានគេឱ្យដឹងថា ជាយន្តហោះ Boeing 737 ចេញដំណើរមកពីឆកសមុទ្រ Guantanamo មុនពេលដែលវាធ្លាក់ចូលទៅក្នុងទន្លេ St Johns នៅម៉ោង ១០យប់ ថ្ងៃសុក្រ (ម៉ោងនៅអាមេរិក)។ ក្រុមអគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ដោយលោកអភិបាលក្រុង Jacksonville លោក Lenny Curry បានបញ្ជាក់ថា ពុំមាននរណាម្នាក់ស្លាប់នោះទេ។ លោកបាននិយាយថា ក្រុមការងារកំពុងធ្វើការដើម្បីគ្រប់គ្រងប្រេងឥន្ធនៈរបស់យន្តហោះដែលចូលទៅក្នុងទឹក។ បើទោះបីជារបាយការណ៍ដំបូងពីចៅហ្វាយក្រុងបានឱ្យដឹងថា យន្តហោះនេះគឺជាជើងហោះហើរពាណិជ្ជកម្មក៏ដោយ

    May 4, 2019
  • កីឡា

    រដូវកាល ២០១៨-២០១៩ ជិតត្រូវបានបញ្ចប់ហើយ និងនៅក្នុងលីគកំពូលក្នុងទ្វីបអឺរ៉ុបមួយចំនួនបានលើកពានមុនរដូវកាល ដោយឡែកនៅក្នុងប្រទេសអង់គ្លេសឯនេះវិញកំពុងតែស្វិតស្វាញក្នុងដណ្តើមយកពាន English Premier League រវាងក្រុម Manchester City និងក្រុម Liverpool  ខណៈដែលក្រុមនីមួយៗមានពិន្ទុលើស ៩០ទៅហើយ និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្នុងលីគកំពូលអង់គ្លេសមួយនេះ។ ថ្មីៗនេះ អ្នកចាត់ការទូទៅលោក Pep Guardiolaរបស់ក្លឹប Manchester City បានលើកឡើងថា ក្រុមហង្សក្រហម Liverpool របស់លោក Jurden Klopp គឺជាគូប្រកួតប្រជែងដែលពិបាកបំផុតនៅក្នុងលីគនៃអាជីពជាគ្រូបង្វឹករបស់គាត់។ ជាមួយគ្នានេះដែរ Man City កំពុងតែខំប្រឹងដើម្បីជួយក្លឹបអោយលើកពាន ខណៈដែលការប្រជែងនេះមានភាពស្វិតស្វាញខ្លំាងហើយខុសត្រូវគ្នាតែមួយពិន្ទុតែប៉ុណ្ណោះ

    May 4, 2019
  • កីឡា

    រដូវកាល ២០១៨-២០១៩ឈានជិតដល់ការបញ្ចាប់ឆាប់ៗនេះ ក្លឹបទាំងអស់នៅក្នុងទ្វីបអឺរ៉ុបកំពុងតែសម្រុកទិញ និងលក់កីឡាករមួយចំនួនដើម្បីបង្កើនកំលាំងនៅក្នុងក្លឹប និងរៀបចំសម្រាប់រដូវកាលថ្មីជិតឈានចូលមកដល់នេះ ហើយនៅក្នុងនោះក្លឹបអធិរាជស Real Madrid កំពុងតែដុតដៃដុតជើងដើម្បីបន្តប្រមាញ់កីឡាករមុនការដោះដូរបញ្ចប់។ ជាមួយគ្នានេះដែរអ្នកចាត់ការទូទៅ Zinedine Zidane ត្រូវបានរាយការណ៍ថាបានចុះកុងត្រាជាមួយកីឡាករមួយរូបដោយជោគជ័យ ហើយនឹងមកចូលរួមនៅក្នុងរដូវក្តៅនេះជាផ្លូវការហើយ។ បើយោងទៅតាមសារព័ត៌មានរបស់ប្រទេសអេស៉្បាញ ក្លឹប Real Madrid បានព្រមព្រៀងចុះកុងត្រាជាមួយកីឡាករខ្សែប្រយុទ្ធ Luka Jovic ពីក្លឹប Eintracht Frankfurt របស់ប្រទេសអាឡឺម៉ង់។ តាមការរាយការណ៍បានអោយដឹងថា Jovic មានតំលៃ៦០លានអឺរ៉ូ ជាមួយកុងត្រា៦ឆ្នាំផងដែរ ហើយលើសពីនេះទៅទៀត កីឡាករសញ្ជាតិសុីប៊ីមួយរូបនេះត្រូវបានគេរំពឹងថាយកមកធ្វើជាដៃគូររបស់ Karim Benzema ជាជាងយកមកជំនួស។

    May 4, 2019
  • PR

    ភ្នំពេញ ថ្ងៃទី 3 ឧសភា ឆ្នាំ 2019 ៖ ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 បានឈានចូលមកដល់ការចាប់រង្វាន់លើកទី 5 ហើយ ដែលកម្មវិធីផ្សាយផ្ទាល់បានរៀបចំឡើងនៅ Mazda Showroom មុនីវង្ស ធ្វើការផ្សាយផ្ទាល់លើ Facebook page Huawei Mobile និង MYTV។ ការចាប់រង្វាន់លើកនេះ ពិតជាមានភាពស្វិតស្វាញខ្លាំងមែនទែន ដែលអតិថិជនមានសំណាងជាច្រើន ខកខានមិនបានលើកទូរសព្ទក្រុមហ៊ុននៅពេលកំពុងផ្សាយផ្ទាល់។ ដូច្នេះបន្ទាប់ពីក្រុមហ៊ុនទំនាក់ទំនងទៅបីដង មិនលើកទូរសព្ទ

    May 4, 2019