Khmernote Media
  • PR

    ក្រុមហ៊ុន Thank AI Corporation (សែងអៃ ខប់ភើរេសិន)របស់ជប៉ុន បានបើកសាខា នៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើត ក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Thank AI Cambodia (សែង អៃ ខេមបូឌា) ហើយក្រុមហ៊ុននេះ ត្រូវបានប្រកាសជាផ្លូវការ កាលពីចុងសប្តាហ៍នេះ ដែលមានទីតាំងស្ថិតនៅជាន់ទី៦ នៃអាគារភ្នំពេញលែនលេខ១៤ ផ្លូវលេខ៥៤៨ ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោក Makoto Fujiwara (ម៉ាកូតូ ហ្វូជីម៉ារ៉ា) នាយកក្រុមហ៊ុន Thank AI

    May 7, 2019
  • PR

    ភ្នំពេញ ថ្ងៃទី07 ខែឧសភា ឆ្នាំ2019 នៅថ្ងៃនេះ ក្រុមហ៊ុន Royal Group មានមោទនភាពក្នុងការបង្ហាញគម្រោងអភិវឌ្ឍចម្រុះ ដ៏សំខាន់នៅក្នុងតំបន់ទួលគោក ជាមួយនឹងដៃគូសហការ អភិវឌ្ឍអចលនទ្រព្យ Hong Lai Huat ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។ ជាមួយនឹងទំហំអភិវឌ្ឍន៍ចំនួន ១០ហិកតា គម្រោងអភិវឌ្ឍនេះនឹងបង្កើតឱកាសដល់ប្រជាជនទាំងការសាងសង់លំនៅដ្ឋាន និងឱកាសធ្វើពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ចគ្រួសារ បង្កើតការងារ និងទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនថែមទៀតនៅចំណុចកណ្តាលនៃទីក្រុងដ៏រីកចម្រើនមួយនេះ។ ប្រភេទផ្ទះអាផាតមិនចំនួន 851ខ្នង និងផ្ទះដែលអាចធ្វើពាណិជ្ជកម្មបានចំនួន 50ខ្នង នឹងត្រូវបានសាងសង់លើដីអភិវឌ្ឍន៍ដែលនឹងមានឈ្មោះថា រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum)។ ហាងលក់ទំនិញដែលស្ថិតលើផ្លូវក្នុងបុរី នឹងមានភាពទាក់ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់សេវា

    May 7, 2019
  • PR

    ភ្នំពេញ ថ្ងៃទី6 ខែឧសភា ឆ្នាំ2019 ថ្ងៃនេះ ក្រុមហ៊ុន Royal Group នៃប្រទេសកម្ពុជា បានចុះអនុស្សារណៈយោគយល់ជាមួយនឹងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(MPTC) ដើម្បីលើកកម្ពស់ និងគាំទ្រដល់ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យា 5G ក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ ត្រូវបានប្រាព្ធឡើងជាផ្លូវការនៅទីស្នាក់ការកណ្តាលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងទីក្រុងភ្នំពេញ ក្រោមអធិបតីភាព អ្នកឧកញ្ញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ រួមដំណើរដោយ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

    May 7, 2019
  • អន្តរជាតិ

    ថៃ៖ ថៃនឹងចាប់ផ្ដើមអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរឹងមួយ ដែលច្បាប់ចរាចរណ៍ថ្មីនេះគឺយកគំរូតាមច្បាប់របស់ប្រទេសជប៉ុន នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន bangkokpost។ រហូតមកទល់នឹងពេលនេះរដ្ឋាភិបាលថៃបានធ្វើការជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុនរួចរាល់ ហើយច្បាប់ចរាចរណ៍ដ៏តឹងរឹងថ្មីនេះនឹងត្រូវបានអនុវត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ប្រព័ន្ធច្បាប់ថ្មីនេះគឺជាប្រព័ន្ធកាត់ពិន្ទុនៃសុពលភាពប័ណ្ណបើកបររបស់អ្នក ដែលបានប្រព្រឹត្តិបទល្មើសចរាចរណ៍ មានន័យថាអ្នកបានប្រព្រឹត្តិបទល្មើសម្តងត្រូវកាត់ពិន្ទុម្តង (កាត់តាមទំហំបទល្មើសជាក់ស្តែង)។ បើមិនគោរពភ្លើងស្តុប នឹងកាត់២ពិន្ទុ ហើយពិន័យជាប្រាក់ចន្លោះពី ១,៨០០ បាត ទៅ ៣,២០០ បាត ហើយបើមិនឈប់ ឬបន្ថយល្បឿនឲ្យអ្នកថ្មើរជើងឆ្លងកាត់នៅគំរូអ្នកថ្មើរជើង នឹងពិន័យជាប្រាក់ដល់ ៤,០០០បាត។ ក្នុងករណី ម្ចាស់យានយន្តប្រព្រឹត្តខុសរហូតដល់កាត់ពិន្ទុលើសពី៦ពិន្ទុក្នុងអំឡុងពេល៣ឆ្នាំ សមត្ថកិច្ចនឹងធ្វើការព្យួរប័ណ្ណបើកបរផ្អាកមិនឲ្យប្រើប្រាស់រយៈពេល ១៨០ថ្ងៃ ។ បើបើកបរក្នុងស្ថានភាពស្រវឹងវិញ គឺត្រូវកាត់ពិន្ទុម្តង៣៥ពិន្ទុ ហើយអាចជាប់គុករហូតដល់៥ឆ្នាំ

    May 7, 2019
  • PR

    សម្រាប់ចូលចិត្តតន្ត្រីប៉ែកអឺរ៉ុប ពិសេសចង្វាក់ EDM ប្រាកដជាស្គាល់កំពូលឌីជេលំដាប់ពិភពលោក Diplo ដែលជាអ្នកនៅពីក្រោយចម្រៀងដ៏កក្រើកជាច្រើនរបស់តារាល្បីៗទាំងអឺរ៉ុប និងអាស៊ី។ ថ្ងៃ១០ ឧសភា ២០១៩ នេះ Diplo នឹងធ្វើដំណើរមកកម្ពុជាដើម្បីធ្វើការសម្ដែងជាលើកដំបូងបំផុត តាមរយៈ ការរៀបចំដោយក្រុមហ៊ុន Sabay ។ នេះគឺជាព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្ត្រមួយដែលមនុស្សគ្រប់គ្នាមិនគួររំលង ពិសេសសម្រាប់អ្នកស្រឡាញ់វិស័យតន្ត្រី។ ហើយអ្នកនឹងរឹតតែទាក់ចិត្តចង់ចូលរួមទៀត បើដឹងពីជារឿងរ៉ាវដ៏អស្ចារ្យមួយចំនួនពីឌីជេចាស់វស្សារូបនេះ។ Diplo បានសាងស្នាដៃជាច្រើនក្នុងឧស្សាហកម្មតន្រ្តី បូករួមទាំងការផលិតភ្លេងផ្ទាល់ខ្លួន ការសហការជាមួយកំពូលតារាចម្រៀងល្បីៗ និងអ្នកតន្រ្តីផ្សេងៗ។ លោកត្រូវបានគេស្គាល់ថា ជាឌីជេជើងចាស់ ដែលបានធ្វើឲ្យអ្នកគាំទ្ររីករាយតាមប្រភេទតន្រ្តីជាច្រើនចង្វាក់ដូចជា EDM, Dancehall, Hip Hop, Trap,

    May 7, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក (US Air Force) បានធ្វើតេស្ត៍សាកល្បងអាវុធថ្មីមួយ សម្រាប់ធ្វើការបាញ់កំទេចគ្រាប់មីស៊ីល ប្រកបដោយជោគជ័យ។ ការធ្វើតេស្ត៍សាកល្បងនេះត្រូវបានធ្វើឡើងនៅទីលានសម្រាប់ធ្វើសមយុទ្ធ White Sands Missile Range និងមានការសាកល្បងទៅលើគ្រាប់មីស៊ីលជាច្រើនប្រភេទ។ បើយោងសារព័ត៌មាន ENGADGET បានបញ្ជាក់ថា អាវុធថ្មីរបស់អាមេរិកមានឈ្មោះ Self-Protect High Energy Laser Demonstrator (SHiELD) ជាប្រភេទកាំរស្មីដ៏មានថាមពលម៉្យាង ដើម្បីបាញ់កម្ទេចគ្រាប់មីស៊ីលមុននឹងពួកហោះមកដល់គោលដៅដែលគេបានកំណត់។ សម្រាប់ពេលបច្ចុប្បន្ននេះ អាវុធ SHiELD គឺជាអាវុធការពារខ្លួន ដែលបំពាក់នៅលើគោកប៉ុណ្ណោះ នៅថ្ងៃអនាគតអាវុធមួយនេះនឹងត្រូវគេអភិវឌ្ឍន៍ឲ្យអាចបំលាស់ទីបាន និងអាចបំពាក់នៅលើយន្តហោះចំបាំងផងដែរ។ យ៉ាងណាក្តី ប្រភពដដែលនេះបានបន្តថា

    May 7, 2019
  • អន្តរជាតិ

    ការសម្រាលកូនដោយការវះកាត់អាចជាជម្រើសមួយ នៅពេលដែលម្តាយ​​ និងកូនពុំអាចផ្តល់ភាពងាយស្រួលក្នុងការសម្រាលតាមបែបធម្មជាតិបាន។ ជាទូទៅការវះកាត់ដើម្បីសម្រាលកូនបានបន្សល់ទុកនូវស្នាមរបួសបន្តិចនៅលើរាងកាយរបស់ស្ត្រីជាម្តាយ ដែលត្រូវការពេលមួយរយៈទើបវាអាចជាសះស្បើយដូចធម្មតាវិញបាន។ ដោយឡែកមានករណីស្រ្តីដែលសម្រាកកូនដោយវះកាត់ម្នាក់ និងបានប្រើឱសថធម្មជាតិជួយឲ្យសះស្បើយមុខរបួសនោះ ស្រាប់តែវាបានធ្វើឲ្យរបួសនោះក្លាយ និងប្រែទៅជាដំបៅធ្ងន់ធ្ងរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានរៀបរាប់ថា ស្ត្រីរងគ្រោះបានយកម្សៅរមៀតមករោយនៅលើមុខរបួសដែលបន្សល់ទុកពីការវះកាត់សម្រាលកូន ហើយប៉ុន្មានថ្ងៃក្រោយមកស្រាប់តែរបួសនោះប្រែទៅជាពណ៌លឿនចាស់ និងក្លាយទៅជាដំបៅតែម្តង។ ឆ្លើយតបទៅនឹងបញ្ហានេះលោកវេជ្ជបណ្ឌិត Izzat អ្នកឯកផ្នែកសម្ភពនៅក្នុងប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ក្រោយវះកាត់សម្រាលកូនស្រ្តីមួយចំនួនតូចបានប្រឈមនឹងការឆ្លងមេរោគ ដូចនេះហើយស្រ្តីគ្រប់រូបត្រូវសំអាត និងរក្សាមុខរបួសឲ្យបានល្អបំផុត។ ហើយចំពោះករណីខាងលើនេះ ទំនងជាម្សៅរមៀតដែលស្ត្រីរងគ្រោះបានប្រើនោះ មានផ្ទុកនូវមេរោគ ទើបធ្វើឲ្យរបួសនាងក្លាយទៅជាដំបៅដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    May 7, 2019
  • PR

    ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន 8 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀរ លីអូ នៅក្នុងការប្រគំតន្រ្តី “A1 Concert” របស់ស្ថានីយទូរទស្សន៍ MYTV កាលពី ថ្ងៃទី 05 ខែឧសភា ឆ្នាំ 2019 ។ គូស្វាមីភរិយាថ្មី 1 គូ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ និង 7 គូផ្សេង ទៀតបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 1,000 ដុល្លារ ដែលពួកគាត់បានមកពីទូទាំង ប្រទេសមានរាជធានីភ្នំពេញ

    May 6, 2019
  • PR

    ភ្នំពេញថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩៖ វាគឺជាការពិត និងអស្ចារ្យបំផុតដែលមិនអាចប្រកែកបានពីសំណាក់អ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់របស់ សាមសុង។ មួយប្រាវចុងក្រោយថ្មីៗនេះមិនថា Samsung Galaxy ត្រកូល A ស៊េរីណានោះទេគឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើនបំផុតរហូតដល់ផ្គត់ផ្គង់ជូនអតិថិជននិងអ្នកចែកចាយលក់បន្តសឹងតែមិនគ្រាន់ហើយពេលខ្លះក៏មានការដាច់ស្តុកផងក៏មាន! គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ពិតជាបានធ្វើការផ្តល់ជូននូវជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួនទាំងអស់ជាមួយនឹងរូបរាង ភាពលេចធ្លោដ៏ទំនើបទាន់សម័យ ជាពិសេសគឺតម្លៃតែម្តង។ ត្រង់ចំណុចនេះដែរយើងអាចនិយាយបានយ៉ាងច្បាស់ថា សាមសុង តម្រូវចិត្តអតិថិជនរបស់ខ្លួនបានល្អណាស់បើធៀបទៅនឹងដៃគូប្រកួតប្រជែងផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ដូច្នេះសម្រាប់អតិថិជនទាំងអស់ដែលមានបំណងចង់បានស្មាតហ្វូនដែលមានតម្លៃលំដាប់មធ្យមតែមានគុណភាព ក៏ដូចជារូបរាងទំនើបទាន់សម័យ កម្លាំងម៉ាស៊ីន គុណភាពកាមេរ៉ា និងអេក្រង់ដែលភ្លឺច្បាស់បំផុតនោះ ខ្ញុំសូមណែនាំឱ្យអ្នកទាំងអស់គ្នាជ្រើសរើសយកស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ទៅពិតជាមិនខកបំណងឡើយ! លោកអ្នកក៏អាចរកជាវស្មាតហ្វូន Samsung Galaxy ស៊េរី A

    May 6, 2019
  • កីឡា

    ក្រុមបិសាចក្រហម Manchester United ដែលទើបនឹងទទួលបានគ្រូបង្វឹកពេញម៉ោងលោក Ole Gunnar Solskjear បន្ទាប់ពីដឹកនាំក្រុមអោយឈ្នះជាច្រើនប្រកួត ពេលនេះលែងមានឱកាសក្នុងការលេងនៅក្នុងពានលំដាប់កំពូលទីមួយប្រចាំទ្វីបអឺរ៉ុប Uefa Champions League បន្ទាប់ពីបានត្រឹមស្មើជាមួយក្រុមបាតតារាង Huddersfield ១ស្មើ។ គួរបញ្ជាក់ផងដែរថា មានក្រុមចំនួន៤ដែលកំពុងតែប្រទាញប្រទុងគ្នាដើម្បីឈរនៅក្នុង៤ក្រុមនៃកំពូលតារាងរបស់ English Premier League ពោលគឺ ក្រុម Tottenham Hotspurs ក្រុមតោខៀវ Chelsea ក្រុមកាំភ្លើងធំ Arsenal និងក្រុមបិសាចក្រហម Manchester United។ ប៉ុន្តែកាលពីយប់មិញនេះក្រុមបិសាចក្រហមបានភ្លាត់ដោយស្មើជាមួយក្រុមបាតតារាង ហើយបើគិតត្រឹមប្រកួតទី ៣៧

    May 6, 2019