Khmernote Media
  • PR

    ភ្នំពេញថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៩៖ តើពិតទេដែលថាបញ្ហាទាំងអស់នេះគឺកំពុងក្លាយជាប្រធានបទក្តៅ និងប៉ះពាល់ដល់ការរស់នៅរបស់លោកអ្នក? អាកាសធាតុក្តៅស្អុះស្អាប់ ពិបាកគេង ពិបាកផ្តោតអារម្មណ៍នៅពេលធ្វើការ សូម្បីតែសំងំក្នុងផ្ទះក៏នៅមិនសុខស្រួល ម៉ាស៊ីនត្រជាក់ចាស់របស់អ្នកបើកមួយសន្ទុះក៏ត្រជាក់មិនទាន់ចិត្តទៀត ហើយចំនួននៃការប្រើប្រាស់ថាមពលអគ្គិសនីក៏កើនឡើងជាងរាល់ដង ការចំណាយក៏រឹតតែច្រើន! តើអ្នកទាំងអស់គ្នាកំពុងជួបបញ្ហាទាំងអស់នេះមែនអត់? សូមឈប់បារម្ភទៀតទៅ! ម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM អាចដោះស្រាយ និងជួយលោកអ្នកបាន! ម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM ត្រូវបានផលិត និងរចនាឡើងបានយ៉ាងល្អឆ្លាតវៃបំផុតក្នុងការបំពេញតាមសេចក្តីត្រូវការរបស់អតិថិជនទាំងអស់ព្រោះវាមានលក្ខណៈពិសេសលើសគេបើធៀបទៅនឹងម៉ាស៊ីនត្រជាក់ធម្មតា! Samsung Wind-FreeTM បើកភ្លាមត្រជាក់ភ្លែតរហ័សទាន់ចិត្តតែម្តងដោយបំពាក់ជាមួយនឹងបច្ចេកវិទ្យា 8 pole compressor និង Digital Inverter

    May 8, 2019
  • អន្តរជាតិ

    ចិន៖ សត្វឈ្លើងមួយក្បាលប្រវែងប្រមាណជា ១០ សង់ទីម៉ែត្រ ត្រូវបានគេយកចេញពីក្នុងបំពងកបុរសម្នាក់ បន្ទាប់ពីគាត់ចេះតែមានអាការៈរមាស់កអស់រយៈពេលជាង ២ខែ។ បុរសជាជនរងគ្រោះមានឈ្មោះថា Li អាយុ ៦០ ឆ្នាំ រស់នៅក្នុងតំបន់ Daba ដែលជាតំបន់ដាច់ស្រយាលមួយក្នុងខេត្ត Xingwen ប្រទេសចិន។ លោក Li ​និងប្រជាពលរដ្ឋនៅក្នុងតំបន់រស់នៅរបស់គាត់ផ្សេងទៀតមានទម្លាប់ញ៉ាំទឹកឆៅគ្រប់ៗគ្នា​ គ្មានអ្នកណាម្នាក់ចំអិនទឹកញ៉ាំនោះឡើយ។ មុនពេលរកឃើញដូចខាងលើ លោក Li មានអាការៈរមាស់ក និងក្អកតិចៗ ហើយបើទោះជាគាត់ព្យាយាមហូបថ្នាំបុរាណក៏នៅតែមិនធូរស្បើយ។ ក្រោយមកគាត់បានសម្រេចទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុង Yibin ទើបគេបានរកឃើញថា មានសត្វឈ្លើងមួយក្បាលនៅក្នុងបំពងករបស់គាត់ ហើយគេសន្មត់ថាបញ្ហាអាចកើតមានដោយសារតែទម្លាប់ហូបទឹកឆៅរបស់គាត់។ លោកវេជ្ជបណ្ឌិត បានធ្វើការផ្ដាំផ្ញើថា សុំឲ្យប្រជាពលក្នុងតំបន់រស់នៅលោក Li ទាំងអស់ត្រូវចម្អិនទឹកញ៉ាំជាប្រចាំ ដើម្បីរក្សាសុខភាព និងជៀសវាងកើតមានបញ្ហាដូចលោក

    May 8, 2019
  • អន្តរជាតិ

    ​ភ្នំពេញ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​នាយក​ដ្ឋា​ន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ សេង​ ហៀ​ង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនជាតិ​ចិន​ ចំនួន​២៨​នាក់​ ស្រី​០៥​នាក់​ នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​សំរោង​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​៣០​នាទី​។​ ​ដកហូត​សម្ភារ​មួយ​ចំនួន​ដូច​ជា​ ៖​ ទូរស័ព្ទ​ដៃ​៤​គ្រឿង​ ,​ ទូរស័ព្ទ​ដៃ​ណូ​គា​១១​គ្រឿង​ ,​ IPADMINI ០៥​គ្រឿង​ ,​ ម៉ាស៊ីន​បែងចែក​អ៊ី​ន​ធឺ​ណែ​ត​៦​គ្រឿង​ ,​ ដុំ​ភ្លើង​១​ដុំ​ ,​

    May 8, 2019
  • កីឡា

    គួរបញ្ជាក់ផងដែរថានៅវេលាម៉ោង២យប់នេះនឹងមានមួយគូទៀតដែលមានក្រុមមកពីអង់គ្លេស Tottenham Hotspurs ប៉ះជាមួយក្រុមមកពីប្រទេសហូឡង់ Ajax ដោយនៅក្នុងជើងទីពីរនេះក្រុម Spurs ត្រូវហោះទៅលេងផ្ទះរបស់ក្រុម Ajax។ ក្រុមទាំងពីរនេះសុទ្ធតែជាក្រុមដែលបានឡើងមកវគ្គនេះលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយសុទ្ធតែជាក្រុមដែលចង់ឈ្នះពានធំប្រចាំទ្វីអឺរ៉ុបនេះដូចគ្នា តួយ៉ាងក្រុម Ajaxមានប្រៀបជាង ដោយនៅក្នុងជើងទីមួយស៊ុតលើក្រុមម្ចាស់ផ្ទះបាន១គ្រាប់នៅក្នុងទឹកដីពហុកីឡាដ្ឋានថ្មីរបស់ Spurs។ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏មិនអាចទស្សទាយដឹងមុននោះទេ ថានឹងមានអ្វីកើតឡើងនៅក្នុងពេលខាងមុខ ជាក់ស្តែងដូចជាក្រុម Barcelona និងក្រុមហង្សក្រហម Liverpool កាលពីយប់មិញចឹង ដោយអ្នកគ្រប់គ្នាគិតថាក្រុម Barcelonaដែលមាន៣គ្រាប់នៅក្នុងដៃ នឹងក្លាយជាក្រុមដែលឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែលទ្ធផលនឹកស្មានមិនដល់បែរជាចាញ់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៤ទល់នឹង០ទៅវិញ។ ដូចនេះយើងមានតែរងចាំតាមដានទាំងអស់គ្នាថាក្រុមមួយណាជាបេក្ខភាពឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពាន UEFA Champion League នៅក្នុងទីក្រុងម៉ាដ្រីត៕ អត្ថបទ៖ សុគុណា

    May 8, 2019
  • កីឡា

    កាលពីយប់មិញនេះមានការប្រកួតជើងទីពីររវាងក្រុមនៅអង់គ្លេស Liverpool និងក្រុមយក្សនៅអេស៉្បាញ Barcelona នៅក្នុងវគ្គ៤ក្រុមចុងក្រោយជើងទីពីរ នៃពាន UEFA Champion League។ អ្វីដែលធ្វើអោយអ្នកគាំទ្របាល់ទាត់ទូទាំងសកលលោកភ្ញាក់ផ្អើលនោះគឺក្រុម Liverpool ទំលាក់ក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona នៅក្នុងលទ្ធផលសរុបទាំងពីរជើងគឹ ៤ទល់នឹង៣ ដោយជើងទីមួយលេងនៅក្នុងទឹកដី Camp Nou របស់ក្លឹប Barcelona ក្រុមភ្ញៀវ Liverpool ចាញ់ក្រុមម្ចាស់ផ្ទះ ៣ទល់នឹង០។ ប៉ុន្តែនៅជើងទីពីរវិញ ក្រុម Barcelona បានធ្វើដំណើរមកប្រទេសអង់គ្លេស ដើម្បីមកសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Liverpool នៅក្នុងទឹកដីពហុកីឡាដ្ឋាន Anfield ក្រុមម្ចាស់ផ្ទះបានស្វាគមន៍យ៉ាងចាស់ដៃដោយលុតក្រុមភ្ញៀវក្នុងលទ្ធផល ៤ទល់នឹង០វិញ។

    May 8, 2019
  • បច្ចេកវិទ្យា

    កាសអត់ខ្សែ ឬកាសដើរដោយបច្ចេកវិទ្យា Bluetooth ហាក់ទទួលបានភាពពេញនិយមយ៉ាងខ្លាំង ព្រោះតែវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងទំនើបទាន់សម័យទៀតផង។ យ៉ាងណាក្តី ទទ្ទឹមនឹងភាពពេញនិយមរបស់កាសមួយនេះមានមតិជាច្រើនបានលើកឡើងថា តើកាសអត់ខ្សែមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ដែរឬទេ? បើយោងតាមការចុះផ្សាយក្នុងរបស់សារព័ត៌មាន PHONEARENA បានឲ្យដឹងថា កាសអត់ខ្សែពុំមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់នោះទេព្រោះតែជាតិវិទ្យុសកម្មរបស់វា។ អត្ថបទសារព័ត៌មាននេះអះអាងថា រលកវិទ្យុសកម្មដែលអាចបង្កើតចេញពីកាសអត់ខ្សែមានកម្រិតខ្ពស់ ដែលអាចជះឥទ្ធិពលដល់ខួរក្បាលរបស់អ្នកប្រើប្រាស់ ក្នុងករណីដែលពួកគេប្រើកាសនេះញឹកញាប់ ឬនៅក្នុងរយៈពេលយូ។ សូមបញ្ជាក់ជូនថា ការចុះផ្សាយព័ត៌មានដូចខាងលើនេះ បានធ្វើឡើងក្រោយមានអ្នកវិទ្យាសាស្រ្តចំនួន ២៤០ នាក់មកពីបណ្ដាប្រទេសផ្សេងគ្នានៅជុំវិញពិភពលោក សុទ្ធតែបានអះអាងដូចៗគ្នាថា កាសអត់ខ្សែអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្ស និងបានស្នើឲ្យក្រុមហ៊ុនដែលផលិតកាសអត់ខ្សែត្រូវតែពិនិត្យពីសុវត្ថិភាពរបស់កាសប្រភេទនេះឡើយវិញផងដែរ៕ អត្ថបទ៖ភក្តី ប្រភព៖phonearena

    May 8, 2019
  • អន្តរជាតិ

    ហុងកុង៖ ឈ្មួញគ្រឿងញៀនម្នាក់បានប្រើប្រាស់វិធីថ្មីមួយក្នុងការលាក់គ្រឿងញៀនរបស់ខ្លួនគឺរូបគេបានយកគ្រឿងញៀនទៅលាក់ទុកនៅក្នុងរូបសំណាក់របស់លោក ​ម៉ៅ សេទុង អតីតមេដឹងនាំចិន ព្រោះតែគេគិតថា រូបសំណាក់របស់អតីតមេដឹកនាំរូបនេះមានការគោរពយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន ហើយគេអាចនឹងមិនហ៊ានឆែកឆេរ រូបដំណាក់នេះផ្តេសផ្តាសនោះទេ។ យ៉ាងណាក្តី ក្រោយការស៊ើបអង្កេតរបស់ក្រុមប៉ូលិសសំងាត់ គេនៅអាចបំបែកក្តីនេះបានដដែល។ ករណីបង្រ្កាបគ្រឿងញៀននេះត្រូវបានធ្វើឡើងនៅក្នុងអគារអាផាតមិនមួយកន្លែងនៅក្នុងទីក្រុងហុងកុង ខណៈដែលឈ្មួញគ្រឿងញៀនមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ។ ក្នុងការបង្រ្កាបនេះប៉ូលិសហុងកុងអាចប្រមូលបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន  ១២ គីឡូក្រាម និងបើគិតជាទឹកប្រាក់អាចមានតម្លៃរហូតដល់ ១២៧,០០០ ដុល្លារអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai

    May 8, 2019
  • ព័ត៌មានជាតិ

    ព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នេះជាទិវាអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយពិធីកំពុងធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ ក្នុងនោះផងដែលថាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យផ្ទាល់ចំនួន ២០,០០០ ដុល្លារអាមេរិក ជូនដល់ កាកបាទក្រហមកម្ពុជា

    May 8, 2019
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ធ្វើការរៀបចំរុះរើចេញនូវបណ្តាញខ្សែកាប្លិ៍អាកាសនៅតាមផ្លូវទាំង១៧ខ្សែ ដែលអាជ្ញាធរបានប្រាប់ ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អស្រស់បំព្រងសក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញទុកពេលឲ្យបណ្តាអាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជនទាំងអស់ចំនួន១៥ថ្ងៃ ដើម្បីធ្វើការរុះរើចេញ។ ផ្លូវទាំង១៧ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញតម្រូវឲ្យរុះរើខ្សែកាប្លិ៍អាកាសនោះមានដូចខាងក្រោមនេះ៖ អត្ថបទ៖ សេម

    May 8, 2019
  • អន្តរជាតិ

    អ៉ីតាលី៖ អ្នកទេសចរដែលមកទស្សនានៅលើកោះ Capri នឹងត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ៥០០ផោន (៦៥៤ដុល្លារអាមេរិក) ប្រសិនបើពួកគេនាំយកនូវថង់ប្លាស្ទិច ចានជ័រ ឬកាំបិតជ័រ… តាមរយៈច្បាប់ថ្មីរបស់ប្រទេស។ ការហាមប្រាមដែលបានចាប់ផ្តើមកាលពីដើមខែនេះ គឺក្នុងគោលបំណងដើម្បីការពារបរិស្ថានឆ្នេរសមុទ្រ ដែលនៅជុំវិញទីក្រុង Naples របស់អ៊ីតាលី ខណៈដែលភ្ញៀវទេសចរមានការកើនឡើងហួសហេតុ។ អភិបាលក្រុងលោក Giovanni De Martino និងប្រធានសមាគមបរិស្ថានវិទ្យា Legambiente របស់អ៊ីតាលីក៏បានឯកភាពគ្នានឹងការសម្រេចចិត្តមួយនេះផងដែរ។ លោក De Martino បានប្រាប់កាសែត The Times ថា៖ «វាជាការផ្លាស់ប្តូរដ៏ធំមួយ ប៉ុន្តែប្រសិនបើយើងជួយការពារបរិស្ថានខ្ញុំគិតថា នឹងគ្មាននរណាម្នាក់ជំទាស់នោះទេ»។ ហើយសកម្មជនបរិស្ថានលោក

    May 8, 2019