- Khmernote Media
- សង្គម
សម្រាប់ឆ្នាំសិក្សា ២០១៩ – ២០២០ នេះ ក្រសួងបាននលើកទឹកចិត្តដល់សិស្សមានពិការភាព (ពិការអវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក…) ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា ១០០% មួយកន្លែងដោយស្វ័យប្រវត្តិ លើមុខជំនាញណាដែលមិនទាមទារការប្រឡង នៅតាមគ្រឹះស្ថានឧត្ដមសិក្សា ដែលបានផ្ដល់អាហារូបករណ៍ ដូចមានក្នុងសៀវភៅកម្រងព័ត៌មានអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ។ ដើម្បីទទួលបានអាហារូបករណ៍ បេក្ខជនន ត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩។ បេក្ខជនមានពិការភាព (ពិការអវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក…) អាចទៅទទួលសំណុំពាក្យសុំពីវិទ្យាល័យ ដែលកំពុងសិក្សា និងត្រូវដាក់ពាក្យនៅតាមវិទ្យាល័យរបស់ខ្លួន យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩៕ អត្ថបទ៖ សេម
May 8, 2019 - PR
កាលពីថ្ងៃទី០៦ ខែឧសភា កន្លងទៅនេះ ផ្សារសួនធម្មជាតិ (Natural Garden) បានពង្រីកសាខារបស់ខ្លួនមួយបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលគាំទ្របន្លែ ផ្លែឈើ ដែលដាំដុះដោយប្រជាកសិករក្នុងស្រុកដែលមិនប្រើប្រាស់សារធាតុគីមី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ១៥៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។ តាមប្រសាសន៍ប្រធានគ្រប់គ្រងសាខាផ្សារសួនធម្មជាតិសាខាផ្សារដើមថ្កូវបានមានប្រសាសន៍ថា”ផ្សារសួនធម្មជាតិបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ មកម៉្លេះដែលពេលនោះភ្ញៀវភាគច្រើនជាជនជាតិបរទេស ហើយរហូតមកដល់ពេលសព្វថ្ងៃនេះ ការយល់ដឹងពីអត្ថប្រយោជន៍នូវការប្រើប្រាស់បន្លែ ផ្លែឈើ សេរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋ យើងសង្កេតឃើញថាសន្ទុះនៃតម្រូវការ បន្លែ ផ្លែឈើ សេរីរាង្គក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃជាហេតុធ្វើអោយសព្វថ្ងៃផ្សារសួនធម្មជាតិមានសាខារហូតដល់ទៅ ៥ ទៅហើយ។” លោកបានបន្តទៀតថា” អាហារ បន្លែ សេរីរាង្គ គឺវាពិបាកក្នុងការដាំដុះខ្លាំងមែនទែនដោយសារតែ បន្លែ របស់យើងមិនបានប្រើប្រាស់ថ្នាំគីមី ដើម្បីអោយបន្លែស្រស់ និងលូតលាស់លឿននោះទេ
May 7, 2019 - PR
កញ្ញាតូចស្រឡឹង សំលេងខ្ពស់ដ៏គួរឲ្យស្រលាញ់ ឈីន រតនៈ ដែលជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក «The Voice Cambodia» រដូវកាលពី២ ហើយបច្ចុប្បន្ននេះ កញ្ញាក៏បានសាងកេរ្ដិ៍ឈ្មោះល្បីល្បាយក្នុងវិស័យសិល្បះរចម្រៀង ដែលមហាជនជាច្រើន មើលឃើញពីសម្ថភាព និងទេពកោសល្យ ដែលទទួលបានការកោតសរសើរ ពីទឹកដមសំឡេងដ៏ពីរោះរបស់កញ្ញា។ កាលពីថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ ២០១៩ កាលពីម្សិលមិញនេះ កញ្ញាបានចូលរួមលេង កម្មវិធី FRESHY WINNER ជាកម្មវិធីដែលមហាជននិយមគ្រាំទ្រជាច្រើន នៅលើកញ្ចក់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEATV) រៀងរាល់ថ្ងៃ សុក្រ
May 7, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Facebook ទើបតែបានដាក់បង្ហាញនូវមុខងារថ្មីមួយគឺមុខងារ Facebook Dating ឬ Dating Apps ដែលមុខងារនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការស្វែងរកគូស្នេហ៍។ យ៉ាងណាក្តី មុខងារថ្មីនេះអាចដំណើរការបានតែនៅក្នុងប្រទេសចំនួន ១៤ ប៉ុណ្ណោះ។ ទន្ទឹមនឹងការមកដល់នូវមុខងារថ្មីនេះ លោកស្រី Sharmila Sekaran សកម្មជនការពារសិទ្ធិកុមារប្រចាំនៅប្រទេសម៉ាឡេស៊ីបានធ្វើការព្រមានថា ការមកដល់នូវកម្មវិធីនេះនឹងអាចជំរុញឲ្យកុមារក្លាយជាគោលដៅប្រមាញ់ផ្លូវភេទពីសំណាក់ជនខិលខូចមួយចំនួនផងដែរ។ លោកស្រីបានបន្តថាបច្ចុប្បន្ននេះក្មេងៗមានអាយុត្រឹមតែ ១២ ឬ ១៣ ឆ្នាំ ឬក្មេងជាងនេះ គឺមានគណនី Facebook សម្រាប់ប្រើប្រាស់ទៅហើយ ដែលពួកគេនឹងក្លាយជាជនងាយរងគ្រោះពីការបោកប្រាស់ផ្លូវភេទពីសំណាក់ជនខិលខូច។ ដើម្បីទប់ស្កាត់និន្នាការនេះ លោកស្រីបានស្នើសុំឲ្យម្តាយឪពុកគ្រប់រូបត្រូវចេះតាមដានកូនៗ ដែលចូលចិត្តប្រើប្រាស់បណ្តាញសង្គមឲ្យបានដិតដល់ ដើម្បីដាស់តឿនពួកគេពីបញ្ហាបោកប្រាស់ផ្សេងៗដែលអាចកើតមានក្នុងបណ្តាញសង្គម ព្រោះថានៅតាមបណ្តាញអ៊ីនធឺណិតសម្បូរជនខិលខូចណាស់៕
May 7, 2019 - បច្ចេកវិទ្យា
ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការដាក់បង្ហាញ OnePlus 7 Series នឹងមកដល់ ហើយមនុស្សជាច្រើនក្របួចមាត់ជាងគេចាំមើលរូបរាងរបស់ OnePlus 7 Pro តែយើងក៏មិនអាចមើលរំលង OnePlus 7 ធម្មតាបានដែរ។ ដោយមានក្បាលឆកតំណក់ទឹក ស្កែនក្រយ៉ៅដៃលើអេក្រង់ កាមេរ៉ាក្រោយ២គ្រាប់ អេក្រង់ទំហំដដែល ធ្វើឲ្យអោយគេអាចសន្និដ្ឋានបានថា OnePlus 7 នឹងមានរូបរាងស្រដៀងទៅនឹង OnePlus 6T ដែរ និងអាចមានតម្លៃ ៥៤៩ដុល្លារ ដូចគ្នាផងដែរ ប៉ុន្តែទោះជាយ៉ាងណានេះមិនមែនជាព័ត៌មានផ្លូវការចេញពី OnePlus ឡើយ។ អ្វីដែល OnePlus 7 ខុសពី
May 7, 2019 - កីឡា
លោកគ្រូបង្វឹកថ្មីរបស់ក្លឹបបិសាចក្រហម Ole Gunnar Solskjear បានដាស់តឿនលើអត្តាចរិតរបស់កីឡាករខ្សែបំរើប្រយុទ្ធ Anthony Martial ក្នុងកំឡុងពេលហ្វឹកហាត់ ហើយនិងត្រូវបានគេរាយការណ៍ថាកីឡាកររូបនេះនឹងដាក់លក់នៅក្នុងរដូវក្តៅនេះ ដោយមិនបន្តកុងត្រាជាមួយនៅក្នុងខែមករាឆ្នាំនេះទេ។ គួរបញ្ជាក់ផងដែរថាក្នុងកំឡុងពេលកំដៅសាច់ដុំពេលប៉ះតោខៀវ Chelsea កីឡាករ Martial ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការហាត់ បន្ទាប់ពីរូបគាត់ត្រូវបានប្រាប់ថានឹងមិនជាប់ជម្រើសដំបូងនោះឡើយ។ គ្រានោះដែរ គេមើលឃើញថាកីឡាកររូបនេះបញ្ចេញអោយគេឃើញថាគាត់មិនសូវយកចិត្តទុកដាក់ក្នុការហាត់នោះឡើយ ដែលធ្វើអោយអ្នកចាត់ការទូទៅលោក Solskjear ខឺងសម្បារទៅលើខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះ ដូចនេះហើយបានជាគេមិនឃើញ Martial ចូលរួមជាមួយក្រុមក្នុងពេលប្រកួតជាមួយ Huddersfield កាលពីអាទិត្យមុននេះ។ បន្ថែមពីលើនេះទៅទៀត គ្រូបង្វឹកសញ្ជាតិណូវែររូបនេះហាក់ដូចជាបង្ហាញពីចំនួនកីឡាករទាំងអស់ដែលអាចនៅក្នុងក្លឹបបន្តទៅអោយអ្នកគាំទ្រ បន្ទាប់ពីក្លឹបបរាជ័យដើម្បីចូលរួមក្នុងពាន Uefa Champion League នៅក្នុងរដូវកាលក្រោយ។ បើយោងទៅតាមការរាយការណ៍បានអោយដឹងថា
May 7, 2019 - អន្តរជាតិ
ចិន៖ អ្នកដំណើរជនជាតិចិនម្នាក់បានចុចបើកទ្វារចេញពេលមានអាសន្នរបស់យន្តហោះ ខណៈដែលគាត់ធុញទ្រាន់ក្នុងការតម្រង់ជួរដើរចេញពីយន្តហោះខ្លាំងពេក។ អ្នកដំណើររូបនេះមានឈ្មោះថា Song អាយុ ៦៥ ឆ្នាំ បានធ្វើដំណើរជាមួយនឹងគ្រួសារចេញពីខេត្ត Shandong ឆ្ពោះទៅកាន់កោះ Putuoshan ដែលស្ថិតនៅភាគខាងត្បូងក្រុង សៀងហៃ ប្រទេសចិន។ អ្នកដំណើររូបនេះមិនធ្លាប់ជិះយន្តហោះពីមុនឡើយ ហើយក្នុងពេលធ្វើដំណើរលើកដំបូងនេះគាត់ត្រូវអង្គុយនៅកៅអី ដែលស្ថិតនៅជួរទី ១៥ នៃយន្តហោះ។ ពេលដែលយន្តហោះធ្វើការចុះចតភ្លាមដែលដំណើរគ្រប់រូបបានក្រោកឈរឡើង ដើម្បីប្រមូលឥវ៉ាន់ផ្សេងៗ និងដើរចេញបន្តបន្ទាប់គ្នាតាមលេខរៀងដូចធម្មតា។ ឥរិយាបថនេះបានធ្វើឲ្យលោក Song ធុញយ៉ាងខ្លាំង ហើយពេលនោះគាត់ក៏ចុចបើកទ្វារចេញពេលមានអាសន្នតែម្តង បើទោះជាមានសញ្ញាហាមឃាត់លើទ្វារនោះក៏ដោយ។ ក្រោយបង្កភាពភ្ញាក់ផ្អើលនេះលោក Song បានឲ្យដឹងថា គាត់មិនបានចាប់អារម្មណ៍ថា ទ្វារនោះជាទ្វារចេញពេលមានអាសន្ន និងធ្វើឲ្យមានបញ្ហាដូចនេះទេ ដោយគាត់ចេះតែចុចបើកផ្ដេសផ្តាសទៅ
May 7, 2019 - កីឡា
កីឡាករខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ Luis Suarez បានប្រាប់ Barcelona អោយមានការប្រុងប្រយ័ត្នជាមួយក្រុម Liverpool តែទោះជាយ៉ាងណាគាត់ទទួលស្គាល់ថាអវត្តមានរបស់ Salah គឺជាផលលំបាកសម្រាប់ក្រុមមកពីអង់គ្លេសមួយនេះ។ ហើយ Suarez ជឿជាក់ថា Mohamad Salah គឺជាការបាត់បង់កំលាំងមួយដ៏សំខាន់សម្រាប់ Livepool នៅក្នុងជើងទីពីរនៃពាន UEFA Champion League ក្នុងទឹកដី Anfield។ បន្ថែមពីនេះទៅទៀត កីឡាករ Salah និង Roberto Firmino ត្រូវបានដកចេញពីបញ្ជីឈ្មោះកីឡាកររបស់លោក Jurgen Klopp បន្ទាប់ពិចាញ់នៅក្នុងទឹកដី Camp
May 7, 2019 - កីឡា
កាលពីយប់មិញនេះ ក្រុម Manchester City នៅតែអាចមានឱកាសដណ្ដើមពាន English Premier League ជាមួយហង្សក្រហម Liverpool ខណៈដែរឈ្នះក្រុម Leicester City ទាំងប្រផិតប្រផើយក្នុងលទ្ធផល ១ទល់នឹង០។ គួរបញ្ជាក់ផងដែរថានៅក្នុងក្របខ័ណ្ឌ English Premier League ក្រុមនីមួយៗនៅសល់តែមួយប្រកួតតែប៉ុណ្ណោះ ហើយអ្វីដែលប្រិយមិត្តអ្នកគាំទ្របាល់ទាត់កំពុងតែរងចាំមើលថាក្រុមមួយណាជាអ្នកគ្រងពានធំប្រចាំប្រទេសអង់គ្លេសមួយនេះដោយយើងឃើញថាមានក្រុមពីរកំពុងតែប្រដេញគ្នានៅលើកំពូលតារាងរបស់ Premier Leaguគឺក្រុម Liverpool និងក្រុម Man City។ ជាមួយគ្នានេះដែរគិតត្រឹមសប្តាហ៍ទី ៣៧ក្រុម Liverpool មាន៩៤ពិន្ទុ ហើយក្រុម Man City មាន៩៥ពិន្ទុលើសក្រុមហង្សក្រហមតែ១ពិន្ទុតែប៉ុណ្ណោះ។
May 7, 2019 - PR
«អធិរាជគុនខ្មែរ ISI PALM» នាំត្រឡប់មកវិញនូវកម្រងកម្មវិធីប្រកួតប្រដាល់ អង្រួនរញ្ជួយសង្វៀនភីអិនអិន ក្រោមការឧបត្ថម្ភផ្ដាច់មុខពី ISI PALM ផលិតផលប្រកបដោយគុណភាពរបស់ក្រុមហ៊ុន ISI Steel ។ អធិរាជគុនខ្មែរ ISI PALM កម្មវិធីប្រកួតប្រដាល់ធំ ល្បី កក្រើក ជាមួយកម្រងរូបភាព សន្ធឹកវាយប្រហារ ប្លែក ពិតជាប្លែក ជក់ចិត្ត មិនធ្លាប់មាននៅកម្ពុជាដោយរៀងរាល់ការប្រកួតដណ្ដើមខ្សែក្រវាត់ប្រាក់ប្រចាំខែសម្រាប់ឈានទៅដណ្ដើមខ្សែក្រវាត់មាសក្នុងទម្ងន់៦០គីឡូក្រាម អមដោយប្រាក់រង្វាន់៤០លានរៀល (១០,០០០ដុល្លារអាមេរិក)។ រាល់ការដណ្ដើមយកខ្សែក្រវាត់ក្នុងកម្មវិធី «អធិរាជគុនខ្មែរ ISI PALM» មានរូបមន្តថ្មី! ពិសេស! អស្ចារ្យ! ដោយកំពូលកីឡាករប្រដាល់កម្ពុជា៨រូប
May 7, 2019









