- Khmernote Media
- PR
ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាន នាប្រទេសសឹង្ហបុរី បានរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យ បានប្រារព្ធឡើងជាលើកទី៤ នៅក្នុងប្រទេសកម្ពុជា ជាមួយគ្នានេះផងដែរ បុរី The FLORA បានទទួលប័ណ្ណសរសើររហូតដល់ទៅ ៤ពីកម្មវិធីនេះផងដែរ ក្នុងនោះមានដូចជា៖ ប័ណ្ណសរសើរពីការអភិវឌ្ឃន៍លំនៅដ្ឋានល្អបំផុតនៅភ្នំពេញ ប័ណ្ណសរសើរពីការរចនាស្ថាបត្យកម្មល្អបំផុត ប័ណ្ណសរសើរពីការរចនាប្លង់ខាងក្នុងល្អបំផុត និងប័ណ្ណសរសើរពីការរចនាស្ថាបត្យកម្មទេសភាពល្អបំផុត។ ការទទួលបានប័ណ្ណសរសើរទាំងនេះគឺដោយសារតែ មានការទទួលស្គាល់ និងគាំទ្រពីសំណាក់អតិថិជន ដែលជាហេតុធ្វើអោយបុរី The FLORA ខិតខំអភិវឌ្ឍន៍គេហដ្ឋានដែរល្អស្អាត បំពេញការចង់បាន និងទំនុកចិត្តរបស់អតថិជន រហូតទទួលបានប័ណ្ណសរសើរពីក្រុមហ៊ុន Property Guru ដែលជាក្រុមហ៊ុនអចលទ្រព្យអន្តរជាតិ។ លើសពីនេះបុរី The
May 6, 2019 - អន្តរជាតិ
ការស្តាប់តន្ត្រី ឬវីដេអូផ្សេងៗដោយប្រើកាសហាក់ទទួលបានភាពពេញនិយមខ្លាំង ជាពិសេសសម្រាប់ក្រុមយុវជនក្មេងៗតែម្តង។ ទន្ទឹមនឹងភាពពេញនិយមនេះក៏មានការសិក្សាមួយបានរកឃើញថា ក្មេងៗដែលមានទម្លាប់ស្ដាប់កាសដោយបើកសំឡេងខ្លាំងៗនោះ អាចប្រឈមនឹងការកើតមានបញ្ហាត្រចៀកយ៉ាងខ្លាំងនៅក្នុងពេលអនាគត។ ការសិក្សាមួយនេះបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាកលវិទ្យាល័យ Manchester University និងបានធ្វើតេស្តិ៍សាកល្បងទៅលើកាសចំនួន ៦ ប្រភេទផ្សេងគ្នាដូចជា PuroSound, LilGadgets, Snuggly Rascals, Peppa Pig, JVC Tinyphones និង Kidz Gear។ លទ្ធផលនៃការសិក្សាបានរកឃើញថា មិនថាកាសប្រភេទណានោះទេឲ្យតែក្មេងៗស្ដាប់វាដោយបើកសំឡេងខ្លាំងៗនោះ ពួកគេត្រូវប្រឈមនឹងបញ្ហាចុះខ្សោយនូវសមត្ថភាពស្ដាប់ដូចគ្នា ពោលគឺនៅពេលដែលពួកគេមានអាយុត្រឹម ៥០ ឆ្នាំ តែសមត្ថភាពនៃការស្ដាប់របស់ពួកគេអាចធ្លាក់មកស្មើនឹងមនុស្សដែលមានអាយុ ៧០ ឆ្នាំ។ ដើម្បីទប់ស្កាត់នូវបញ្ហាដូចដែលគេរកឃើញនេះ សូមលោកអ្នកជាអាណាព្យាបាលកុំអនុញ្ញាតឲ្យក្មេងតូចមានទម្លាប់ស្ដាប់កាសច្រើនពេកអីបើមិនចាំបាច់
May 6, 2019 - អន្តរជាតិ
កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចកវិទ្យា បានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ រ៉ែម គង់នៅដារ៉ា ដែលមានការពាក់ព័ន្ធនឹងករណី ឆបោក ដោយការទូរស័ព្ទ ក្លែងសំលេងជាឈ្មោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទៅប្រព្រឹត្តិអំពើឆបោកទៅលើមន្ត្រីរាជការ និងបណ្តាឧកញ្ញ៉ាមួយចំនួនដោយឱ្យចូលរួមថវិការឧបត្តម្ភដល់ការកសាងសមិទ្ធិផល ដូចជាសាលារៀន វត្តអារាម និងសន្យាធ្វើការផ្តល់ជាប័ណ្ណសសើរ មេដាយផ្សេងៗ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយចៅក្រមសើបសួរនៃសាលាដំបូងរាជធានី បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅក្រោមបទ ឆបោកមានស្ថានទម្ងន់ទោស៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
May 6, 2019 - កីឡា
ក្រុមបិសាចក្រហម Manchester United បានបាត់បង់ឱកាសដណ្តើមដំណែង Top 4 បន្ទាប់ពីភ្លាត់ស្នៀតស្មើជាមួយក្រុមបាតតារាង Huddersfield កាលពីល្ងាចម្សិលមិញនេះ។ តាមរយៈលទ្ធផលដ៏គួរអោយអាម៉ាស់ខាងលើបានធ្វើអោយកីឡាករដែលមានប្រាក់អាទិត្យច្រើនជាងគេ Sanchez និង Pogba នឹងត្រូវកាត់ប្រាក់ពលកម្មដោយយោងតាមកុងត្រារបស់ពួកគេ។ បើយោងទៅតាមការបែកធ្លាយព័ត៌មានបាល់ទាត់ Daily Mail តាមរយៈកុងត្រារបស់Pogba គឺមានប្រាក់បន្ថែមជាច្រើនជាមួយនឹងលក្ខខណ្ឌរបស់ក្លឹប Manchester United សម្រាប់ពាន UEFA Champions League ហើយ Pogba នឹងត្រូវខាត ១.៨៧៥លានផោន និងកាត់បន្ថយពី ៣.១២៣លានផោន ទៅ ២.៨៧លានផោនពីការផ្សាយពានិជ្ជកម្មរបស់គាត់ជាមួយក្លឹប។ ហើយចំនែកឯកីឡាករ
May 6, 2019 - កីឡា
អ្នកចាត់ការទូទៅរបស់ក្លឹបអធិរាជស Real Madrid ដែលទើបតែនឹងត្រឡប់មកវិញលោក Zinedine Zidane បានកត់សំគាល់កីឡាកររបស់ Chelsea មួយរូបគឺ Marcos Alonso ដើម្បីយកមកជំនួសតំណែងរបស់ខ្សែការពារស្លាប់ឆ្វេងសញ្ជាតិប្រេសុីល Marcelo បន្ទាប់ពីធ្វើមិនបានល្អសោះនៅក្នុងរដូវកាលនេះក្នុងទឹកដី Bernabeu។ ជាមួយគ្នានេះដែរ មានគេរាយការណ៍ថាគ្រូបង្វឹកចាស់លោក Solari បានទម្លាក់កៅអីរបស់ Marcelo និងជំនួសវិញដោយកីឡាករ Sergio Reguilon វិញ ក៏ដូចគ្នាទៅនឹងលោក Zidane ផងដែរ ដោយមើលទៅមិនសប្បាយចិត្តនឹងទម្រង់លេងរបស់ Marcelo មានការធ្លាក់ចុះជាខ្លាំង។ ហើយមួយវិញទៀតនោះ Marcelo ហាក់ដូចជាមានការអន់ចិត្តដែលអវត្តមានលើកការប្រកួតធំជាច្រើន ដែលជាហេតុធ្វើអោយកីឡាកររូបនេះបណ្តោយខ្លួនគាត់អោយធ្លាក់ចុះទៅតាមនឹងដែរ
May 6, 2019 - អន្តរជាតិ
នៅរសៀលថ្ងៃអាទិត្យ ២កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ លោកជំទាវ ផ្លេក ភិរុណ ដែលមានជន្មាយុ ៩៩ឆ្នាំ (អតីតប្រធានកាកបាទក្រហមកម្ពុជាពីឆ្នាំ ១៩៧៤-១៩៧៥ និងពីឆ្នាំ ១៩៧៩-១៩៩២) កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំមកជាមួយនូវព្រះរាជទានសេចក្ដីនឹករលឹក និងព្រះរាជឱង្កាផ្ញើសួរសុខទុក្ខអំពី
May 6, 2019 - អន្តរជាតិ
អាមេរិក៖ ប្រអប់ស្នោសម្រាប់វេចខ្ចប់អាហារផ្សេងៗនឹងត្រូវបានគេធ្វើការហាមឃាត់ជាផ្លូវការនៅក្នុងរដ្ឋ Maine សហរដ្ឋអាមេរិកក្នុងថ្ងៃអង្គារខាងមុខនេះហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN។ ប្រភពដដែលនេះបានបន្តថា សំណើសុំធ្វើការហាមឃាត់ការប្រើប្រាស់ប្រអប់ស្នោនេះត្រូវបានគេរៀបចំ និងបានបញ្ជូនទៅដល់ថ្នាក់លើរួចរាល់ហើយ និងបើគ្មានអ្វីជាឧបសគ្គទេនោះនៅក្នុងថ្ងៃអង្គារនេះលោក Janet Mills អភិបាលរដ្ឋ Maine នឹងធ្វើការចុះហត្ថលេខាសម្រេចលើសំណើរនេះឲ្យក្លាយទៅជាច្បាប់សម្រាប់អនុវត្តជាផ្លូវការហើយ។ ច្បាប់ស្តីពីការហាមឃាត់ការប្រើប្រាស់ប្រអប់ស្នោនេះ ត្រូវបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ផលប៉ះពាល់ផ្សេងៗ នៃប្រអប់ស្នោចំពោះបរិស្ថាន និងសណ្ដាប់ធ្នាប់សង្គម។ កន្លែងដែលត្រូវអនុវត្តច្បាប់នេះមុនគេរួមមាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់គ្រឿងទេស និងហាងលក់ទំនិញផ្សេងៗដែលធ្លាប់តែប្រើប្រាស់ប្រអប់ស្នោ។ គេសង្ឃឹមថា ក្រោយច្បាប់នេះត្រូវបានអនុវត្តពេញលេញហើយនោះ វានឹងជួយរក្សាបរិស្ថានបានមួយផ្នែកផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
May 6, 2019 - អន្តរជាតិ
ខេត្តកណ្តាល៖ បង្ក្រាបល្បែងស៊ីសងខុសច្បាប់(លេងបៀសុីគូថៃ) មិនរាងចាល កេីតហេតុនៅថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកសក័ ពស២៥៦២ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទីនៅចំណុចផ្ទះឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំនៅ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះ បង្រា្កបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀសុីគូថៃ)។ ជនសង្ស័យចំនួន៧នាក់(ឃាត់ខ្លួន) ទី១-ឈ្មោះមឿន គួន ភេទស្រីអាយុ៦៣ឆ្នាំជនជាតិខ្មែរមុខរបររើសអេតចាយ នៅភូមិចំបក់ទន្សាយ
May 6, 2019 - រថយន្ត
ការសិក្សាមួយបានរកឃើញថា អ្នកដែលអង្គុយនៅកៅអីខាងក្រោយក្នុងរថយន្តអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ជាង អ្នកដែលអង្គុយនៅកៅអីផ្នែកខាងមុខ ក្នុងករណីដែលរថយន្តមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ។ ការសិក្សានេះបានធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រង Insurance Institute for Highway Safety ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ ការសិក្សាបានពន្យល់ថា ក្នុងករណីដែលរថយន្តមានគ្រោះថ្នាក់ចរាចរណ៍អ្នកដែលអង្គុយនៅកៅអីខាងមុខហាក់មានការប៉ើងចេញពីកៅអីមិនខ្លាំងនោះទេ ព្រោះតែមានខ្សែក្រវ៉ាត់ការពាររឹងមាំ ហើយម្យ៉ាងទៀតអ្នកនៅកៅអីមុខថែមទៀតមានពោងសុវត្ថិភាពការពារក្បាលទៀតផង។ ផ្ទុយទៅវិញអ្នកអង្គុយនៅកៅអីខាងក្រោយនឹងខ្ទាតចេញពីកៅអីក្នុងកម្លាំងខ្លាំង និងអាចបោកក្បាលធ្ងន់ធ្ងរជាងអ្នកអង្គុយនៅខាងមុខ។ ការសិក្សាក៏បានទទួលស្គាល់ដែរថា ក្នុងករណីមានគ្រោះថ្នាក់ធ្ងន់ធ្ងរមួយចំនួនអ្នកអង្គុយនៅខាងមុខក៏អាចមានគ្រោះថ្នាក់ដល់ជីវិតផងដែរ តែជាទូទៅគេនៅតែរកឃើញថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គឺអ្នកអង្គុយនៅកៅអីខាងក្រោយ ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរខ្ពស់ជាងដដែល។ លោកអ្នកអាចទស្សនាវីដេអូបង្ហាញពីការប្រៀបធៀបគ្រោះថ្នាក់សម្រាប់អ្នកអង្គុយកៅអីមុខ និងក្រោយនៃរថយន្តដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
May 6, 2019 - អន្តរជាតិ
ជប៉ុន៖ អាងត្រាំទឹកធ្វើអំពីមាសសុទ្ធ ដែលត្រូវបានបង្កើតឡើងនៅភាគខាងត្បូងប្រទេសជប៉ុន ត្រូវបានជាប់កំណត់ត្រាពិភពលោក ជាអាងត្រាំទឹក ដែលមានទម្ងន់ធ្ងន់ជាងគេ។ អាងត្រាំទឹកមាសនេះ ដែលត្រូវបានគេរក្សាទុកនៅក្នុងឧទ្យាន Nagasaki មួយនេះ មានទម្ងន់រហូតដល់ ១៥៤,២ គីឡូក្រាម មានអង្កត់ផ្ចិត ១៣០ សង់ទីម៉ែត្រ និងមានជម្រៅ ៥៥ សង់ទីម៉ែត្រ។ អាងទឹកមួយនេះមិនត្រឹមតែទទួលបានការគាំទ្រនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ តែវាថែមទាំងទទួលបានការគាំទ្រនៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសចិនផងដែរ។ ព្រោះតែភាពល្បីល្បាយរបស់វត្ថុដ៏កម្រមួយនេះហើយ ទើបពេលនេះជប៉ុនបានសម្រេចអនុញ្ញាតឲ្យមានការជួលអាងទឹក ដែលមានតម្លៃ៧លានដុល្លារនេះសម្រាប់យកទៅដាក់តាំងបង្ហាញក្នុងពិធីពិសេសណាមួយ ដោយតម្លៃជួលគឺ ៤៨ ដុល្លារ ក្នុងរយៈពេល១ម៉ោង និងសម្រាប់តែទីតាំងនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
May 6, 2019









