ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋ Maine របស់អាមេរិកនឹងចេញច្បាប់ហាមលែងឲ្យមានការប្រើប្រាស់ប្រអប់ស្នោទៀតហើយ

    BY Khmernote Media May 6, 2019
    រដ្ឋ Maine របស់អាមេរិកនឹងចេញច្បាប់ហាមលែងឲ្យមានការប្រើប្រាស់ប្រអប់ស្នោទៀតហើយ

    អាមេរិក៖ ប្រអប់ស្នោសម្រាប់វេចខ្ចប់អាហារផ្សេងៗនឹងត្រូវបានគេធ្វើការហាមឃាត់ជាផ្លូវការនៅក្នុងរដ្ឋ Maine សហរដ្ឋអាមេរិកក្នុងថ្ងៃអង្គារខាងមុខនេះហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN។ ប្រភពដដែលនេះបានបន្តថា សំណើសុំធ្វើការហាមឃាត់ការប្រើប្រាស់ប្រអប់ស្នោនេះត្រូវបានគេរៀបចំ និងបានបញ្ជូនទៅដល់ថ្នាក់លើរួចរាល់ហើយ និងបើគ្មានអ្វីជាឧបសគ្គទេនោះនៅក្នុងថ្ងៃអង្គារនេះលោក Janet Mills អភិបាលរដ្ឋ Maine  នឹងធ្វើការចុះហត្ថលេខាសម្រេចលើសំណើរនេះឲ្យក្លាយទៅជាច្បាប់សម្រាប់អនុវត្តជាផ្លូវការហើយ។

    ច្បាប់ស្តីពីការហាមឃាត់ការប្រើប្រាស់ប្រអប់ស្នោនេះ ត្រូវបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ផលប៉ះពាល់ផ្សេងៗ នៃប្រអប់ស្នោចំពោះបរិស្ថាន និងសណ្ដាប់ធ្នាប់សង្គម។ កន្លែងដែលត្រូវអនុវត្តច្បាប់នេះមុនគេរួមមាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់គ្រឿងទេស និងហាងលក់ទំនិញផ្សេងៗដែលធ្លាប់តែប្រើប្រាស់ប្រអប់ស្នោ។ គេសង្ឃឹមថា​ ក្រោយច្បាប់នេះត្រូវបានអនុវត្តពេញលេញហើយនោះ វានឹងជួយរក្សាបរិស្ថានបានមួយផ្នែកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay