ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជុំជើងគ្នានាំគ្នាលេងល្បែង ប៉ូលិសក្របួចបានទាំងអស់ ទាំងអ្នកលេង ទាំងអ្នកឈរមើល

    BY Khmernote Media May 6, 2019
    ជុំជើងគ្នានាំគ្នាលេងល្បែង ប៉ូលិសក្របួចបានទាំងអស់ ទាំងអ្នកលេង ទាំងអ្នកឈរមើល

    ខេត្តកណ្តាល៖  បង្ក្រាបល្បែងស៊ីសងខុសច្បាប់(លេងបៀសុីគូថៃ) មិនរាងចាល កេីតហេតុនៅថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកសក័ ពស២៥៦២ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទីនៅចំណុចផ្ទះឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំនៅ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះ បង្រា្កបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀសុីគូថៃ)។

    ជនសង្ស័យចំនួន៧នាក់(ឃាត់ខ្លួន) ទី១-ឈ្មោះមឿន គួន ភេទស្រីអាយុ៦៣ឆ្នាំជនជាតិខ្មែរមុខរបររើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល
    (ជាម្ចាស់ផ្ទះ) ទី២-ឈ្មោះស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូ នៅភូមិចំការថ្លែងឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល (អ្នកលេង) ទី៣-ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (អ្នកឈរមើលផងលេងផង) ទី៤-ឈ្មោះទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ (អ្នកលេង) ទី៥-ឈ្មោះឌឹម ខេមម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតខ្មែរ មុខរបរកម្មការីនីរោងចក្រ (អ្នកលេង) ទី៦-ឈ្មោះមឿង ធីតា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ (អ្នកលេង) និងទី៧-ឈ្មោះភុន ថាវី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ហើយអ្នកទាំងអស់មានទីលំនៅភូមិចំបក់ទន្សាយ ឃុំព្រៃពូច ស្រុកអង្គស្នួល ខេត្តកណ្តាល។

    នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលព័ត៌មាននថា នៅទីតាំងខាងលើមានលេងល្បែងសុីសងខុសច្បាប់ហើយបានចុះទៅដល់ជនសង្ស័យកំពុងតែលេងបៀសុីគូរថៃហើយកាន់បៀគ្រវាត់ចោលនៅសល់តែចំនួន១០សន្លឹក។ តាមចម្លើយសារភាពរបស់ឈ្មោះមឿន គួនជាបានសារភាពថាខ្លួនពិតជាអោយគេលេងបៀសុីគូថៃនៅក្នុងផ្ទះរបស់ខ្លួន។ ចំពោះករណីកម្លាំងជំនាញសុំអប់រំ២៤ម៉ោងនៅត្រឹមអធិការដ្ឋាន៕

    ប្រភព៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay