ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតរកឃើញសត្វឈ្លើងនៅក្នុងបំពងកបុរសម្នាក់ ដែលមានទម្លាប់ញ៉ាំទឹកឆៅជាប្រចាំ

    BY Khmernote Media May 8, 2019
    វេជ្ជបណ្ឌិតរកឃើញសត្វឈ្លើងនៅក្នុងបំពងកបុរសម្នាក់ ដែលមានទម្លាប់ញ៉ាំទឹកឆៅជាប្រចាំ

    ចិន៖ សត្វឈ្លើងមួយក្បាលប្រវែងប្រមាណជា ១០ សង់ទីម៉ែត្រ ត្រូវបានគេយកចេញពីក្នុងបំពងកបុរសម្នាក់ បន្ទាប់ពីគាត់ចេះតែមានអាការៈរមាស់កអស់រយៈពេលជាង ២ខែ។ បុរសជាជនរងគ្រោះមានឈ្មោះថា Li អាយុ ៦០ ឆ្នាំ រស់នៅក្នុងតំបន់ Daba ដែលជាតំបន់ដាច់ស្រយាលមួយក្នុងខេត្ត Xingwen ប្រទេសចិន។ លោក Li ​និងប្រជាពលរដ្ឋនៅក្នុងតំបន់រស់នៅរបស់គាត់ផ្សេងទៀតមានទម្លាប់ញ៉ាំទឹកឆៅគ្រប់ៗគ្នា​ គ្មានអ្នកណាម្នាក់ចំអិនទឹកញ៉ាំនោះឡើយ។

    មុនពេលរកឃើញដូចខាងលើ លោក Li មានអាការៈរមាស់ក និងក្អកតិចៗ ហើយបើទោះជាគាត់ព្យាយាមហូបថ្នាំបុរាណក៏នៅតែមិនធូរស្បើយ។ ក្រោយមកគាត់បានសម្រេចទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុង Yibin ទើបគេបានរកឃើញថា មានសត្វឈ្លើងមួយក្បាលនៅក្នុងបំពងករបស់គាត់ ហើយគេសន្មត់ថាបញ្ហាអាចកើតមានដោយសារតែទម្លាប់ហូបទឹកឆៅរបស់គាត់។ លោកវេជ្ជបណ្ឌិត បានធ្វើការផ្ដាំផ្ញើថា សុំឲ្យប្រជាពលក្នុងតំបន់រស់នៅលោក Li ទាំងអស់ត្រូវចម្អិនទឹកញ៉ាំជាប្រចាំ ដើម្បីរក្សាសុខភាព និងជៀសវាងកើតមានបញ្ហាដូចលោក Li  ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay