ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លាក់គ្រឿងញៀនក្នុងរូបសំណាក់លោក ម៉ៅ សេទុង ព្រោះគិតថា គេមិនហ៊ានឆែកឆេររូបសំណាក់នេះ ចុងក្រោយជាប់ខ្នោះដដែល

    BY Khmernote Media May 8, 2019
    លាក់គ្រឿងញៀនក្នុងរូបសំណាក់លោក ម៉ៅ សេទុង ព្រោះគិតថា គេមិនហ៊ានឆែកឆេររូបសំណាក់នេះ ចុងក្រោយជាប់ខ្នោះដដែល

    ហុងកុង៖ ឈ្មួញគ្រឿងញៀនម្នាក់បានប្រើប្រាស់វិធីថ្មីមួយក្នុងការលាក់គ្រឿងញៀនរបស់ខ្លួនគឺរូបគេបានយកគ្រឿងញៀនទៅលាក់ទុកនៅក្នុងរូបសំណាក់របស់លោក ​ម៉ៅ សេទុង អតីតមេដឹងនាំចិន ព្រោះតែគេគិតថា រូបសំណាក់របស់អតីតមេដឹកនាំរូបនេះមានការគោរពយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន ហើយគេអាចនឹងមិនហ៊ានឆែកឆេរ រូបដំណាក់នេះផ្តេសផ្តាសនោះទេ។ យ៉ាងណាក្តី ក្រោយការស៊ើបអង្កេតរបស់ក្រុមប៉ូលិសសំងាត់ គេនៅអាចបំបែកក្តីនេះបានដដែល។

    ករណីបង្រ្កាបគ្រឿងញៀននេះត្រូវបានធ្វើឡើងនៅក្នុងអគារអាផាតមិនមួយកន្លែងនៅក្នុងទីក្រុងហុងកុង ខណៈដែលឈ្មួញគ្រឿងញៀនមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ។ ក្នុងការបង្រ្កាបនេះប៉ូលិសហុងកុងអាចប្រមូលបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន  ១២ គីឡូក្រាម និងបើគិតជាទឹកប្រាក់អាចមានតម្លៃរហូតដល់ ១២៧,០០០ ដុល្លារអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay