- Khmernote Media
- កីឡា
ក្រុម Barcelona ប្រហែលជាក្រុមដែលទទួលការឈឺចាប់ជាងគេនៅក្នុងពាន UEFA Champion League បន្ទាប់ពីពួកគេចាញ់៤ទល់នឹង០ ជាមួយ Liverpool នៅក្នុងទឹកដីពហុកីឡាដ្ឋាន Anfield។ បន្ទាប់ពីបរាជ័យរបស់ក្រុម រូបភាពរបស់ខ្សែបម្រើ Ivan Rakitic នៅក្នុងពិធីជប់លៀងនៅក្នុងទីក្រុង Seville បានធ្វើអោយក្រុមព្រឹក្សាក្លឹប Barcelona ខឹងសម្បារ។ កីឡាកររបស់ក្លឹប Barcelona បានអោយឈប់សម្រាកចំនួន២ ថ្ងៃដើម្បីលំហែកាយបន្ទាប់ពីបរាជ័យនៅក្នុងប្រទេសអង់គ្លេស ហើយកីឡាករ Rakitic បានជ្រើសរើសនៅអោយឆ្ងាយពីបាល់ទាត់មួយរយៈពេលខ្លី និងបានធ្វើដំណើរទៅទីក្រុង Sevilla ដើម្បីចំនាយពេលខ្លះជាមួយគ្រួសាររបស់គាត់។ បើយើងទៅតាមការរាយការណ៍ព័ត៌មានប្រទេសអេស៉្បាញបានអោយដឹងថា Rakitic បានកំពុងជប់លៀងនៅឯ Sevilla
May 10, 2019 - PR
ក្រុមហ៊ុន DKSH ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែម ដោយបើកមជ្ឈមណ្ឌលចែកចាយថ្មីមួយទៀតនៅក្នុងខេត្តបាត់ដំបងដែលជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ មជ្ឈមណ្ឌលចែកចាយទំនិញនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជូនសេវាកម្ម ចែកចាយ និង ដឹកជញ្ជូនទំនិញ ដែលមានគុណភាពខ្ពស់ដល់អតិថិជន ដែលរស់នៅភូមិភាគពាយ័ព្យនៃប្រទេស។ រាជធានីភ្នំពេញ៖ ក្រុមហ៊ុន DKSH អាជីវកម្មផ្នែកគ្រឿងឧបភោគបរិភោគ គឺជាដៃគូអាជីវកម្មដែលឈានមុខគេ សម្រាប់ក្រុមហ៊ុនដែលផ្តោតលើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃផលិតផលបរិភោគ ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅតំបន់អាស៊ី បានបើកមជ្ឈមណ្ឌលចែកចាយទំនិញថ្មីមួយនៅលើផ្ទៃដី 1.600 ម៉ែត្រការ៉េនៅក្នុងខេត្តបាត់ដំបងដែលជាខេត្តមួយស្ថិតនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ទីកន្លែងថ្មីនេះនឹងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលចែកចាយសម្រាប់អតិថិជនតំបន់ភាគពាយ័ព្យ និងដើម្បីពង្រឹងបណ្តាញចែកចាយរបស់ក្រុមហ៊ុន DKSH នៅទូទាំងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលចែកចាយដែលធំជាងមុន និងមានលក្ខណៈទំនើបជាងមុននេះ មានសមត្ថភាពយ៉ាងពេញលេញក្នុងការធ្វើប្រតិបត្តិការចែកចាយ ហើយក៏តំណាងឱ្យការបង្កើនសមត្ថភាពដ៏សំខាន់ក្នុងការចែកចាយទំនិញប្រើប្រាស់របស់ក្រុមហ៊ុន DKSH នៅកម្ពុជាផងដែរ។ មជ្ឈមណ្ឌលចែកចាយនេះ ត្រូវបានគ្រប់គ្រងដោយប្រព័ន្ធគ្រប់គ្រងឃ្លាំងដ៏ទំនើបមួយ និងត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងជាសកល
May 9, 2019 - សង្គម
នាវេលាព្រឹកថ្ងៃទី៩ ខែឧសភា ២០១៩ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហរទ័យស្តេចយាងចុះសួរសុខទុក្ខ លោកជំទាវ ផ្លេក ភិរុណ ជាអតីតថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា ដែលបានលះបង់ទាំងកម្លាំងកាយ-ចិត្ត បម្រើការងារមនុស្សធម៌ជូនសមាគមជាតិរហូតដល់ចូលនិវត្តរ៍ ដោយសព្វថ្ងៃកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ គួរបញ្ចាក់ថា លោកជំទាវ ផ្លេក ភិរុណ មានជន្មាយុ៩៩ឆ្នាំ ជាអតីតអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម ចាប់ពីទសវត្សទី៦០-៧០ និងជាប្រធានកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ១៩៧៩៕ ប្រភព៖ Royal du Cambodge ដោយ៖ ណារ៉ែន
May 9, 2019 - PR
ជារៀងរាល់ឆ្នាំ ក្នុងកំឡុងខែឱសភា ម៉ាកនាឡិការដៃ Ice-Watch ដែលកំពុងទទួលបានប្រជាប្រិយភាពពីជាងមួយរយប្រទេសតែងធ្វើកម្មវិធី Mega Clearances ដោយបញ្ចុះតម្លៃគ្រប់មុខទំនិញក្នុងហាងទាំងអស់ចាប់ពីរ 40% រហូតដល់ 60% ។ កម្មវិធី Mega Clearances របស់ Ice-Watch នឹងចាប់ផ្ដើមនៅថ្ងៃទី 10 ឱសភា រហូតដល់ ថ្ងៃទី 9 មិថុនា 2019 នៅគ្រប់សាខារបស់ក្រុមហ៊ុនទាំងភ្នំពេញ បាត់ដំបង និង សៀមរាប ។ សូមបញ្ជាក់ថា កម្មវិធី Ice-Watch Mega
May 9, 2019 - អន្តរជាតិស្រីស្អាតចង់ញ៉ាំមឹកទាំងនៅរស់ ចុងក្រោយត្រូវមឹកតោងមុខស្អិតជាប់បេះមិនចង់ចេញ ស្រែកយំឲ្យគេជួយ (មានវីដេអូ)
ស្រីស្អាតម្នាក់បាន Live វីដេអូតាមបណ្តាញសង្គមដោយយកមឹកស្រស់ៗជាច្រើនមកញ៉ាំបង្អួតគេ ក្នុងគោលបំណងចង់ឲ្យគេសរសើរថា នាងមានរបស់ពិសេសសម្រាប់ញ៉ាំ។ តែយ៉ាងណាក្តី លទ្ធផលចុងក្រោយមិនបានកើតឡើងតាមការគ្រោងទុករបស់នាងឡើយ ហើយផ្ទុយទៅវិញនាងថែមទាំងត្រូវខ្មាសគេពេញបណ្តាញសង្គមទៀតផង ព្រោះតែមឹកនោះបានតោងមុខរបស់នាងជាប់បេះមិនចេញ ធ្វើឲ្យនាងឈឺចាប់រហូតដល់ស្រែកយំយ៉ាងខ្លាំងទៀតផង។ ស្រីស្អាតរូបនេះត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមដាក់ឈ្មោះឲ្យថា Seaside Girl Little Seven ហើយនាងបានធ្វើការ live វីដេអូចេញពីទីក្រុង Lianyungang ខេត្ត Jiangsu ប្រទេសចិន។ តាមរយៈវីដេអូដែលមានរយៈពេលប្រមាណជា ៥០ វិនាទីបានបង្ហាញថា មឹកដ៏ធំមួយបានតោងផ្ទៃមុខរបស់ស្ត្រីរូបនេះជាប់យ៉ាងខ្លាំង ហើយពេលដែលនាងព្យាយាមចាប់ទាញសត្វមឹងនោះចេញវិញ នាងបានស្រែកយំយ៉ាងខ្លាំង និងធ្វើឲ្យផ្ទៃមុខរបស់នាងត្រូវហូរឈាមបន្តិចផង។ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបានបញ្ចេញមតិថា នាងពិតជាល្ងង់ណាស់ដែលបណ្តោយឲ្យរឿងនេះកើតឡើងបាន ហើយអ្នកខ្លះវិញបាននិយាយថា នេះជាបាបកម្មរបស់នាងដែលញ៉ាំមឹកទាំងរស់ដូចនេះ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖
May 9, 2019 - សង្គម
បច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល និងមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ រុក្ខជាតិជាដើម។ ដើម្បីបង្ការគ្រោះថ្នាក់ ដែលអាចកើតមានក្នុងរដូវភ្លៀង ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សនិស្សិតទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការដូចខាងក្រោម៖ អត្ថបទ៖ សេម
May 9, 2019 - សង្គម
យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថាមានគ្រោះថ្នាក់ចរាចរណ៏រថយន្តយ៉ាងតិច៣គ្រឿង បុកប៉ះគ្នានៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៨.១១៩ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គ្រោះថ្នាក់នេះបានកើតឡើងនៅ វេលាម៉ោងជិត១រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ ចំពេលមេឃមានភ្លៀង។ ភ្លាមៗគេនៅមិនទាន់ដឹងពីការខូចខាតនិងចំនួនជនរងគ្រោះនៅឡើយ ស្របពេលដែលសមត្ថកិច្ចមូលដ្ឋានកំពុងអន្តរាគមន៌និងដោះស្រាយ៕ ប្រភព៖ huy bunleng ដោយ៖ ណារ៉ែន
May 9, 2019 - កីឡា
នាយកប្រតិបត្តិរបស់ Ajax លោក Edwin Van Der Sar បានពិភាក្សារពីអនាគតរបស់ខ្សែការពារវ័យ១៩ឆ្នាំ Matthijs de Ligt ហើយគាត់បាននិយាយថា ប្រធានក្រុមរបស់ក្រុម Ajax កីឡាករ De Ligt និងផ្លាស់ប្តូរទៅលេងនៅក្របខ័ណ្ឌ English Premier League ឬក៏ក្របខ័ណ្ឌ La Liga។ គួរបញ្ជាក់ផងដែរថា De Ligt បានក្លាយជាកីឡាករខ្សែការពារដែលមានការចាប់អារម្មណ៍ជាងគេនៅក្នុងទ្វីបអឺរ៉ុបបន្ទាប់ពីជួយក្រុម Ajaxអោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងពាន UEFA Champion League។ ជាមួយគ្នានេះដែរ មានគេរាយការណ៍ថាកីឡាកររូបនេះមានទំនាក់ទំនងជាមួយក្លឹប
May 9, 2019 - កីឡា
ក្លឹបបិសាចក្រហម Manchester United បានទទួលការឈឺចាប់នៅក្នុងរដូវកាលមួយដ៏សែនក្តៅ និងស្ងួតមួយនេះជាមួយនឹងការធ្លាក់ចុះនៃទម្រង់លេង និងខ្វះការជឿជាក់នៅក្នុងក្រុម និងកីឡាករទាំងអស់។ ជាលទ្ធផល មានកីឡាករជាច្រើនត្រូវបានរំពឹងទុកថានិងអាចលេងនៅក្នុងរដូវកាលក្រោយនេះ ហើយរដូវកាលទិញលក់កីឡាករនៅខាងមុខនេះនឹងបង្ហាញថាកីឡាកររូបណានៅបន្ត និងកីឡាកររូបណាខ្លះត្រូវចាកចេញ។ នៅក្នុងនោះដែរ កីឡាករសញ្ជាតិឈីលី Alexis Sanchez គឺជាកីឡាករមួយរូបដែលមានឧបសគ្គច្រើននៅក្នុងគ្រប់រដូវកាលទាំងអស់ ហើយកីឡាររូបនេះត្រូវបានចូលលេងជាមួយក្លឹបបិសាចក្រហមនៅក្នុងខែមករារដូវកាលមុន ប៉ុន្តែរូបគាត់ហាក់ដូចជាធ្វើមិនបានល្អ និងជោគជ័យនៅក្នុងអាជីពបាល់ទាត់ជាមួយបិសាចក្រហមនោះទេ ខណៈដែលគាត់ជាកីឡាករដែលទទួលបានប្រាក់អាទិត្យច្រើនជាងគេនៅក្នុងក្លឹប។ បន្ថែមពីនេះទៅទៀត Sanchez កំពុងតែរកទ្រនំថ្មី ហើយបើតាមការរាយការណ៍បានអោយដឹងថាគាត់អាចនឹងផ្លាស់ប្តូរទៅលេងនៅក្នុងប្រទេសអុីតាលីជាមួយក្លឹបយក្ស Inter Milan។ តាមរយៈការរាយកាណ៍ដដែលបានបន្ថែមទៀតថា ភ្ងាក់ងាររបស់ Sanchez បានហោះទៅទីក្រុង Milan របស់ប្រទេសអុីតាលីដើម្បីពិភាក្សារពីការផ្លាស់ប្តូររបស់ Sanchez នៅក្នុងរដូវកាលក្រោយ
May 9, 2019 - កីឡា
កាលពីយប់មិញនេះមានការប្រកួតមួយគូទៀតរវាងក្រុមមាន់ខ្នាយមាស Tottenham Hotspurs ជួបជាមួយក្រុមមកពីប្រទេសហូឡង់ Ajax ដែលជាជំនួបជើងទីពីរនៅក្នុងទឹកដី Amsterdam របស់ Ajax។ ជាលទ្ធផល កាលពីយប់មិញនេះក្រុមភ្ញៀវ Spurs បានឈ្នះទៅលើក្រុមម្ចាស់ផ្ទះនៅចុងតង់ទី២នៅក្នុងលទ្ធផល ៣ទល់នឹង២ ហើយសរុបគ្រាប់បាល់ទាំងពីរជើង ក្រុម Spurs មាន៣គ្រាប់ និងក្រុម Ajax ក៏មាន៣គ្រាប់ដូចគ្នាដែរ ប៉ុន្តែគេគិតទៅលើគ្រាប់បាល់ Home និង Away ដោយក្រុមស៊ុតបាន៣គ្រាប់នៅក្រៅទឹកដី ដូចនេះជាផ្លូវការក្រុមមាន់ខ្នាយមាសជាបេក្ខភាពឡើងទៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវជួបក្រុមមកពីអង់គ្លេសដូចគ្នាគឺក្រុមហង្សក្រហម Liverpool។ គួរបញ្ជាក់ផងដែរថា នៅក្នុងតង់ទីមួយក្រុមម្ចាស់់ផ្ទះបានស៊ុតទៅលើក្រុមភ្ញៀវរហូតដល់ទៅពីរគ្រាប់ដោយកីឡាករខ្សែការពារវ័យក្មេង De Ligt នៅនាទីទី ៥និងកីឡាករ
May 9, 2019









