- Khmernote Media
- កីឡា
នៅថ្ងៃសៅរ៍នេះមានការប្រកួតបន្តនៅក្នុងពាន The AFF U-15 ផ្នែកនារីនៅក្នុងឆ្នាំ ២០១៩ដោយក្រុមជម្រើសជាតិម៉ាឡេសុីប៉ះជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតដំបូងនៅរយៈពេលបីថ្ងៃនៃការព្រឹត្តិការណ៍មួយនេះដែលប្រព្រឹត្តទៅនៅក្នុងប្រទេថៃខេត្ត Chonburi។ គួរបញ្ជាក់ផងដែរថា ប្រទេសម៉ាឡេសុីបានទទួលរងការឈឺចាប់បន្ទាប់ពីចាញ់៤ទល់នឹង០ ក្រោមកណ្តាប់ដៃរបស់ក្រុមជម្រើសជាតិឡាវនៅក្នុងថ្ងៃបើកឆាក ខណៈដែរកម្ពុជាចាញ់ក្រុមជម្រើសជាតិសឹង្ហបុរី ២ទល់នឹង១នៅក្នុងថ្ងៃបើកឆាកដូចគ្នា។ ជាមួយគ្នានេះដែរ នៅពេលចាប់ពូលមានពីរពូល ដោយនៅក្នុងពូល A មានក្រុមជម្រើសជាតិមីយ៉ានម៉ា វៀតណាម Timor-Leste និងប្រទេសហ្វីលីពីន និងនៅក្នុងពូល B មានប្រទេសកម្ពុជា សឹង្ហបុរី ម៉ាឡេសុី ឡាវ និងម្ចាស់ផ្ទះថៃ។ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រគឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែឧសភា ហើយវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២១ ខែឧសភាផងដែរ៕ អត្ថបទ៖ សុគុណា
May 11, 2019 - កីឡា
កីឡាករ Paul Pogba បានក្លាយជាប្រធានបទក្តៅរបស់សាធារណៈដែលមានការចាប់អារម្មណ៍ពីអ្នកចាត់ការទូទៅលោក Zinedine Zidane ហើយនិងក្លឹប Real Madrid ប៉ុន្តែនៅពេលដែលលោកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះព្យាយាមចង់បានខ្សែបម្រើលំដាប់ពិភពលោករូបនេះពីបិសាចក្រហម ក្លឹប Barcelona បានចូលមកប្រជែងជាមួយគ្នាដើម្បីយកកីឡាកររូបនេះទៅចូលរួមនៅក្នុងរដូវក្តៅនេះ។ បន្ទាប់ពីធ្លាក់ចេញនៅក្នុងក្របខ័ណ្ឌ UEFA Champion League ក្រោមស្នាដៃរបស់ក្រុម Liverpool មក ក្លឹប Barcelona ទទួលស្គាល់ថាក្លឹបត្រូវការបន្ថែមនៃកីឡាករដែលមានគុណភាពសម្រាប់ក្រុមរបស់ពួកគេ ហើយបានចាប់អារម្មណ៍លើកីឡាករទើបឈ្នះពានWorld Cup ថ្មីៗ។ គួរបញ្ជាក់ផងដែរថាក្លឹប Barcelona ចង់បានកីឡាករ Pual Pogba មកជំនួសកីឡាករខ្សែបម្រើ Ivan Rakitic
May 11, 2019 - កីឡា
ថ្មីៗនេះមានព័ត៌មានរាយការណ៍ថា ក្លឹបសេះបង្កង់ Juventus បានសម្រេចចិត្តមិនចុះកុងត្រាជាមួយកីឡាករវ័យក្មេង Joao Felix ពី Benfica និងមិត្តភក្តិជិតដិតរបស់ Ronaldo ដែលជាហេតុធ្វើអោយ Ronaldo នៅមិនសុខ។ ជាមួយគ្នានេះដែរ កីឡាករវ័យក្មេងដូចជាចង់ទៅលេងនៅក្នុងទឹកដីអង់គ្លេសជាមួយ Man City ជាមួយលោក Pep Guardiola ខណៈដែរ Juventus ចង់រក្សាទុក Alex Sandro ជាជាងចុះកុងត្រាជាមួយខ្សែការពារស្លាបសញ្ជាតិប្រេសុីល Marcelo ពី Real Madrid។ គួរបញ្ជាក់ផងដែរថា Ronaldo គឺជាអ្នកចង់បានកីឡាករទាំងពីររូបនេះដើម្បីមកជួយខ្លួនបន្ទាប់ពីធ្លាក់ UEFA
May 11, 2019 - អន្តរជាតិ
ជប៉ុន៖ រថភ្លើងដែលមានល្បឿនលឿនបំផុតនៅលើពិភពលោក នឹងបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០៣០ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិច DAILYMAIL។ ប្រភពដដែលបានបន្តថា រថភ្លើងល្បឿនលឿននេះត្រូវបានគេហៅថា Alfa-X មានក្បាលរថភ្លើងប្រវែង ២១ ម៉ែត្រ និងអាចបើកបរបានក្នុងល្បឿន ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បើធៀបទៅនឹងរថភ្លើងល្បឿនលឿនបំផុតក្នុងពេលបច្ចុប្បន្ននេះគឺវាអាចធ្វើដំណើរបានក្នុងល្បឿនត្រឹមតែ ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ។ គុណសម្បត្តិពិសេសបន្ថែមទៀតរបស់រថភ្លើង Alfa-X ត្រូវបានគេរាយការណ៍ថា មានដូចជា មានសំឡេងរំខានតិច និងមានសំពាធទៅកាន់ផ្លូវរូងក្រោយដីតិចជាងរថភ្លើងប្រភេទផ្សេងៗទៀតផងដែរ។ រថភ្លើង Alfa-X ត្រូវបានគេរំពឹងថា នឹងត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើដំណើរទៅមកនៅក្នុងទីក្រុងសំខាន់ៗរបស់ជប៉ុន ដូចជា ទីក្រុងតូក្យូ សាភូរ៉ូ និងតំបន់ហុកកៃដូជាដើម៕ អត្ថបទ៖ ភក្តី
May 11, 2019 - រថយន្ត
ថៃ៖ អាជ្ញាធរផ្គត់ផ្គង់អគ្គិសនីនៃប្រទេសថៃគ្រោងនឹងកែឆ្នៃរថយន្តមួយទឹកចាស់ៗនៅក្នុងប្រទេសខ្លួនទាំងអស់ឲ្យក្លាយទៅជារថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងឆ្នាំ ២០២០ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន BANGKOKPOST។ បើយោងតាមលោក Jiraporn Sirikum ដែលជាប្រធានគម្រោងមួយនេះបានឲ្យដឹងថា រហូតមកទល់នឹងពេលនេះអាជ្ញាធរកំពុងតែធ្វើការបង្កើតក្រុមសិក្សាស្រាវជ្រាវមួយរួចហើយ ដែលមានសមាជិកចូលរួមពីក្រុមអ្នកវិទ្យាសាស្ត្រជាតិ និងក្រុមអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីការកែច្នៃរថយន្ត៣ប្រភេទ គឺរថយន្ត Toyota Vios, Honda Jazz និង Nissan Almera។ តាមគម្រោងតម្លៃនៃការកែច្នៃរថយន្តពីរថយន្តមួយទឹកទៅជារថយន្តដើរដោយអគ្គិសនី គឺក្នុងមួយគ្រឿងត្រូវចំនាយប្រហាក់ប្រហែល ៣០០,០០០ បាត (៩,៤១១ ដុល្លារអាមេរិក) ហើយបើធៀបទៅនឹងការទិញរថយន្តដើរដោយថាមពលអគ្គិសនីថ្មីមួយគ្រឿង (ម៉ូដែល Tesla របស់អាមេរិក) គឺមានតម្លៃប្រមាណជា ៣ លានបាត
May 11, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ CEO ប្រចាំក្រុមហ៊ុន Samsung លោក DJ Koh បានធ្វើការបញ្ជាក់ឲ្យដឹងថា ពេលនេះខាងក្រុមហ៊ុនកំពុងតែធ្វើការពិនិត្យឡើងវិញម្តងហើយម្តងទៀត ចំពោះប្រភេទទូរស័ព្ទដែលអាចបត់អេក្រង់បានគឺម៉ូឌែល Galaxy Fold មុនពេលធ្វើការចេញលក់ជាផ្លូវការម្តងទៀតនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ការពិនិត្យជាច្រើនលើកច្រើនដងនេះ ក៏ព្រោះតែខាងក្រុមហ៊ុនចង់ពិនិត្យស្វែងរកផលប៉ះពាល់ផ្សេងៗនៅលើអេក្រង់ ដែលត្រូវបត់ចុះបត់ឡើងនោះ បន្ទាប់ពីបញ្ហាអេក្រង់នៅលើស្មាតហ្វូននេះបានកើតឡើងកាលពីប៉ុន្មានសប្តាហ៍មុន ហើយម៉្យាងទៀត ក្រុមហ៊ុនមិនចង់ឲ្យអតិថិជនខ្លួនមានការអាក់អន់ចិត្តចំពោះបញ្ហាផ្សេងៗដែលអាចកើតមានក្រោយពេលទិញទូរស័ព្ទយកទៅប្រើនោះទេ។ យ៉ាងណាក្តី តំណាងក្រុមហ៊ុន Samsung បានអះអាងថា រហូតមកទល់នឹងពេញនេះ ចំណុចអសកម្មរបស់ Samsung Galaxy Fold មួយចំនួនតូចត្រូវបានគេអភិវឌ្ឍឲ្យល្អប្រសើរវិញអស់ហើយ ដូចនេះការចេញលក់ទូរស័ព្ទ Galaxy Fold នឹងត្រូវប្រកាសជាផ្លូវការម្តងទៀតនៅពេលដ៏ឆាប់ខាងមុខនេះ៕ អត្ថបទ៖
May 11, 2019 - PR
នៅក្នុងនាមជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនឈានមុខគេ vivo រួមជានឹងក្រុមការងារ PUBG MOBILE ដែលជាហ្គេមល្បីល្បាញបំផុតរបស់អាស៊ីអាគ្នេយ៍រួមាន RRQ Athena ពីប្រទេសថៃ បានបើកការប្រកួត PUBG MOBILE Star Challenge 2018 ដែលមានអ្នកចូលរួមទូទាំងពិភពលោក ដែលនឹងចាប់ផ្តើមការប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួត PUBG MOBILE Club Open SEA League 2019 (PMCO 2019 SEA League) កាលពីទី 8 ខែឧសភា ឆ្នាំ 2019នេះ។ ដែលមាន
May 10, 2019 - PR
ស្មាតហ្វូនដែលមានកាមេរ៉ាមុខផុសឡើង និងកំពុងមានការពេញនិយមរបស់ vivo ត្រកូល v15 ក្នុងពេលបច្ចុប្បន្ននោះ ពេលនេះក្រុមហ៊ុនបានបន្ថែមជម្រើស ពណ៌ផ្កាឈូកថ្មី (Blossom Pink) ចូលទៅក្នុងទីផ្សារ ព្រមទាំងបានដាក់លក់ជាផ្លូវការចាប់ពីពេលនេះហើយ។ vivo V15 ពណ៌ផ្កាឈូកថ្មីនេះ ពិតជាសាកសមសម្រាប់សុភាពនារីរបស់យើង ដែលនិយមចូលចិត្តពណ៌បែបស៊ីវិល័យ និងមានភាពទាក់ទាញ។ vivo ដាក់លក់ម៉ូឌែល V15 ពណ៌ផ្កាឈូកនេះ នៅក្នុងតម្លៃ $339 អមជាមួយការថែមកាដូមួយចំនួនផងដែរ ដោយវាត្រឹមតែជា Limited Edition ទេ ដែលវានៅមានចំនួនកំណត់ ដូចនេះសម្រាប់សុភាពនារីរបស់យើង ដែលមានបំណងចង់ជាវ វានោះសូមរួសរាន់ឡើង។ គួរបញ្ជាក់ផងដែរថា
May 10, 2019 - PR
ភ្នំពេញ៖ កាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នី បានដាក់ឱ្យប្រើប្រាស់ នូវមុខងារថ្មីបន្ថែមសម្រាប់កម្មវិធី TrueMoney App ដើម្បីផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ថ្មីបន្ថែមទៀត ដែលជាតម្រូវការដល់អតិថិជនរបស់ខ្លួន។ លោក ឈុន សារ៉ន នាយកផ្នែកពាណិជ្ជករ នៃក្រុមហ៊ុនទ្រូម៉ាន់នី បានប្រាប់ឱ្យដឹងថា៖ «ការបន្ថែមមុខងារថ្មីក្នុងកម្មវិធី TrueMoney App មានដូចជាមុខងារ ផែនទី និង មុខងារ អាជីវកម្មដៃគូ នេះបានបង្ហាញឱ្យឃើញថាក្រុមហ៊ុនទ្រូម៉ាន់នីយល់ច្បាស់ពីតម្រូវការរបស់អតិថិជន ដោយមុខងារ ផែនទី គឺអាចឱ្យអតិថិជនដឹងពីទីតាំងដៃគូអាជីវកម្ម និងទីតាំងភ្នាក់ងារទាំងអស់ដែលនៅជិតអតិថិជន ហើយកាន់តែពិសេសទៀត សម្រាប់មុខងារ អាជីវករដៃគូ
May 10, 2019 - PR
រាជធានីភ្នំពេញ៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ សិស្សានុសិស្សរាប់រយនាក់នៅខេត្តបាត់ដំបង នឹងមកជួបជុំគ្នានៅថ្ងៃនេះ (ថ្ងៃសុក្រ ទី១០ ខែឧសភា) នៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងសេដ្ឋកិច្ច ដើម្បីបញ្ចប់វគ្គចុងក្រោយរបស់កម្មវិធី Super Data Race។ ក្រុមការងារ Cellcard បានទៅខេត្តបាត់ដំបង កាលពីសប្តាហ៍មុនដើម្បីធ្វើការជ្រើសរើសអ្នកចូលរួមប្រកួតក្នុងកម្មវិធីថ្ងៃនេះនៅម៉ោង៤រសៀល។ កម្មវិធី Super Data Race គឺជាកម្មវិធីប្រកួតហ្គេមលើទូរស័ព្ទ បង្កើតឡើងដើម្បីលើកទឹកចិត្តសិស្សានុសិស្សឱ្យទទួលបានភាពរីករាយជាមួយនឹងកម្មវិធីទូរស័ព្ទអនឡាញ ហើយក៏ដូចជាការបង្ហាញពីប្រព័ន្ធទំនាក់ទំនងរបស់Cellcard លើបច្ចេកវិទ្យា 4G ដែលមានលឿនជាងគេនៅប្រទេសកម្ពុជា។ រង្វាន់ល្អៗជាច្រើនសម្រាប់ផ្តល់ជូនអ្នកឈ្នះការប្រកួតមានដូចជា iPhone XS Max, iPad, Huawei
May 10, 2019









