- Khmernote Media
- បច្ចេកវិទ្យា
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ថ្មីនេះ ក្រុមហ៊ុនស្មាតហ្វូនរបស់ចិន គឺក្រុមហ៊ុន OnePlus បានធ្វើការដាក់បង្ហាញកំពូលស្មាតហ្វូនថ្មីរបស់ខ្លួន OnePlus 7 និង OnePlus 7 Pro ដែលស្មាតហ្វូននេះសុទ្ធតែបំពាក់បច្ចេកវិទ្យាកំពូលៗដូចជា ប្រើបន្ទះឈីប Snapdragon 855, អេក្រង់ Fluid AMOLED ពេញលាតដល់គែម ទំហំ 6.67 អ៊ីញ ជាមួយល្បឿន Refresh Rate 90Hz និងបច្ចេកវិទ្យា HDR 10+ ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ
May 16, 2019 - PR
កាលពីថ្ងៃទី១១ ឧសភា ២០១៩ ក្រុមហ៊ុនខេមហ្វូនដែលជាក្រុមហ៊ុនផលិតនិងចែកចាយទូរស័ព្ទដ៏ល្បីបានរៀបចំកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការ កំពូលស្មាតហ្វូនរបស់ខ្លួន គឺ Honey Y2s នៅ សណ្ធាគារ កាបូឌីយ៉ាណា ។ ក្នុងឪកាសថ្លែងមតិស្វាគមន៏ចំពោះ ភ្ញៀវកិត្តិយស និងមិត្តអ្នកសារពត៏មាន លោក លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនខេមហ្វូន បានលើកឡើងពីប្រវត្តិក្រុមហ៊ុន និងចក្ខុវិស័យវែងឆ្ងាយ នឹងក្លាយខ្លួនជាក្រុមហ៊ុនផលិតនិងចែកចាយទូរស័ព្ទដៃទំនើបធំជាងគេប្រចាំប្រទេសកម្ពុជា។ លោកក៏បានបញ្ជាក់ផងដែរពីភាពជោគជ័យយ៉ាងខ្លាំងចំពោះការប្រកួតប្រជែងនៅក្នុងទីផ្សារទូរស័ព្ទប្រទេសកម្ពុជា។ កាន់តែជាពិសេសថ្មីៗនេះ ក្រុមហ៊ុនខេមហ្វូនឈ្នះ ពានប្រេនទូរស័ព្ទដៃល្អបំផុតប្រចាំឆ្នាំ២០១៨ ពីចក្រភព អង់គ្លេស។ តាមប្រសាសន៏របស់ លោក លន់ បូរី ការរៀបចំកម្មវិធីសម្ពោធដាក់លក់ កំពូលស្មាតហ្វូនរបស់ខ្លួន
May 16, 2019 - អន្តរជាតិ
បច្ចុប្បន្ននេះមានស្រ្តីជាច្រើន ដែលកំពុងតែប្រឈមនឹងការកើតមានជំងឺមហារីកសុដន់ ហើយក្នុងករណីដែលពួកគេបានកើតជំងឺនេះ ហើយគឺពិបាកព្យាបាលណាស់ ព្រោះពួកគេច្រើនតែទៅពេទ្យក្នុងដំណាក់ការធ្ងន់ធ្ងរទៅហើយ។ បើនៅក្នុងប្រទេសម៉ាឡេស៊ីវិញគេបាន រកឃើញមនុស្សស្រីម្នាក់ក្នុងចំណោម ២០នាក់ ប្រឈមនឹងការកើតមានជំងឺមហារីកសុដន់ ហើយរហូតមកទល់នឹងពេលនេះមាន ករណីស្រ្តីម៉ាឡេស៊ីកើតមានជំងឺមហារីកសុដន់ប្រមាណជា ៣,៥០០ ករណីក្នុងមួយឆ្នាំ។ ក្នុងចំណោមជនរងគ្រោះអស់នេះ មានស្រ្តីម្នាក់មានសំណាងអាចនៅរស់មានជីវិត ហើយកាលពីពេលថ្មីនេះនាងបានប្រាប់អ្នកសារព័ត៌មានថា នាងមានសំណាងនៅមានជីវិតប្រហែលជាដោយសារតែនាងអាចទៅពេទ្យបានទាន់ពេលវេលា ទើបគេអាចជួយសង្គ្រោះនាងបានទាន់ពេលវេលាដែរ។ ហើយនាងបានបន្ថែមទៀតថា រោគសញ្ញានៃការកើតមានជំងឺមហារីកសុដន់អាចមានលក្ខណៈផ្សេងៗពីគ្នាទៅតាមមនុស្ស ហើយតាមបទពិសោធណ៍របស់នាងបានបង្ហាញថា រោគសញ្ញានៃជំងឺមហារីកសុដន់អាចមានលក្ខណៈប្លែកៗដូចជា៖ ១. មានសរសៃលេចឡើងនៅលើផ្ទៃសុដន់ច្រើនខុសប្រក្រតី ២. មានកន្ទួលរមាស់ច្រើននៅលើផ្ទៃសុដន់ ៣. ក្បាលសុដន់អាចលឹបចូលក្នុង ឬប្រែប្រួលទ្រង់ទ្រាយ ៤. ស្បែកលើសុដន់មើលទៅគឺដូចជាសម្បកក្រូច ៥. ពេលខ្លះគឺវាគ្មានបញ្ចេញរោគសញ្ញាអ្វីទាល់តែសោះ ដូចនេះស្រ្តីគ្រប់រូបគួរតែទៅពិនិត្យសុខភាព
May 16, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ រដ្ឋបាលខេត្តបាលី ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងបង្កើតច្បាប់ ដើម្បីគិតថ្លៃពន្ធលើភ្ញៀវទេសចរ មកកំសាន្តនៅលើកោះបាលី ដែលជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតប្រចាំខេត្តមួយនេះ។ បើយោងតាមលោក Wayan Koster អភិបាលខេត្តបាលីបានឲ្យដឹងថា ការគិតថ្លៃពន្ធនេះគឺជាតម្លៃនៃការចូលរួមពីសំណាក់ភ្ញៀវទេសចរដើម្បីប្រើប្រាស់ក្នុងការអភិរក្សបរិស្ថាន វប្បធម៌ និងការផ្តល់ជូនបន្ថែមផ្សេងៗទៅកាន់ភ្ញៀវទេសចរវិញ និងសម្រាប់ខេត្តទាំងមូលផងដែរ។ លោកបានបញ្ជាក់ថា បើទោះជាត្រូវបង់ពន្ធមែន តែអ្នកដំណើរទាំងអស់នឹងរីករាយជាមួយនឹងអ្វីដែលពួកគេបានទទួលត្រលប់ទៅវិញ ទាំងការស្នាក់នៅ ហូបចុក និងសកម្មភាពកំសាន្តផ្សេងៗ។ តាមការអះអាងរបស់អភិបាលខេត្តរូបនេះបានឲ្យដឹងដែរថា សេចក្តីព្រាងនៃការបង្កើតច្បាប់គិតពន្ធនេះត្រូវបានគេបញ្ជូនដល់រដ្ឋាភិបាលហើយ និងបើគ្មានអ្វីជាឧបសគ្គទេ ច្បាប់នេះអាចនឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះហើយ។ សូមបញ្ជាក់ជូនថា កោះបាលីនឹងក្លាយជាកោះដំបូងគេដែលមានការគិតពន្ធលើអ្នកទៅកំសាន្ត និងជាគំរូមួយសម្រាប់តំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
May 16, 2019 - អន្តរជាតិ
(ភ្នំពេញ) ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងបញ្ជាក់នៅថ្ងៃទី១៤ឧសភានេះថា ក្រុមសង្គមងងឹតចិន ដែលព្រមាន ចង់បង្កធ្វើព្យុះភ្លៀងក្នុង ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា គឺជាក្រុមមិនស្ថិតនៅក្នុងប្រទេសកម្ពុជា និងឃ្លីបវីដេអូនោះសោតទៀត គឺជាឃ្លីបវីដេអូចាស់។ ការបញ្ជាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងក្រោយវីដេអូឃ្លីបមួយរយៈពេលច្រើនវិនាទី បានបង្ហោះដោយក្រុមសង្គមងងឹតចិន និងបាននិយាយជាភាសាចិនព្រមានថា ពួកគេដែលមកពីខេត្ត ឆុងឈីង អាចនឹងបង្កព្យុះភ្លៀងនៅក្នុងខេត្តព្រះសីហនុបាន ក្នុងរយៈពេល៣ឆ្នាំក្រោយ។ ស្ថានទូតចិនក្រោយវីដេអូឃ្លីបព្រមាននេះ បានយល់ព្រមធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរកម្ពុជា ដើម្បីការស៊ើបអង្កេតនិងមានវិធានការណ៍តាមផ្លូវច្បាប់។ នៅថ្ងៃទី១៤ឧសភានេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ក្រោយការស្រាវជ្រាវរកឃើញថា ទីមួយឃ្លីប វីដេអូដែលបានបង្ហោះអំពីក្រុមបងធំជនជាតិចិនដែលគម្រាមកំហែងនៅក្នុងខេត្តព្រះសីហនុនេះ មិនមែនជាឃ្លីបវីដេអូថ្មីទេ ប៉ុន្តែជាឃ្លីបវីដេអូចាស់។ ទី២ ក្រុមសង្គមងងឹតនេះ សមត្ថកិច្ចបានខិតខំប្រឹងប្រែងស្រាវជ្រាវនិងរកឃើញថា ក្រុមបងធំទាំងអស់នេះ ពុំមានវត្តមាននៅក្នុងខេត្តព្រះសីហនុនោះឡើយ។ ទី៣
May 16, 2019 - PR
រាជធានីភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩ ថ្មីៗនេះ ក្រុមហ៊ុន Mazda បានប្រកាសចាប់រង្វាន់ធំ ” មាសសុទ្ឋ ២ គីឡូ ” ព្រមទាំងមានរង្វាន់មាសកន្លះគីឡូនឹងរង្វាន់មាសសុទ្ធជាច្រើនទៀតសរុបជាង២០០តម្លឹងស្មើនឹងទឹកប្រាក់ខ្ទង់៣០ម៉ឺនដុល្លាអាមេរិចសម្រាប់អតិថិជនរបស់ខ្លួនដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងបានធ្វើការផ្សាយផ្ទាល់លើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Mazda នឹង HGB Group។ ក្នុងកម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យនេះអតិថិជនដែលបានអញ្ជើញមកចូលរួមរហូតដល់១៨០០ នាក់ ព្រមទាំងមានវត្តមានតារាកត្តិយសនាយ “ គ្រឿន“ ចូលរួមផងដែរ។ ក្នុងឱកាសដ៏អស្ចារ្យនោះម្ចាស់រង្វាន់មាសសុទ្ធ២គីឡូបានទៅលើអតិថិជនឈ្មោះ ប៊ុន ខាង ដែលជាអ្នកដំណាងក្រុមហ៊ុន LMM Distribution
May 15, 2019 - អន្តរជាតិ
ចិន៖ លោកអ្នកចូលចិត្តញ៉ាំស៊ុបដែលមានរសជាតិហឹរៗមែនទេ? ពេលខ្លះលោកអ្នកតែងនឹងឃើញដល់រសជាតិស៊ុបនោះនៅជាប់នឹងមាត់មែនទេ? ឥលូវនេះរសជាតិស៊ុបដែលលោកអ្នកចូលចិត្តនោះ ប្រហែលជាអាចនៅក្នុងមាត់របស់លោកអ្នករាល់ថ្ងៃ ព្រោះថាក្រុមហ៊ុនចិនមួយបានផលិតថ្នាំដុសធ្មេញដែលមានរសជាតិដូចជាស៊ុបហឹរអីចឹង (Hot Pot-Flavored Toothpastes )។ ថ្នាំដុសធ្មេញដែលមានរសជាតិដូចជាស៊ុបហឹរ ឬ Hot Pot ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Leng Suan Ling ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនផ្ទាល់តែម្តង ហើយថ្នាំដុសធ្មេញប្រភេទនេះមាន ៣ កម្រិតដូចជា ហឹរល្មម ហឹរបែបស៊ីឈួន (Sichuan-spicy) និងហឹរខ្លាំង។ គ្រាន់តែដាក់លក់ភ្លាមថ្នាំដុសធ្មេញប្រភេទនេះត្រូវបានលក់ដាច់ជិត ៤ ពាន់ឈុត ហើយតម្លៃរបស់វាវិញគឺ ៣០ យន់ (៤,៤០ ដុល្លារអាមេរិក)៕ អត្ថបទ៖
May 15, 2019 - អន្តរជាតិ
ថៃ៖ ខណៈដែលរដូវធូរេនបានមកដល់ប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នាបានរីករាយក្នុងការទទួលទានផ្លែឈើប្រភេទនេះ ទាំងការហូបស្រស់ និងយកវាទៅឆ្នៃជាបង្អែមផ្សេងៗ។ នៅពីក្រោយនៃការរីករាយទទួលទានផ្លែធូរេន អាជ្ញាធរប្រចាំនៅខេត្តឈៀងម៉ៃ ប្រទេសថៃ បានប្រឈមនឹងបញ្ហាបរិស្ថានមួយគឺមានសំរាមជាសម្បកធូរេនយ៉ាងច្រើន។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ លោក Tatsanai Puranupakorn អភិបាលខេត្តឈៀងម៉ៃ បានសម្រេចប្រមូលសម្បកធូរេនបន្ថែមមកពីតំបន់ផ្សេងៗឲ្យបានច្រើន និងធ្វើការកែឆ្នៃវាឲ្យក្លាយទៅជាជីកំប៉ុសសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មតែម្តង។ លោកបានបន្តថា ក្រុមការងាររបស់លោកបានប្រមូលសម្បកធូរេនបានប្រមាណជា ១០០ តោន ក្នុងនោះ ៦០% ប្រមូលចេញពីផ្សារជាច្រើនកន្លែង និង ៤០% ផ្សេងទៀតប្រមូលចេញពីផ្ទះរបស់ប្រជាពលរដ្ឋ។ លោកអ្នកអាចទស្សនាវីដេអូនៃការឆ្នៃសម្បកធូរេនឲ្យក្លាយទៅជាជីកំប៉ុសដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
May 14, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំកុរសឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង៤០នាទី ម្សិលមិញនេះ ដោយមានគោលការណ៍ដឹកនាំពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូពេញ បានប្រគល់ភារៈកិច្ចជូនលោក គឹម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ ធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់យាន្តជំនិះ ដែលល្មើសច្បាប់ចរាចរ ជិះឡើងលើសួនច្បារ និងលើផ្លូវថ្មើរជើង តាមបណ្តោយសួនច្បារមាត់ទន្លេ ។ ជាលទ្ធផល៖ មានម៉ូតូល្មើសច្បាប់ចំនួន៣៦គ្រឿង ប្រគល់ត្រលប់ទៅវិញចំនួន២៥ គ្រឿង
May 12, 2019 - សង្គម
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បាតុភូត (El Nino) នៅតែបន្តមានឥទ្ធិពលនៅឡើយ ហើយចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែឧសភា ស្ថានភាពអាកាសធាតុមានដូចខាងក្រោម៖ ១- បណ្តារាជធានី-ខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ តែក្នុងនោះក៏មានកន្លែងមួយចំនួនមានភ្លៀងធ្លាក់ច្រើន ២-បណ្តាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើង និងខ្ពង់រាបភាគឦសាន នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ៣-បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តកើតមានច្រើន ៤-សីតុណ្ហភាពអតិបរមាស្ថិតក្នុងចន្លោះពី ៣៤-៣៧អង្សាសេ៕ អត្ថបទ៖ សេម
May 12, 2019









