Khmernote Media
  • PR

    ក្រុមហ៊ុន Cellcard បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនហ្គេមយក្សរបស់ចិន Moonton ដ៏ធំមួយក្នុងការ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតហ្គេម Mobile Legends កម្ពុជានៅថ្ងៃទី18 ខែឧសភាខាងមុខនេះ។ ការប្រកួតប្រជែងនេះ គឺជាវគ្គប្រកួតជម្រុះសម្រាប់ក្រុម Mobile Legends Southeast Asia Cup ដែលកម្ពុជានឹងប្រកួតជាមួយក្រុមកីឡាករមកពីប្រទេសហ្វីលីពីននៅចុងខែមិថុនានេះ។ Mobile Legends គឺជាហ្គេមកំពូលទាំង10 នៅក្នុងពិភពលោក និងជាហ្គេមក្នុងទូរស័ព្ទដៃដែលពេញនិយមជាងគេក្នុងប្រទេសកម្ពុជា។ កម្មវិធីហេ្គមនេះ ត្រូវបានដាក់ដំណើរការនៅក្នុងឆ្នាំ 2016 ដោយទទួលបានការដោតឡូតជាង 500លានដង អ្នកចុះឈ្មោះលេងចំនួន 200លាននាក់ និងអ្នកលេងប្រមាណ 50លាននាក់ជារៀងរាល់ខែ។ ក្រុមកីឡាករមកពីប្រទេសកម្ពុជា នឹងធ្វើការប្រកួតជាមួយកីឡាករមកពីប្រទេសផ្សេងៗដូចជា

    May 10, 2019
  • អន្តរជាតិ

    ចិន៖ ស្រ្តីជាម្តាយម្នាក់បានបើករថយន្តទៅចោលកូនប្រុសអាយុ ៦ ឆ្នាំម្នាក់ បន្ទាប់ពីគាត់បានឈប់នៅស្ថានីយជួសជុលរថយន្តមួយកន្លែង ដោយទុកឲ្យកូនតូចនោះរត់តាមពីក្រោយរថយន្ត ហើយចុងក្រោយរថយន្តនោះក៏បានបើកទៅចោលក្មេងនោះបាត់។ អត្តសញ្ញាណរបស់ស្រ្តីជាម្តាយដែលបានបើកទៅចោលកូននោះមិនត្រូវបានគេស្គាល់នោះទេ គេគ្រាន់តែដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guizhou ភាគខាងលិចប្រទេសចិន។ តាមការសន្និដ្ឋានបឋម​គេបានគិតថា ស្រ្តីជាម្តាយទំនងជាចង់បោះបង់កូនចោល ទើបបានជាបើករថយន្តទៅចោលកូន និងទុកឲ្យកូនរត់តាមរថយន្តដូចនេះ។ យ៉ាងណាក្តី ក្រោយខាងប៉ូលិសបានជួយធ្វើអន្តរាគមន៍លើករណីនេះ ៣០ នាទីក្រោយពេលកើតហេតុ ស្ត្រីជាម្តាយក៏បានមកជួបកូនវិញ ហើយស្ត្រីជាម្តាយរូបនោះបានឲ្យដឹងថា គាត់បានភ្លេចថាមានកូនប្រុសម្នាក់ត្រូវធ្វើដំណើរមកជាមួយទើបគាត់បើកទៅចោលកូនដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai

    May 10, 2019
  • បច្ចេកវិទ្យា

    រូបរាងរបស់ទូរសព្ទ iPhone XR ស៊េរីឆ្នាំ 2019 ត្រូវបានបែកធ្លាយ និងបង្ហោះតាមបណ្តាញសង្គមជាបន្តបន្ទាប់ ដោយមានទាំងមតិគ្រាំទ្រ និងការមិនពេញចិត្តខ្លះៗផងដែរ ចំពោះគំរូនៃម៉ូតទូរសព្ទទាំងនោះ។ គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះរូបភាព 3D ដែលបង្ហាញពីគំរូ iPhone XI 2019 ត្រូវបានបែកធ្លាយ ដោយក្នុងនោះគេបានបញ្ជាក់ថា iPhone XR 2019 មានទំហំអេក្រង់ ៦,១ អ៉ីញ មានកម្រាស់រហូដល់ ៨,៥​ មីលីម៉ែត្រ មានកាមេរ៉ាចំនួន៣គ្រាប់នៅខាងក្រោយ។ យ៉ាង​ណាក្តីថ្មីៗនេះ គេហទំព័រសារព័ត៌មាន GSMARENA បានចុះផ្សាយថា iPhone

    May 10, 2019
  • អន្តរជាតិ

    អតីតកំពូលកីឡាករបាល់ទាត់ដ៏ល្បីរបស់ពិភពលោក David Beckham ត្រូវបានគេធ្វើការហាមឃាត់មិនឲ្យបើកបររថយន្តរយៈពេល ៦ ខែ ក្រោយរកឃើញថា គាត់បានប្រើប្រាស់ទូរស័ព្ទនៅក្នុងអំឡុងពេលកំពុងបើកបររថយន្ត។ យោងតាមការចុះផ្សាយនៅក្នុងគេហទំព័រសារព័ត៌មាន dailymail បានឲ្យដឹងថា តាមការពិតបុរសសង្ហាវ័យ ៤៤ ឆ្នាំរូបនេះ បានប្រព្រឹត្តិបទល្មើសតាំងពីខែមុនមកម្ល៉េះ ខណៈដែលគាត់កំពុងបើកបរថយន្តនៅតាមបណ្ដោយផ្លូវមួយខ្សែស្ថិតនៅភាពខាងត្បូងនៃប្រទេសអង់គ្លេស។ តាមការពិនិត្យមើលលើប័ណ្ណបើកបររបស់គាត់បានបង្ហាញថា គាត់ធ្លាប់បានប្រព្រឹត្តិបទល្មើសចរាចរណ៍រួចម្តងហើយ គឺការបើកបរហួសល្បឿនកំណត់ និងត្រូវបានគេកាត់ពិន្ទុអស់ ៦ ផងដែរ។ បូកបន្ថែមជាមួយនឹងករណីថ្មីនេះ ប័ណ្ណបើកបររបស់លោក David Beckham ត្រូវកាត់ពិន្ទុបន្ថែមរហូតដល់កម្រិតត្រូវធ្វើការផ្អាកសុពលភាពរយៈពេល ៦ ខែ។ លើសពីនេះទៅទៀតគាត់ក៏ត្រូវផាកពិន័យជាប្រាក់ចំនួន ៩៧៥ ដុល្លារ ផងដែរ៕ អត្ថបទ៖ភក្តី

    May 10, 2019
  • សង្គម

    នៅក្នុងពិធីប្រកាសសុពលភាពថ្នាក់ដឹកនាំក្រសួងទើបត្រូវបានតែងតាំងថ្មី និងការបែងចែកភារកិច្ច កាលពីម្សិលមិញនេះនៅទីស្តីការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកយកគម្រោងផ្លូវដែកជាច្រើន ដើម្បីមកពិភាក្សាជាមួយនឹងគណៈប្រតិភូ ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ដែលមកធ្វើទស្សនកិច្ច នៅកម្ពុជា។ ក្នុងនោះក៏មានគម្រោងផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញផងដែរ ដែលឯកឧត្តម លើកយកមកជជែកជាមួយក្រុមហ៊ុន CRCC ក្នុងគោលបំណងរំដោះការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងអង្គប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកយកនូវគម្រោងផ្លូវដែកដូចជា៖ ការសិក្សាលើការអភិវឌ្ឍផ្លូវដែក ដែលមានស្រាប់របស់កម្ពុជា (ភាគខាងត្បូង និងភាគខាងជើង) ការសិក្សាផ្លូវរថភ្លើងដឹកអ្នកដំណើរធុនស្រាល (Monorail) និងការសិក្សាផ្លូវរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ហើយរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយដែលមានប្រសិទ្ធភាពអាចកាត់បន្ថយការកកស្ទះចរាចរណ៍

    May 10, 2019
  • សង្គម

    ថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ដែលដឹកនាំដោយលោក Wang Wenzhong ជាអនុប្រធានក្រុមហ៊ុន។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិននេះធ្វើឡើង ដើម្បីសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត) សិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ហើយរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពបំផុត

    May 10, 2019
  • អន្តរជាតិ

    នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជាបានប្រារព្វអបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលធ្វើឡើងក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា»។ ទិវាដ៏មានសារសំខាន់នេះ បានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន។ តាំងនាមឲ្យក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍

    May 10, 2019
  • អន្តរជាតិ

    លោកអ្នកប្រាកដជាធ្លាប់បានដឹងហើយថា ការដើរគឺជាលំហាត់ប្រាណដ៏ល្អមួយ តែប្រហែលជាមានមនុស្សមួយចំនួន មិនបានដឹងថា ច្បាស់ទេថា កម្រិតនៃដើរប៉ុណ្ណាអាចផ្តល់គុណប្រយោជន៍បានប៉ុណ្ណា ឬគុណប្រយោជន៍អ្វីខ្លះសម្រាប់រាងកាយ។ បើយោងតាមការសិក្សាមួយបានរកឃើញថា ប្រសិនបើលោកអ្នកដើរបាន ១ ម៉ឺនជំហ៊ានក្នុងមួយថ្ងៃ (លោកអ្នកអាចវាស់ជំហ៊ាននេះបានតាមរយៈឆែកមើលកម្មវិធីសុខភាពក្នុងទូរស័ព្ទដៃ) លោកអ្នកនឹងទទួលបានគុណប្រយោជន៍ដូចខាងក្រោមនេះ៖ ១.ដុតរំលាយខ្លាញ់៖ ការដើរបាន ១ ម៉ឺនជំហ៊ានគឺអាចដុតរំលាយថាមពលក្នុងរាយកាយបាន ៣,៥០០ កាឡូរី។ ហើយជាទូទៅបរិមាណកាឡូរីចំនួន ៣,៥០០ នេះ អាចកើតមានក្នុងរាងកាយ បន្ទាប់ពីលោកអ្នកញ៉ាំអាហារច្រើនលើសពីតម្រូវការរបស់រាងកាយមួយសប្តាហ៍ឯណោះ។ ២.ទម្ងន់ខ្លួន៖ ក្នុងករណីដែលលោកអ្នកជាមនុស្សធាត់ស្រាប់ ការដើរក្នុងរយៈជំហ៊ានដូចនេះគឺអាចជួយសម្រកទម្ងន់របស់លោកអ្នកបានយ៉ាងឆាប់រហ័ស តែបើក្នុងករណីដែលលោកអ្នកជាមនុស្សមិនធាត់នោះ វានឹងជួយរក្សាទម្ងន់ខ្លួនរបស់លោកអ្នកឲ្យនៅថេរជានិច្ច។ ៣.ល្បឿន និងចម្ងាយ៖ ការដើរឲ្យបាន ១ ម៉ឺនជំហ៊ានក្នុងមួយថ្ងៃគឺការបង្កើតទម្លាប់ដើរដ៏អស្ចារ្យមួយ

    May 10, 2019
  • កីឡា

    ថ្មីៗនេះមានរឿងរ៉ាងកើតឡើងជាច្រើននៅក្នុងក្លឹបយក្សរបស់អេស៉្បាញ Real Madridមួយនេះ ហើយដូចជាមិនបានជោគជ័យនោះទេនៅក្នុងរដូវកាល ២០១៨-២០១៩ ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ បន្ទាប់ពីការចាកចេញរបស់តារាបាល់ទាត់ឆ្នើមប្រចាំក្លឹប Christiano Ronaldo និងការដើរចេញរបស់លោក Zidane នៅដើមរដូវកាល។ ប៉ុន្តែនៅពេលនេះអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះបានត្រឡប់មកវិញនៅចុងរដូវកាលនេះផងដែរ ហើយត្រូវបានគេសម្លឹងឃើញថា ក្លឹបយក្សមួយនេះបានត្រៀមចំនាយលុយយ៉ាងច្រើនដើម្បីផ្លាស់ប្តូរស្ថានការដែរក្លឹបកំពុងជួប្រទះផងដែរ។ នៅក្នុងនោះដែរ គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane នៅតែទុកកីឡាករ Luka Modric ជាកីឡាករសំខាន់របស់ក្លឹបសម្រាប់រដូវកាលបន្ទាប់នេះបើយោងទៅតាមការរាយការណ៍មួយក្នុងប្រទេសអេស៉្បាញ។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិក្រូអាតរូបនេះនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះមុនចប់កុងត្រាជាមួយ Santiago Bernabeu ប៉ុន្តែក្លឹបមិនទាន់បានបញ្ជាក់ថានឹងបន្តកុងត្រាបន្តទៀតនៅឡើយទេ បន្ទាប់ពីកីឡាកររូបនេះបានឈ្នះពានផ្ទាល់ខ្លួន Ballon d’Or កាលពីឆ្នាំ២០១៨មុននេះ។

    May 10, 2019
  • កីឡា

    ការប្រកួតចុងក្រោយរបស់ក្រុមតោខៀវ Chelsea នៅក្នុងថ្ងៃអាទិត្យនេះដែលបានឈ្នះ៣ទល់នឹង០ ជាមួយក្រុម Watford ត្រូវបានគេជឿជាក់ថានេះជាប្រកួតចុងក្រោយនៅក្នុងក្របខ័ណ្ឌ English Premier League សម្រាប់ក្រុមតោខៀវ Chelsea នៅក្នុងពហុកីឡាដ្ឋាន Stamford Bridge។ គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិប៊ែលស្សុីកជាអ្នកដែលរកបាន២គ្រាប់កំពុងតែដំណើរការ និងមានទំនាក់ទំនងជាមួយក្លឹបយក្ស Real Madrid នៅក្នុងរដូវក្តៅនេះក្នុងរយៈពេលប៉ុន្មានអាទិត្យថ្មីៗនេះ។ ក្លឹប Real Madrid ជឿជាក់ថាពួកគេនឹងអាចយក Hazard ទៅទីក្រុង Madrid ឆាប់ខណៈដែររដូវកាលនេះចប់ស្ទើរតែទាំងស្រុងទៅហើយ នេះបើយោងទៅតាមកាសែតអេស្ប៉ាញ Marca។ ក្លឹបតោខៀវ Chelsea កំពុងតែប្រថុយក្នុងការបាត់បង់កីឡាករវ័យ ២៨ឆ្នាំរូបនេះដោយគ្មានបានអ្វីទាំងអស់បន្ទាប់ពីចប់រដូវកាល ២០១៩-២០២០

    May 10, 2019