Khmernote Media
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីឈ្មោះ Asus បានដាក់បង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួន ដែលជាស្មាតហ្វូនពិឃាតមួយអាចសម្លាប់ OnePlus 7 និង Xiaomi Mi 9 បាន។ ស្មាតហ្វូនថ្មីរបស់ Asus នេះមានឈ្មោះថា Zenfon 6។ + រូបរាង៖ ដូចស្មាតហ្វូនថ្មីៗនាពេលបច្ចុប្បន្នដែរ Zenfone មិនមានក្បាលឆកឡើយ ដោយមានផ្ទៃអេក្រង់ពេញលាតដល់គែមតែម្តង ហើយក្រាលដោយកញ្ចក់ការពារឆ្កូត Gorilla Glass 6។ ស្មាតហ្វូននេះមានតួខ្លួនខ្ពស់ ដែលមានកម្រិត Aspect Ratio 19.5:9 ដែលធ្វើឲ្យផ្ទៃខាងមុខ 92%

    May 17, 2019
  • អន្តរជាតិ

    ឪពុកម្តាយមួយចំនួនមិនបានចាប់អារម្មណ៍ទេថា សកម្មភាព ឬទម្លាប់អាក្រក់របស់ពួកគាត់មួយចំនួន ដែលពួកគាត់បានប្រព្រឹត្តិឡើងចំពោះកូនតូចៗ បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងនៅពេលដែលពួកគេធំពេញវ័យ។ ទម្លាប់អាក្រក់ ឬកំហុសទាំងនោះរួមមាន៖ ៧. គ្រប់គ្រងរឿងគ្រប់បែបយ៉ាងរបស់កូន៖ សកម្មភាពនេះនឹងធ្វើឲ្យកូនរបស់លោកអ្នកគ្មានភាពជាម្ចាស់ការលើខ្លួនឯង និងត្រូវការពឹងពាក់លោកអ្នកជានិច្ច បើទោះបីជាពួកគេធំដឹងក្តីហើយក៏ដោយ ៦. ទម្លាប់ធ្វើការសម្រេចជំនួសកូន៖ ទម្លាប់មួយនេះនឹងធ្វើឲ្យកូនរបស់លោកមិនហ៊ានធ្វើការសម្រេចិត្តដោយខ្លួនឯង រហូតទាល់តែពួកគេធំពេញវ័យ ៥. ចូលចិត្តឈ្លោះគ្នានៅមុខកូន៖ ឥរិយាបថនេះគឺធ្វើឲ្យកូនមានអារម្មណ៍ថា ការឈ្លោះប្រកែកគ្នាគឺជារឿងសាមញ្ញ ដូចនេះពេលធំឡើងពួកគេនឹងក្លាយជាមនុស្សដែលងាយនឹងបង្កើតជំលោះជាមួយអ្នកដទៃយ៉ាងខ្លាំង។ ៤. ចូលចិត្តទាមទាឲ្យកូនធ្វើអ្វីដែលលើសពីសមត្ថភាពរ​បស់ពួកគេខ្លាំងពេក៖ ទម្លាប់មួយនេះនឹងធ្វើឲ្យកូនមិនរីករាយ ឬ សប្បាយចិត្តជាមួយនឹងលទ្ធផលនៃកិច្ចការដែលពួកគេបានខិតខំធ្វើអស់ពីលទ្ធភាពនោះទេ ផ្ទុយទៅវិញគេអាចនឹងមានអារម្មណ៍អន់ចិត្ត ព្រោះតែលទ្ធផលនោះនៅមិនទាន់អាចបំពេញតាមការចង់បានរបស់លោកអ្នក។ ៣. លោកអ្នកតែងតែទុកឲ្យកូនស្ថិតនៅក្នុងស្ថានភាពងាយស្រួលគ្រប់ពេល៖ វាអាចធ្វើឲ្យកូនរបស់លោកអ្នកជាមនុស្សទន់ខ្សោយ ឬជាមនុស្សខ្ជិលមិនចេះធ្វើអ្វីដោយខ្លួនឯង។ ២. មិនសូវយកចិត្តទុកដាក់ជាមួយកូន៖

    May 17, 2019
  • កីឡា

    កីឡាករ Marc-Andre ter Stegen ត្រូវបានរបួសជង្គង់ប្រហែល៩ថ្ងៃមុនការប្រកួតចុងក្រោយក្នុងពាន Copa del Rey ជាមួយក្រុម Valencia។ ជាមួយគ្នានេះដែរ កីឡាកររូបនេះនៅមិនទាន់ច្បាស់ថាអាចជាសះស្បើយទាន់ការប្រកួតខាងមុខនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា Ter Stegen បានលេងជាតួអង្គសំខាន់ជាមួយក្លឹប Barcelona ក្នុងការការពារពានក្នុងក្របខ័ណ្ឌ La Liga ដោយបានបង្ហាញខ្លួនចំនួន ៣៥ប្រកួត និងបានបង្ហាញទម្រង់លេងយ៉ាងល្អផងដែរ។ អ្នកចាត់ការទូទៅលោក Ernesto Valverde បានសម្រាកនៅក្នុងប្រទេសអាឡឺម៉ង់កាលពីប៉ុន្មានអាទិត្យមុននេះបន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងពាន UEFA Champion League និងត្រូវប៉ះជាមួយក្រុម Valencia នៅក្នុងថ្ងៃទី២៥ខែឧសភាខាងមុខនេះ ហើយអោយកីឡាករ

    May 17, 2019
  • កីឡា

    កាលពីថ្មីៗក្រោយក្រុមយក្សប្រទេសអេស៉្បាញចាញ់យ៉ាងស្ពឹកមុខនៅក្នុងវគ្គ៤ក្រុមចុងក្រោយនៃពាន​ UEFA Champion League ជើងទីពីរក្នុងលទ្ធផល ៤ទល់នឹង០រួចមក អ្នកចាត់ការទូទៅលោក Ernesto Valverde ស្ថិតនៅក្នុងសភាពមិនច្បាស់លាស់។ នៅក្នុងនោះដែរមានការចាំសង្កេតមើលជាច្រើននៅក្នុងពិភពលោកនាពេលថ្មីៗនេះថានរណាដែលអាចជាអ្នកដឹកនាំបន្តនៅក្នុងក្លឹបយក្សលំដាប់ពិភពលោកមួយនេះ ដោយអ្នកខ្លះគិតថាអាចជា គ្រូបង្វឹករបស់ក្លឹប Juventus លោក Allegri ឬក៏លោក Erik ten Hag របស់ក្លឹប Ajax ហើយក៏អាចជាអតីតកីឡាករក្លឹប Barcelona Xavi Hernadez ក៏ថាបាន។ ទោះបីជាយ៉ាងណាក៏ដោយ តាមការរាយការណ៍ថ្មីៗនេះបានអោយដឹងថាកីឡាការទាំងអស់សុទ្ធតែចង់អោយគ្រូបង្វឹក Valverde បន្តនៅក្នុងក្លឹបមួយនេះទៀត។ បើតាមរយៈអ្នកកាសែតអេស៉្បាញម្នាក់ដែលស្និតជាមួយក្លឹបបានអោយដឹងថា លោកអ្នកចាត់ការទូទៅក្លឹប Barcelona

    May 17, 2019
  • កីឡា

    ក្រុបិសាចក្រហម Manchester United ពេលនេះកំពុងតែដុតដៃដុតនៅក្នុងការដោះដូរកីឡាករនៅរដូវក្តៅនេះដើម្បីអោយក្លឹបមានដំណើរការជាធម្មតាវិញ ក៏ដូចគ្នានេះដែរកីឡាករលំដាប់ថ្នាក់ពិភពលោកពីរនាក់កំពុងតែមានគម្រោងចាកចេញពីក្លឹបនៅរដូវក្តៅនេះដូចជាបងម៉ៅ Pual Pogba និងកីឡាករដៃស្អិត Devid De Gea។ បើយោងទៅតាមការរាយការណ៍ដែលកំពុងតែធ្វើការរឿងនេះបានអោយដឹងថា ម្ចាស់ពាន World Cup ខ្សែបម្រើកណ្ដាលសញ្ជាតិបារាំង Pogba កំពុងតែចង់ចាកចេញពី Old Trafford ជាលើកទីពីរ ហើយគោលដៅរបស់កីឡាកររូបនេះគឺក្លឹបយក្សនៅក្នុងប្រទេសអេស៉្បាញ Real Madrid ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិបារាំងដូចគ្នា Zinedine Zidane ដែលអ្នករាល់គ្នាគិតថាគាត់ជាមូលហេតុធ្វើអោយកីឡាករ Pogba ចង់ទៅកាន់ទឹកដីប្រទេសអេស៉្បាញនៅរដូវក្តៅក្រោយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការរាយការណ៍ក្តៅៗនេះបានអោយដឹងថា ក្លឹបចាស់របស់ Pogba

    May 17, 2019
  • សង្គម

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៨០០រៀលក្នុងមួយ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦៥០០រៀលក្នុងមួយលីត្រ ហើយតម្លៃនេះមានការថយចុះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតាមានតម្លៃ  ៣,៩៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៧០០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ សេម

    May 16, 2019
  • អន្តរជាតិ

    អារ៉ាប៉ីសាអូឌីត៖ ស្ត្រីបម្រើការងារនៅតាមផ្ទះម្នាក់ត្រូវបានចៅហ្វាយរបស់នាងចាប់ចងផ្អោបទៅនឹងដើមឈើអស់រយៈពេលច្រើនម៉ោង ដើម្បីដាក់ទណ្ឌកម្មដល់នាង ព្រោះតែនាងបានទុកគ្រឿងសង្ហារិមមានតម្លៃមួយចំនួននៅក្រៅផ្ទះឲ្យត្រូវពន្លឺថ្ងៃ។ ស្ត្រីដែលត្រូវបានគេដាក់ទណ្ឌកម្មរូបនេះមានឈ្មោះថា Lovely Acosta Baruelo អាយុ ២៦ ឆ្នាំ ជាជនជាតិហ្វីលីពីន ដែលបានទៅបម្រើការងារនៅតាមផ្ទះក្នុងទីក្រុង ​Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ រូបភាពនៃការដាក់ទណ្ឌកម្មរបស់នាងត្រូវបានគេថតបង្ហោះពេញបណ្តាញសង្គម ​រហូតដល់ស្ថានទូតហ្វីលីពីនប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតបានប្រទះឃើញ និងបានចុះទៅធ្វើអន្តរាគមន៍ដើម្បីជួយសង្គ្រោះរូបនាង។ ស្រ្តីជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា ចៅហ្វាយរបស់នាងតែងដាក់ទណ្ឌកម្មនាងជារឿយៗ សូម្បីតែពេលនាងមានកំហុសតិចតួចក៏ដោយ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ ស្ត្រីជនរងគ្រោះត្រូវបានបញ្ជូនទៅដល់ប្រទេសហ្វីលីពីនដោយសុវត្ថិភាពវិញហើយ។ ស្ថានទូតហ្វីលីពីនបានបញ្ជាក់ថា សកម្មភាពខាងលើនេះគឺជាការរំលោភបំពានសិទ្ធអ្នកបម្រើការងារនៅតាមផ្ទះដ៏ធ្ងន់ធ្ងរមួយ ដែលមិនគួរកើតមាននោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    May 16, 2019
  • កីឡា

    នៅក្នុងដើមរដូវកាលនេះ អ្នកចាត់ការទូទៅសញ្ជាតិណូវែរ Ole Gunnar Solskjaer មានកិច្ចការងារជាច្រើនដែលគាត់ត្រូវប្រឈមដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងនៅចំពោះមុខគាត់។ តាមការរាយការណ៍របស់ Mercato និង L’Equipe កំពុងតែរាយការថាក្លឹបបិសាចក្រហមកំពុងតែសម្លឹងឃើញកីឡាករវ័យជំទង់មួយរូប និងចង់បានគាត់មកចូលរួមនៅក្នុងរដូវកាលថ្មីនេះ។ គួរបញ្ជាក់ផងដែរថាកីឡាករវ័យក្មេងនេះមានឈ្មោះថា Rayan Cherki ដែលទើបតែមានអាយុ ១៥ឆ្នាំហើយបច្ចុប្បន្នកំពុងតែលេងអោយក្លឹបយក្ស Lyon របស់ប្រទេសបារាំង តែមិនទាន់ចូលឈុតធំនិងចុះកុងត្រាជាកីឡាករអាជីពនៅឡើយទេ។ មុនពេលដែលក្លឹប Lyon អភិវឌ្ឍគាត់អោយក្លាយជាកីឡាករឈុតធំ ក្លឹបបិសាចក្រហមចង់បានគាត់ទៅកាតន់ពហុកីឡាដ្ឋាន Old Trafford ហើយតាមគំរោងរបស់លោក Solskjear និងលើកគាត់អោយក្លាយជាតារាបាល់ទាត់មួយរូបនៅថ្ងៃអនាគត។ បន្ថែមពីនេះទៅទៀត ខ្សែប្រយុទ្ធរូបនេះមានបច្ចេកទេសល្អ នឹងអាចវិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័ស ហើយអាចក្លាយជាកូនក្រុមដ៏ល្អរបស់លោក Soskjear

    May 16, 2019
  • កីឡា

    ក្រុមអធិរាជស Real Madrid ចាប់ផ្តើមបង្ហាញខ្លួនចូលទាក់ទងជាមួយតារាបាល់ទាត់ Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool ជាមួយនឹងការដោះដូរនៅក្នុងរដូវក្តៅនេះ។ គ្រាប់ពេជ្ររបស់ក្លឹបហង្សក្រហម Liverpool ហើយក៏ជាម្ចាស់ស្បែកជើងមាសមួយរូបនៅក្នុងចំនោមកីឡាករ៣រូបនៅក្នុង English Premier League កីឡាករ Mohamed Salah ត្រូវបានទាក់ទងជាមួយក្លឹប Real Madrid នេះបើយោងទៅតាមអ្ននកាសែត Phillippe Carayon។ គួរបញ្ជាក់ផងដែរថា ក្រុមហង្សក្រហម Liverpool កំពុងតែសប្បាយរីករាយជាមួយនឹងការជោគជ័យនៅក្នុងរដូវកាលនេះ បន្ទាប់ពីបញ្ជាប់លីគជាមួយនឹង ៩៧ពិន្ទុបើទោះបីជាបានត្រឹមរងជើងឯកក៏ដោយ ហើយមួយវិញទៀត Liverpool កំពុងត្រៀមខ្លួនលេងវគ្គផ្តាច់ព្រ័ត្រក្នុងពាន Uefa

    May 16, 2019
  • កីឡា

    មិត្តរួមក្រុមជម្រើសជាតិអាស្សង់ទីនរបស់ Messi ដែលត្រូវបានគេដឹងថាមិនសូវមានការពេញចិត្ត Messi កីឡាករ Mauro Icardi និង Paulo Dybala កំពុងតែត្រូវបានចាប់អារម្មណ៍ទាក់ទងជាមួយនឹងអ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក​ Zinedine Zidaneរបស់អធិរាជស Real Madrid នៅក្នុងរដូវក្តៅនេះ។ តាមរយៈការរាយការណ៍របស់ Diario Gol បានអោយដឹងថា ខ្សែប្រយុទ្ធទាំងពីររបស់អាស្សង់ទីនភាគច្រើនមិនសូវបានលេងជម្រើសដំបូងនៅក្នុងជម្រើសជាតិប៉ុន្មានទេដោយសារវត្តមានរបស់ Messi ត្រូវបានគេរំពឹងថាត្រៀមនឹងចូលរួមជាកំលាំងជាមួយក្លឹប Real Madrid ដែលជាគូប្រជែងរបស់ក្លឹប Barcelona។ តាមការរាយការណ៍បានលើកឡើងថាតារាបាល់ទាត់របស់ក្រុមសេះបង្កង់ Juventus Paulo Dybala ដែលត្រូវបានអង្គុយបម្រុងនៅក្នុងពេលលេងអោយជម្រើសជាតិព្រោះតែលេង Role ដូចកីឡាករ

    May 16, 2019