ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះហើយជីវិតពលករធ្វើការក្រៅស្រុក! ត្រូវចៅហ្វាយចាប់ចងផ្អោបនឹងដើមឈើរាប់ម៉ោង ព្រោះខឹងយកគ្រឿងសង្ការិមដាក់ចោលហាលថ្ងៃ

    BY Khmernote Media May 16, 2019
    នេះហើយជីវិតពលករធ្វើការក្រៅស្រុក! ត្រូវចៅហ្វាយចាប់ចងផ្អោបនឹងដើមឈើរាប់ម៉ោង ព្រោះខឹងយកគ្រឿងសង្ការិមដាក់ចោលហាលថ្ងៃ

    អារ៉ាប៉ីសាអូឌីត៖ ស្ត្រីបម្រើការងារនៅតាមផ្ទះម្នាក់ត្រូវបានចៅហ្វាយរបស់នាងចាប់ចងផ្អោបទៅនឹងដើមឈើអស់រយៈពេលច្រើនម៉ោង ដើម្បីដាក់ទណ្ឌកម្មដល់នាង ព្រោះតែនាងបានទុកគ្រឿងសង្ហារិមមានតម្លៃមួយចំនួននៅក្រៅផ្ទះឲ្យត្រូវពន្លឺថ្ងៃ។ ស្ត្រីដែលត្រូវបានគេដាក់ទណ្ឌកម្មរូបនេះមានឈ្មោះថា Lovely Acosta Baruelo អាយុ ២៦ ឆ្នាំ ជាជនជាតិហ្វីលីពីន ដែលបានទៅបម្រើការងារនៅតាមផ្ទះក្នុងទីក្រុង ​Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។

    រូបភាពនៃការដាក់ទណ្ឌកម្មរបស់នាងត្រូវបានគេថតបង្ហោះពេញបណ្តាញសង្គម ​រហូតដល់ស្ថានទូតហ្វីលីពីនប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតបានប្រទះឃើញ និងបានចុះទៅធ្វើអន្តរាគមន៍ដើម្បីជួយសង្គ្រោះរូបនាង។ ស្រ្តីជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា ចៅហ្វាយរបស់នាងតែងដាក់ទណ្ឌកម្មនាងជារឿយៗ សូម្បីតែពេលនាងមានកំហុសតិចតួចក៏ដោយ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ ស្ត្រីជនរងគ្រោះត្រូវបានបញ្ជូនទៅដល់ប្រទេសហ្វីលីពីនដោយសុវត្ថិភាពវិញហើយ។ ស្ថានទូតហ្វីលីពីនបានបញ្ជាក់ថា សកម្មភាពខាងលើនេះគឺជាការរំលោភបំពានសិទ្ធអ្នកបម្រើការងារនៅតាមផ្ទះដ៏ធ្ងន់ធ្ងរមួយ ដែលមិនគួរកើតមាននោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay