Khmernote Media
  • PR បច្ចេកវិទ្យា

    ក្រៅពីការជ្រើសរើសទូរស័ព្ទប្រកបដោយភាពវៃឆ្លាតហើយ កត្តាតំលៃក៏ជាចំណុចចំបងដែលត្រូវគិតគូរផងដែរ។ សំណួរបានសួរថា៖ ប្រសិនបើលោកអ្នកមានលុយ ៣០០$ តើអ្នកនឹងទិញទូរស័ព្ទប្រភេទណាយកមកប្រើ? នេះជាសំណួរមួយដែលមនុស្សគ្រប់គ្នាតែងតែធ្វើការពិចារណានៅពេលដែលពួកគេត្រូវការទិញទូរស័ព្ទគ្រប់ម៉ូឌែល។ ប្រសិនបើយើងថ្លឹងថ្លែងឲ្យស៊ីជម្រៅទៅ យើងឃើញថាទូរស័ព្ទដែលថ្លៃ គឺសំដៅទៅលើទូរស័ព្ទដែលមានគុណភាពល្អ ប៉ុន្តែទោះជាយ៉ាងណាក៏មិនប្រាកដទាំងអស់ដែរ ព្រោះស្មាតហ្វូនខ្លះដែលមានតម្លៃល្មមៗ ក៏មានគុណភាពល្អមិនចាញ់ទូរស័ព្ទថ្លៃដែរ ហើយចំពោះទូរស័ព្ទដែលមានតម្លៃថ្លៃវិញ ក៏មិនប្រាកដថាធានាគុណភាពល្អដែរ។ កត្តាទាំងអស់នេះហើយ ដែលជាហេតុបណ្តាលឲ្យក្រុមហ៊ុនស្មាតហ្វូន ប្រេន ប្រេន ជាច្រើនមានការលំបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារ ទាំងគុណភាព និង តម្លៃលក់ចេញម្តងៗ។ ជាការពិតណាស់នៅពេលដែលលោកអ្នកទៅរកទិញទូរស័ព្ទនៅតាមហាងលក់ទូរស័ព្ទនានា ប្រាកដណាស់មុនដំបូងលោកអ្នកច្បាស់ជាសំលឹងមើលទៅលើការរចនារូបរាង និង ពណ៌ខាងក្រៅរបស់ទូរស័ព្ទនីមួយៗ បន្ទាប់មកលោកអ្នកនឹងសួរអំពីទំហំនៃ Camera និង គុណភាពថ្មថាតើវាអាចកាន់ថ្មបានយូរឬអត់? នៅទីនេះយើងខ្ញុំអាចណែនាំម៉ូឌែលថ្មីមួយទៀតដល់លោកអ្នក នោះគឺទូរស័ព្ទ OPPO

    May 21, 2019
  • PR

    ភ្នំពេញថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩៖ ដើម្បីឆ្លើយតបការទន្ទឹងរង់ចាំយ៉ាងតក់ក្រហល់របស់អតិថិជនក៏ដូចជាអ្នកនិយមគាំទ្រទាំងអស់នៅថ្ងៃនេះក្រុមហ៊ុន សាមសុង សូមណែនាំ Samsung Galaxy Tab 5Se ជំនាន់ថ្មីទាន់សម័យដែលមានរូបរាងស្តើងជាងគេស្ទើរតែគ្មានគែម ស្រាលជាងគេ និងទាក់ទាញជាងមុនស្រោបដោយលោហៈរលោងចាំងផ្លេករឹងមាំធន់ជាមួយនឹងមុខងារកាន់តែឆ្លាតវៃច្រើនជាងមុន! ហើយអ្វីដែលកាន់តែពិសេសបំផុតនោះសម្រាប់ Galaxy Tab S5e ថ្មីនេះគឺមានអេក្រង់ធំជាងមុន ថាមពលថ្មរឹតតែខ្លាំងជាងមុនទៀតដែលអាចឱ្យអ្នករីករាយជាមួយការកម្សាន្តដ៏សម្បូរបែបដោយគ្មានដែនកំណត់ស្ទើរតែពេញមួយថ្ងៃខណៈដែលការទស្សនា វីដេអូបានរហូតដល់ 15 ម៉ោង ឯណោះ! ពិតជាខ្លាំងមែន! ចុះតម្លៃវិញយ៉ាងម៉េចដែរ? ជាមួយនឹងលក្ខណៈពិសេសទាំងនេះអាចឱ្យយើងនិយាយបានយ៉ាងច្បាស់ថា Samsung Galaxy Tab S5e គឺជាថេប្លេតដែលរចនា និងបង្កើតឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងតម្លៃត្រឹមតែ 489

    May 21, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនគឺក្រុមហ៊ុន Huawei បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនខ្លួនបានធ្វើការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការណ៍របស់ខ្លួន ដើម្បីប្រើប្រាស់ជំនួស ប្រព័ន្ធដំណើរការទូរស័ព្ទ Android របស់ក្រុមហ៊ុន Google ​និង Windows របស់ក្រុមហ៊ុន Microsoft ​រួចហើយ ក្នុងករណីដែលក្រុមហ៊ុនត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនអាមេរិកទាំងនេះ។ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា ការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួននេះ គឺជាផែនការទី ២ របស់ក្រុមហ៊ុន ខណៈដែលផែនការទី១ គឺក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងតវ៉ាទៅកាន់រដ្ឋាភិបាលអាមេរិកហើយ ចំពោះការរារាំងមិនឲ្យទូរស័ព្ទ Huawei អាចប្រើប្រាស់បាននូវផលិតផលរបស់ក្រុមហ៊ុនអាមេរិកនេះ។ យ៉ាងណាក្តី ក្រុមហ៊ុន Huawei មិនបានបញ្ជាក់ទេថា ការប្ដឹងតវ៉ាអាចនឹងមានប្រសិទ្ធភាពប៉ុនណា  ហើយប្រព័ន្ធប្រតិបត្តិការណ៍ថ្មីរបស់ខ្លួនមានវិសាលភាពយ៉ាងណានោះ។ សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Huawei បានបង្ហាញថា

    May 21, 2019
  • អន្តរជាតិ

    ថ្នាំដុសធ្មេញធ្វើពីធ្យូង (Charcoal-based toothpastes) ត្រូវបានអ្នកប្រើប្រាស់ជាច្រើនជឿថា មានប្រសិទ្ធភាពជួយឲ្យធ្មេញសស្អាត និងរឹងមាំ ដែលជំនឿនេះបានកើតមានព្រោះតែខាងក្រុមហ៊ុនផលិតថ្នាំដុំធ្មេញបានផ្សព្វផ្សាយ និងអះអាងក្នុងន័យដូចគ្មានេះដែរ។ យ៉ាងណាក្តី បើយោងតាមទិនានុប្បវត្តិស្តីពីសុខភាពមាត់ធ្មេញនៅក្នុងប្រទេសអង់គ្លេសបានចុះផ្សាយថា ការពិតថ្នាំដុសធ្មេញធ្វើពីធ្យូងពុំបានជួយធ្វើឲ្យធ្មេញសអ្វីនោះទេ។ ផ្ទុយទៅវិញការប្រើប្រាស់ថ្នាំដុសធេ្មញប្រភេទនេះក្នុងរយៈពេលយូរអាចនឹងធ្វើសុខភាពមាត់ធ្មេញរបស់លោកអ្នកកាន់តែអាក្រក់ទៅៗទៀតផង។ បើតាមការអះអាងរបស់វេជ្ជបណ្ឌិត Joseph Greenwall-Cohen និងជាអ្នកស្រាវជ្រាវប្រចាំនៅក្នុងសាកលវិទ្យាល័យ University of Manchester Dental School បានពន្យល់ថា នៅក្នុងថ្នាំដុសធ្មេញធ្វើពីធ្យូងមានផ្ទុកទៅដោយសារធាតុអសកម្មមួយចំនួនដូចជា Superdrug, Boots និង Tesco ដែលអាចធ្វើឲ្យមានបញ្ហាដល់អញ្ចាញធ្មេញ ហើយបើលោកអ្នកប្រើប្រាស់វាក្នុងរយៈពេលយូរ ធ្មេញរបស់លោកអ្នកអាចនឹងឆាប់ពុក ឬមានដង្កូវស៊ី ព្រោះតែនៅក្នុងថ្នាំដុសធ្មេញគ្មានសារធាតុសម្រាប់ការពារធ្មេញទាល់តែសោះ៕ អត្ថបទ៖ភក្តី ប្រភព៖bbc

    May 21, 2019
  • កីឡា

    កីឡាករខ្សែប្រយុទ្ធChristianno Ronaldo មានអារម្មណ៍ថាក្លឹបសេះបង្កង់ Juventus ត្រូវការពង្រឹងបន្ថែមនៅក្នុងទីផ្សារដោះដូរកីឡាករ ហើយបានសំដៅលើកីឡាករ Adrien Rabiot ដែលជាគោលដៅរបស់ក្លឹប Barcelonaផងដែរ។ តាមរយៈការរាយការណ៍របស់ Don Balon បានរាយការណ៍ថាតារាបាល់ទាត់សញ្ជាតិប៉ុកទុយហ្គាលកំពុងតែសប្បាយចិត្តព្រោះកីឡាកររូបនេះមានឥត្ធិពលក្នុងការដោះដូរកីឡាករ ហើយត្រូវបានកាត់សំគាល់លើកីឡាករ Adrien Rabiot ដែលអាចយកមកពង្រឹងក្រុមដើម្បីបង្កើនកំលាំងក្នុងការដណ្តើមពានយក្សប្រចាំអឺរ៉ុប​ Uefa Champion League។ ជាមួយគ្នានេះដែរកីឡាករ Rabiot នៅក្នុងរដូវកាលនេះហាក់ដូចជាមិនសូវសប្បាយចិត្តជាមួយក្លឹបយក្សនៅក្នុងក្របខ័ណ្ឌកំពូលររបស់បារាំង PSG នៅក្នុងរដូវកាលនេះ អាចនឹងចាកចេញពីក្លឹប PSG បន្ទាប់ពីបដិសេធមិនបន្តកុងត្រាជាមួយក្លឹប Paris saint German។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាកររូបនេះអាចនឹងផ្ទេរទៅកាន់ក្លឹបយក្សនៅអេស៉្បាញ

    May 20, 2019
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ថាកំពុងតែចាប់អារម្មណ៍ទិញខ្សែការពារវ័យ ១៨ឆ្នាំរបស់ក្លឹប Stock City Nathan Collins ដោយមានការផ្តល់ប្រឹក្សារបស់អតីតខ្សែបម្រើការពាររបស់ក្លឹបបិសាចក្រហម Derren Fletcher។ គួរបញ្ជាក់ផងដែរថា Darren Fletcher នាពេលបច្ចុប្បន្នអាចនឹងក្លាយជាប្រធានផ្នែកបច្ចេកទេសនៅក្នុងក្លឹប Manchester United បានផ្តល់ជាអនុសាសន៍ក្នុងការចុះកុងត្រាជាមួយ nathan Collins ពីក្លឹបចាស់របស់គាត់ Stock City បើយោងទៅតាម Daily Mail។ ជាមួយគ្នានោះដែរ កីឡាករ Collin បានធ្លាក់ចុះទៅលេងនៅក្នុងក្របខ័ណ្ឌលំដាប់ទីពីររបស់អង់គ្លេស Championship ហើយបានបង្ហាញវត្តមាននៅក្នុងឈុតធំរបស់ក្រុម Stock

    May 20, 2019
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងសេវាកម្មធ្វើសញ្ញាប័ត្របាក់ឌុប និងបរិញ្ញាបត្រគ្រប់ផ្នែក ដែលខុសពីគោលការណ៍របស់ក្រសួង។ ទាក់ទងនឹងករណីនេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ដោយលើកឡើងថា ការបង្ហោះព័ត៌មានបែបនេះ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ក្រសួងនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស្វែងរកជន ដែលបង្ហោះព័ត៌មាននោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ អត្ថបទ៖ សេម

    May 20, 2019
  • អន្តរជាតិ

    សុភាពនារីគ្រប់រូបតែងតែប្រាថ្នាចង់បានដៃគូម្នាក់ដែលចេះស្រលាញ់ និងឲ្យតម្លៃមកលើខ្លួន។ ជាពិសេសចេះយល់ចិត្ត គិតគូពីរឿងអនាគតរបស់អ្នក និងណែនាំរូបអ្នកដល់ក្រុមគ្រួសាររបស់គេ។ តែបើសិនជាអ្នកចំណាំឃើញសញ្ញាណទាំងនេះនៅលើខ្លួនមិត្តប្រុសរបស់អ្នក នោះបានន័យថារូបអ្នកមិនមែនជាមនុស្សដែលគេគិតប្រាកដប្រជាមកលើយើងនោះទេ ដែលសញ្ញាណទាំងនោះមានដូចជា៖ ១. មិនសូវចាប់អារម្មណ៍មកលើអ្នក៖ នៅពេលដែលនៅជាមួយគ្នា ដៃគូរបស់អ្នកតែងតែមិនសូវចាប់អារម្មណ៍ជាមួយនឹងអ្នកឡើយ ដែលធ្វើឲ្យអ្នកតែងមានអារម្មណ៍ថា ខ្លួនអ្នកជាអ្នកដទៃ ហើយក៏ចាប់ផ្ដើមសួួរខ្លួនឯងថាតើត្រូវជាអ្វីនឹងគ្នា? ២. គេមិនចង់ណែនាំអ្នកឲ្យក្រុមគ្រួសាររបស់គេបានស្គាល់៖ ជាទូទៅបុរសតែងតែឆាប់ណែនាំមិត្តស្រីរបស់ខ្លួនទៅដល់អ្នកផ្ទះរបស់គេបានស្គាល់។ តែបើសិនជាអ្នកទាក់ទងជាមួយនឹងមិត្តប្រុសរបស់អ្នកយូរមកហើយ ប៉ុន្តែគេនៅតែណែនាំអ្នកក្នុងនាមជាមិត្តភក្តិធម្មតាម្នាក់នោះ នោះគឺជាសញ្ញាណមួយដែលគួរឲ្យបារម្ភ។ ៣. គេមិនបានគិតគូរឿងអនាគតជាមួយអ្នក៖ គេតែងតែគេចវេសនៅពេលដែលអ្នកនិយាយដល់រឿងអនាគតម្ដងៗ តែងធ្វើឲ្យអ្នកមានអារម្មណ៍ថា វាដូចជាអ្នកនៅតែម្នាក់ឯងកំពុងធ្វើរឿងដែលអត់ប្រយោជន៍។  ៤. មិនចង់ចំណាយពេលនៅតែពីរនាក់៖ ដៃគូរបស់យើងតែងតែមិនចង់ទៅណាមកណាជាមួយអ្នកតែពីរនាក់ ហើយតែងចង់នៅជាមួយនឹងមិត្តរបស់គេជាជាងនៅជាមួយយើងតែពីរនាក់។ ៥. មិនមានភាពស្និតស្នាលនៅពេលដែលនៅជាមួយអ្នក៖ មនុស្សពីរនាក់ដែលស្រលាញ់គ្នាតែងតែមានភាពស្និតស្នាលនឹងគ្នា និងអាចយល់ដឹងពីគ្នាបានតាមរយៈកាយវិការ។ ប៉ុន្ដែប្រសិនជាដៃគូរបស់អ្នកមិនរវល់ពីអ្នក

    May 20, 2019
  • កីឡា

    ថ្មីៗនេះ ក្លឹបយក្សរបស់អាឡឺម៉ង់ Bayern Munich បានចេកផ្លូវគ្នាជាមួយកីឡាករចាស់វស្សា Frank Ribery និងកីឡាករ Arjen Robben កាលពីថ្ងៃសុក្រនេះ ហើយពួកគេកំពុងតែរៀបចំរកមើលកីឡាករមួយចំនួនដើម្បីយកមកជំនួសអ្នកដែលចាកចេញ និងកីឡាករម្នាក់ក្នុងចំនោមនោះជាកីឡាករ Leroy Sane របស់ Man city។ គួរបញ្ជាក់ផងដែរថាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់វ័យ២៣ឆ្នាំរូបនេះបច្ចុប្បន្នជាកីឡាកររបស់ក្លឹប Machester City ប៉ុន្តែមិនមែនជាកីឡាករ១១នាក់ដំបូងរបស់គ្រូបង្វឹក Pep Guardiolaនោះទេ។ ហើយមិនតែប៉ុណ្ណោះនៅដើមរដូវកាល ២០១៨-២០១៩នេះ Sane មានរបួសច្រើន ដែលធ្វើអោយមិនសូវបានលេង និងជំនួសដោយកីឡាករ Bernardo Silva ដែលជាហេតុធ្វើអោយកីឡាករ Sane

    May 20, 2019
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក WHO បានចេញផ្សាយលទ្ធផលនៃការសិក្សាមួយដោយបានបង្ហាញថា គិតមកទល់នឹងពេលនេះ​មានយុវជន ដែលមានអាយុចន្លោះពី ១២ ទៅ ៣៥ ឆ្នាំ ប្រមាណជា ៥០% ឬស្មើនឹង ១,១ ពាន់លាននាក់កំពុងតែប្រឈមនឹងគ្រោះថ្នាក់នៃការកើតមានបញ្ហាត្រចៀកស្តាប់មិនសូវឮច្បាស់ ឬហៅថាត្រចៀកថ្លង់ ព្រោះតែពួកគេមានទម្លាប់ស្តាប់តន្ត្រីដោយបើកសំឡេងខ្លាំងៗពេក។ ការសិក្សានេះបានធ្វើឡើង ជាពិសេសបន្ទាប់ពីគេបានសង្កេតឃើញថា បច្ចុប្បន្ននេះភាគច្រើននៃយុវជនមានទម្លាប់ស្តាប់តន្ត្រីចេញពីទូរស័ព្ទ ឬ ឧបករណ៍ផ្សេងៗដោយប្រើខ្សែកាសជាប្រចាំ និងស្តាប់ដោយបើកសំឡេងខ្លាំងៗទៀតផង។ តាមរយៈរបាយការណ៍របស់អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ដែរថា ប្រសិនបើត្រចៀកមានបញ្ហាថ្លង់ហើយគឺមិនអាចព្យាបាលឲ្យជាសះស្បើយវិញបាននោះទេ។ តាមរយៈការរកឃើញខាងលើនេះគេសង្ឃឹមថាវាគឺជាការដាស់តឿនមួយសម្រាប់យុវជនគ្រប់រូបឲ្យមានប្រុងប្រយ័ត្ន ចំពោះសុខភាពត្រចៀករបស់ខ្លួន និងត្រូវតែបញ្ឈប់ទម្លាប់ស្តាប់តន្ត្រីដោយបើកសំឡេងខ្លាំងៗផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    May 20, 2019