ការសិក្សា៖ ថ្នាំដុសធ្មេញធ្វើពីធ្យូងអាចមានគ្រោះថ្នាក់សម្រាប់សុខភាពមាត់ធ្មេញ
ថ្នាំដុសធ្មេញធ្វើពីធ្យូង (Charcoal-based toothpastes) ត្រូវបានអ្នកប្រើប្រាស់ជាច្រើនជឿថា មានប្រសិទ្ធភាពជួយឲ្យធ្មេញសស្អាត និងរឹងមាំ ដែលជំនឿនេះបានកើតមានព្រោះតែខាងក្រុមហ៊ុនផលិតថ្នាំដុំធ្មេញបានផ្សព្វផ្សាយ និងអះអាងក្នុងន័យដូចគ្មានេះដែរ។ យ៉ាងណាក្តី បើយោងតាមទិនានុប្បវត្តិស្តីពីសុខភាពមាត់ធ្មេញនៅក្នុងប្រទេសអង់គ្លេសបានចុះផ្សាយថា ការពិតថ្នាំដុសធ្មេញធ្វើពីធ្យូងពុំបានជួយធ្វើឲ្យធ្មេញសអ្វីនោះទេ។ ផ្ទុយទៅវិញការប្រើប្រាស់ថ្នាំដុសធេ្មញប្រភេទនេះក្នុងរយៈពេលយូរអាចនឹងធ្វើសុខភាពមាត់ធ្មេញរបស់លោកអ្នកកាន់តែអាក្រក់ទៅៗទៀតផង។
បើតាមការអះអាងរបស់វេជ្ជបណ្ឌិត Joseph Greenwall-Cohen និងជាអ្នកស្រាវជ្រាវប្រចាំនៅក្នុងសាកលវិទ្យាល័យ University of Manchester Dental School បានពន្យល់ថា នៅក្នុងថ្នាំដុសធ្មេញធ្វើពីធ្យូងមានផ្ទុកទៅដោយសារធាតុអសកម្មមួយចំនួនដូចជា Superdrug, Boots និង Tesco ដែលអាចធ្វើឲ្យមានបញ្ហាដល់អញ្ចាញធ្មេញ ហើយបើលោកអ្នកប្រើប្រាស់វាក្នុងរយៈពេលយូរ ធ្មេញរបស់លោកអ្នកអាចនឹងឆាប់ពុក ឬមានដង្កូវស៊ី ព្រោះតែនៅក្នុងថ្នាំដុសធ្មេញគ្មានសារធាតុសម្រាប់ការពារធ្មេញទាល់តែសោះ៕

អត្ថបទ៖ភក្តី
ប្រភព៖bbc
