ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបញ្ជាក់ថា យុវជនប្រមាណ ៥០% កំពុងប្រឈមបញ្ហាត្រចៀក ដោយសារការស្តាប់កាស

    BY Khmernote Media May 20, 2019
    អង្គការសុខភាពពិភពលោកបញ្ជាក់ថា យុវជនប្រមាណ ៥០% កំពុងប្រឈមបញ្ហាត្រចៀក ដោយសារការស្តាប់កាស

    អង្គការសុខភាពពិភពលោក WHO បានចេញផ្សាយលទ្ធផលនៃការសិក្សាមួយដោយបានបង្ហាញថា គិតមកទល់នឹងពេលនេះ​មានយុវជន ដែលមានអាយុចន្លោះពី ១២ ទៅ ៣៥ ឆ្នាំ ប្រមាណជា ៥០% ឬស្មើនឹង ១,១ ពាន់លាននាក់កំពុងតែប្រឈមនឹងគ្រោះថ្នាក់នៃការកើតមានបញ្ហាត្រចៀកស្តាប់មិនសូវឮច្បាស់ ឬហៅថាត្រចៀកថ្លង់ ព្រោះតែពួកគេមានទម្លាប់ស្តាប់តន្ត្រីដោយបើកសំឡេងខ្លាំងៗពេក។

    ការសិក្សានេះបានធ្វើឡើង ជាពិសេសបន្ទាប់ពីគេបានសង្កេតឃើញថា បច្ចុប្បន្ននេះភាគច្រើននៃយុវជនមានទម្លាប់ស្តាប់តន្ត្រីចេញពីទូរស័ព្ទ ឬ ឧបករណ៍ផ្សេងៗដោយប្រើខ្សែកាសជាប្រចាំ និងស្តាប់ដោយបើកសំឡេងខ្លាំងៗទៀតផង។ តាមរយៈរបាយការណ៍របស់អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ដែរថា ប្រសិនបើត្រចៀកមានបញ្ហាថ្លង់ហើយគឺមិនអាចព្យាបាលឲ្យជាសះស្បើយវិញបាននោះទេ។ តាមរយៈការរកឃើញខាងលើនេះគេសង្ឃឹមថាវាគឺជាការដាស់តឿនមួយសម្រាប់យុវជនគ្រប់រូបឲ្យមានប្រុងប្រយ័ត្ន ចំពោះសុខភាពត្រចៀករបស់ខ្លួន និងត្រូវតែបញ្ឈប់ទម្លាប់ស្តាប់តន្ត្រីដោយបើកសំឡេងខ្លាំងៗផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay