Khmernote Media
  • បច្ចេកវិទ្យា

    ក្រោយកើតមានជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ហើយឈានដល់ការផ្តាច់ទំនាក់ទំនងរវាង Google និង Huawei នោះ ក្រុមហ៊ុនស្មាតហ្វូនដ៏ធំរបស់ចិនមួយក៏បានបញ្ជាក់ផងដែរថា ខ្លួនបានត្រៀមផ្លូវក្រោយរួចជាស្រេចតាំងពី៧ឆ្នាំមុន ដោយធ្វើការសម្រិតសម្រាំងផលិតប្រព័ន្ធប្រតិបត្តិការខ្លួនឯង ដែលមានឈ្មោះថា “Hongmeng” OS។ យោងតាមការបញ្ជាក់ពីនាយកប្រតិបត្តិអាជីវកម្ម Huawei លោក Yu Chengdong បានឲ្យដឹងថា ប្រតិបត្តិការដែលក្រុមហ៊ុន Huawei ខំប្រឹងផលិតនោះនឹងដាក់ឲ្យដំណើរការលឿនបំផុតនៅរដូវស្លឹកឈើជ្រុះខាងមុខឆាប់នេះ (ចន្លោះពីខែកញ្ញា ដល់ ខែធ្នូ) ហើយបើអាចយូរបំផុតត្រឹមនិទាឃរដូវនៅឆ្នាំក្រោយ (ចន្លោះពីខែមិនា ដល់ខែ មិថុនា) ប៉ុណ្ណោះ ហើយប្រតិបត្តិការថ្មីនេះអាចទ្រទ្រង់បានគ្រប់ផលិតផលទាំងអស់របស់ Huawei ទាំងទូរស័ព្ទ Tablet

    May 22, 2019
  • អន្តរជាតិ

    ខេត្តកំពង់ចាម ៖ មានករណីឃាតកម្មបង្កដោយជនសង្ស័យមិនស្គាល់អត្តញ្ញាណ បានធ្វើសកម្មភាពវាយជន រងគ្រោះប្រុស-ស្រីពីរនាក់ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះនៅ មន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីយប់មិញថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចសាលាបឋមសិក្សាហ៊ុន ណេង ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ហុី ធាវីន ភេទស្រី អាយុ២៤ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) មានទីលំនៅ ភូមិអណ្តូងច្រោស ឃុំក្រឡា កំពង់សៀម ជាគ្រូបង្រៀនភាសាកូរ៉េ នៅសាលាបឋមសិក្សាហ៊ុនណេងស្ទឹងត្រង់ ។ ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ

    May 21, 2019
  • អន្តរជាតិ

    ការកើនឡើងនៃកម្ដៅនៅលើភពផែនដីបានជំរុញឲ្យមានគ្រោះធម្មជាតិជាច្រើនកើតឡើងដែរ ដូចជាទឹកជំនន់ បញ្ហាបាក់ដីឬស្រុតដី ព្យុះ ភ្លៀង និងជាពិសេសនោះគឺបញ្ហាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់តែម្តង។ បើយោងតាមរបាយការណ៍ ដែលបានចុះផ្សាយតាមរយៈសារព័ត៌មាន METRO បានឲ្យដឹងថា បច្ចុប្បន្ននេះមានប្រជាជនប្រមាណជា ៥ ពាន់លាននាក់ ឬស្មើនឹង ៨០% នៃចំនួនប្រជាជនសរុបនៅទូទាំងពិភពលោក កំពុងតែប្រឈមនឹងបញ្ហា ខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់។ តាមការសិក្សាបានរកឃើញថា បញ្ហាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់បានបង្កឲ្យមានបញ្ហាសំខាន់ៗជាច្រើនទៀតដូចជា បញ្ហាប្រព័ន្ធសេដ្ឋកិច្ចសង្គម ភាពក្រីក្រ វិសមភាពសង្គម ប៉ះពាល់ដល់ការផលិតចំណីអាហារ ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលសម្រាប់ប្រើប្រាស់ និងបញ្ហាសំខាន់ៗជាច្រើនចំណុចទៀត។ ដោយមានការរកឃើញដូចនេះហើយ ទើបបានជាមានសំនួរមួយចោទសួរថា “តើបញ្ហាខ្វះទឹកស្អាតប្រើប្រាស់អាចនាំឲ្យកើតមានសង្គ្រាមដែរឬទេ?” បើយោងតាមការបកស្រាយរបស់លោកបណ្ឌិត Famiglietti អ្នកឯកទេសផ្នែកបរិស្ថាន បានឲ្យដឹងថា បច្ចុប្បន្ននេះតម្រូវការនៃការប្រើប្រាស់ទឹកស្អាតនៅតំបន់អាស៊ីកណ្តាល

    May 21, 2019
  • អន្តរជាតិ

    នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារប្រកាសពីវិធានចាត់ការទៅលើមន្ត្រីមួយចំនួននៅគ្រប់អគ្គនាយកដ្ឋាន នៅក្នុងក្រសួងព័ត៌មាន ដែលមានតែឈ្មោះ គ្មានវត្តមានមកធ្វើការរង់ចាំតែថ្ងៃបើកប្រាក់ខែ។ ដោយ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបរាប់យ៉ាងដូច្នេះថា៖ “ក្រោយ​ពី​មាន​ការ​រអ៊ូរទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន​ ក្រសួង​ព័ត៌មាន​សុំ​អោយ​គ្រប់អគ្គនាយក​ដ្ឋាន​ បញ្ជូន​ឈ្មោះ​ និង​ រូប​ថត​ មន្ត្រី​ណា​ខ្លះ​ ដែល​មាន​តែ​ឈ្មោះ​ តែ​បេីក​ប្រាក់​ខែ​ ដើម្បី​រួម​ចំណែក​អភិបាល​កិច្ច​ល្អ​ របស់​រាជរដ្ឋាភិបាល​ ដេីម្បី​ខ្ញុំ​បង្ហោះ​រូប​អ្នក​ដែល​សុី​លេី​កម្លាំង​មន្ត្រី​ក្រសួង”៕ ដោយ៖ ណារ៉ែន

    May 21, 2019
  • PR បច្ចេកវិទ្យា

    នៅពេលដែលប្រទេសជាតិមានសុខសន្តិភាព និង កំពុងមានការរីកចម្រើន វាគឺជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូបងាកមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាទូរស័ព្ទសម្ភារៈនិយមវិញម្តង ដូចជាទូរស័ព្ទក្តី បន្ទាប់ពីការប្រកបមុខរបរទទួលទានរបស់ពួកគេ ដែលជាកត្តាមួយជម្រុញឲ្យផលិតករទូរស័ព្ទដៃជាច្រើនធ្វើការពន្លឿនលើការផលិតរបស់ខ្លួនឲ្យសមស្របទៅតាមការចង់បានរបស់មនុស្សគ្រប់វ័យ។ អ្នកណាៗក៏ចូលចិត្តថតរូបភាពតាម Camera ទូរស័ព្ទដៃដែរ ព្រោះវាងាយស្រួលទុកដាក់តាមខ្លួន គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ប៉ុន្តែការថតរូបច្រើនឬតិចមិនសំខាន់ទេ តែអ្វីដែលសំខាន់គឺការជ្រើសរើសទូរសព្ទ័ដៃដែលមាន Camera ល្អ និងមានស្តង់ដា និងមានបច្ចេកវិទ្យាថតរូប អាចធ្វើឲ្យរូបភាពរបស់លោកអ្នកដែលថតចេញមក មានភាពទាក់ទាញ និង ត្រូវចិត្តរបស់លោកអ្នកថែមទៀតផង។ នៅលើទីផ្សារទូរស័ព្ទបច្ចុប្បន្ននេះ លោកអ្នកអាចមានជម្រើសច្រើនក្នុងការទិញទូរស័ព្ទយកទៅប្រើប្រាស់ ប៉ុន្តែខ្លួនអ្នកផ្ទាល់ត្រូវទាមទារឲ្យមានការស្វែងយល់ជាមុនសិន មុននឹងទិញទូរស័ព្ទយកទៅប្រើប្រាស់ ថាតើប្រភេទទូរស័ព្ទអ្វីដែលអាចនៅជាមួយអ្នកបានរយៈពេលយូរ និង ធ្វើឲ្យអ្នកសប្បាយចិត្តក្នុងការថតរូបជាលក្ខណៈក្រុមគ្រួសារ ការថតរូបបែបម្នាក់ឯង ទោះបីជាលោកអ្នកស្ថិតនៅទីកន្លែងដែលមានពន្លឺខ្លាំង ឬ

    May 21, 2019
  • អន្តរជាតិ

    ស្ថានីយ៍ទូរទស្សន៍ចិន China Central Television (CCTV) បានរាយការណ៍ថា ពួកគេបានប្តូរកាលវិភាគរបស់ខ្លួន ដោយមិនត្រឹមតែឈប់ចាក់បញ្ចាំងរឿងហូលីវូដទាំងអស់ប៉ុណ្ណោះទេ ថែមទាំងឈប់បញ្ចាំងខ្សែភាពយន្តក្នុងស្រុកណាមួយ ដែលមានឈុតឆាកថតនៅសហរដ្ឋអាមេរិកផងដែរ។ ក្រុមអ្នកសង្កេតការណ៍បានមើលឃើញការផ្លាស់ប្តូរនេះ ខណៈដែលទូរទស្សន៍ CCTV ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋផ្សេងទៀតកំពុងហាមឃាត់ការចាក់បញ្ចាំងរឿងទាំងនោះ។ ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំងជាមួយនឹងក្រុងវ៉ាស៊ីនតោនកាន់តែធ្លាក់ចុះដុនដាប បន្ទាប់ពីមានការជាប់គាំងនៅក្នុងកិច្ចចរចាពាណិជ្ជកម្មទ្វេភាគី និងលំដាប់ផ្តាច់ព្រ័ត្រ ដែលលោក Donald Trump បានថ្កោលទោសយ៉ាងចាស់ដៃមកលើក្រុមហ៊ុន Huawei ។ ចំណែកស្ថានីយ៍ទូរទស្សន៍ CCTV-6 វិញក៏កំពុងប្តូរកាលវិភាគពេលល្ងាចរបស់ពួកគេទៅចាក់ផ្សាយរឿងទាក់ទិននឹងសង្គ្រាមរាប់ទសវត្សរ៍ ដែលទាហានចិនយកឈ្នះលើទាហានទៅវិញ។ រឿងទាំងនោះរួមមានខ្សែភាពយន្តអំពីសង្គ្រាមកូរ៉េ ពីឆ្នាំ១៩៥០-៥៣ អំឡុងពេលកងទ័ពក្រហមក្រោមឈ្មោះកងទ័ពស្ម័គ្រចិត្តប្រជាជនចិន (Chinese People’s Volunteer Army)

    May 21, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់គ្រោងនឹងដាំដើមឈើឲ្យបាន ១ ពាន់លានដើម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលកំពុងតែគំរាមគំហែងពិភពលោកទាំងមូល នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន GLOBALCITIZEN។ បើតាមប្រភពដដែលនេះបានឲ្យដឹងថា សំណើសុំសេចក្តីសម្រេចក្នុងការដាំដើមឈើ ១ ពាន់លានដើមនេះ ត្រូវបានគេបញ្ជូនដល់រដ្ឋសភាហើយ និងបើគ្មានអ្វីជាឧបសគ្គទេ សេចក្តីសម្រេចនឹងត្រូវបានគេធ្វើឡើងនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ក្នុងគម្រោងនោះរដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់គ្រោងនឹងចាយលុយ ២៤០ លានដុល្លារ ដើម្បីដាំដើមឈើឲ្យបាន ១ ពាន់លានដើម ខណៈដែលរដ្ឋាភិបាលមានកញ្ចប់ថវិកាសរុបរហូតដល់ ៤៨៥ លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ទៀត។ សូមបញ្ជាក់ថា គម្រោងដាំដើមឈើនេះគឺស្ថិតនៅក្នុងគោលនយោបាយកាត់បន្ថយការបំភាយក្នុងបរិយាកាសឲ្យសល់ត្រឹមកម្រិតសូន្យរបស់រដ្ឋាភិបាលនូវែលសេឡង់ ដែលគ្រោងនឹងធ្វើឲ្យបានសម្រេចនៅក្នុងឆ្នាំ ២០៥០ ផងដែរ។ គេសង្ឃឹមយ៉ាងមុតមាំថា ការដាំដើមឈើ ១

    May 21, 2019
  • PR

    ក្រុមហ៊ុនស្រាបៀរ លីអូ បានអញ្ជើញដេប៉ូចែកចាយប្រចាំកម្ពុជា មកពីបណ្តាខេត្ត ក្រុង នានា ទៅទស្សនកិច្ចនៅក្នុងរោងចក្រផលិតស្រាបៀរ លីអូ ដ៏ធំទំនើប កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងខេត្ត ប៉ាងលេន ប្រទេសថៃ។ នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយ របស់ដេប៉ូចែកចាយប្រចាំកម្ពុជា ដែលបានចូលទស្សនាទីតាំងផលិតស្រាបៀរលីអូ និងបានស្វែងយល់អំពីគុណភាពខ្ពស់នៃសារធាតុផ្សំ ដែលបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតស្រាបៀរលីអូ និងស្តង់ដារល្អឥតខ្ចោះក្នុងការគ្រប់គ្រងគុណភាព ព្រមទាំងបច្ចេកវិទ្យាកម្រិតខ្ពស់ដែលបានរួមបញ្ចូលគ្នាទៅក្នុងដំណើរការនៃខ្សែចង្វាក់ផលិតស្រាបៀរ។ លោក Sorrasit Chatwattanakul អ្នកផលិតស្រាបៀរដែលមានពិសោធន៏ជាង16ឆ្នាំនៅប្រទេសថៃបានមានឲ្យដឹងថា “សមត្ថភាពរោងចក្រផលិតស្រាបៀរ លីអូ របស់យើងនេះ អាចផលិតបានដល់ទៅ 2.6 លានដប និង 4.0 លានកំប៉ុងក្នុងមួយថ្ងៃ ស្មើនឹង

    May 21, 2019
  • បច្ចេកវិទ្យា

    ក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាបានរកឃើញកំហុសបច្ចេកទេសនៅក្នុងកម្មវិធី WhatsApp ដែលអាចឱ្យជនអនាមិកលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ជនអនាមិកប្រើវិធីហៅទូរស័ព្ទចូលតាមកម្មវិធី WhatsApp របស់អ្នកប្រើទូទៅ រួចក៏បញ្ចូលកម្មវិធីសម្រាប់លួចយកទិន្នន័យនោះ ដែលគេជឿថាជាកម្មវិធីមកពីក្រុមហ៊ុន NSO Group។ ដើម្បីទប់ស្កាត់ពីការលួចយកទិន្នន័យនេះ លោកអ្នកត្រូវតែធ្វើការ update កម្មវិធី WhatsApp ទៅ version ចុងក្រោយបង្អស់ (v2.19.51 សម្រាប់ iPhone និង v2.19.134 សម្រាប់ Android) ដែលបានដាក់ឱ្យប្រើប្រាស់កាលពីសប្តាហ៍មុននេះ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    May 21, 2019
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Louis Vuitton ទើបតែបានដាក់បង្ហាញនូវឈុតរ៉ាកែតវាយប៉េងប៉ុងតម្លៃ ២,២១០ ដុល្លារ ដែលជាតម្លៃដ៏ខ្ពស់មួយមិនធ្លាប់មានពីមុន​មក។ បើតាមក្រុមហ៊ុនបានបញ្ជាក់ថា តម្លៃនេះគឺជាតម្លៃមុនពេលគិតថ្លៃពន្ធ និងជាតម្លៃដែលបូកបញ្ចូលថ្លៃដឹកជញ្ជូនសម្រាប់អ្នកដែលបញ្ជាទិញឈុតនេះតាមបណ្តាញអ៊ីនធឺណិត។ ឈុតរ៉ាកែតវាយប៉េងប៉ុងរបស់ក្រុមហ៊ុន Louis Vuitton នេះមានលក្ខណៈពិសេសដូចជា មានបន្ទះក្ដារធ្វើពីឈើប្រណិតរឹងមាំប្រើបានយូរ ប្រើប្រាស់ក្រណាត់ល្អសម្រាប់ទ្រាប់កា្តរ មានស្រោមធ្វើពីស្បែកសុទ្ធ គ្រាប់ប៉េងប៉ុងត្រូវបានគេច្នៃឡើងជាពិសេសជាមួយនឹងស្រោមសម្រាប់ដាក់គ្រាប់ប៉េងប៉ុងធ្វើពីស្បែកសុទ្ធផងដែរ។ តម្លៃរបស់ឈុតរ៉ាកែតប៉េងប៉ុងនេះអាចនឹងខ្ពស់បន្ដិចសម្រាប់មនុស្សធម្មតា តែសម្រាប់អ្នកដែលចូលចិត្តកីឡាវាយប៉េងប៉ុងហើយមានលុយច្រើននោះ វាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    May 21, 2019